Part14: ធ្លាប់ស្រលាញ់ប្រពន្ធរបស់ឯងម្តងដែរទេ ??

1K 61 0
                                    


បន្ទាប់ពីនាំគ្នាំញាំអីរួចហើយពួកគេក៏បំបែកគ្នាទៅធ្វើការរៀងខ្លួនដោយ Alice នាងជិះតាក់សីុហើយចំណែកឯ Jimin គេក៏ជិះឡានរបស់គេទៅតែម្តង


// Night //


ពេលយប់ក៏បានមកដល់ក្នុងផ្ទះរបស់ Taehyung ពេលនេះគ្មានប៉ាម៉ាក់នៅជាមួយដូចលើកមុនទៀតទេ ព្រោះតែគាត់រវល់ចេញទៅក្រៅមួយរយះពេលដើម្បីទៅមើលថែលោកតាដែលឈឺនៅស្រុកកំណើត


Jungkook អង្គុយធ្វើការនៅក្នុងបន្ទប់របស់រាងក្រាស់ព្រោះតែថ្ងៃមិញដោយសារតែគេរវល់គ្មានពេលធ្វើហើយនៅមិនបានទៅជួបនិងមិត្តសម្លាញ់របស់គេទៀតផង


បន្តិចក្រោយមកក៏បានឃើញ Taehyung ចេញពីបន្ទប់ទឹកដោយមានកន្សែងជូតសក់នៅក្នុងដៃស្រាប់គេក៏ដើរទៅអង្គុយលើពូករួចទាញ computer មកពិនិត្យមើលឯកសារដូចរាល់ដងតែថាមិនមែនជាកន្លែងធ្វើការរបស់គេនោះទេព្រោះតែរាងតូចយកធ្វើ
បាត់ហើយ


រីង~~~~~រីង~~~~~


មើលបានបន្តិចក្រោយមកសម្លេងទូរស័ព្ទរបស់នាយក៏បានបន្លឺឡើង...


" ហេឡូ hyung មានការអីមែនទេ ? " ដោយឃើញថាជាលេខបងរបស់គេបានជានិយាយសុភាព


" ន៎ែ!!ទំនេរដែរទេ ? មកផឹកនៅ club របស់បងបន្តិចមកពេលនេះពួកយើងនៅចាំឯង " Namjoon ជា club របស់គេផ្ទាល់ដោយមានរួមហ៊ុនជាមួយនិងបងប្អូនរបស់គេនិងឯង


" យប់ណាស់ហើយ hyung ចាំពេលក្រោយមិនបានទេរឺ ? " Taehyung លើកដៃមើលនាឡិការនៅដើមដៃរបស់គេក៏បានឃើញថាវាម៉ោង8ជាងហើយឲទៅយ៉ាងមិចនិងកើត


" នេះពួកយើងកំពុងតែរងចាំឯងណាបើសិនជាឯងមិនមកយើងកាត់ការគ្នាចោលហើយវើុយ " Jin ស្តីបន្ទោសពីតាមក្រោយមកព្រោះ Namjoon បើកសម្លេង


" មែនហើយម្យ៉ាងទៀតយើងក៏ខានបានផឹកជាមួយ
គ្នាបែបនេះយូរមកហើយគ្រាន់តែមកជុំគ្នាហើយផឹកបន្តិចបន្តួចវាមិនណាស់ណាទេ " Jhope


" រឺឯងមិនហ៊ានមកដោយសារតែខ្លាចប្រពន្ធមុខក្មេងរបស់ឯងខឹងហើយគេងរមិនឲរបបពេលយប់ ? " Yoongi និយាយចំអន់លក្ខណះលេងសើច


💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now