ភាគទី41: តាមចិត្តរបស់នាង !!

990 62 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី41🔥: តាមចិត្តរបស់នាង !! 

#Enjoy_reading

    បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នាអស់ហើយពួកគេទាំងពីរក៏ត្រលប់មកវិញព្រោះថាមកក៏យូរណាស់ដែរហើយៗវាក៏យប់ជ្រៅគ្រាន់បើដែរមកដល់ផ្ទះជុងហ្គុករៀបនិងចុះពីលើឡានតែអីុឈិនរត់មកបើកឲគេមុន ។ 
" អរគុណណាស់hyungដែលបានជូនមក " ជុង
ហ្គុក ញញឹមគួរសមហើយវាក៏មិនផុតពីក្រសែភ្នែកមួយគូរដែលកំពុងតែសម្លឹងមើលសកម្មភាពរបស់ពួកគេពីលើ ផ្ទះតាមបង្អួចមកព្រោះតាំងពីជុងហ្គុកចេញទៅផុតថេយ៉ុងរងចាំគេត្រលប់មកវិញទាល់តែលឺសម្លេងឡានបាននាយឈរមើលពីលើបង្អួចមកក៏
បានឃើញថាជុងហ្គុក កំពុងតែនិយាយជាមួយនិងអុីឈិននៅឡើយ ។ 
" មិនអីទេយ៉ាងណាបងក៏អរគុណឯងដែលទៅញាំបាយជាមួយបងមួយពេលនេះ " អុីឈិន ញញឹមមិនជាប់ព្រោះគេអាចនិយាយប្រាប់ពីរអារម្មណ៍ដែលខ្លួនមានទៅលើជុងហ្គុកបានរួចរាល់បែបនេះនាយមិនចាំបាច់ពិបាកគេងគិតតែម្នាក់ឯងទៀតទេ ។ 
" បើចឹងខ្ញុំចូលទៅក្នុងសិនហើយ " ជុងហ្គុក 
" ឈប់សិនជុងហ្គុក " អុីឈិន ទាញដៃរបស់គេមក
វិញទើបគេងាកតាមសម្លេង ។ 
" បាទ ? " ជុងហ្គុក 
" ឯងកុំភ្លេចអ្វីដែលបងសុំនៅថ្ងៃនេះណាពេលណាដែលឯងព្រមចាំនិយាយប្រាប់បងហើយបងក៏រីករាយជានិច្ចនៅលទ្ធផលដែលចេញមកមិនថាយ៉ាងណាបងក៏នៅតែស្រលាញ់ឯងនិងពេញចិត្តមើលថែឯងអស់មួយជីវិត " អុីឈិន រំលឹកពាក្យដែលនិយាយគ្នានៅហាងមិញនេះព្រោះនាយខ្លាចថាជុងហ្គុកនិងភ្លេចនាយនិយាយដើម្បីឲជុងហ្គុកយកទៅគិតតែប៉ុណ្ណឹងមិនមែនមានបំណងចង់ឲជុងហ្គុកបែកពីរថេយ៉ុងឡើយ ។ 
" បាទ " ជុងហ្គុក គ្រាន់តែឆ្លើយបាទតែប៉ុណ្ណោះព្រោះ
ថាគេមិនដឹងថានិយាយអ្វីឲសមទាំងដែលគេក៏ធ្លាប់ប្រាប់នាយរឺក៏បានបង្ហាញមកហើយកន្លងមកដែលគេមានអារម្មណ៍ចំពោះអុីឈិនត្រឹមតែជាបងប្រុសម្នាក់ដ៏ល្អប៉ុណ្ណោះព្រោះគេមិនដែលមានអារម្មណ៍ថាលើសនិងរឺក៏ឲជាអ្វីទៀតពិតប្រាកដដែរ ។ 
" រាត្រីសួស្តី " អុីឈិន បានត្រឹមតែមើលរាងតូចដើរ
ចេញទៅតែប៉ុណ្ណោះ ។ 
