ភាគទី52: ចាប់ឪកាសមួយនេះឲ្យជាប់ !!

793 43 2
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី52🔥: ចាប់ឪកាសមួយនេះឲ្យជាប់ !!

#Enjoy_reading 😘

   ជុងហ្គុកកំពុងតែនៅលើឡានដែលជិះឆ្ពោះទៅផ្ទះរបស់ថេយ៉ុងដែលមានអុីឈិនជាអ្នកបើកឡានជូន
គេទៅវិញលើកនេះអាចជាមិនបានត្រលប់មករស់នៅផ្ទះមួយនេះបន្តទៀតទេ ព្រោះគ្រប់យ៉ាងវាបានចប់សព្វគ្រប់អស់ហើយគេទាំងពីរនាក់និងលែងលះជា
មួយគ្នានាពេលបន្តិចទៀតនេះហើយដូច្នេះ រវាងពួក
គេទាំងពីរនិងមិនមានអ្វីជាប់ពាក់ព័ន្ធជាមួយគ្នាទៀតទេគ្រប់យ៉ាងរវាងពួកគេគឺជាអ្នកដទៃបន្ទាប់ពីសុីញ្ញេលិខិតលែងលះរួចរាល់ ។
" ជុងហ្គុក ឯងokដែរទេ ? " អុីឈិន ចោតសំនួរសួរទៅជុងហ្គុកបន្ទាប់ពីស្ងាត់អស់មួយសន្ទុះធំតាំងពីបើកឡានចេញពីរផ្ទះរបស់ជីមីនមកម្លេះគេមិនព្រមនិយាយស្តីអ្វីមួយម៉ាត់សោះគិតតែពីរសម្លឹងមើលទៅទេសភាពនៅតាមដងវិថីរហូតទើបអុីឈិនចាប់ផ្តើមសួរដើម្បីកុំឲបរិយាកាសនៅក្នុងឡានមានសភាពស្ងប់ស្ងាត់ពេកលឺសូរតែសម្លេងដកដង្ហើមចោលឥតអំពើរ ។
" ខ្ញុំមិនអីទេBoss " មាត់និយាយថាមិនអីតែចិត្តរបស់ជុងហ្គុកនៅពេលនេះកំពុងតែគិតដល់ណាដល់ណីហើយក៏មិនដឹង តាំងពីថេយ៉ុងនិយាយពាក្យថាលែងលះគ្នាមកគេនៅតែគិតដក់ជាប់នៅក្នុងខួរក្បាលរហូតមិនមានពាក្យអ្វីច្រើនក្រៅពីពាក្យនិងតែម្យ៉ាងគត់ ជុងហ្គុកនៅមិនទាន់ត្រៀមខ្លួនទាន់សម្រាប់ការលែង
លះមួយនេះវាដូចជាលឿនសម្រាប់ពួកគេទាំងពីរនាក់ពេកហើយក្តីសុខដែលបានប្រគល់ឲគ្នាទៅវិញទៅមោមិនទាន់និងបានប៉ុន្មានផងគ្រប់យ៉ាងក៏ត្រូវរលាយត្រឹមមួយពព្រឹចភ្នែកព្រោះតែរូបភាពមួយ ។
" ឲបងសុំទោសម្តងទៀត ដែលរឿងគ្រប់យ៉ាងក្លាយ
ទៅជាបែបនេះ " អុីឈិន នៅតែបន្តពោលពាក្យថាសុំទោសទៅកាន់ជុងហ្គុកដដែលព្រោះអ្នកដែលជុងហ្គុកគេងជាមួយទោះបីជាវាមិនមែនជារឿងពិត
