Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី66🔥: ស្តាប់បងសិន !!
#Enjoy_reading😘
បន្ទាប់ពីបានមើលឃី្លបដែលជីមីនផ្ញើរឲ្យមើលរួចរាល់ ជុងហ្គុកក៏ដកដង្ហើមធំសញ្ចឹងគិតគ្រប់យ៉ាង ដែលថេយ៉ុងមិនព្រមស្តាប់ការបកស្រាយរបស់គេកន្លងមក មិនថាជុងហ្គុកព្យាយាមនិយាយយ៉ាងណាក៏នៅតែបដិសេធដដែល ពេលនេះនាយក៏បានដឹងបានលឺថាគ្រប់យ៉ាងវាយ៉ាងមិចអស់ទៅហើយ នៅមិនជឿពីសម្តីដែលជុងហ្គុកធ្លាប់ប្រាប់ពីកន្លងមកឬមួយក៏អត់?
« ជុងហ្គុក ចេញពីធ្វើការយើងទៅញាំអីតើល្អទេ? » អុីឈិន ដើរចូលមករកអ្នកជាសង្សារ ដែលអង្គុយភ្លឹកគិតអ្វីក៏មិនដឹង ទើបនាយព្យាយាមហៅស្មារតីរបស់ជុងហ្គុកឲ្យត្រលប់មកវិញ។
« ម៉ាក់របស់ខ្ញុំគាត់មិនសូវស្រួលខ្លួនប៉ុន្មានទេ ទើបខ្ញុំចង់យកពេលទៅមើលថែគាត់ ខ្ញុំប្រហែលជាមិនបានទៅជាមួយបងទេ » ជុងហ្គុក ចាប់ផ្តើមយក
លេសកុហកអុីឈិនម្តងទៀតហើយ គេមិនចង់ទៅណាទាំងអស់ គេគ្មានអារម្មណ៍អ្វីទៀតទេ ទោះបីជាពេលខ្លះអុីឈិនតាមជួយគេកន្លងមកក៏ដោយ ក៏មិនប្រាកដថាជុងហ្គុកព្រមតាមនាយគ្រប់យ៉ាងដែរ។
« មិនអីទេចឹង បងផ្តាំសួរសុខទុកគាត់ផងណា » អុីឈិន ញញឹមក្សោះ យ៉ាងណាម៉ាក់ត្រូវតែសំខាន់ជាងអញ្ចឹងហើយ នាយក៏មិនបានខឹងអ្វីដែរ គ្រាន់តែនាយចង់មានពេលវេលានៅជាមួយនិងជុងហ្គុកឲ្យ
បានច្រើនតែប៉ុណ្ណោះ។
« Boss មានដៃគូរសហការចង់ជួបជាបន្ទាន់ » ឌី រត់មកទាំងប្រញាប់ប្រញាល មករកមើលនាយថានៅ
កន្លែងណា ទម្រាំតែរកឃើញតាមពិតមកសង្ងំនៅជាមួយនិងសង្សារឲ្យនាងរត់រកតាមឡប់ឡែតែម្នាក់ឯងទៅកើតដែរ។
« ok..បងអញ្ចឹងបងទៅសិនហើយ ថ្ងៃស្អែកជួប
គ្នាណា » អុីឈិន ទៅទាំងមិនដាច់ចិត្ត ធ្វើដូចជាបែក
គ្នារាប់ឆ្នាំយ៉ាងអញ្ចឹង។
« ខ្ញុំសុំទោស » ពេលដែលអុីឈិនចេញទៅផុត ជុងហ្គុកក៏ពោលពាក្យសុំទោសនៅក្នុងចិត្ត គេមិនគួរ
ណានិយាយកុហកដាក់អុីឈិននោះទេ តែទង្វើរដែល
នាយធ្វើមកលើគេទាំងប៉ុន្មាន វាមិនអាចតបស្នងក្តីស្រលាញ់ដែលនាយមានឲ្យចំពោះគេ មិនថានាយខំព្យាយាមយ៉ាងណាទេ ជុងហ្គុកក៏មិនអាចចាត់ទុកគេលើសពីពាក្យថាបងប្រុសដូចគ្នា។
YOU ARE READING
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom