ភាគទី31: បងនិងការពារឯង !!

1K 55 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី31🔥: បងនិងការពារឯង !! 

#Enjoy_reading 😘

    ព្រឹកប្រលឹមស្រាងៗនៅក្នុងភូមិគ្រឹះមីនក្នុងបន្ទប់មួយកំពុងតែមានមនុស្សប្រុសពីរនាក់គេងអោបគ្នាស្ទើរតែរលាយរាងកាយក្លាយទៅជាកាយតែមួយទៅហើយនៅពេលនេះវាមិនទាន់ជាភ្លឺប៉ុន្មានទេបានជាពួកគេនៅគេងលក់នៅឡើយបែបនេះ ។ 
" ហឹម " កាយតូចក្រហឹមឡើងមកដោយមាន
អារម្មណ៍ថារាងថប់ដង្ហើមបន្តិចដោយសារតែយប់
មិញនេះគេគេងលក់លឿនពេកបានជាភ្ងាក់មកនៅប្រលឹមស្រាងៗបែបនេះកាយតូចបើកត្របកភ្នែកមកសន្សឹមៗដើម្បីឲស្វាងងងុយបន្តិចក៏បានឃើញថាខ្លួន
ឯងនៅក្នុងវង្វង់ដៃរបស់មនុស្សប្រុសម្នាក់ដែលបានជួយគេកាលពីយប់មិញជីមីនញញឹមនៅពេលដែលបានឃើញប្រុសម្នាក់នេះនៅចំពោះមុខបើសិនជាពីយប់មិញមិនបាននាយមកជួយគេទាន់ពេលវេលាទេស្មើនេះគេប្រហែលជាមិនដឹងក្លាយជាយ៉ាងណាទៅហើយទេ ។ ជីមីនសសុលចូលទៅក្នុងទ្រូងដ៏កក់ក្តៅមួយនោះលើកដៃអោបនាយឲកាន់តែណែនតាម
ដែលអាចធ្វើបានព្រោះក្នុងវង្វង់ដៃរបស់នាយធ្វើឲគេមានអារម្មណ៍ថាកក់ក្តៅមានភាពជឿជាក់សុវត្ថិភាពហើយក៏ក្តីសុខបំផុតដោយមិនអាចប្រាប់បានថានេះជាអារម្មណ៍អ្វីឲពិតប្រាកដដឹងត្រឹមថាមនុស្សប្រុសម្នាក់នេះពិសេសសម្រាប់គេទៅបានហើយ ។ ជីមីនក៏បិតភ្នែកគេងលក់ម្តងទៀតដោយសារតែមេឃមិនភ្លឺគេក៏ដាក់ខ្លួនគេងម្តងទៀតដោយនៅក្នុងរង្វង់ដៃ
របស់យ៉ុនគ្គីដដែល...។ 

    ព្រឹកថ្ងៃថ្មីបានមកដល់យ៉ុនគ្គីភ្ងាក់ពីគេងមកនាយ
បើកភ្នែកបានឃើញមនុស្សដែលខ្លួនស្រលាញ់មុនគេ ស្នាមញញឹមក៏លេចឡើងនៅលើផ្ទៃមុខរបស់នាយតែ
ម្តងព្រោះនាយគិតថាស្មានតែជាការយល់សប្តិតើយប់
មិញនេះដែលបានគេងអោបរាងតូចពេញមួយយប់
បែបនេះ ។
" សឺត " យ៉ុនគ្គី ថើបថ្ងាសរបស់រាងតូចម្តងទៀតមុននិង ងើបចេញពីគ្រែទាញភួយថ្នមៗខ្លាចរាងតូចនិងភ្ងាក់ដោយសារតែនាយរំខាននាយដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនឲបានរួចរាល់មុនពេលចុះទៅក្រោមធ្វើម្ហូបឲរាងតូចញាំដោយផ្ទាល់ដៃរបស់នាយបន្ទាប់ពីរួចរាល់នាយចុះទៅក្រោមធ្វើម្ហូបដែលសាមញ្ញហើយក៏លឿននោះគឺបាយឆាគ្រឿងសមុទ្រធម្មតាៗមួយពេលតែម្តងនាយបើកទូរទឹកកកយកគ្រឿងសមុទ្រដែលមានបង្គាមកលាងទឹករួចក៏ចាប់ផ្តើមបកសំបកវាចេញម្តងមួយម្តងមួយប្រហែលជាបានបួនដប់បង្គាបាននាយឈប់ព្រោះថាវាច្រើនគួរសមហើយសម្រាប់មនុស្សពីរនាក់ ។ យ៉ុនគ្គីយកបង្គាដែលបករួចយកមកលាងទឹកម្តងទៀតដើម្បីឲស្អាតមុននិងលាងបន្លែម្តងមានការ៉ុតមួយដើមយកមកហាន់រួចក៏ចាប់ផ្តើមចម្អិនទៅតាមវិធីតែម្តង ។
" ហឹម " ជីមីន ក្រហឹមហើយក៏ប្រែខ្លួនដៃរាវរកមនុស្ស ដែលគេគេងអោបយប់មិញស្រាប់តែមិនឃើញគេក៏ស្ទុះក្រោកមកយ៉ាងលឿនតែម្តង ។
" គាត់បាត់ទៅណាហើយ ? " គេសួរខ្លួនឯងមុននិងដើរចូលបន្ទប់ទឹកដែលមានរបស់របរបានត្រៀមរួច
ជាស្រេចសម្រាប់គេដូចជាច្រាស់ដុសធ្មេញមានដាក់
ថ្នាំរួចជាស្រេចជាមួយនិងកន្សែងពោះគោដែលព្យួរទុកនៅលើជញ្ជាំងក្បែរនោះដូចគ្នា ។
" នេះគាត់ជាអ្នករៀបចំឲយើងដោយខ្លួនឯងតើមែន
ទេ ? " រាងតូចលេចស្នាមញញឹមឡើងមកស្រស់ទាំងព្រឹកតែម្តងព្រោះមិននឹកស្មានថានាយធ្វើបែបនេះដាក់
ខ្លួនគេសោះប្រុសអីសង្ហាហើយក៏ចិត្តល្អនិងមានមន្តស្នេហ៍បែបនេះទៀតចេះរៀបចំមើលតែប្តីមើលថែប្រពន្ធអីបែបនេះសួរថាអ្នកណាមិនលង់និងនាយទៅ ? មិនគិតច្រើន រាងតូចក៏ចាប់ផ្តើមសម្អាតកាយរបស់ខ្លួនមុននិងចេញមកវិញបើកទូរសម្លៀកបំពាក់របស់រាងក្រាស់យកមកពាក់សិនព្រោះនាយបានសរសេរប្រាប់ក្នុងកូនក្រដាសមួយនៅក្នុងបន្ទប់ទឹកបើខោអាវរបស់រាងតូចមិនទាន់និងស្ងួតផងកាលដែលបោកពីយប់មិញជីមីនយកអាវដៃវែងពណ៌សដូចដើមព្រោះថាវាធំអាចជាល្មមខ្លួនរបស់គេបានដោយស្លៀកត្រឹមតែខោខ្លីមួយក៏បាត់ខោនិងតែម្តងហើយ ។ រាងតូចដើរចុះមកក្រោមព្រោះគិតថារាងក្រាស់ប្រហែល
ជាទៅធ្វើការបាត់ហើយមើលទៅព្រោះសភាពនៅក្នុងផ្ទះគឺស្ងប់ស្ងាត់ល្អណាស់តែក៏មានអារម្មណ៍ថាឈ្ងុយក្លិនចេញមកពីផ្ទះបាយទើបគេដើរទៅមើលដើម្បីចង់ដឹងថាជាអ្វី ។ ជីមីនសម្លឹងមើលទៅរាងក្រាស់ពី
ក្រោយខ្នងឃើញថាពេលដែលនាយធ្វើកាយវិការដោយមិនដឹងខ្លួនបែបនេះរឹតតែសង្ហាហើយទាក់ចិត្តរបស់គេបានមួយកម្រិតទៀតហើយមនុស្សស្អីសូម្បីតែឈរមិនដឹងខ្លួនហើយក៏នៅតែស្អាតទៀត ។ 
" ក្រោកហើយហេស " ការនិយាយរបស់រាងក្រាស់កាត់ផ្តាច់ការគិតស្រមើស្រមៃរបស់រាងតូចអស់ព្រោះនាយយកចានបាយមកដាក់នៅលើតុក៏បានឃើញរាងតូចឈរញញឹមម្នាក់ឯងនៅកន្លែងម្ខាងបានជានាយសួរ ។ 
