ភាគទី33: ព្រោះគេទៅជាមួយយើងនិងហើយ!!

1K 61 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី33🔥: ព្រោះគេទៅជាមួយយើងនិងហើយ !!

#Enjoy_reading 😘

    ជុងគុកមកដល់ក្រុមហ៊ុនដោយមានឡានអ្នកផ្ទះជាអ្នកជូនមកព្រោះថេយ៉ុងបានបញ្ជាជាដាច់ខាតខ្លាចថានិងមានមនុស្សមកជួបរឺក៏និយាយជាមួយនិងប្រពន្ធរបស់ខ្លួនឯងព្រោះតែនាយហួសហែង ។
" អរគុណណាស់បងប្រុស " រាងតូចពោលពាក្យ
អរគុណទៅកាន់គាត់មុននិងបោះជំហានរៀបនិងដើរ
ចូលក្នុងតែក៏ត្រូវអាក់នៅពេលដែល…។
" អាមីនតើនោះវាមកជាមួយនិងនរណាទៅ ? " ជុងគុក ងាកឃើញមិត្តរបស់ខ្លួនដែលចតឡានហើយក៏ឃើញឈរនិយាយគ្នាតែគេមិនដឹងថាប្រុសម្នាក់នោះគឺជានរណាគេទេព្រោះតែជីមីនឈរបាំងមុខប្រុសម្នាក់នោះបាត់ទៅហើយគ្រាន់តែដឹងថាជាមនុស្សប្រុសព្រោះតាមរូបរាងរបស់គេដែលមើលពីក្រោយវាបែបនិង ។
" អរគុណណាស់hyungដែលជូនខ្ញុំមក " ស្នាម
ញញឹមនៅលើផ្ទៃមុខរបស់រាងតូចតែងតែមានជានិច្ចសម្រាប់មនុស្សប្រុសដែលនៅចំពោះមុខរបស់គេនៅ
ពេលនេះ ។
" មិនអីទេយ៉ាងណាក៏បងជិះកាត់តាមនេះដែរ " រយៈ
ពេលពីរថ្ងៃមកហើយដែលជីមីនគេងនៅជាមួយនិង
យ៉ុនគ្គីព្រោះជីមីនគេក៏បានខលប្រាប់ប៉ាម៉ាក់រួចហើយដែរថានៅគេងផ្ទះរបស់មិត្តដើម្បីជួយបង្ហើយការងារ ដែលនៅសេលសល់ឲអស់គេក៏មិនចង់កុហកប៉ាម៉ាក់
ប៉ុន្មានទេដោយសារតែគេមិនចង់ឲរឿងដែលកើត
ឡើងមកលើខ្លួនដឹងលឺទៅដល់ពួកគាត់ទាំងពីរជីមីនក៏សុខចិត្តនិយាយពាក្យកុហកប្រាប់ពួកគាត់តែម្តងបើសិនជាគាត់ទាំងពីរដឹងថាមានរឿងអ្វីកើតឡើងមកលើគេវិញច្បាស់ណាស់ថាម៉ាក់របស់គេនិងខ្យល់ចាប់ជាមិនខានទេព្រោះគាត់មានជំងឺប្រចាំកាយមិនដូចជាប៉ារបស់គេទេដែលរឹងមាំជាងហេតុបែបនេះហើយបានជាគាត់មិនសូវបារម្ភនៅពេលដែលកូនប្រុសបាត់ពីផ្ទះបែបនេះគឺដោយសារតែរាងតូចខលប្រាប់មុននិងឯង
" បើចឹងខ្ញុំចូលធ្វើការសិនហើយ.. hyungបើកបរ
ប្រយាត់ប្រយែងផងណា " ជីមីន លាដៃលាអ្នកម្ខាង
ទៀតទើបដើរចូលទៅខាងក្នុង ។
" អូយ… " ជុងគុក អូសដៃជីមីនមកមួយទំហឹងនៅ
ពេលដែលបានឃើញគេដើរចូលមកខាងក្នុងព្រោះថា
មិញនេះជុងគុករងចាំគេយូរណាស់ដើម្បីឲជីមីនចូល
មកអាងនិងសួរថាមនុស្សប្រុសមិញនិងគឺជានរណា ។
" វាស្អីឯងនិងអាគុកដឹងអត់ថាយើងឈឺ " ជុងគុក
លែងដៃពីជីមីនរួចគេក៏ថ្អូញថាឈឺតែម្តងព្រោះវាមិន
មែនមិនឈឺឯណាលែងចាប់ទាញមកអីបែបនេះ ។ 
" ឯងនិយាយជាមួយនិងអ្នកណាមិញនេះជាមនុស្ស ប្រុសទៀតផងប្រាប់យើងឲអស់មកហាមកុហក " រាងតូចលើកដៃចង្អុលមិត្តធ្វើទឹកមុខមាំរបៀបដូចជាមនុស្សដាក់កំហិតអ្នកម្ខាងទៀត ។