" ឈប់សិន " សម្លេងស្រួយដូចជាស្រការកែវយំនៅលើចុងឬស្សីបានបន្លឺឡើងក្រោយពេលដែលអុីឈិន
រៀបនិងឡើងឡានចេញទៅស្រាប់តែសេលីណាបានហៅនាយពីរក្រោយព្រោះនាងក៏បានឃើញពីសកម្មភាពរបស់ពួកគេទាំងពីរដូចគ្នាហើយនាងក៏អាចស្មានបានថាអុីឈិនស្រលាញ់រាងតូចប៉ុណ្ណាបែបនេះឪកាសរបស់នាងក៏អាចមកដល់ដូចគ្នាដែលអាចកំចាត់រាងតូចឲចេញពីផ្ទះមួយនេះកាន់តែងាយស្រួល ។
" អ្នកនាង ? " អុីឈិន រាងភ្ងាក់បន្តិចនៅពេលដែលបានឃើញសេលីណានៅផ្ទះរបស់ថេយ៉ុងនេះកុំប្រាប់ថានាងនៅផ្ទះមួយនេះតាំងពីដើមហើយក៏រស់នៅជា
មួយនិងជុងហ្គុកកន្លងមកណាព្រោះគេក៏ដឹងថានាងគឺជាសង្សាររបស់ថេយ៉ុងហើយបើនាងនៅផ្ទះជាមួយនិងថេយ៉ុងច្បាស់ណាស់ថាជុងហ្គុកនិងត្រូវឈឺចាប់ពីទង្វើរដែលថេយ៉ុងធ្វើដាក់រាល់ថ្ងៃជាមិនខានដែលមានប្តីហើយក៏នាំសង្សារមកនៅជាមួយបែបនេះ ។ 
" ខ្ញុំគឺជាសង្សាររបស់ថេយ៉ុងហើយក៏ជាមនុស្សដែលថេយ៉ុងគេស្រលាញ់ខ្លាំងបំផុតដែរ " សេលីណា ណែនាំខ្លួនពេលដែលឃើញកាយវិការងើយឆ្ងល់របស់អ្នកម្ខាងទៀតបានជានាងប្រាប់មុននិងគេសូរនាំឡើងតែម្តងទៅ 
" អ្នកនាងសេលីណា " អុីឈិន 
" ចាសគឺជាខ្ញុំ " សេលីណា 
" អ្នកនាងមកនៅទីនេះតាំងពីពេលណា ? " អុីឈិន 
" លោកមិនចាំបាច់ចង់ដឹងទេថាខ្ញុំមកនៅទីនេះតាំងពី
ពេលណា..លោកស្រលាញ់ជុងហ្គុកតើមែនទេ ? " នាង មិនចង់និយាយរៀបរាប់ច្រើនសួរនាំតែម្តងទៅកុំឲខានពេលវេលារបស់នាងបន្ត ។ 
" មែនហើយខ្ញុំស្រលាញ់គេហើយនាងសួរធ្វើអ្វី ? " អុីឈុន ឆ្ងល់បន្តិចចោទសួរនាងព្រោះតែនាងមើលដឹង
ថាគេស្រលាញ់អ្នកណាហើយតាមមើលទៅនាងក៏មិន
មែនជាមនុស្សធម្មតាដែរ ។ 
" លោកមិនចាំបាច់ចង់ដឹងទេដឹងត្រឹមថាលោកចង់
បានគេធ្វើជារបស់ខ្លួនដែរទេ ? " សេលីណា ញញឹមជឿជាក់ព្រោះនាងអាចស្មានដឹងថានាយច្បាស់ជាចង់បានជុងហ្គុកកម្រិតណាបន្តិចទៀតនាងក៏និងមានអ្នកនាំជុងហ្គុកចេញពីជីវិតរបស់ថេយ៉ុងដោយមិនចាំបាច់នាងបញ្ជេញកម្លាំងតែម្តង ។ 
" នាងចង់ធ្វើអ្វីតើមែនទេ ? " អុីឈិន មើលទៅរឹកពារ របស់នាងនាយក៏អាចស្មានដឹងថានាងប្រុងនិងធ្វើយ៉ាងមិចចឹងហើយបានជានាយសួរនាំឲអស់តែម្តង ។
" បើសិនជាលោកចង់បានគេទៅធ្វើជារបស់លោកៗ
