Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី54🔥: ចុះថេយ៉ុងប្តីរបស់កូន ?
#Enjoy_reading 😘
" អរគុណណាស់hyungដែលបានជូនខ្ញុំមក " ជុងហ្គុក ចុះពីលើឡាននិយាយពាក្យថាអរគុណទៅ
អ្នកម្ខាងងទៀតបន្ទាប់ពីរបើកឡានយ៉ាងយូរក៏ទើបមកដល់នៅពេលនេះគឺជាពេលបាយថ្ងៃត្រង់បាត់ទៅហើយ ។
" មិនអីទេយ៉ាងណាក៏បងស្ម័គ្រចិត្តស្រាប់ហើយ " អុីឈិន ក៏នៅតែប្រកាន់គោលជំហរដដែលដើម្បីមនុស្សដែលខ្លួនស្រលាញ់នាយពេញចិត្តព្រមធ្វើគ្រប់យ៉ាង នេះគ្រាន់តែបើកឡានជូនមកផ្ទះតែប៉ុណ្ណឹងរឿងអីដែលថានាយធ្វើមិនបាននោះទោះបីជាយ៉ាប់ជាងនេះក៏នាយអាចធ្វើបានដើម្បីជុងហ្គុកដែរមិនថាជុងហ្គុកសុំរឺមួយក៏អត់អុីឈិនម្នាក់នេះស្ម័គ្រខ្លួនគ្រប់យ៉ាង ។
" អរគុណបងម្តងទៀត..បើចឹងខ្ញុំចូលទៅក្នុងផ្ទះសិនហើយ " ពោលរួចជុងហ្គុកក៏អូសវាលីដើរចូលទៅក្នុងផ្ទះរបស់គេដែលខានឃើញប៉ុន្មានខែមកហើយបន្ទាប់ពីរបានរៀបការបែកពីគ្រួសារទៅម៉ាក់របស់គេក៏នៅតែជាមួយនិងអ្នកបំរើកូនប្រុសមិននៅគាត់ច្បាស់
ជាអផ្សុកមិនខានទេរាល់ពេលដែលជុងហ្គុកមិននៅភាគច្រើនគេតែងតែខលមកជាវីឌីអូខលសួរសុខទុកពីគាត់ពីនេះពីនោះតែមិនដែរបានមកលេងផ្ទាល់ប៉ុន្មានទេ គាត់ក៏យល់កូនប្រុសរបស់គាត់ក៏មាន
គ្រួសារហើយចង់ធ្វើជាមនុស្សខ្លួនមួយដូចជាលើកមុនវាមិនបានទៀតទេណាមួយរឿងធ្វើជាកូនប្រសារ
ល្អហើយគេក៏នៅមានការងារទៀត ។
" អ្នកប្រុសតូច " ស្រ្តីវ័យចំណាស់ម្នាក់ដើរចេញមកថានិងធ្វើកិច្ចការដែលនៅសល់តែក៏ប្រទាក់ភ្នែកនិងក្មេងប្រុសប្រុសម្នាក់ដែលគាត់ចិញ្ចឹមបីបាច់តាំងតែពីតូចក្រូចឆ្មាមកពេលដែលម៉ាក់របស់ជុងហ្គុកមិនសូវមានពេលគឺគាត់នេះហើយដែលជាអ្នកមើលថែជំនួសរត់មកទទួលជុងហ្គុកដោយភ្ជាប់ជាមួយនិងស្នាម
ញញឹមមកជាមួយទៀតផង ។
" ម៉ែដោះ..នឹកម៉ែដោះខ្លាំងណាស់ " ជុងហ្គុក ទុកវ៉ាលីចោលមួយឡែកសិនដើម្បីរត់មកអោបគាត់ដោយក្តីនឹករលឹកដែលបែកគ្នាមកជាយូរ ។
" ខ្យល់អីបក់អ្នកប្រុសមកដល់ទីនេះ ? " ម៉ែដោះ គាត់សួរបែបនេះដោយសារតែជុងហ្គុកខានមកផ្ទះមួយនេះជាយូរមកហើយបានជាគាត់និយាយបែបនេះ
" នឹកម៉ែដោះពេកនិងណា " ជុងហ្គុក ប្រលែងគាត់ចេញពីការអោបហើយនិយាយដោយទឹកមុខបែបអន់
ចិត្តមើលគាត់សួរមកកាន់គេចុះ ។
" ខានជួបអ្នកប្រុសតូចរបស់អ៊ុំយូរមកហើយនឹកខ្លាំងណាស់ " ម៉ែដោះ
" ខ្ញុំក៏នឹកអ៊ុំស្រីដូចគ្នា..ចុះឯណាអ្នកម៉ាក់ថ្ងៃនេះគាត់ទៅធ្វើការបាត់ហើយតើមែនទេអ៊ុំស្រី ? " ជុងហ្គុក សួរគាត់បែបនេះព្រោះម៉ាក់របស់គេធ្វើការអនុប្រធានសមាគមន៍មួយដែលធំជាងគេនៅប្រទេសកូរ៉េមួយនេះហើយពេលខ្លះគាត់មិនសូវជាទៅធ្វើការប៉ុន្មានទេដោយសារតែមានជំនួយការចាំជួយធ្វើជំនួសដែលគាត់គ្រាន់តែពិនិត្យមើលឯកសារខ្លះៗតែប៉ុណ្ណោះ ។
" អ្នកស្រីនៅខាងលើចាំអ៊ុំទៅហៅឲណា " ម៉ែដោះ
" អ៊ុំស្រីអ្នកណាមកតើមែនទេ ? " មិនទាន់និងបានថាឡើងទៅខាងលើប្រុងនិងទៅហៅអ្នកស្រីចនផងសម្លេងរបស់គាត់ក៏បន្លឺឡើងពីលើកាំជណ្តើរដែលដើរចុះមកតែមិនទាន់បានឃើញរូបរាងរបស់គាត់នោះទេ ។
" ម៉ាក់ " ជុងហ្គុក
" ជុងហ្គុកកូនប្រុស " លឺសម្លេងស្រែកហៅថាអ្នកម៉ាក់ភ្លាមអ្នកស្រីចនក៏ដឹងបាត់ទៅហើយថាជាអ្នក
ណាព្រោះគាត់ចាំសម្លេងរបស់កូនគាត់ច្បាស់ណាស់
" ម៉ាក់ខ្ញុំនឹកម៉ាក់ខ្លាំងណាស់ " ជុងហ្គុក រត់ចូលទៅអោបគាត់យ៉ាងណែនដោយសារតែនឹកខ្លាំងពេកខានបានឃើញមុខរបស់ម៉ាក់គេផ្ទាល់បែបនេះជាយូរមក
ហើយដល់ថ្ងៃនេះក៏បានឃើញទើបម្តាយកូនទាំងពីរអោបគ្នាយ៉ាងណែនដូចបែកគ្នារាប់ឆ្នាំមកហើយ ។
" ម៉ាក់ក៏នឹកកូនខ្លាំងដូចគ្នា " លោកស្រីចន លើកដៃជូតទឹកភ្នែកឲកូនប្រុសដែលស្រក់ចុះមកមើលចុះគ្រាន់តែបានជួបម៉ាក់ដែលបែកគ្នាសោះយំរហេម
រហាមបាត់ទៅហើយទាំងដែលខ្លួនមានប្តីរួចទៅហើយនៅធ្វើជាចរិតកូនក្មេងដាក់គាត់ទៅទៀត ពិតជាក្មេងដដែលពិតមែនមិនថាបែកគ្នាយូរយ៉ាងណាជុងហ្គុកក៏នៅតែមិនផ្លាស់ប្តូរដដែល ។
" អ៊ុំស្រីជួយយកវ៉ាលីកូនជុងហ្គុកទៅទុកនៅបន្ទប់របស់គេផង " លោកស្រីចន
" ចាសអ្នកស្រី " គាត់ងក់ក្បាលទទួលដឹងលឺរួច
ហើយទើបម្តាយកូនពួកគេដើរចូលទៅក្នុងបន្ទប់
ទទួលភ្ងៀវហើយក៏មានអ្នកបំរើម្នាក់ទៀតចេញមកយកទឹកក្រូចនិងទឹកតែសម្រាប់លោកស្រីចនដាក់នៅពីមុខម្តាយកូនទាំងពីរ ។
" នេះកូនមកតែម្នាក់ឯងទេហេស ? ចុះឯណាថេយ៉ុងប្តីរបស់កូនមិនមកទេមួយទេរឺ ? " ហេតុតែគាត់មិន
ទាន់បានដឹងរឿងរ៉ាវរវាងកូនទាំងពីរលោកស្រីចនក៏សួរទៅកាន់កូនប្រុសដែលស្នាមញញឹមមិញនេះក៏ប្រែប្រួលទៅជាស្រពោនត្រឹមមួយពព្រឹចភ្នែកពេលដែលលឺដល់ឈ្មោះរបស់ថេយ៉ុងនៅទីបំផុតគាត់ក៏សួររកនាយពិតមែនតើឲជុងហ្គុកប្រាប់គាត់ដោយរបៀបណាទៅថាពួកគេទាំងពីរនិងលែងលះគ្នានៅពេលបន្តិចទៀតនេះ ? ហើយបើសិនជាគាត់ដឹង
រឿងតើគាត់និងខឹងជុងហ្គុកដែរទេ ? តើមុខមាត់របស់គ្រួសារអ្នកទាំងពីរនិងទៅជាយ៉ាងណាបន្តទៀត ?
