Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី76🔥: ផ្សំដំណេក🔞 !!
#Enjoy_reading😘
« អបអរផងណា ប្អូនប្រុស នៅទីបំផុតឯងក៏បានក្លាយជាប្តីប្រពន្ធពិតប្រាកដ » ណាមជូន ចូលមកអប
អរប្អូនរបស់គេ គេក៏សប្បាយចិត្តដែលថេយ៉ុងបានរៀបការដោយក្តីស្រលាញ់ មិនមែនជាការបោកប្រាស់ ឬក៏បង្ខំចិត្តពីខាងគ្រួសារដូចជាលើកមុនទៀត។
« ណាមជូន ឯងនិយាយបែបនេះធ្វើដូចជាពួក
គេមិនធ្លាប់ជាប្តីប្រពន្ធពីមុនមកអញ្ចឹង » ជីន កាន់កែវស្រា ស្តីឲ្យណាមជូន មានន័យថាពិមុនមកពួកគេទាំងពីរ មិនមែនជាប្តីប្រពន្ធទេឬ បានជាមកនិយាយបែបនេះ។
« មិនមែនបែបនឹងទេ hyung ខ្ញុំគ្រាន់តែចង់សំដៅដល់ក្តីស្រឡាញ់ដែលពួកគេមានឲ្យគ្នា ហើយព្រមតស៊ូពុះពារគ្រប់យ៉ាង ទម្រាំតែមកដល់ថ្ងៃនេះទៅ
វិញទេ » ណាមជូន ពន្យល់ន័យទៅបងប្រុស ចូល
ចិត្តគិតអ្វីមកលើគេមិនល្អរហូត មិនចេះកាត់ន័យយល់ខ្លួនឯងខ្លះទេ ចាំតែបកស្រាយឲ្យរហូតមែន។
« យ៉ាងណាក៏អរគុណពួកបងដែរ ដែលបានជួយខ្ញុំគ្រប់យ៉ាង ជួយពន្យល់ថាអ្វីជាក្តីស្រលាញ់ពិត
ប្រាកដ បើសិនជាគ្មានពួកបងទេ ខ្ញុំក៏មិនមានថ្ងៃនេះដែរ » ថេយ៉ុង អោនគោរពជាការអរគុណ ព្រោះពួកគេតែងនិយាយដាស់តឿនសតិរបស់នាគ្រប់ពេលវេលាជានិច្ច និយាយប្រាប់ពីហេតុផល មិនមែនត្រូវប្រើអារម្មណ៍មកសម្រេចចិត្តលើអ្វីមួយនោះទេ។
« មិនអីទេ បានឃើញពួកឯងមានក្តីសុខបងក៏
សប្បាយចិត្តដូចគ្នាដែរ គ្រាន់តែបងត្រូវអស់លុយថ្លៃ ចងដៃរបស់ឯងដល់ទៅពីរលើកតែប៉ុណ្ណោះ » យ៉ុនហ្គី និយាយមុខស្ងួត ខុសពីអ្នកទាំងអស់គ្នាដែលសើចនឹង សម្តីរបស់នាយទៅវិញទេ មានប៉ុណ្ណឹងដែរនៅតែរអ៊ូររទាំរឿងលុយចងដៃប្អូនទៀត។
« យ៉ាងណាបន្តិចទៀតនេះ ក៏មានពិធីរៀបការបងជាមួយនឹងអាមីនដែរ ចាំដល់ថ្ងៃនោះខ្ញុំសងសរុបទៅចុះ » ជុងហ្គុក ដៀងភ្នែកមើលជីមីនដែលមិននិយាយស្តី ធ្វើឲ្យថ្ពាល់របស់គេក៏ក្រហមឡើងមក ពេលដែលគេនិយាយប្រយោគនេះ។
« ឆ្កួត..ឯងនិយាយអីបែបនេះ វាគ្មានទេ » ជីមីន ប្រញាប់បដិសេធទាំងមុខក្រហម ភ្ជាប់ពាក្យជាមួយ
គ្នាក៏ យូរមកគួរសមដែរ ល្មមដល់ពេលរៀបការយក
កូនប្រើនឹងគេដែលហើយ។
STAI LEGGENDO
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
AzioneKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom