ភាគទី72: ការវិលត្រឡប់ !!

1K 49 2
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី72🔥: ការវិលត្រឡប់ !!

#Enjoy_reading😘

      « បងមិនចុះទៅជាមួយខ្ញុំទេឬ? » មកដល់ផ្លូវ
ចូលនៃចំណតចតឡាន ជុងហ្គុកដោះខ្សែក្រវាត់ចេញ
ពីខ្លួន ងាកទៅសួរអុីឈិន ដែលមិនទាន់ដោះខ្សែ
ប្រវាត់ចេញនូវឡើយទេ មកជាមួយគ្នាគឺត្រូវទៅជា
មួយគ្នាអញ្ចឹងហើយ។
      « បងមិនបានចូលទៅជាមួយអូនទេ អូនទៅម្នាក់ឯងទៅជុងហ្គុក ព្រោះបងកាត់ចិត្តពីអូនមិន ទាន់
បាន » អុីឈិន និយាយត្រង់ៗដោយមិនលាក់លៀម ទោះបីជាគេព្រមបញ្ចប់គ្រប់យ៉ាងក៏ពិតមែន តែគេក៏ត្រូវការពេលវេលាដើម្បីកាត់ចិត្តពីមនុស្សដែលខ្លួនស្រលាញ់ដែរ យ៉ាងហោចណាស់១-២អាទិត្យ ចង់ឲ្យដាច់ត្រឹមតែសម្តីនោះគឺនាយធ្វើមិនបាន ត្រូវទៅឈរមើលអ្នកទាំងពីរទៀត នាយខ្លាចថាវាឈឺលើសដើម ទុកពេលឲ្យនាយកាត់ចិត្តបានបន្តិចសិនទៅ។
      « ខ្ញុំសុំទោសបងម្តងទៀតផង ខ្ញុំគ្មានអីនិយាយក្រៅពីពាក្យនឹងទេ » ជុងហ្គុក ឪនមុខចុះម្តងទៀត ឲ្យតែនាយនិយាយពីរឿងនោះ ធ្វើឲ្យគេមានអារម្មណ៍ថាខុសចំពោះនាយឡើងមក។
      « បងយល់ ស្នេហាគឺមិនអាចបង្ខំបានទេ អូនធ្វើ
តាមបេះដូងរបស់ខ្លួនឯងត្រូវហើយ បងសង្ឈឹមថារវាងអូនហើយនឹងលោកថេយ៉ុង ទៅមុខដោយរលូនណាជុងហ្គុក » អុីឈិន ញញឹមអង្អែលក្បាលប្អូន
ប្រុសម្នាក់ ដែលនៅចំពោះមុខ តទៅនេះនាយគ្មានឪកាសបានមើលថែជុងហ្គុកទៀតទេ ព្រោះមានអ្នក
ជំនួសកន្លែងរបស់នាយរួចហើយ ហើយកន្លែងនោះនាយក៏ធ្លាប់ដណ្តើមយកពីម្ចាស់ពិតពីរគេដែរ ដល់
ពេលដែលម្ចាស់ពិតមកយកកន្លែងរបស់គេវិញហើយ

      « អរគុណណាស់បងប្រុស ខ្ញុំស្រលាញ់បងប្រុសខ្លាំងបំផុត » ជុងហ្គុក រលីងរលោងរកកល់ទឹកភ្នែក គេចាប់ដៃរបស់នាយដែលអង្អែលក្បាលជាប់ មានបង
ប្រុសដូចជាអុីឈិនគឺល្អបំផុត សង្ឈឹមថានាយអាចរកមនុស្សដែលល្អជាងគេ បានមើលថែស្រលាញ់គ្នាជារៀងរហូតតទៅ...។

