Part22: ល្មោភកាម !!

1.2K 74 0
                                    

      
  ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ម្តងទៀត Taehyung សុីចុករាងតូចអស់រយះពេលយូរថ្ងៃពេលនេះសភាពរបស់រាងតូចគឺគ្មានកម្លាំងកំហែងនៅក្នុងខ្លួនសូម្បីតែបន្តិចល្វើយក៏ល្វើយហត់ក៏ហត់គេចង់ហាមរាងក្រាស់ដែរតែរាងក្រាស់យករឿងរបស់ម៉ាក់មកកម្រាមរហូតបានជាគេព្រមនៅស្ងៀមបែបនេះ…


Taehyung ចេញពីបន្ទប់ទឹកវិញដោយស្លៀកពាក់រួចជាស្រេចព្រោះគេត្រូវទៅធ្វើការនៅក្រុមហ៊ុន ខាន
ទៅប៉ុន្មានថ្ងៃហើយច្បាស់ថាការងាររបស់គេនិងគរដូច
ជាភ្នំទៀតមិនខានទេនាយអោនថើបថ្ងាស់អ្នកដែលគេងលក់បន្តិចមុននិងដើរយកកូនកាបូបចុះទៅខាងក្រោម…


Taehyung ចុះមកដល់ខាងក្រោមរកមើលម៉ែដោះដើម្បីចង់ផ្តាំផ្ងើអ្វីម្យ៉ាងដល់គាត់បានបន្តិចក្រោយមកក៏បានឃើញម៉ែដោះដូចជាទើបមកពីណាក៏មិនដឹងព្រោះនៅក្នុងដៃរបស់គាត់មានរបស់របរជាច្រើន


" ម៉ែដោះទើបមកពីណាតើមែនទេ ? មើលចុះមានរបស់របរច្រើនខ្លាំងណាស់ " Taehyung សម្លឹងមើលទៅថង់ដែលគាត់ បានកាន់ភាគច្រើនឃើញថាសុទ្ធតែជារបស់ញាំ 


" ខ្ញុំទើបតែមកពីផ្សារទិញរបស់ប្រើប្រាស់នៅក្នុងផ្ទះ
បាយណាអ្នកប្រុសព្រោះតែអស់គ្មានសល់អ្វីសម្រាប់ធ្វើម្ហូបឡើយនេះទិញប៉ុណឹ្ណងមិនដឹងថាគ្រប់គ្រាន់រឺក៏អត់ទេ " គាត់ក៏លើកមកបង្ហាញរាងក្រាស់ 


" ហើយចុះ Fii ទៅណាបានជាឲម៉ែដោះជាអ្នកទៅទិញដោយខ្លួនឯងបែបនេះ ? " Taehyung ងាករកមើលអ្នកបំរើផ្សេងទៀតដែលហ៊ានបណ្តោយឲម៉ែដោះរបស់គេដើរទៅផ្សារម្នាក់ឯងអីបែបនេះព្រោះគេ
ស្រលាញ់គាត់ដូចជាម្តាយបង្គើតម្នាក់ចឹងពេលដែលអត់ពីម៉ាក់របស់គេមានតែគាត់និងហើយដែលនៅមើលថែគេតាំងពីដើមមកបែបនេះហើយបានជាគេស្រលាញ់គោរពគាត់ 


" នាងរវល់ធ្វើកិច្ចការរបស់នាងនិងណាបានជាម៉ែដោះទៅទិញខ្លួនឯងដើម្បីឲដើរស្រួលសសៃឈាមខ្លះផង " គាត់ជាមនុស្សចាស់បែបនេះដើរឲបានច្រើនដើម្បីឲស្រួលសសៃក៏មិនខុសទេតែកុំឲតែដើរឆ្ងាយៗពេកក៏បានហើយ 


" ហើយចុះនេះអ្នកប្រុសទៅធ្វើការតើមែនទេ ? " ម៉ែដោះ គាត់ទើបតែចាប់អារម្មណ៍ពីរាងក្រាស់ឈរនិយាយគ្នាយូរហើយទើបឃើញសម្លៀកបំពាក់របស់គេមើលទៅស្អាតបាតបែបនេះច្បាស់ជាទៅធ្វើការហើយ 


💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Donde viven las historias. Descúbrelo ahora