" គ្មានអ្នកណាទេក្រៅពីយ៉ុនគ្គីhyung " ជីមីន
" អៅមិចក៏ឯងទៅនៅជាមួយនិងគាត់ទាំងព្រឹកបែប
នេះទៅវិញ ? " ខួរក្បាលក៏ចេះតែឆ្ងល់មិនឈប់មាត់ក៏ចេះតែសួរដួចគ្នាដើម្បីចង់ដឹងថារឿងវាមានអ្បីកើតឡើងឲប្រាកដ ។
" រឿងវាវែងឆ្ងាយខ្លាំងណាស់ចាំយើងនិយាយបណ្តើរៗឲឯងស្តាប់ " ជីមីន ដឹងដៃរាងតូចដើរចូលទៅខាង
ក្នុងនិយាយឲគេបានស្តាប់បណ្តើរៗផងដែរឯអ្នកស្តាប់ក៏ស្រាប់តែបើកភ្នែកធំៗមិននឹកស្មានថាមិត្តរបស់ខ្លួនទៅជួបរឿងបែបនេះសោះនេះសំណាងណាស់ដែលបានយ៉ុនគ្គីទៅជួយទាន់កុំឲមិនដឹងថា
ជីមីនមិត្តរបស់គេនិងទៅជាយ៉ាងណានោះទេ ។
" ជីមីនឯងមិនអីទេមែនទេ ? " ជុងគុក បង្វែរជីមីនចុះឡើងខ្លាចថាគេនិងឈឺកន្លែងណាមួយនៃរាងកាយរបស់គេបន្ទាប់ពីស្តាប់រឿងគ្រប់យ៉ាងចប់ចេញពីមាត់របស់ជីមីនផ្ទាល់ ។
" យើងមិនអីទេគ្រាន់តែនៅឈឺពោះតិចតួចព្រោះពួក
វាបានដាក់ពីរបស់យើងវារាងចុកបន្តិចដែរ " កាយតូច
លើកដៃអង្អែលលើពោះរបស់ខ្លួនព្រោះថារាងចុកឆ្អល់ ពិតមែន ។
" បើសិនជាម៉ាក់របស់យើងខលសួរឯងៗត្រូវតែប្រាប់
គាត់ដូចដែលយើងប្រាប់ឯងមិញនេះលឺទេ ? " ជីមីន រហ័សបញ្ជាក់ប្រាប់ទៅជុងគុកព្រោះថាគេបានយកឈ្មោះជុងគុកមកពាក់ព័ន្ធនិងរឿងមួយនេះដោយប្រាប់ថាមិត្តម្នាក់នោះគឺជាជុងគុកនេះឯងព្រោះរាល់
ពេលពួកគេតែងតែគេងជាមួយគ្នានៅពេលដែលមាន
ការងារច្រើនរាងខ្លួនបានជាពួកគេគេងផ្ទះជាមួយគ្នាបើមិនផ្ទះរបស់ជុងគុកក៏ជាផ្ទះរបស់ជីមីនអីបែបនិង ។ មានតែប្រាប់បែបនិងទេបានពួកគាត់ជឿព្រោះភាគ
ច្រើនជីមីនមិនដែលទៅគេងផ្ទះមិត្តណាផ្សេងក្រៅពីជុងគុក ។ 
" អឹមយើងដឹងហើយយើងមិនប្រាប់ពួកគាត់ទេគ្រាន់
តែយើងដឹងរឿងយើងស្លុតប៉ុណ្ណឹងហើយចុះទម្រាំតែ
ម៉ាក់របស់ឯងទៀតនោះមិនសន្លប់ស្មារតីបាត់ហើយ ? " ជុងគុក ងក់ក្បាលយ៉ាងណាបើមិនប្រាប់គេៗក៏ដឹងថាត្រូវធ្វើយ៉ាងណាស្រាប់ហើយព្រោះសុខភាពម៉ាក់របស់ជីមីនខ្សោយជាងប៉ារបស់គេបើសិនជាបានប្រាប់គាត់មែនគាត់អាចជានិងសន្លប់ដូចមាត់ក៏ថាបានដែរ
" អរគុណឯងហើយ..តោះយើងទៅធ្វើការទៅ " ជីមីន បណ្តើររាងតូចចូលក្នុងមានតែជុងគុកទេដែលជាមិត្តដែលស្រលាញ់រាប់អានគ្នាមិនដែលចោលគ្នាដូច
ជាអ្នកដទៃព្រោះមិនថាពួកគេមានទុកលំបាកយ៉ាង
ណាពួកគេតែងតែចាំជួយគ្នាគ្រប់ពេលមិនថាការងារនោះធ្ងន់រឺមួយក៏ស្រាលពួកគេតែងតែជួយគ្នារំសាយវាទាំងអស់គ្នាជានិច្ចបែបនិងហើយបានជាមិត្តភាពរវាងពួកគេទាំងពីគង់វង្ស់យូរអង្វែងមកបែបនេះ ។ 

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Donde viven las historias. Descúbrelo ahora