Part8: ប្រពន្ធដេកអោបទឹកភ្នែកអ្នកជាប្តីដេកអោបស្រីស្នេហ៍យ៉ាងមានក្តីសុខ !!

1.2K 66 0
                                    


Jungkook បានត្រឹមតែសម្លឹងផែនខ្នងរបស់ប្តីដែលដើរចេញទៅទាំងមិនអាចឃាត់អ្វីបានគេមិនអាចធ្វើអ្វីក្រៅពីនឹងបានឡើយព្រោះតែប្តីបានប្រាប់រួចហើយថា


'' សិទ្ធជាប្រពន្ធមិនមែនមានសិទ្ធដូចជាម្តាយ " តែប៉ុណ្ណឹងវាច្បាស់គ្រប់គ្រាន់ហើយសម្រាប់គេ...


'' ខ្ញុំមានឈ្មោះជាប្រពន្ធទាំងដែលគេមិនបានចាប់
អារម្មណ៍ថែមទាំងទុកចោលដើរលេងក្រៅដូចជាមនុស្សខ្លួនមួយចឹងហេស ? '' រាងតូចទម្លាក់ទឹកមុខចុះអន់ចិត្តនិងទង្វើប្តីដែលបានធ្វើដាក់


នេះជាយប់ដំបូងរបស់គេដែលត្រូវមកទឹកភ្នែកដោយ
សារតែឈ្មោះជាប្តីបានផ្តល់ឲចុះទម្រាំតែតទៅទៀតតើគេនិងទឹកភ្នែករាល់ថ្ងៃហើយតើមែនទេ ?


យប់ផ្សំដំណេកជាយប់ដែលស្វាមីភរិយាមានក្តីសុខជាមួយគ្នាតែរាងតូចបែរជាមកត្រូវនៅម្នាក់ឯងបែប
នេះវាមិនខុសពីជីវិតនៅលីវទេនេះហេសដែលថាសន្យានិងមើលថែគ្នាមិនថាចាស់ឈឺស្លាប់នេះមិន
ទាន់និងបាន2_3ម៉ោងសមរម្យផងគេធ្វើជាភ្លេចពាក្យ
សន្យាបាត់ហើយ...


'' ជាតិមុនខ្ញុំមានកម្មអ្វីមែនទេ ? '' Jungkook ដេកអាណិតខ្លួនឯងហើយក៏ស្រក់ទឹកភ្នែកឡើងមកព្រោះទប់លែងជាប់ហើយរាងតូចយំរហូតដល់លង់លក់នៅ
លើតុដោយមិនដឹងខ្លួន


// Skip // Taehyung


តុក~~~~តុក~~~~


សម្លេងគោះទ្វារបស់ condo ម្នាក់បានបន្លឺឡើង Taehyung យប់នេះគេមិនបានទៅណាឆ្ងាយក្រៅ
ពី condo របស់សង្សារគេឡើយព្រោះដើម្បីមកលួង
លោមនាងវាជាថ្ងៃដែលនាយរៀបការសង្សាររបស់នាយច្បាស់ជាយំមិនខានទេ( ជឿជាក់ដល់ម្លឹង )


ក្រោក~~~~


'' Taehyung បងមកទីនេះធ្វើអី '' សម្លេងរបស់នាងស្តាប់មើលទៅស្អកៗរាងក្រាស់អាចគិតថានាងយំច្រើនពេកហើយមើលទៅបានជាបែបនេះ


'' បងមកនៅជាមួយអូន '' Taehyung ក៏ចូលទៅអោបនាងដើម្បីលួងលោម


'' ហឹក..បើបងមកបែបនេះចុះប្រពន្ធរបស់បងនោះ ? នាងនិងគិតបែបណាដែលប្តីរបស់ខ្លួនចេញក្រៅទាំងដែលជាយប់ផ្សំដំណេកបែបនេះ ? '' Selena


💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now