ភាគទី75: ថ្ងៃមង្គល !!

781 32 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី75🔥: ថ្ងៃមង្គល !!

#Enjoy_reading😘

      មួយអាទិត្យបានកន្លងផុតទៅ នៅទីបំផុតពិធីរៀបការរបស់ថេយ៉ុងហើយនឹងជុងហ្គុកក៏បានមក
ដល់នៅថ្ងៃនេះ វេលានេះតែម្តង ភូគ្រឹះគីមទាំងមូល កំពុងតែញាប់ដៃញាប់ជើង រៀបចំលម្អផ្ទះទាំងមូលឲ្យមើលទៅរឹទ្ធិតែស្រស់ស្អាត មិនអន់នឹងមុខមាត់ប៉ុន្មាន តាំងពីផ្លូវចូលផ្ទះរហូតដល់ខាងក្នុង មាន លម្អផ្កាកុលាបស្រស់ ចំរុះពណ៌ជាច្រើន មានទាំងផ្កាតូច មានទាំងផ្កាធំៗដាក់នៅលើថូ។ គ្រប់យ៉ាងគឺរៀបចំបានស្រស់ស្អាតយ៉ាងប្រណិត ខុសឆ្ងាយពីពិធីរៀបការលើកមុនខ្លាំងណាស់ នៅថ្ងៃនេះថេយ៉ុង គឺត្រូវរៀបចំឲ្យបានធំដុំបំផុត ឲ្យផ្អើលអស់មនុស្សម្នារទាំងក្នុងនឹងក្រៅប្រទេស ដែលនិយាយពីពិធីរៀបការរបស់នាយទាំងមូល។
      « បងប្រុសជួយលើកផ្កាថូនេះទៅដាក់ខាងនោះវិញល្អជាង » ជីមីន ចង្អុលទៅប្រុសម្នាក់ ដែលបានដើរកាត់ឃើញថាថូផ្កាដាក់នៅត្រង់នេះ វាមិនសូវជាស្រស់ស្អាត ទើបគេប្រើឲ្យទៅដាក់នៅកន្លែងផ្សេង វាឃើញស្អាតជាង។
      « បាទអ្នកប្រុស » កម្មករក៏បានធ្វើតាមបញ្ជា លើកថូផ្កាទៅដាក់កន្លែងជីមីនបានចង្អុល។ នៅក្នុងភូមិគ្រឹះទាំងមូលនេះ គឺជីមីនជាអ្នកគ្រប់គ្រង ដោយទទួលបានពីរថេយ៉ុងគឺជាអ្នកឲ្យជួយ ព្រោះគ្រប់គ្នា ក៏មានតួនាទីរៀងៗខ្លួនអស់ទៅហើយ។
      « ជីមីននៅខាងនេះយ៉ាងមិចទៅហើយ? » ថេយ៉ុង ដើរមកសួរជីមីន នៅពេលដែលនាយទើបមកពីកន្លែងផ្សេងទៀតនៃក្រោយផ្ទះ ការរបស់គេជាលើកទីពីរនេះគឺត្រូវធ្វើឲ្យធំ ឲ្យដូចមុខមាត់របស់កូនប្រុសត្រកូលគីម។
      « ខ្ញុំរួចរាល់អស់ហើយ ចុះខាងលោកហើយនឹងអ្នកគ្រប់គ្នា ? » ជីមីន
      « ខ្ញុំក៏រួចរាល់ដែរ អ្នកគ្រប់គ្នាប្រហែលជារួចរាល់អស់ហើយមើលទៅ » ថេយ៉ុង រាងដកដង្ហើមធំ ដោយ
សារតែហត់នឿយតិចតួច ចង់បានធំដុំហើយល្បីបែប
នេះ ត្រូវតែហត់នឿយវាគឺជារឿងធម្មតាទេ ព្រោះវាជាគំនិតរបស់នាយដោយខ្លួនឯង គ្មានអ្នកណា យល់
ស្របជាមួយទេសូម្បីតែកូនក្រមុំហើយនឹងបងៗរបស់គេ ដោយសារតែដឹងថាហត់នឿយបែបនេះហើយ បានជាគ្មានអ្នកយល់ស្របនោះ តែថេយ៉ុងនៅតែចង់ធ្វើដដែល ឃើញទេលទ្ធផលគឺហត់ខ្លួនឯង នៅនាំអ្នក
ក្រៅមកហត់ជាមួយទៀត ជាពិសេសគឺកូនក្រមុំតែម្តង ដែរឈរចាំទទួលភ្ងៀវគ្មានពេលសម្រាក។
      « បើអញ្ចឹងខ្ញុំទៅមើលបន្ទប់កូនក្រមុំសិន ក្រែង
លោមានអ្វីខ្វះខាត លោកក៏គួរតែទៅប្តូរសម្លៀកបំពាក់ចេញបានហើយ » អាល័យតែនៅមើលការខុសត្រូវខាងនេះ តិចពិធីចាប់ផ្តើម កូនកម្លោះមិនទាន់រួចរាល់ទៅវិញ ខ្មាស់គេងាប់ហើយ អ្នកណាប្រើឲ្យចង់ល្បីធ្វើអី។
      « បាន..ផ្ញើលោកមើលឲ្យផងណា » ថេយ៉ុង ងក់
ក្បាល មុនពេលដែលទៅធ្វើតាមសម្តីរបស់ជីមីន ខ្លាចថាមិនទាន់ពេលដូចដែលជីមីននិយាយ នេះក៏គៀកជិតដល់ពេលវេលាដូចគ្នាដែរ។

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now