Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី60🔥: លោកមិនមែនជាប្តីខ្ញុំ !!
#Enjoy_reading
« hyung ខ្ញុំថាបងគិតមើលសិនតើល្អទេ ? » ជុងហ្គុក មិនដឹងថាឆ្លើយយ៉ាងមិចឲ្យសម ព្រោះអុីឈិនគឺជាមនុស្សប្រុសដែលល្អម្នាក់ មិនគួរណាមកចំណាយពេលវេលារបស់នាយមកធ្វើបែបនេះចំពោះគេទេ ណាមួយគេក៏មិនល្អសម្រាប់មនុស្សដូចជាអុីឈិនដែលមកត្រូវធ្វើបែបនេះដាក់គេដែរ ។
« បងគិតច្បាស់ហើយ បងស្រលាញ់ឯង ចង់មើលថែឯងអស់មួយជីវិតរបស់បង បងមិនព្រមឲ្យឯងស្រក់ទឹកភ្នែក បងនិងផ្តល់តែស្នាមញញឹមតែមួយ
គត់សម្រាប់ឯង ធ្វើជាសង្សាររបស់បងណាជុងហ្គុក ? » អុីឈិន នៅតែប្រកាន់ពាក្យដដែល គេស្រលាញ់ជុងហ្គុកខ្លាំងណាស់មិនថាជុងហ្គុកជាមនុស្សបែបណានោះទេ ក៏គេនូវតែស្រលាញ់ចង់មើលថែការពារដូចគ្នា ។
« ខ្ញុំ..ខ្ញុំ » ជុងហ្គុក និយាយទាំងរដិករដុបទាំងមិនសម ចង់ឲ្យគេធ្វើបែបណាល្អទៅ ?អុីឈិនគឺជាមនុស្សល្អខ្លាំងណាស់សម្រាប់គេ កន្លងមកមានតែអុីឈិនទេដែលនៅជាគ្នានៅពេលដែលមានការលំបាក គេមិនចង់ឲ្យអុីឈិនមកចំណាយពេលវេលារបស់ខ្លួនមកចំណាយពេលលើមនុស្សដូចជាគេបែបនេះ ។
« ណាជុងហ្គុក ផ្តល់ឪកាសឲ្យបងបានម្តង តែម្តងប៉ុណ្ណោះបងនិងបញ្ជាក់ឲ្យឯងបានឃើញថាបងនិងធ្វើបានដូចដែលមាត់និយាយចេញមករឺមួយក៏អត់ » អុីឈិន
« ខ្ញុំព្រម » ជុងហ្គុក យល់ព្រមនៅពេលដែលក្រឡេកឃើញថេយ៉ុងនៅតុម្ខាងរវាងពួកគេទាំងពីរ តាមមើលទៅនាយក៏បានលឺគេនិយាយគ្នាដែរ ព្រោះថេយ៉ុងបានឃើញគេក្តាប់ដៃយ៉ាងណែនសម្លឹងមើលមកកាន់គេដូចគ្នាទើបជុងហ្គុកយក អារម្មណ៍ចង់ឈ្នះដោយមិនបានគិតពីចិត្តស្មោះរបស់អ្នកម្ខាងទៀត ។
« អរគុណ..អរគុណណាស់ជុងហ្គុក អរគុណដែលឯងព្រមផ្តល់ឪកាសឲ្យបង » អុីឈិន ពោលទាំងរំភើបចិត្តមិននឹកស្មានថាគេអាចលឺពាក្យនេះចេញពីមនុស្សដែលគេស្រលាញ់បានសោះទោះបីជាគេមិនដឹងថាជុងហ្គុកឆ្លើយយល់ព្រមនេះដោយសារ
តែមើលឃើញថេយ៉ុងរឺមួយក៏អារម្មណ៍ថាស្រលាញ់ក៏ដោយ គេសប្បាយចិត្តរកពាក្យអ្វីនិយាយលេងចេញបានតទៅទៀត គេសន្យាថានិងធ្វើឲ្យជុងហ្គុកបាន
ឃើញ មិនមែនតែសន្យាតែគេនិងធ្វើឲ្យបាន ។
« បាទ » ជុងហ្គុក ឆ្លើយបាទទាំងមិនសម តើគេគិតខុសរឺមួយក៏ត្រូវដែលយកក្តីស្រលាញ់របស់មនុស្សប្រុសដែលល្អ ដោយសារតែចង់ឈ្នះជាមួយនិងថេយ៉ុងបែបនេះ គេធ្វើនៅពេលនេះគ្រាន់តែចង់ឃើញថេយ៉ុងខឹង ហើយក៏ឲ្យយល់អារម្មណ៍ដែលគេធ្លាប់បានជួបនៅពេលដែលគេបានឃើញ សកម្មភាពសេលីណាជាមួយនិងនាយថាវាឈឺកម្រិតណា នៅពេលនេះនាយឃើញច្បាស់លឺច្បាស់ហើយ យល់អារម្មណ៍របស់ជុងហ្គុកពេលនោះហើយរឺនៅ ?
