ភាគទី43: អូនជឿបង !!

1K 61 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី43🔥: អូនជឿបង !!

#Enjoy_reading

   ការសន្ទនារបស់ពួកគេទាំងពីរក៏មិនផុតពីត្រចៀករបស់អ្នកដែលបានស្តាប់លឺនៅខាងក្រៅទ្វារដែរហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពីសេលីណាស្រីអាក្រក់នៅក្នុងក្រសែរភ្នែករបស់អ្នកអានដែរ ។ គ្រាន់តែលឺថាថេយ៉ុងស្រលាញ់ជុងហ្គុកសេលីណាក៏ក្តាប់ដៃភ្លាមកំហឹងនៅក្នុងខ្លួនក៏កាន់តែមានចឹងតើបានជាមួយរយះនេះថេយ៉ុងនាយប្លែកដោយសារតែនាយលែងចាប់អារម្មណ៍ជាមួយនិងនាងហើយទៅលង់ស្រលាញ់ជុងហ្គុកបែបនេះសោះចិត្តដែលកើតក្តីច្រណែនក៏មានឡើងព្រោះបើថេយ៉ុងគេស្រលាញ់រាងតូចដូចដែលនាងបានលឺពិតមែនអនាគតលោកស្រីម្ចាស់ផ្ទះមួយនេះក៏មិនបានក្លាយជារបស់នាងដែរ ។
" យើងគ្មានថ្ងៃឲឯងឈ្នះយើងបានជាដាច់ខាត " មកដល់បន្ទប់ភ្លាមសេលីណាក៏ទាញទូរស័ព្ទដើម្បីខលទៅមិត្តភក្តិរបស់នាង ។
" ហេឡូ..យើងមានការងារឲពួកឯងជួយ " លើកនិយាយភ្លាមនាងក៏ប្រញាប់ដាក់ការងារឲមិត្តរបស់នាងភ្លាមទាំងដែលអ្នកខាងនោះមិនទាន់និងបានឆ្លើយតប ផង ។
" ឯងមានការអីឲយើងជួយមែនទេ ? " មីកគី និយាយទាំងបើកភ្នែកមិនចង់រួចទៅកាន់ខ្សែរម្ខាង
ទៀតព្រោះនាងកំពុងតែគេងស្រាប់តែមានគេខលមករំខានទៅកើតដែរតែដោយសារតែឃើញថាជាលេខមិត្តរបស់នាងបានជានាងនិយាយធម្មតាព្រោះតែនាងដឹងពីចរិតមិត្តរបស់នាងច្បាស់តែនាងចង់បានអ្វី
មួុយហើយត្រូវតែបានមិនថាមនុស្សម្នាក់នោះរវល់យ៉ាងណាទេ ។
" ជួយសើុបរកលេខមនុស្សម្នាក់ឲយើងបានថ្ងៃនេះកាន់តែល្អហើយរកឲលឿនផង " សេលីណា
" លេខអ្នកណា ? " មីកគី
" ចាំយើងផ្ងើរូបឲឯងបានពេលណាចាំជួបគ្នានៅហាងចាស់ស្អែកនេះ..ទីត " ក្រោយនិយាយចប់សាច់
ការអស់ហើយនាងក៏ចុចបិតទាំងដែលខ្សែរម្ខាងទៀតមិនទាន់និងរួចឲចប់សេចក្តីបានបន្តិចផងតែមីកគីក៏មិនខ្វល់ច្រើនព្រោះគេសាំនិងចរិតរបស់នាងអស់
ហើយ ។