" គឺ..គឺ..គេរវល់ការងារណាម៉ាក់មួយរយះនេះថេយ៉ុងគេមិនសូវជាទំនេរប៉ុន្មានទេការងារនៅក្រុមហ៊ុនច្រើនខ្លាំងណាស់បានជាគេមិនបានមកជាមួយនិងកូននិងណាម៉ាក់ " ជុងហ្គុក ឆ្លើយកុហកអ្នកជាម្តាយទាំងមិនសមសភាពការព្រោះគេមិនដែលនិយាយកុហកម្តងណាឡើយហើយរឹតតែមិនដែលកុហកអ្នកជាម្តាយពីមុនមកដូចគ្នាទោះបីជាជុងហ្គុកនិយាយតែភ្នែករបស់គេមិនហ៊ានសម្លឹងមើលចំប៉ុន្មានទេ ។
" អឹម..បើកូនមកលេងម៉ាក់លើកក្រោយចាំយកប្តីរបស់កូនមកជាមួុយផងណា..ម៉ាក់ចង់ជួបកូនប្រសារហើយនិយាយគ្នាលេងបានបន្តិច " លោកស្រីចន ក៏មិនបានសង្ស័យនិងរឹកពាររបស់កូនតាមមើលគាត់ក៏យល់ព្រោះថេយ៉ុងជាម្ចាស់ក្រុមហ៊ុនទាំងមូលមានការងាររវល់បែបនេះគឺជារឿងធម្មតាទេសម្រាប់អ្នកធំដូច
ជាថេយ៉ុង ។
" បាទ..កូននិងប្រាប់គេឲ " ជុងហ្គុក ញញឹមតិចៗមិនដឹងថាតទៅមុខពួកគេទាំងពីរនិងបានជួបគ្នាទៀតក៏មិនដឹងចង់ឲហៅថេយ៉ុងមកជួបជាមួយនិងម៉ាក់ក្មេកយ៉ាងមិចបើបន្តិចទៀតពួកគេនិងជួបគ្នានៅពេលដែលលែងលះតែប៉ុណ្ណោះហើយបន្ទាប់ពីរថ្ងៃនោះទៅក៏លែងបានជួបគ្នាទៀតគឺដើរផ្លូវរៀងខ្លួន ។
" ចុះកូនមកប៉ុន្មានថ្ងៃបានទៅវិញ ? " លោកស្រីចន ទើបតែចាប់អារម្មណ៍ដោយឃើញថាមិញនេះវ៉ាលីរបស់ជុងហ្គុកគឺមានច្រើនខ្លាំងណាស់មិនដឹងថាមកលេងរឺក៏មកនៅជាមួុយឲពិតប្រាកដទេដោយសារតែគាត់មិនបានដឹងរឿង ។
" ខ្ញុំប្រហែលជាមកនៅលេងជាមួយម៉ាក់មួយរយះព្រោះនឹកម៉ាក់ពេកនោះអី " ជុងហ្គុក បញ្ជេញកាយវិការបែបកូនក្មេងនៅចំពោះមុខរបស់ម៉ាក់គេហើយក៏ចូលទៅអោបគាត់ម្តងទៀតយ៉ាងណែនដោយសារតែនឹកឃើញដល់ថេយ៉ុង ។
" មកប៉ុន្នានថ្ងៃក៏បានដែរកូនប្រុសផ្ទះកូនមួយនេះនិងស្វាគមន៍កូនជានិច្ចតែមិនឲនៅយូរនោះទេខ្លាចប្តីរបស់កូនគេនឹកកូនហើយមកយកទៅផ្ទះវិញ " លោកស្រីចន និយាយចំអន់កូនប្រុសពាក្យសម្តីរបស់គាត់រកនិងធ្វើឲជុងហ្គុកស្រក់ទឹកភ្នែកមកម្តងទៀត