ប្រាកដតែនាយនៅតែគិតថាដោយសារតែមានចំណែករបស់ខ្លួនបានជាជុងហ្គុកត្រូវមកជួបរឿងបែបនេះហើយថេយ៉ុងក៏មកត្រូវយល់ច្រឡំនៅរឿងដែលបានកើតឡើងតែវាមិនមែនជាការពិតដូចដែលនាយបានឃើញ ។
" វាមិនមែនជាកំហុសរបស់បងBossនោះទេ
Bossមិនចាំបាច់សុំទោសក៏បានដែរ " ពាក្យនៅតែដដែលរឿងគ្រប់យ៉ាងមិនមែនជាកំហុសរបស់អុីឈិនជុងហ្គុកក៏នៅតែនិយាយពាក្យថាមិនអីចង់ឲបន្ទោសអុីឈិនយ៉ាងមិចបើខ្លួនគេផ្ទាល់ក៏មានចំណែកមួយនៅក្នុងរឿងនិងដូចគ្នាដែរចឹងហើយមានតែទទួល
ស្គាល់នូវអ្វីដែលបានកើតឡើងតែប៉ុណ្ណោះ ។
" ចុះឯងប្រុងគិតធ្វើយ៉ាងមិចតទៅទៀត ? " អុីឈិន បើកឡានបណ្តើរសួរទៅរាងតូចបណ្តើរបើគេប្រុងនិងលែងលះគ្នាពិតមែនតើជុងហ្គុកនិងគិតយ៉ាងមិចត
ទៅទៀត ? ចុះរឿងគ្រួសាររបស់គេវិញនោះគេមិន
ទាន់បានប្រាប់ម៉ាក់របស់គេនៅឡើយទេ ។
" ខ្ញុំប្រហែលជាទៅនៅផ្ទះរបស់ម៉ាក់មួយរយះហើយ
និងរើទៅនៅខនដូរតែម្តង " ជុងហ្គុក ក៏មានខនដូរផ្ទាល់ខ្លួនដូចគ្នាដែរកន្លងមកជុងហ្គុកមិនដែរបានទៅនៅទីនោះប៉ុន្មានទេតាំងពីរៀបការមកគេឆ្លៀតទៅបានម្តងម្តាលតែប៉ុណ្ណោះណាមួយខនដូររបស់គេក៏នៅជិតកន្លែងធ្វើការដែរវាក៏ងាយស្រួលសម្រាប់ចេញទៅធ្វើ
ការដោយជិះឡានក្រុងតែ10នាទីក៏ដល់បាត់ទៅហើយ ។ ពីមុនដោយសារតែជាប្រពន្ធរបស់ថេយ៉ុងបានជាជុងហ្គុកត្រូវទៅណាមកណាជាមួយនិងថេយ៉ុងតែពេលនេះគ្រប់យ៉ាងក៏វាមិនដូចពីមុនចឹងហើយមានតែធ្វើដូចជីវិតដែលគេធ្លាប់រស់នៅពីមុនដូចគ្នា ។ ជុងហ្គុកនិងទៅនៅផ្ទះរបស់ម៉ាក់មួយរយះពេលហើយគេក៏មិនទាន់ដឹងដូចគ្នាថានិងប្រាប់រឿងរបស់គេជា
មួយនិងថេយ៉ុងដែលប្រុងនិងលែងលះគ្នាយ៉ាងមិច ? កន្លងមកជុងហ្គុកតែងតែឧស្សាហ៍ខលទៅលេងសួរ