// ព្រឹកថ្ងៃថ្មី //

   ព្រឹកថ្ងៃថ្មីបានមកដល់ថេយ៉ុងកំពុងតែឈរនៅក្នុងបន្ទប់សម្លឹងមើលប្រពន្ធរបស់នាយឈរចងក្រវ៉ាត់.ក
ឲនាយទាំងស្នាមញញឹមជាប់ឯអ្នកដែលត្រូវគេសម្លឹងក៏អោនមុខចុះរហូតព្រោះលែងសម្លឹងមើលរ៉ាប់ម៉ោងបែបនេះអ្នកណាមិនអៀនទៅ ។
" ហើយអ្វីក៏សម្លឹងមើលមុខរបស់អូនយូរបែបនេះ ? " រាងតូចអៀនសឹងតែជ្រែកដីរត់បាត់ទៅហើយមនុស្សណាមិនមែនជាតុក្កត្តាដែលមានមនុស្សមកឈរមើលហើយមិនចេះអៀននោះទេ ។
" មុខរបស់អូនស្អាតនិងហើយបានជាបងមើលមិនដាក់ភ្នែកបែបនេះ..សឺត.. " ពោលចប់នាយក៏អោនថើបថ្ពាល់របស់រាងតូចមួយខ្សឺតយ៉ាងវែងព្រោះមើលកាន់តែយូរវាធ្វើឲគេអត់ទ្រាំមិនបានចង់តែចាប់
ក្រញិចឲណាណីម្តងមនុស្សស្អីថ្ពាល់ក៏ក្រអូបបបូរ
មាត់វិញក៏ផ្អែមដូចជាដាក់ស្ករបែបនេះថើបម្តងហើយចិត្តចង់តែថើបឲឆ្អែតឆ្អន់តាមដែលអាចធ្វើបានទេឯខ្លួនប្រាណក៏ជាប់ចិត្តរកអ្វីប្រៀបមិនបានបែបនេះទទួលស្គាល់ថានាយលង់គ្រប់យ៉ាងដែលមានមួយតួខ្លួនរបស់ប្រពន្ធដែលទើបតែសារភាពស្រលាញ់គ្នាកាលពីយប់មិញមិនខានទេ ។
" មនុស្សឆ្លៀតឪកាស " ជុងហ្គុក ស្ទាបថ្ពាល់ខ្លួនឯងទាំងមុខក្រហមអៀននោះអៀនទទួលស្គាល់ហើយថានៅក្បែរប្រុសម្នាក់នេះនាយពូកែរដាក់ស្នេហ៍ដោយ
សារតែពាក្យសម្តីប៉ុណ្ណាសូម្បីតែមិនទាន់សារភាពស្រលាញ់ក៏ធ្វើឲជុងហ្គុកលង់និងនាយដល់ថ្នាក់នាយសុំលែងលះជាមួយហើយគេនៅតែមិនព្រមលែងទៀតដល់ពេលមកស្រលាញ់គ្នាបែបនេះទៀតវាធ្វើឲគេលង់និងនាយម្នាក់នេះពិតមែនសម្តីផ្អែមដូចជាស្ករពូកែរយកចិត្តចឹងតើបានជាមនុស្សស្រីភាគច្រើនចង់
បាននាយមកធ្វើជារបស់បែបនេះតែគួរឲស្តាយដែលប្រុសម្នាក់ដែលនៅចំពោះមុខរបស់គេពេលនេះគឺជារបស់គេហើយជារបស់គេតែម្នាក់គត់ដោយមិនអាចមានអ្នកណាមកចង់យកធ្វើជាកម្មសិទ្ធទៀតទេ ។
" បែបនិងគេមិនហៅថាឆ្លៀតឪកាសនោះទេ..តែបើឆ្លៀតពិតមែនគេធ្វើបែបនេះ…" ថេយ៉ុង
" បែបណ៎..អឹម " ជុងហ្គុក និយាយមិនទាន់និងចប់ផងថេយ៉ុងក៏ក្រសោកកញ្ចឹង.ករបស់គេយកមកផ្តឹបបបូរមាត់ក្រាស់ជាមួយនិងបបូរមាត់ស្តើងរកតែជុង
ហ្គុកដកដង្ហើមមិនទាន់ទៅហើយការថើបនៅតែបន្តថេយ៉ុងក្រលាស់អណ្តាតប្រលែងលេងជាមួយនិងអណ្តាតរបស់ជុងហ្គុកយ៉ាងស្និតស្នាលឯជុងហ្គុកក៏ព្រមតបតទៅនាយវិញដូចគ្នាដែរដោយដៃរបស់គេលើកក្រសោប.ករបស់នាយឯនាយលើកដៃអោបចង្កេះរបស់រាងតូចទាញ មកឲកាន់តែជិតដើម្បីងាយ
