ភាគទី69: គ្រប់យ៉ាងគឺមកពីខ្ញុំ !!

1K 52 4
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី69🔥: គ្រប់យ៉ាងគឺមកពីខ្ញុំ

#Enjoy_reading😘

       បេះដូងរបស់ថេយ៉ុងត្រូវធ្លាក់មកដល់ដី ត្រឹមតែមួយពព្រឹចភ្នែក ជុងហ្គុកឆ្លើយតែមួយម៉ាត់នេះ ដូចជាសម្លាប់នាយទាំងរស់ ក្តីសង្ឃឹមដែលគិតថា ជុងហ្គុកព្រមជ្រើសរើសយកខ្លួនកន្លងមក ក៏ត្រូវរលាយត្រឹមតែពេលនេះ ជុងហ្គុកមិនបានរើសយកគេទេមានន័យថាកន្លងមកជុងហ្គុកមិនបានស្រលាញ់គេដូចគ្នា ឬមួយក៏ទង្វើរដែលនាយធ្វើដាក់ជុងហ្គុកវាហួសហេតុពេក? ថេយ៉ុងក៏មិនអាចធ្វើអ្វីបាន ក្រៅពីសម្លឹងមើលមនុស្សដែលខ្លួនស្រលាញ់ដឹងដៃអ្នកផ្សេងចេញទៅ ដែលមិន
មែនជារូបនាយ ទឹកភ្នែកស្រក់ចុះមកជាហូរហែ ដល់
ថ្នាក់ភ្នែករបស់នាយឡើងស្រវាំងមើលអ្វីក៏មិនឃើញ នាយនៅតែបន្តសម្លឹងមើលជុងហ្គុកដែល ដើរឆ្លងផ្លូវទៅរកឡានរបស់គេទាំងពីរ ពេលងាកមកវិញក៏ប្រទាក់ភ្នែកនឹងឡានមួយគ្រឿង ដែលបើកលឿនដូចជាគេហោះ សំដៅមករកគោលដៅ នោះគឺជុងហ្គុកតែម្តង គ្រាន់តែឃើញតែប៉ុណ្ណឹង ថេយ៉ុងក៏មិនគិតច្រើន នាយក៏រត់សំដៅទៅរកជុងហ្គុកតែម្តង។
      « ជុងហ្គុកប្រយ៉ាត់ » អ្នកដែលដើរចេញទៅ មិនខុសពីថេយ៉ុងដែលហូរទឹកភ្នែកមកដូចជាបាក់ទំនប់ដូចគ្នា គេក៏ត្រូវងាកមករកសម្លេងរបស់ថេយ៉ុងវិញ ព្រោះគេស្គាល់សម្លេងមួយនេះយ៉ាងច្បាស់ តែអ្វីដែលជុងហ្គុកបានឃើញនោះគឺ…
      « ផាំង »
      « ថេយ៉ុង » ជុងហ្គុក ស្រែកស្ទើរតែបែកសម្លេង នៅពេលដែលរាងកាយរបស់ថេយ៉ុងត្រូវខ្ទាតទៅម្ខាងនៃផ្លូវ ដែលខ្លួនប្រាណរបស់គេស្រោច ស្រង់ដោយឈាមក្រហមស្រស់ពេញខ្លួនហូរប្រលាក់ពេញថ្នល់
...។