សុខទុក្ខរបស់គាត់មិនដែរបានទៅលេងម្តងណាទេតាំងពីរៀបការមកបើសិនជាប្រាប់គាត់ថាគេលែងលះជាមួយនិងថេយ៉ុងតើគាត់និងគិតដូចម្តេច ? មិនជួប
គ្នាយូរបែរមកប្រាប់ថាលែងលះនិងគ្នាទៅវិញបែបនេះមានតែកុហកគាត់មួយរយះសិនហើយចាំពេលវេលាស្របប្រកបជុងហ្គុកនិងប្រាប់គាត់ការពិតដោយខ្លួន
ឯង ។
" បើសិនជាមានអ្វីឲបងជួយប្រាប់បងមកណាបងស្ម័គ្រចិត្តជានិច្ច " ដើម្បីមនុស្សដែលខ្លួនស្រលាញ់អុីឈិនព្រមធ្វើនិងលះបង់គ្រប់យ៉ាងមិនថាការងារនោះជាអ្វីក៏ដោយឲតែបានឃើញគេមានសេចក្តីសុខនាយក៏សប្បាយចិត្តរីករាយជាមួយដូចគ្នា ។
" បាទ " ជុងហ្គុក ញញឹមតបមុននិងឡានទំនើបបើកបត់ចូលភូមិគ្រឹះព្រោះពេលនិយាយគ្នាបណ្តើរនៅក្នុងឡានក៏ស្រាប់តែដល់ផ្ទះរបស់ថេយ៉ុងតែម្តង ។
" បងចាំនៅទីនេះ " អុីឈិន មិនចង់ចូលទៅរំខានជុង
ហ្គុកទើបស្ម័គ្ររងចាំជុងហ្គុកនៅខាងក្រៅតែម្នាក់ឯងប្រសើរជាងចូលទៅជួបនិងថេយ៉ុងដែលនៅក្នុងផ្ទះព្រោះនាយបានឃើញឡានរបស់ថេយ៉ុងបែបនេះនាយសុខចិត្តរងចាំនៅខាងក្រៅដើម្បីកុំឲថេយ៉ុងជួបមុខហើយរករឿងជុងហ្គុកម្តងទៀត ។
" ក៏បាន " ពោលចប់ជុងហ្គុកបើកទ្វារចុះពីលើឡានដើរចូលទៅក្នុងផ្ទះដែលស្មើរនេះមនុស្សម្នារទាំងអស់បាននាំគ្នាទៅធ្វើការអស់ហើយទើបភូមិគ្រឹះទាំងមូលស្ងប់ស្ងាត់ដូចធម្មតា ។
" ទីបំផុតលោកក៏បានជុងហ្គុករបស់លោកទៅវិញ " សម្លេងស្រីស្រស់ដូចស្រកាកែវពោលឡើងនៅពេលដែលជុងហ្គុកដើរចូលទៅក្នុងមិនបានប៉ុន្មានផងសេលីណាក៏ចេញមកភ្លាមតែម្តងគ្រាន់តែនាងបានឃើញឡានបត់ចូលភូមិគ្រឹះនេះភ្លាមនាងក៏ចេញមកចាំស្វាគមន៍អុីឈិនរួចជាស្រេចគ្រាន់តែថានាងរងចាំឲជុង
ហ្គុកចូលទៅវិញសិនតែប៉ុណ្ណោះ ។
" នាងនិយាយពីអី ? " អុីឈិន ក៏ចុះពីលើឡានមកនិយាយទល់មុខជាមួយនិងសេលីណាព្រោះមិនយល់
ថានាងចង់និយាយពីអ្វីឲពិតប្រាកដ ? ជុងហ្គុករបស់លោកនិងតើនាងចង់មានន័យពីអ្វីទៅ ?
" មិនចាំបាច់មកធ្វើពើរនោះទេខ្ញុំដឹងថាលោកសប្បាយចិត្តខ្លាំងណាស់នៅពេលដែលបានឃើញប្តីប្រពន្ធមួយគូរនេះលែងលះគ្នាហើយជុងហ្គុករបស់លោកក៏មានឪកាសបានមកធ្វើជារបស់លោកដូចគ្នាដែរអុីឈិន " សេលីណា ឈរនិយាយយ៉ាងសមចិត្តមិនប្រាប់ក៏នាងដឹងថាអុីឈិនត្រេកអរប៉ុណ្ណាដែរដែលបានឃើញប្តីប្រពន្ធមួយគូរនេះនិងលែងលះគ្នាឆាប់ៗនេះព្រោះជុងហ្គុកក៏អាចក្លាយជារបស់អុីឈិនដូចដែលសេលីណាបានថេយ៉ុងមកនៅក្បែរកាយដូចលើកមុនរឿងនេះនាងច្បាស់ជាដឹងព្រោះនាងជាអ្នកផ្តើមគំនិតហើយនាងចង់បានទ្រព្យសម្បត្តិរបស់ថេយ៉ុងមកធ្វើជារបស់ខ្លួនមិនប្លែកទេដែលនាងដឹងចិត្តបស់អុីឈិននោះព្រោះនាងក៏គិតបែបនិងដូចគ្នាដែរ ។
" ខ្ញុំធ្លាប់ប្រាប់នាងម្តងរួចមកហើយខ្ញុំមិនដែរគិតថាចង់បានជុងហ្គុកមកធ្វើជារបស់ខ្លួនដោយឆ្លៀតឪកាសពេលដែលគេមានរឿងបែបនេះទេហើយម្យ៉ាង
ទៀតខ្ញុំចង់បានក្តីស្រលាញ់ពីគេដោយខ្លួនឯងមិន
មែនប្រើដោយឪកាសដែលជុងហ្គុកលែងលះគ្នានេះមកធ្វើជារបស់ខ្លួនដូចដែលនាងនិយាយនោះទេ " អុីឈិន ក៏ដឹងចិត្តរបស់នាងព្រោះនាងច្បាស់ណាស់ថានិងយកឪកាសដែលពួកគេលែងលះគ្នាហើយនាងនិងចូលមកគ្រប់គ្រងថេយ៉ុងដោយខ្លួននាងផ្ទាល់តែគួរឲស្តាយដែលអុីឈិនមិនបានគិតដូចដែលសេលីណាកំពុងតែគិតមនុស្សដូចជាអុីឈិនទោះបីជាស្រលាញ់ខ្លាំងយ៉ាងណាក៏មិនព្រមដណ្តើមរបស់អ្នក
ដទៃមកធ្វើជារបស់ខ្លួនឯងដោយសាមីខ្លួនមិនបានស្ម័គ្រចិត្តនោះទេទោះបីជាជុងហ្គុកមានរឿងបែបនេះក៏នាយមិនឆ្លៀតឪកាសមួយនេះមកធ្វើជារបស់ខ្លួនដែរដរាបណាជុងហ្គុកយល់ព្រមបើកផ្លូវឲនាយដោយ
ខ្លួនឯងមិនមានអ្នកណាមកបង្ខំទើបនាយនិងចាប់យកឪកាសនោះមកធ្វើជារបស់ខ្លួនព្រោះជុងហ្គុកគឺជាអ្នកអនុញ្ញាតដោយផ្ទាល់ ។
" រឿងរបស់លោកតែយ៉ាងណាក៏គួរតែចាប់យកឪកាសមួយនេះមកធ្វើជារបស់ខ្លួនហើយកុំបណ្តោយឲជុងហ្គុករបូតពីដៃទៅឲសោះព្រោះតទៅនេះថេយ៉ុងគឺជារបស់ខ្ញុំតែម្នាក់គត់ " សេលីណា និយាយរួចក៏ដើរចេញទៅដោយជាអ្នកឈ្នះយ៉ាងណាពួកគេក៏បានព្រមព្រៀងលែងលះជាមួយគ្នារួចហើយមិនថាអុីឈិនចង់បានជុងហ្គុករឺមួយក៏អត់នោះទេសំខាន់ពេលនេះនាងនិងបានថេយ៉ុងមកធ្វើជារបស់ខ្លួនព្រមជាមួយនិងទ្រព្យសម្បត្តិរបស់នាយជាច្រើនដូចគ្នា...។
" ឡើងគ្រែជាមួយគ្នាមិនឆ្អែតរឺក៏យ៉ាងមិចបានបបួល
គ្នាមកបន្តដល់ក្នុងផ្ទះមួយនេះទៀត ? "

    ខមិនសាច់រឿងផងណា 💜

#JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Donde viven las historias. Descúbrelo ahora