ស្រួល ។ ការថើបនៅតែបន្តថេយ៉ុងគេពិតជាមិនចង់ដកមាត់ចេញនោះទេបើសិនជាអាចនាយចង់នៅជាមួយនិងរាងតូច24ពេញបើមិនដោយសារតែមានការប្រជុំសំខាន់ជួបអ្នករួមហ៊ុនធំនៅក្នុងក្រុមហ៊ុនពេល
នេះទេកុំអីនាយនិងលុបវាចោលមកសាងស្នេហ៍ជា
មួយនិងប្រពន្ធរបស់ខ្លួនបាត់ទៅហើយ ។
" អឹម..បានហ៎..អ៊ុប " ជុងហ្គុក ចង់រុញនាយចេញតែនាយក៏ក្រសោបស្មារបស់រាងតូចយកមកថើបម្តងទៀតទាំងដែលពេលនេះគេសឹងតែថប់ដង្ហើមស្លាប់ទៅហើយ ។
" បងចង់សម្លាប់អូនដោយសារតែថើបនិងរឺក៏យ៉ាងមិច ? " ជុងហ្គុក សម្លក់នាយបន្តិចនៅពេលដែលគេព្រមដកមាត់ចេញគេក៏ដកដង្ហើមយ៉ាងវែងដើម្បីប្រមូលខ្យល់ឯថេយ៉ុងបែរជាឈរញញឹម្នាក់ឯងទៅវិញនៅពេលដែលឃើញមុខរបស់រាងតូចក្រហមត្រចៀកក៏ដូចគ្នាឯមុខវិញមិនបាច់មើលគឺស្អុយប៉ែរតែម្តង ។
" អ្នកណាឲមាត់របស់អូនផ្អែមពេកធ្វើអី..ហឹស " ថេយ៉ុង សើចបន្តិចព្រោះតែបានឃើញទឹកមុខរបស់ប្រពន្ធ ។
" បានហើយដល់ម៉ោងហួសប្រជុំឥលូវនិងហើយ " ជុងហ្គុក ដើរទៅកាន់កាតាបឲនាយព្រោះគេក៏ត្រូវទៅធ្វើការដូចគ្នាដែរមុននិងបណ្តើរគ្នាចុះទៅខាងក្រោមញាំអាហារពេលព្រឹកសិនដើម្បីបន្តទៅក្រុមហ៊ុនតែម្តង
" ម៉ែដោះ ចុះឯណាសេលីណា ? " ថេយ៉ុង ដោយមិន
បានឃើញវត្តមានរបស់នាងនាយក៏សួរឡើងធ្វើឲជុងហ្គុករាងអន់ចិត្តបន្តិចដែរដែលនៅសុខៗនាយស្រាប់តែសួររកឈ្មោះនាងបែបនេះ ។
" ខ្ញុំបានឃើញអ្នកនាងចេញទៅក្រៅតាំងពីព្រឹកមកម្លេះមិនដឹងថានាងចេញទៅណាទេ " ម៉ែដោះ តបតាមដែលដឹងព្រោះគាត់បានឃើញនាងងើបពីព្រឹកដូចជាប្រញាប់ប្រញាល់មិនដឹងថានាងទៅណាឲប្រាកដគាត់ក៏មិនហ៊ានសួរព្រោះជារឿងរបស់ចៅ
ហ្វាយនាយត្រឹមជាកូនចៅគាត់មិនហ៊ានសួរអ្វីច្រើនទេ
" ចេញតាំងពីព្រឹកតើនាងទៅណាទៅ ? " ថេយ៉ុង អត់ឆ្ងល់មិនបាននាងមិនដែលងើបពីព្រឹកបែបនេះពី
មុនមកទេមិចក៏ថ្ងៃនេះចម្លែកខុសពីរាល់ដងប្រហែល
ជាមានការងារអ្វីសំខាន់ហើយបានជានាងធ្វើបែបនេះដោយសារតែឃើញទឹកមុខរបស់ជុងហ្គុករាងមិនសូវស្រួលនាយក៏ឈប់គិត ។
" ជុងហ្គុកអូនញាំឲច្រើនៗទៅធ្វើការនៅពេលព្រឹកអាហារពេលព្រឹកគឺសំខាន់ខ្លាំងណាស់សម្រាប់ខួរក្បាល " ថេយ៉ុង ចាប់ហត់ដកឲទៅរាងតូចដែលទឹកមុខស្ងួតចេសមិននិយាយស្តីព្រោះនាយដឹងថារាងតូចច្បាស់ជាអន់ចិត្តជាមួយនិងសម្តីរបស់នាយក៏ថាបានដែរ ។
" អរគុណណាស់ " ពោលពាក្យថាអរគុណតែជុង
ហ្គុកមិនបានញាំរបស់ដែលនាយចាប់ឲនោះទេហើយ
ក៏មិនចម្លែកដែលនាយសួរពីឈ្មោះរបស់សង្សារនៅ
ចំពោះមុខប្រពន្ធបែបនេះព្រោះពួកគេទាំងពីរស្រលាញ់គ្នាវាមានអីចម្លែកទៅ ។
" ខ្ញុំឆ្អែតហើយ " ជុងហ្គុក ក៏ងើបដើរចេញទៅដោយមិនរងចាំថេយ៉ុងអីបន្តិចឯនាយក៏ប្រញាប់រត់ទៅតាមយ៉ាងលឿនដើម្បីលួងលោម ។
" ជុងហ្គុកអូនស្តាប់បងសិន " ថេយ៉ុង ទាញដៃរបស់រាងតូចឲឈប់ដើម្បីនិយាយគ្នាមើលចុះដើរលឿនដូច
ជាព្យុះរកតែនិយាយគ្នាមិនទាន់ ។
" ដល់ម៉ោងធ្វើការឥលូវហើយ " ជុងហ្គុក នៅតែមិន
ព្រមងាកមុខមកមើលនាយដដែលទោះបីជានិយាយក៏ដោយបានត្រឹមតែបែរខ្នងដាក់តែប៉ុណ្ណោះ ។
" ដែរបងសួរពីនាងគ្រាន់តែបងចម្លែកចិត្តព្រោះពីដើមមកនាងមិនដែលងើបលឿនបែបនេះទេ " ថេយ៉ុង ព្យាយាមបកស្រាយដើម្បីកុំឲមានរឿងតែវាក៏នៅតែដដែលព្រោះនាយអាចចាំរឿងរ៉ាវរបស់នាងបានលើកលែងតែគេនាយមានដែរចាំមួយ.ខដែរទេ ? ហើយដឹងទេថាជុងហ្គុកចូលចិត្តអ្វីស្អប់អ្វី ? ចម្លើយមានតែអត់ហើយនិងអត់ ។
" បងចាំពីនាងបានគ្រប់យ៉ាងវាមិនចម្លែកទេព្រោះនាងគឺជាសង្សាររបស់បងតែអូនជាប្រពន្ធរបស់បងបងមានដែលចាំអ្វីពីរអូនបានមួុយរឿងខ្លះទេ ? " ជុងហ្គុក សួរទៅនាយទឹកទឹកភ្នែកស្រក់ចុះគេមិនចង់ឲវាហូរមកប៉ុន្មានទេព្រោះពួកគេទើបតែមានក្តីសុខមិនបានប៉ុន្មានគេមិនចង់ឲមានរឿងឈឺក្បាលតែយ៉ាងណាក៏នៅតែគេចមិនផុតដដែល ។
" បងដឹងថាបងមិនចាំនូវអ្វីដែលអូនចូលចិត្ត..តែបងចង់ប្រាប់អូនថាបងស្រលាញ់អូនហើយព្រមមើលថែអូនមើលថែដោយក្តីស្រលាញ់ហើយនិងបញ្ជាក់ថាបងស្រលាញ់អូនពិតមែនមិនបានលេងសើច..អូនជឿលើបងណាបងនិងបង្ហាញឲអូនបានឃើញថាបងនិងមិនធ្វើឲអូនឃើញថាបងពិតជាស្រលាញ់អូនពិត
មែន '' ថេយ៉ុង ចាប់ទាញឲរាងតូចបែរមុខមកមើល
ខ្លួនរួចលើកដៃជូតទឹកភ្នែកចេញពីថ្ពាល់នាយមិនចង់ឃើញមនុស្សដែលស្រលាញ់ត្រូវយំដោយសារតែនាយបន្តទៀតទេគេមិនចង់ឃើញវាហើយនាយនិងសន្យាថានិងបង្ហាញពីក្តីស្រលាញ់ដោយស្មោះមិន
មែនបោកប្រាស់ដូចដែលជុងហ្គុកគិតថានាយនិយាយលេងដើម្បីឲគេសប្បាយចិត្តអ្វីបែបនិង ។
" អូនជឿក៏បាន " ជុងហ្គុក ក៏អោបនាយយ៉ាងណែនមិនគួររឿងតិចតួចមកធ្វើឲពួកគេទាំងមកឈ្លោះគ្នាបែបនេះទេ..ពួកគេទាំងពីក៏បន្តឡើងឡានបើកចេញ
ទៅធ្វើការដូចដែលនាយបានសន្យាថានិងជូនហើយមកយករាងតូចទៅមក...។

    ខមិនសាច់រឿងផងណា 💜

#JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Wo Geschichten leben. Entdecke jetzt