" បាទ " ជីមីន ឆ្លើយញឹមៗមុននិងដើរទៅរករាងក្រាស់ដោយកាយវិការអឹមអៀនរបស់គេធ្វើឲអ្នកដែលបានឃើញហើយអស់សំណើចនៅក្នុងចិត្តព្រោះតែភាពគួរឲស្រលាញ់របស់រាងតូចដែលធ្វើបែបនេះ ។ 
" ញាំបាយសិនទៅបងបានធ្វើបាយឆាគ្រឿងសមុទ្រឲឯងមិនដឹងថាអាចញាំបានរឺក៏អត់ទេព្រោះបងមិនដឹងថាឯងចូលចិត្តញាំអ្វី " យ៉ុនគ្គី និយាយសុភាពបំផុតហុចចានបាយឲរាងតូចព្រោះគេមិនដឹងថារាងតូចចូលចិត្តញាំអ្វីបានជានាយធ្វើបែបនេះឡើងមកវាលឿនហើយក៏ចំណេញពេលវេលាផងដែរ ។ 
" ខ្ញុំញាំអ្វីក៏បានមិនរើសច្រើនទេ " មនុស្សញាំងាយរស់នៅក៏ងាយអ្វីក៏បានព្រោះគេសម្របបានទាំងអស់ក្នុងការញាំរឺមួយក៏អ្វីផ្សេង ។ 
" យ៉ាងមិចដែររសជាតិ ? " យ៉ុនគ្គី ចោទសួររាងតូចនៅពេលដែលនាយបានឃើញគេយកមកដាក់ក្នុងមាត់ទំពារដូចជាកំពុងតែគិតអ្វីមួយ ។
" គឺ..ឆ្ងាញ់ខ្លាំងណាស់មិននឹកស្មានថាបងធ្វើម្ហូបឆ្ងាញ់បែបនេះសោះ " ជីមីន ញញឹមខ្ចឹមព្រោះនាយធ្វើឆ្ងាញ់ពិតមែនគេមិនបាននិយាយលេងមនុស្សស្អីធ្វើ
ម្ហូបឆ្ងាញ់ជាងស្រីមួយចំនួនទៅទៀតទាំងដែលគេផ្ទាល់មិនបានបែបនេះសូម្បីតែមួយចំណិតនាយផង
" ល្អណាស់ដែលឯងចូលចិត្តព្រោះនេះគឺជាលើកទី
មួយរបស់បងហើយ " សម្តីរបស់នាយធ្វើឲរាងតូច
ភ្ងាក់បន្តិចលើកទីមួយនេះបានន័យថាពីមុនមកនាយមិនដែរធ្វើទេរឺក៏យ៉ាងមិចនិង ?
" Hyungមិនដែរធ្វើទេមុនមក ? " ជីមីន សួរឲអស់
ចម្ងល់ដែលគេឆ្ងល់ 
" មែនហើយឯងគឺជាមនុស្សទីមួយហើយដែលបានញាំស្នាដៃរបស់បងធ្វើបែបនេះ " ពាក្យសម្តីនាយនិយាយវាដូចជាធម្មតាតែវាពិសេសបំផុតសម្រាប់អ្នកដែលបានស្តាប់នេះគេជាមនុស្សទីមួយផងហេសបែប
នេះពីមុនមកសូម្បីតែប៉ាម៉ាក់របស់នាយក៏នាយមិនដែរធ្វើឲញាំផងដែរមើលទៅ ។
" ចុះhyungមិនដែរធ្វើញាំខ្លួនឯងទេមែនទេ ? " ជីមីន នៅតែបន្តសួរសំណួររហូតតែនាយមិនហត់និងឆ្លើយរឺក៏ធុញអ្វីនោះទេមានតែពេញចិត្តនៅពេលដែលរាងតូចសួរពីជីវិតគេបែបនេះទៅវិញទេ ។
" បងគ្មានពេលធ្វើញាំទេព្រោះបងរវល់ការងារខ្លាំង