ព្រមរួមដៃជាមួយនិងខ្ញុំដែរទេ ? បើសិនជាខ្ញុំបានថេយ៉ុង យកមកវិញជុងហ្គុកប្រាកដជាបានទៅលោកមិនខានបែបនេះវាងាយស្រួលសម្រាប់យើងទាំងពីរនាក់មិនខានទេ " សេលីណា 
" នាងនិយាយមកបែបនេះបានន័យថាចង់ប្រើឲខ្ញុំ
ដណ្តើមថេយ៉ុងចេញពីជុងហ្គុកដើម្បីឲនាងបានគេ
ស្រួលចឹងតើមែនទេ ? មនុស្សខ្ញុំណាបើស្រលាញ់អ្នក
ណាខ្ញុំមិនបង្ខំឲគេមកស្រលាញ់ខ្ញុំព្រោះអីបើសិនជាថេយ៉ុងគេស្រលាញ់នាងហើយជាសង្សារនាងពិតមែននាងមិនចាំបាច់ភ័យព្រួយថាគេមិនជ្រើសយកនាងនោះទេបែបនេះបញ្ជាក់ថាថេយ៉ុងគេអស់ចិត្តពីនាងហើយសម្លឹងមើលឃើញអ្នកផ្សេងទើបនាងចង់ប្រើខ្ញុំជាឧបករណ៍សម្រាប់នាងប្រើប្រាស់ដើម្បីផល
ប្រយោជន៍របស់នាងតើមែនទេ ? " អុីឈិន 
" លោក " សេលីណា តម្លើងសម្លេងព្រោះតែនាងគិត
ថាមនុស្សម្នាក់នេះអាចងាយធ្វើតាមនាងតែមាន
ឯណាគេឆ្លាតហើយក៏យល់នូវអ្វីដែលនាងកំពុងតែគិតថែមទៀតផងបែបនេះឪកាសរបស់នាងក៏រាងពិបាកបន្តិចហើយមនុស្សដូជាអុីឈិនគេឆ្លាតបើមិនឆ្លាតស្មានតែអាចមានក្រុមហ៊ុនធំមួយនៅក្នុងដៃតើមែនទេ ។
" ខ្ញុំស្រលាញ់ជុងហ្គុកទោះបីជាគេមិនបានស្រលាញ់ខ្ញុំវិញតែខ្ញុំក៏មិនបានប្រើវិធីស្មោគ្រោកដើម្បីបានគេមកធ្វើជារបស់ខ្លួនឯងដែរទោះបីជាបានខ្លួនគេមកតែមិន
បានបេះដូងបែបនិងមិនមែនគេហៅថាសុភាពបុរសនោះទេ " អុីឈិន ទោះបីជាជុងហ្គុកមិនបានស្រលាញ់នាយក៏ពិតមែនតែនាយក៏សប្បាយចិត្តនូវពេលដែលបានជុងហ្គុកមានមនុស្សដែលខ្លួនស្រលាញ់ឃើញគេមានក្តីសុខនាយក៏អាចញញឹមបានដូចគ្នានាយមិនចង់ដណ្តើមអ្នកណាមកធ្វើជារបស់ខ្លួនរឺក៏បង្ខំឲនរណាមកស្រលាញ់ខ្លួនទាំងដែលនាយអាចបានតែខ្លួនប្រាណរបស់មនុស្សម្នាក់នោះតែវាមិនអាចបានបេះដូងរបស់គេទោះបីជាធ្វើទៅមានក្តីសុខតែវាបានតែមួយប្លែតៗមិនមែនអស់មួយជីវិត ចឹងហើយនាយសុខចិត្តធ្វើល្អរឺក៏មើលថែគេពីចំងាយឲគេបានឃើញពីទង្វើររបស់ខ្លួនហើយមកចាប់
អារម្មណ៍លើខ្លួនវិញល្អជាងប្រើវិធីបែបនោះ ។ 
" លោកគិតថាគេនិងអាចមកស្រលាញ់លោកបាន
ងាយៗចឹងហេសបើលោកធ្វើតាមខ្ញុំប្រាប់លោកនិងបានគេមកដោយស្រួល " សេលីណា នៅតែនិយាយទោះបីជាគេព្រមរឺក៏មិនព្រមសំខាន់នាងត្រូវនិយាយធ្វើមិចអាចឲអុីឈិនមកបំបែកបំបាក់គូររបស់គេហើយនាងនិងជាអ្នកទទួលលទ្ធផលដែលជាអ្នកឈ្នះនៅក្នុងហ្គេមមួយនេះគ្រាន់តែថាគ្រប់យ៉ាងវាមិនអាច