« ផាំង…. » ថេយ៉ុង ទះតុមួយដៃយ៉ាងតំណនាយខឹងចិត្តនៅពេលដែលជុងហ្គុកឆ្លើយយល់ព្រមជាមួយនិងអុីឈិនបែបនេះ ធ្វើសង្សារជាមួយនិងអុីឈិនទាំងដែលមិនទាន់សុីញ្ញេលិខិតជាមួយនិងគេឲ្យរួចរាល់ផង ចិញ្ចៀនក៏នៅពាក់និងដៃ ជាប់កោតចិត្តរបស់ជុងហ្គុកធ្វើបែបនេះបានទៅរួចរឺមួយក៏ពេលដែលបែកពីនាយគេទៅសាសងស្នេហ៍ជាមួយគ្នាដោយមិនឲ្យនាយបានដឹង ? ពេលនេះសមចិត្តរបស់ជុងហ្គុកហើយ ដែលបានស្រលាញ់គ្នាជាមួយនិងមនុស្សដែលគេស្រលាញ់ មិនមែនមនុស្សដូចជាថេយ៉ុង ហើយគេក៏អាចបានជួបគ្នាដោយមិនចាំបាច់លួចលាក់ពេលដែលបាននៅជាមួយនិងថេយ៉ុងដូច
ជាពេលមុនៗដែរ អារម្មណ៍ឈឺចាប់ក៏បានកើតឡើងសម្រាប់ថេយ៉ុងនៅពេលបានលឺមនុស្សដែលគេស្រលាញ់ស្ទើរជីវិតមិនបដិសេធ បែរជាយល់ព្រមទាំងដែលមានវត្តមានរបស់គេបែបនេះ មានន័យថាកន្លងមកជុងហ្គុកមិនដែរស្រលាញ់គេដូចដែលថេយ៉ុងធ្លាប់ស្រលាញ់ជុងហ្គុកនោះទេ រឿងវានិងជិតចប់ហើយថេយ៉ុងក៏ជិតបានដឹងគ្រប់រឿងហើយដែរ តែពេលនេះជុងហ្គុកបែរជាមិនព្រមរងចាំគេទាល់តែសោះ វាតែបន្តិចទៀតតែប៉ុណ្ណោះគ្រប់យ៉ាងនិងល្អឡើងវិញទៅហើយ គឺតែបន្តិចទៀតប៉ុណ្ណោះ ។
« ថេយ៉ុង បងកើតអីនិង ? » សេលីណា ស្រាប់
តែភ័យបន្តិចនៅពេលដែលបានឃើញនាយក្លាយជាបែបនេះដោយមិនដឹងពីមូលហេតុ ញាំបាយសុខៗនាយក៏វាយតុយ៉ាងខ្លាំងផ្អើលអស់អ្នកក្នុងហាងឲ្យងាកមកមើលព្រោងព្រាន នាងមិនបានដឹងរឿងព្រោះនាងអង្គុយឲ្យខ្នងដាក់ជុងហ្គុក ទើបមិនបានដឹងថាថេយ៉ុងមើលអ្នកណាខឹងជាមួយនិងអ្នកណាមក ។
« គ្មានអីទេ » សម្តីសោះកក្រោះចេញពីមាត់របស់នាយ វាគួរឲ្យខ្លាចខ្លាំងណាស់សម្រាប់នាងទើបនាងមិននិយាយក៏ញាំបន្តទៀត ។
« យ៉ាងមិចទៅហើយ ? » អុីឈិន សួរទៅរាងតូចដែលមិញនេះអ្នកលើកអាហារមកម្នាក់ដើរកាត់តុរបស់គេស្រាប់តែធ្វើឲ្យអាហារទាំងប៉ុន្មានធ្លាក់មកលើជុងហ្គុកបន្តិច វាមិនជាច្រើនប៉ុន្មានទេ ក៏ដោយសារតែគេភ្ងាក់និងសម្លេងទះតុរបស់ថេយ៉ុងអម្បាញ់មិញនិងឯង ដោយសារតែបាំងនិងអ្នកលើកអាហារនោះទើបអុីឈិនមិនដឹងថាជាអ្នកណាដែលស្រែកហើយធ្វើឲ្យ
ប្រលាក់ជុងហ្គុកបែបនេះ ។
« មិនអីទេ ខ្ញុំទៅបន្ទប់ទឹកលាងខ្លួនមួយភ្លែតសិន » ទោះបីជាវាមិនអី តែគេក៏ប្រលាក់ខ្លះដែរទៅបន្ទប់ទឹកដើម្បីលាងចេញខ្លាចស្អិតពិបាកនៅក្នុងខ្លួន
« ប្រយ៉ាត់ផង » អុីឈិន តាមមើលដំណើរអ្នកជាសង្សារចេញទៅស្របជាមួយនិងខ្សែរភ្នែកមួយគូរសម្លឹងមើលមកអ្នកទាំងពីរមិនដាក់ភ្នែកបែប
នេះ ។
« ថេយ៉ុងបងទៅណា ? » សេលីណា សួរនាយម្តងទៀតនៅពេលដែលឃើញគេស្ទុះងើបភ្លាមៗបែប
នេះ មិញនេះក៏ទះតុដោយមិនដឹងមូលហេតុ ឥលូវក៏ស្ទុះងើបចេញបែបនេះទៀត..វាចម្លែក ។
« បងទៅបន្ទប់ទឹកមួយភ្លែត » ថេយ៉ុង ថារួចក៏ដើរចេញទៅដោយមិនចាំស្តាប់ពីការយល់ព្រមរបស់អ្នកមកខាងទៀតទាល់តែសោះ នាងមិនមែនជាចង់ហាមគ្រាន់តែទៅបន្ទប់ទឹកអីបែបនិងទេ គ្រាន់តែនាងនៅឆ្ងល់មិចក៏សុខៗថេយ៉ុងស្រាប់តែប្តូរភ្លាមបែបនេះ
? ធ្វើឲ្យនាងសឹងតែតាមចរិតរបស់គេមិនទាន់ទៅហើយ ។
![](https://img.wattpad.com/cover/245250638-288-k388163.jpg)
YOU ARE READING
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom