ភាគទី65: ចាប់ផ្តើមម្តងទៀត?

862 45 2
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី65🔥: ចាប់ផ្តើមម្តងទៀត?

#Enjoy_reading😘

     « ខ្ញុំមិននឹកស្មានថានាងអាក្រក់ដល់ថ្នាក់នេះសោះសេលីណា ឆាប់ចេញពីផ្ទះរបស់ខ្ញុំឥលូវនេះទៅកុំឲ្យខ្ញុំឃើញមុខរបស់នាងទៀត បើសិនជាខ្ញុំបាន
ឃើញនាងម្តងទៀតកុំថាខ្ញុំមិនបានប្រាប់ ហើយចិត្ត
ដាច់ដាក់មនុស្សដូចជានាងឲ្យសោះ » គ្រប់យ៉ាងមកដល់ដំណាក់កាលនេះហើយទុកនាងឲ្យនៅទី
នេះទៀតក៏វាគ្មានប្រយោជន៍អ្វីទៀតដែរ។
     « ខ្ញុំក៏មិននៅដូចគ្នា នៅទីនេះគ្មានអ្វីឲ្យខ្ញុំសូម្បីតែលុយក៏គ្មាន ខ្ញុំក៏មិនទ្រាំតទៅទៀតដែរ » សេលីណា ពោលចប់ក៏ឡើងទៅខាងលើរៀបចំសម្លៀកបំពាក់ដាក់វ៉ាលីដ៏ធំរបស់នាងឲ្យបានរួចរាល់មុននិងអូសចុះមកខាងក្រោមដើរចេញពីផ្ទះ ដែលគ្មានអ្វីឲ្យនាងសូម្បីតែលុយមួយកាក់មួយសេន នាងមានមនុស្សប្រុសថ្មីហើយ ហើយក៏ជាអ្នកមានតាមចិត្តរបស់នាងគ្រប់យ៉ាងបានទៀត មិនថានាងចង់អ្វី លុយ ឡាន របស់ថ្លៃៗ ទាំងប៉ុន្មានប្រុសម្នាក់នោះក៏ព្រមឲ្យនាងទាំងអស់ រឿងអីដែល នាងទ្រាំនៅជាមួយនិងថេយ៉ុង ដែលមិនព្រមឲ្យនាងសូម្បីតែមួយសេនបែបនេះ។
     « ទីបំផុតបងក៏ដឹងការពិតហើយជុងហ្គុក អូនមិន
បានខុសពិតមែន » ពេលដែលដែលសេលីណាចេញទៅផុត ថេយ៉ុងក៏ទម្លាក់ខ្លួនអង្គុយចុះនិយាយពាក្យមិញនេះឡើងមក នាយសប្បាយចិត្តដែលខំជឿថាជុងហ្គុកមិនដូចដែលនាយបានឃើញកាលគ្រា
នោះ តាំងពីពេលនោះមកនាយជឿថាវាមិនមែនជាការពិត នោះគ្រាន់តែជារឿងដែលប្រឌិតឡើងមកតែ
ប៉ុណ្ណោះ តែនាយត្រូវតែដើរតាមផែនការរបស់មនុស្ស
ម្នាក់នោះ ដែលចង់ឲ្យគេហើយនិងជុងហ្គុកលែងលះគ្នា នាយក៏ព្រមធ្វើតាមគេដោយយកពេលវេលាទាំងប៉ុន្មានព្យាយយាមទៅសើុបមើលថាវាជាអ្នកណា ដែលហ៊ានធ្វើបែបនេះមកលើគេហើយនិងជុងហ្គុក ថ្ងៃនេះក៏បានមកដល់នាយសប្បាយចិត្តដែលគ្រប់
យ៉ាងដូចជាការរំពឹងទុក អ្វីដែលនូវសល់ពេលនេះគឺជុងហ្គុកព្រមអត់ទោសឲ្យនាយរឺមួយក៏អត់តែប៉ុណ្ណោះ ទោះបីជារឿងនេះនាយប្រើល្បិចកុហកថាចង់លែង
លះក៏ពិតមែន តែក៏មិនប្រាកដថាជុងហ្គុកព្រមអត់
ទោសឲ្យនាយ ហើយត្រលប់មកចាប់ផ្តើមជាថ្មីជាមួយនិងនាយវិញដែរ ព្រោះពេលនេះជុងហ្គុកមានអុីឈិន
ដែលជាសង្សាររួចទៅហើយ វាពិបាកសម្រាប់ថេយ៉ុងខ្លាំងណាស់ ទោះបីជារឿងកន្លងដែលគេធ្វើគ្រប់យ៉ាងដោយចង់ដឹងការពិតបែបនេះ ក៏មិនប្រាកដថាជុង
ហ្គុកព្រមជឿគេដែរ បើសិនជានាយព្រមប្រាប់ជុងហ្គុកតាំងពីដំបូងដែលកើតឡើងនោះ វានិងពិបាកសម្រាប់គេដែលតាមសើុបរកការពិត ទើបនាយនិយាយថាចង់លែងលះតែម្តងទៅ អារម្មណ៍នៅពេលនោះថេយ៉ុងគេឈឺចាប់ខ្លាំងណាស់ ដែលឃើញមនុស្សដែលខ្លួនស្រលាញ់ស្រក់ទឹកភ្នែកតែគេមិនអាចធ្វើអ្វីបានក្រៅពីដើរចេញ គេមិនអាចសូម្បីតែជូតទឹកភ្នែកឲ្យមនុស្សដែលខ្លួនស្រលាញ់បាន គេមិនអាចធ្វើជាទីពឹងនៅ
ពេលដែលជុងហ្គុកមានគ្រាលំបាក គេមិនអាចធ្វើគ្រប់
យ៉ាង ព្រោះដើម្បីផែនការរបស់គេ។

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Donde viven las historias. Descúbrelo ahora