" អ្នកនាងសេលីណាបើសិនជាអ្នកនាងជាសង្សាររបស់លោកថេយ៉ុងពិតមែនគេច្បាស់ជាស្រលាញ់នាងមិនខានទេហើយនាងក៏មិនចាំបាច់មកធ្វើពិធីបំបែកប្តី
ប្រពន្ធគេបែបនិងដែរព្រោះលោកថេយ៉ុងគេច្បាស់ជា
ស្រលាញ់អ្នកនាងហើយរើសយកនាងជាមិនខានទេ " អុីឈិន 
" ថេយ៉ុងគេប្រែប្រួលហើយតាំងពីជុងហ្គុកគេចូលមក
នៅក្នុងផ្ទះមួយនេះមកគេមិនដែលចាប់អារម្មណ៍លើខ្ញុំ ហើយក៏ខ្វល់ខ្វាយតែជាមួយនិងជុងហ្គុកគេនិងហើយ
ដែលជាអ្នកដណ្តើមថេយ៉ុងចេញពីខ្ញុំទៅ " សេលីណា ក្តៅឆេវឲតែនឹកឃើញដល់ជុងហ្គុកដែលជាអ្នកធ្វើឲ ថេយ៉ុងប្រែប្រួលទៅតាមនិងពីដំបូងថេយ៉ុងខ្វល់តែពី
នាងហើយស្អប់ជុងហ្គុកតែប៉ុន្មានក្រោយមកនេះនាយប្រែស្ទើរតែទាំងស្រុងមិនចាប់អារម្មណ៍ជាមួយនិងនាង ដូចមុនសម្តីក៏ប្លែកកាយវិការក៏រឹតតែប្លែកហើយក៏ចេះ ប្រចណ្ឌជាមួយនិងជុងហ្គុកចេះសួរនាំថាគេទៅណាជាមួយអ្នកណាទាំងដែលកន្លងមកនាយមិនដែលបែបនេះមិនដែលចាប់អារម្មណ៍ថាគេធ្វើអ្វីតែពេលនេះគឺនាយប្រែទាំងស្រុង ។ 
" បើសិនជាគេទាំងពីរស្រលាញ់គ្នាពិតមែននាងក៏គូរតែសប្បាយចិត្តដែលបានឃើញមនុស្សដែលនាង
ស្រលាញ់គេមានក្តីសុខយើងគូរតែអបអរជាមួយគេទាំងពីរ " ទោះបីជានាយនិយាយចេញមកវាស្រួលតែនាយក៏មានអារម្មណ៍ថាឈឺមនុស្សដែលគេស្រលាញ់មិនបានស្រលាញ់គេវិញតែនាយក៏មានក្តីសុខឲតែជុងហ្គុកមានក្តីសុខគេក៏អាចមានក្តីសុខតាមដូចគ្នា ។
" ខ្ញុំមិនព្រមព្រោះថេយ៉ុងគេស្រលាញ់ខ្ញុំខ្ញុំមិនព្រមឲអ្នក ណាមកដណ្តើមគេចេញពីជីវិតរបស់ខ្ញុំបានជា
ដាច់ខាត " សេលីណា ស្រែកយ៉ាងខ្លាំងព្រោះនាងមិនអាចបាត់បង់អ្វីៗគ្រប់យ៉ាងដែលនាងគិតបានឡើយនាងត្រូវធ្វើជាម្ចាស់ផ្ទះមួយនេះហើយទ្រព្យសម្បត្តិទាំងអស់ក៏និងក្លាយជារបស់នាងបែបនេះនាងមិនអាចឲអ្នកណាមកយកចេញពីនាងបានជាដាច់ខាត
" តាមចិត្តរបស់នាង " អុីឈិន 

    ខមិនសាច់រឿងម្នាក់មួយផងណា 💜

#JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Onde histórias criam vida. Descubra agora