ភាគទី30: ចង់បញ្ឈឺដល់ពេលណាទៀត ??

1.1K 53 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔 

🔥ភាគទី30🔥: ចង់បញ្ឈឺដល់ពេលណាទៀត ?? 

#Enjoy_reading 😘

    ឡានទំនើបបើកមកឈប់នៅភូមិគ្រឹះមីនវាធំជាង
សណ្ឋាគារលំដាប់ផ្កាយប្រាំទៅទៀតយ៉ុនគ្គីចុះពីលើ
ឡានដោយមានបីរាងកាយតូចមួយនៅក្នុងដៃដែលគេងលក់មិនដឹងអីព្រោះតែភាពភ័យខ្លាចបូករួមយំច្រើនពេកបានជាគេងលក់នៅក្នុងឡានមិនដឹងតាំងពីពេលណាព្រមទាំងដៃលើកអោប.កររបស់នាយមិន
ឈប់ទៀតផង ។
" ចៅហ្វាយមានអ្វីឲខ្ញុំជួយទៀតទេ ? " កូនចៅចំណិតសួរទៅកាន់រាងក្រាស់ដែលកំពុងតែដើរញាប់
ជើងដើម្បីយករាងកាយដែលមិនដឹងអីឲសម្រាកនៅលើពូកឲបានស្រួលបួល ។
" អស់ការរបស់ឯងហើយមានអ្វីក៏ទៅធ្វើទៅ " យ៉ុនគ្គី ពោលរួចក៏ឡើងទៅខាងលើបើកទ្វារបន្ទប់ដោយជើង
របស់នាយព្រោះតែដៃជាប់រាងតូចបាត់ទៅហើយនាយដាក់រាងតូចឲគេងនៅលើពូកថ្នមៗបំផុតខ្លាចថានិងត្រូវធ្វើឲគេភ្ងាក់ទាំងដែលកំពុងតែគេងលក់ស្រួល ។ 
" គេងទាំងមិនងូតទឹកបែបនេះមិនបានទេ " នាយ
សម្លឹងមើលទៅរាងតូចមួយសន្ទុះឃើញថាគេមិនទាន់បានងូតទឹកហើយខ្លួនប្រាណក៏ប្រលាក់ដោយសារតែ
ជាប់ដីនៅកន្លែងកើតរឿងបានជានាយដើរចូលក្នុងបន្ទប់ទឹកចេញមកវិញនៅទឹកមួយកូនចានដែកជា
មួយនិងកូនកន្សែងមួយនៅក្នុងដៃដើម្បីជូតខ្លួនឲរាងតូច ។
" គ្មានលេខណាដែរតូចសោះ " ពេលដែលជូតរួចរាល់
ហើយនាយក៏ដើរទៅមើលទូរសម្លៀកបំពាក់របស់នាយដើម្បីយកខោអាវមកឲរាងតូចបានស្លៀកព្រោះគេងទាំងគ្មានអ្វីស្លៀកបែបនេះវាអាចបណ្តាលឲឈឺបានតែក៏ឃើញថាខោអាវរបស់នាយមួយណាក៏គ្មានទំហំប៉ុនរាងតូចសោះទើបនាយយកអាវសឺមីពណ៌សដៃវែងរបស់នាយមកពាក់ឲរាងតូចវាមានប្រវែងវែងត្រឹមភ្លៅរបស់គេល្មម ។ យ៉ុនគ្គីប្តូរខោអាវរបស់រាងតូចចេញដោយប្រើភួយដណ្តប់ត្រឹមចង្កេះដើម្បីប្តូរវាចេញឲរួចរាល់មិនបានគិតគំនិតមើលរាងកាយរបស់កូន
ប្រុសគេទេព្រោះខាងលើនាយបានឃើញរួចហើយបានជានាយគ្រប់ត្រឹមតែចង្កេះបែបនេះ ។ 
" សឺត " នាយអោនថើបថ្ងាសរបស់រាងតូចមួយខ្សឺតមុននិងដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនព្រោះថ្ងៃនេះមានរឿងការងារច្រើនហើយណាមួយមានរឿងរបស់រាងតូចទៀតធ្វើឲនាយមានអារម្មណ៍ថាស្អុះស្អាប់បន្តិចដែរដោយចំណាយពេលមិនបានប៉ុន្មាននាទីផងនាយក៏ចេញមកវិញរួចរាល់ដោយស្លៀកពាក់ឈុតគេងរួចជាស្រេចដើរទៅឡើងគ្រែមុននិងដាក់ខ្លួនគេងជិតរាងតូចដោយមិនភ្លេចទាញគេយកមកអោបជាប់ទ្រូងរបស់នាយផងដែរ ។ បានជានាយគេងបន្ទប់ជា
មួយរាងតូចព្រោះគេទម្លាប់គេងបន្ទប់របស់គេតាំងពី
ដើមមកហើយទោះបីជាផ្ទះមួយនេះមានបន្ទប់ច្រើនប៉ុណ្ណាក៏នាយនៅតែគេងបន្ទប់របស់ខ្លួនដែរយ៉ាងណាក៏បានគេងអោបមនុស្សដែលខ្លួនស្រលាញ់ពេញចិត្តបែបនេះកាន់តែធ្វើឲនាយគេងលក់ញញឹមបិតមាត់មិនជិតបានមួយយប់ទល់ភ្លឺដែរ ។ 

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now