      ក្រាក…

      សម្លេងបើកទ្វារនៃបន្ទប់ធម្មតាមួយ ដែលមានអ្នកជំងឺម្នាក់ គេងលក់ស្តូកស្តឹងនៅនឹងកន្លែង រាង
កាយដែលពោពេញទៅដោយខ្សែជាច្រើន ដៃមានភ្ជាប់ខ្សែសឺរ៉ូម ហើយនឹងសឺរ៉ូមបញ្ចូលឈាម នៅមានឧបករណ៍ទៀតមួយដែលពាក់នៅលើច្រមុះរបស់ថេយ៉ុង។ ជុងហ្គុកដើរយឺតៗដៃដាក់ចានស្រាក់ទុកនៅលើតុ ក្បែរក្បាលគ្រែអ្នកជំងឺ។ ជុងហ្គុកទាញកៅអីអូសចូលមកថ្នមៗដាក់ខ្លួនអង្គុយជិតថេយ៉ុងមុននឹងយកដៃរបស់នាយមកកាន់។
      « ល្មមដឹងខ្លួនហើយថេយ៉ុង ថ្ងៃនេះអូនបានធ្វើស៊ុបដែលបងចូលចិត្តយកមកជាមួយទៀតផង បើបង់ចង់ញាំ ប្រញាប់ដឹងខ្លួនឡើងមកណា ខ្លាចវាត្រជាក់អស់លែងឆ្ងាញ់ទៅ » ជុងហ្គុក និយាយជា
មួយនឹងរាងកាយដែលមិនបានកម្រើក សូម្បីតែដៃ ទឹកភ្នែកដែលព្យាយាមទប់ជាយូរក៏ហូរចុះមក ពេល
នេះគេមិនអាចទ្រាំទប់ទៀតបានទេ មនុស្សដែលគេស្រលាញ់ត្រូវមកឈឺពាសពេញកាយ ដោយសារតែមករងជំនួសគេបែបនេះ ខ្លួនប្រាណរបស់នាយពោពេញទៅដោយស្លាកស្នាម ផ្ទៃមុខមានដាច់រហែក ដៃ
ជើងក៏មានស្នាមជាំថែមទៀត។
      « ហឹក..អូនចង់ឲ្យបងភ្ងាក់ឡើងមក បងលឺអូននិយាយទេ? នេះមួយយប់ហើយណា បងល្មមក្រោកបានហើយ ពេទ្យប្រាប់ថាថ្ងៃនេះបងដឹងខ្លួន ទើបអូនងើបពីព្រឹក ដើម្បីធ្វើស៊ុបឲ្យបងក្រោកមកញាំ ពេល
នេះអូនមកដល់ហើយ បងឆាប់ក្រោកមកញាំមកថេយ៉ុង ហឹក.. » ទឹកភ្នែកហូរដូចជាទឹកភ្លៀង កាយតូចញាក់ញ័រដូចជាកូនសត្វ យំរៀបរាប់ប្រាប់មនុស្សដែលគ្មានស្មារតី មានតែដង្ហើមតែគ្មានសម្លេងតបតមក
កាន់គេវិញ វាពិតជាឈឺចាប់ខ្លាំងណាស់ដែលត្រូវមកមើលមនុស្សដែលខ្លួនស្រលាញ់ គេងស្តូកស្តឹងដោយ
សារតែមករងជំនួសគេបែបនេះ។
      « អូនព្រមអត់ទោសឲ្យបងហើយថេយ៉ុង..ហឹក..
ឲ្យតែបងព្រមក្រោកឡើង អូននិងអភ័យទោសឲ្យបងគ្រប់យ៉ាង យើងនឹងមកដូចដើមវិញ ត្រលប់មកសាងគ្រួសារជាមួយគ្នាដូចដែលបងធ្លាប់និយាយជាមួយអូន ហឹក..បងមិនចាំពាក្យដែលបងធ្លាប់និយាយទេឬថេយ៉ុង..ហឹក » ទឹកភ្នែកក៏ចេះតែ ស្រក់នៅពេលដែលនិយាយប្រយោគទាំងនោះឡើងមក ព្រោះគេចាំបានច្បាស់ថាថេយ៉ុងគឺជាអ្នកនិយាយទាំងអស់ ពេលនេះជុងហ្គុកក៏ព្រមលើកលែងទោសឲ្យប្រុសម្នាក់នេះហើយ ពេលណាទើបនាយព្រមដឹងខ្លួន ហើយត្រលប់មកធ្វើតាមសន្យា ដែលធ្លាប់និយាយជាមួយជុងហ្គុក ឬក៏កន្លងមក ការនិយាយទាំងប៉ុន្មានគឺជាការកុហកបោកប្រាស់?
      « អឹក..ហឹក.. » សម្លេងក្អកចេញពីបបូរមាត់ របស់ថេយ៉ុង ធ្វើឲ្យអ្នកដែលឪនមុខចុះ ងើបមុខឡើងយ៉ាងរហ័ស ស្នាមញញឹមរបស់ជុងហ្គុកក៏លេចឡើងមក នៅពេលដែលគេបានឃើញថេយ៉ុង បើកត្របកភ្នែកសន្សឹមៗ។
      « ហឹក..ហឹក..ទីបំផុតបងមករកអូនហើយថេយ៉ុង..ហឹក..បងមិនបានចោលសន្យារបស់បងពិត
មែន » អារម្មណ៍នៃក្តីរំភើបចិត្ត កើតមានមិនស្ទើរ នៅ
ទីបំផុតថេយ៉ុងក៏បានស្តាប់លឺ ការនិយាយរបស់ជុង
ហ្គុកទាំងប៉ុន្មាន នាយមិនបានចោលសន្យាជាមួយគេឡើយ នាយក្រោកមកធ្វើតាមសន្យារបស់នាយដូច
ដែលធ្លាប់និយាយហើយ អរគុណណាស់ដែលព្រមវិលមករកក្មេងប្រុសម្នាក់នេះវិញ។
      « ជុង..ជុងហ្គុក » សម្លេងខ្សៀៗបន្លឺចេញពីមាត់របស់ថេយ៉ុង នាយស្មានថាខ្លួនឯងស្លាប់បាត់ទៅហើយ ហើយក៏មិននឹកស្មានថាបានវិលមកជួបមុខរបស់ជុងហ្គុកម្តងទៀតទេ អរគុណខ្លាំងណាស់ ដែលនាយបើកភ្នែកឡើងមកក៏បានឃើញមនុស្សដែលនាយស្រលាញ់មុនគេ អរគុណពិតមែន បើកុំតែបានលឺសម្លេងក្មេងប្រុសម្នាក់បានយំនៅក្នុង យល់សប្តិ កុំ
អីថេយ៉ុងក៏មិនអាចក្រោកមកបានដែរ។
      « បងមានឈឺត្រង់ណាទេ? ចាំបន្តិចអូនទៅតាមពេទ្យ »
      « ជុងហ្គុកឈប់សិន » ថេយ៉ុង ហាមមិនទាន់ផង ជុងហ្គុកក៏ប្រញាប់ប្រញាលចេញទៅបាត់ រកតែនាយនិយាយអ្វីមិនបាន។ ជុងហ្កុកសប្បាយចិត្តខ្លាំង
ពេកនៅពេលដែលថេយ៉ុងភ្ងាក់ឡើងមក ហើយក៏
បារម្តខ្លាចថានាយមិនស្រួលត្រង់ណាមួយនៃមុខ
របួស ទើបរត់ទៅតាមគ្រូពេទ្យឲ្យមកពិនិត្យ យ៉ាងប្រញាប់។

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now