      រាងកាយរបស់ថេយ៉ុង ត្រូវបុកមួយកម្លាំងរបស់ ឡាននោះតែម្តង មិនគិតច្រើនម្ចាស់ឡានក៏បើករត់
គេចខ្លួនបាត់ទៅ ព្រោះតែបុកខុសមនុស្សដែលបានប៉ងទុក ខ្លួនប្រាណរបស់ថេយ៉ុងត្រូវរមៀលនៅលើផ្លូវជាច្រើនត្រលប់ បូកផ្សំនឹងឈាមក្រហមស្រស់បន្ថែមទៀត រមៀលរហូតទៅដល់ពីរមុខរបស់ជុងហ្គុក ដែលឈរភ្លឹកនៅលើផ្លូវនឹងតែម្តង។
      « ថេយ៉ុង  » ជុងហ្គុក ភ្ងាក់ស្មារតីវិញព្រោះវា ស្តែងៗខ្លាំងពេក គេមិនង្អស់យូរក៏រត់ទៅត្រកងកាយក្រាស់ ដែរពោពេញទៅដោយស្នាមឈាមយកមកកើយនៅលើភ្លៅរបស់គេ។
      « ថេយ៉ុង បងកុំបិទភ្នែកណា ថេយ៉ុង ហឹក.. បងកុំបិទភ្នែក » ទឹកភ្នែកដែលមិនទាន់រីងស្ងួត ក៏ត្រូវហូរមកម្តងទៀត ជុងហ្គុកក្រសោបខ្លួនប្រាណ របស់ថេយ៉ុងយ៉ាងណែនដៃ គេដាក់បញ្ជាកុំឲ្យថេយ៉ុងបិទភ្នែក ព្រោះសភាពរបស់គេនៅពេលនេះគឺពិបាកមើលខ្លាំងណាស់។
      « ជុងហ្គុក » ថេយ៉ុង ដង្ហើយហៅឈ្មោះរបស់ ជុងហ្គុកទាំងពិបាក នាយលើកដៃរបស់ខ្លួនដែល ពោពេញទៅដោយស្នាមឈាមជាប់ពាសពេញ ដៃញ័រទទ្រើតរបស់គេព្យាយាមលើកទៅប៉ះថ្ពាល់របស់អ្នកម្ខាងទៀតទាំងពិបាក។
      « ហឹក..អូននៅទីនេះថេយ៉ុង..ហឹក..អូននៅទី នេះ » ជុងហ្គុក ចាប់ដៃរបស់ថេយ៉ុងយកមកដាក់ លើថ្ពាល់របស់ខ្លួន បង្ហូរទឹកភ្នែកមកមិនខ្មាស់អ្នកណា។
      « កុំយំអី..អឹក..បង..បងធ្វើឲ្យអូនយំទៀតទាល់តែបាន..អឹក.. » ថេយ៉ុង ព្យាយាមញញឹមទាំងពិបាកបំផុត ខ្លួនប្រាណរបស់នាយនៅពេលនេះគឺសុទ្ធតែឈាមស្ទើរតែទាំងអស់ សំណាងណាស់ដែលថេយ៉ុងជាអ្នកមករងគ្រោះជំនួសជុងហ្គុក បើសិនជាគ្មាននាយទេ ពេលនេះអ្នកដែលត្រូវដេកនៅលើថ្លុក
ឈាមនៅពេលនេះ ច្បាស់ជាជុងហ្គុកមិនខានទេ ថេយ៉ុងមិនគិតច្រើន សំខាន់នាយត្រូវតែជួយជុងហ្គុកឲ្យបាននៅពេលនោះ បើសិនជាជុងហ្គុកកើតអ្វីទៅ អ្នកដែលបារម្តស្រលាញ់ពីរជុងហ្គុកគឺមានច្រើនខ្លាំងណាស់ តែបើសិនជានាយកើតអ្វីទៅ នាយមិនចាំបាច់ពិបាកសល់អ្នកណា ហើយក៏គ្មានមនុស្សដែលស្រលាញ់ត្រូវបារម្តពីនាយទៀតដែរ នាយគ្រាន់តែធ្វើនេះដើម្បីសងមនុស្សដែលខ្លួនឯងស្រលាញ់ដោយជីវិតតែប៉ុណ្ណោះ ព្រោះថេយ៉ុងមានតែធ្វើបែបនេះទេ ដើម្បីលុបលាងទោសដែលធ្លាប់ធ្វើខុសចំពោះជុង
ហ្គុកកន្លងមក។
      « បងមិនត្រូវកើតអ្វីទេ ហឹក..ហឹក..ថេយ៉ុងបង មិនត្រូវកើតអ្វីទេ..កុំបិទភ្នែកណា...ហឹក..បើបងបិទភ្នែកអូននឹងមិនព្រមអត់ទោសឲ្យបងបានជាដាច់ខាន » អុីឈិន ឈរមើលសភាពរាងតូចនៅ ពេលនេះ នាយយល់ច្បាស់ហើយថាអ្នកណាដែលជាមនុស្សដែលជុងហ្គុកស្រលាញ់ គឺជាថេយ៉ុងនេះឯង កន្លងមកជុងហ្គុកមិនដែរស្រលាញ់ឬក៏បើក ឪកាសឲ្យនាយបានចូលមើលថែបេះដូងរបស់ជុងហ្គុកម្តងណាទេ ទោះបីជាមានឈ្មោះជាសង្សារនឹងគ្នាក៏ដោយ ប៉ុន្តែទង្វើររបស់ជុងហ្គុកឲ្យមកគេមិន លើសពីពាក្យថាបង
ប្រុសឡើយ ពេលនេះគេយល់ច្បាស់ហើយ ជុងហ្គុកគឺនៅតែស្រលាញ់ថេយ៉ុង ដូចដើមគ្មានថ្ងៃកែប្រែបានឡើយ។
      « អត់ពីបង..អឹក..អត់ពីបងទៅត្រូវមើលថែខ្លួនណា..អឹក..បងស្រលាញ់..អូន..ជុង.. » ថេយ៉ុង និយាយដល់ត្រឹមនេះក៏ឆ្អួតឈាមមកយ៉ាងច្រើន មុន
នឹងដៃរបស់នាយចាប់ផ្តើមធ្លាក់ចុះសន្សឹមៗពីថ្ពាល់របស់រាងតូចរហូតដល់បាត់ស្មារតីនៅវិនាទីបន្ទាប់។
      « ហឹក..ថេយ៉ុងបងបើកភ្នែកឡើង..ហឹកថេយ៉ុងបើកភ្នែកឡើង..បងលឺអូនហៅទេ?ថេយ៉ុង..ហឹក..
ជួយផង..Boss..ជួយថេយ៉ុងផង..ហឹក..ថេយ៉ុងបងកុំកើតអីណា… » ជុងហ្គុក អង្រួនរាងកាយដែលបាត់
បង់ស្មារតីទៅហើយ ព្រៀបដូចជាមនុស្សឆ្កួត នៅ
ពេលនេះគេស្រែកយំមិនខ្មាស់អ្នកណាទៀតទេ ដឹងត្រឹមតែពេលនេះគេត្រូវការឲ្យថេយ៉ុងបើកភ្នែកមកនិយាយជាមួយនឹងគេវិញ ត្រលប់មកសុំទោស មកសុំឪកាសពីគេម្តងទៀត មកនិយាយថាស្រលាញ់ក្មេង
ប្រុសម្នាក់នេះម្តងទៀត គេនឹងយល់ព្រមគ្រប់យ៉ាងនូវការសុំរបស់ថេយ៉ុង ឲ្យតែពេលនេះថេយ៉ុងព្រមបើក
ភ្នែកតបតជាមួយនិងគេវិញ...។

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now