ពេក " នាយនិយាយក៏ត្រូវជាម្ចាស់ក្រុមហ៊ុនមានជំនួញនៅក្នុងដៃច្រើនរ៉ាប់មិនអស់បែបនេះមានពេលឯណាទៅធ្វើញាំខ្លួនឯងបានទៅព្រោះភាគច្រើននាយតែងតែចូលញាំនៅហាងរឺនៅក្រុមហ៊ុនក៏ដូចជាញាំជាមួយនិងដៃគូរមុខជំនួញក៏រួចមួយពេលបាត់ទៅហើយមិនចាំបាច់មកធ្វើញាំខ្លួនឯងនាំឲតែពិបាកនោះទេតែពេលខ្លះនាយធ្វើការរហូតដល់អត់ញាំអ្វីសោះក៏មានព្រោះតែរវល់ភ្លេចមើលម៉ោងនិងណា ។ បន្ទាប់ពីញាំរួចរាល់ពួកគេទាំងពីរបន្តអង្គុយនិយាយគ្នានៅលើសាឡាងម្តងដោយបើកទូរទស្សន៍មើលនេះមើលនោះយ៉ុនគ្គីកំដររាងតូចដោយមិនបានទៅណានោះទេព្រោះនាយមិនចង់ឲរាងតូចនៅម្នាក់វាអផ្សុក ។
" និយាយចឹងពីម្សិលមិញនេះមិចក៏hyungទៅជួយខ្ញុំ ? " ដោយនឹកឃើញសំនួរនេះរាងតូចក៏សួរតែម្តងព្រោះគេក៏ឆ្ងល់ដែរផ្លូវមួយនោះស្ងាត់ហើយក៏រៀងងងឹតទៀតផងមនុស្សម្នាក់ក៏គ្មានតែនាយបែរជាទៅជួយគេទាន់ពេលទៅវិញ ។
" បងជិះកាត់ម្តុំនោះក៏ឃើញឡានរបស់ឯងចតចោល
នៅតាមផ្លូវរួចក៏លឺដូចជាសម្លេងស្រែកឲជួយទើបបងទៅមើលក៏ឃើញថាជាឯងត្រូវមនុស្សអាក្រក់ធ្វើបាប " យ៉ុនគ្គី ស្គាល់ឡានរបស់រាងតូចព្រោះពួកគេធ្លាប់ជួបគ្នានៅហាងកាហ្វេមុនដែលរាងតូចបើកឡានមកផ្ទះវិញនាយក៏បានឃើញឡានរាងតូចបានជានាយចំណាំបែបនេះ ។
" ខ្ញុំអរគុណបងខ្លាំងណាស់បើសិនជាមិនបានបងទេ
ពេលខ្ញុំ… " រាងតូចអោនមុខចុះនៅពេលដែលនឹក
ឃើញទិន្នភាពពីយប់មិញនេះបើសិនជាមិនបាននាយទេពេលនេះគេនិងយ៉ាប់ជាមិនខាន ។
" កុំគិតច្រើនអីរឿងកន្លងហួសឲវាហួសទៅចុះថ្ងៃ
ក្រោយកុំទៅណាម្នាក់ឯងទៀតលឺទេ?ព្រោះថាបងមិនអាចការពារឯងបានគ្រប់កន្លែងទៀតនោះទេទៅ
ណាមកណាត្រូវ ចេះប្រយ័ត្នខ្លួនផងបងបារម្ភពីឯងខ្លាំងណាស់យប់មិញនេះ " យ៉ុនគ្គី រាងតូចយកមកអោបឲអស់ចិត្តព្រោះនាយខ្លាចៗថារាងតូចមានរឿងអ្វីកើតឡើងនាយមិនអាចទៅជួយទាន់ពេលដូចជាពេលនេះបើសិនជាបែបនិងមែនរាងតូចកើតអ្វីនាយនិងមិនអត់ទោសឲខ្លួនឯងបានជាដាច់ខាត ។ 
" ចាប់ពីពេលនេះតទៅទុកឲបងជាអ្នកការពារឯង " យ៉ុនគ្គី និយាយចេញមកដោយប្រាកដប្រជានាយគ្មានថ្ងៃឲរាងតូចមានរឿងអ្វីកើតឡើងបានម្តងទៀតទេ
" អឹម " រាងតូចងក់ក្បាលលើកដៃអោបទៅនាយវិញមិនថាមានរឿងអ្វីកើតឡើងលើគេទេមនុស្សប្រុសម្នាក់នេះតែងតែមានមុខមកជួយគេបានគ្រប់ពេលជានិច្ចមិនថាក្នុងកាលៈទេសៈណានោះទេនាយតែងតែចេញ
មុខមករហូត...។


#JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now