ហើយខ្លាចថាគាត់និងដឹងរឿងរវាងគេទាំងពីរ ។
" កូននិងនៅឲយូរៗដើម្បីឲបាត់នឹកម៉ាក់ " ជុងហ្គុក ប្រលែងគាត់ចេញពីការអោបហើយញញឹមឲអស់ពីចិត្តដើម្បីកុំឲគាត់ដឹងថាគេរកយំ ។
" បើចឹងកូនទៅសម្រាកសិនទៅចាំម៉ាក់ទៅធ្វើម្ហូបដែលកូនចូលចិត្តពេលដែលរួចរាល់ម៉ាក់និងឲគេទៅ
តាមកូនចុះមកក្រោម " លោកស្រីចន
" បាទ..កូនខានញាំថ្វីដៃរបស់ម៉ាក់យូរមកហើយចាំមើលកូននិងញាំឲបែកពោះតែម្តងថ្ងៃនេះ " ជុងហ្គុក បញ្ជេញស្នាមញញឹមចេញធ្មេញទន្សាយឡើងមកដោយអស់ពីចិត្តមិនមែនបង្ខំដូចជាមុនៗឲតែបានញាំថ្វីដៃម្ហូបរបស់ម៉ាក់គេធ្វើឲអារម្មណ៍ដែលកើតទុកទាំង
ឡាយរសាយបាត់ទៅអស់ដូចគ្នា ។
" ចាសកូនចាំម៉ាក់បញ្ជេញឲអស់ពីសម្ថភាពតែម្តង " លោកស្រីចន
" បើចឹងកូនឡើងទៅសម្អាតខ្លួនសិនហើយ..សឺត " ជុងហ្គុក ក៏មិនភ្លេចថើបម៉ាក់របស់គេមួយខ្សឺតមុននិងឡើងទៅលើដូចគ្នា ។// ភូមិគ្រឹះKim //
អ្នកបំរើឆ្វេងស្តាំកំពុងតែនាំគ្នាសម្អាតផ្ទះទៅតាមតួនាទីរបស់ខ្លួនអ្នកខ្លះនាំគ្នាជូតផ្ទះនិងគ្រឿងលំអរដែលបានតាំងទុកឯអ្នកខ្លះទៀតនាំគ្នាកាត់ស្មៅនៅមុខផ្ទះក៏ដូចជាទីធ្លារទាំងមូលហើយក៏មានអ្នកចាំលាងឡានដោយសារតែថេយ៉ុងគេសម្រាកនៅថ្ងៃនេះមិន
បានទៅធ្វើការ ។តុក~~~តុក~~~ សម្លេងគោះទ្វារនៅមុខបន្ទប់របស់ថេយ៉ុងដែលនាយគិតតែពីសង្ងំនៅក្នុងបន្ទប់មិនព្រមចេញទៅណាពេលដែលជុងហ្គុកចេញពីផ្ទះមួយនេះនាយក៏នៅតែក្នុងនិងតែម្តង ។
" មានការអី ? " ថេយ៉ុង ស្រែកពីខាងក្នុងព្រោះនាយកំពុងតែយកការងារមកធ្វើជាបន្លំរឿងដែលបានកើត
ឡើង ។
" លោកប្រុសនិងលោកស្រីធំគាត់មកវិញហើយអ្នក
ប្រុស " ហ្វី ប្រាប់តាមការដឹងព្រោះលោកទាំងពីរបានមកវិញពិតមែន ។
" ប៉ាម៉ាក់មកវិញហើយ "ខមិនសាច់រឿងផងណា 💜
#JK🐰
VOCÊ ESTÁ LENDO
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
AçãoKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom