ភាគទី49: ស្តាប់អូនបកស្រាយសិន !!

785 50 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី49🔥: ស្តាប់អូនបកស្រាយសិន !!

#Enjoy_reading

" សេលីណានាងនិយាយស្អី ? " ថេយ៉ុង ចោទសំណួរសួរទៅនាងទាំងមិនពេញចិត្តព្រោះនៅសុខៗនាងស្រាប់តែនិយាយថាជុងហ្គុកណាត់ជួបជាមួយនិងប្រុសឯណាក៏មិនដឹងទាំងដែលយប់មិញនេះជុង
ហ្គុកគេបានប្រាប់ហើយថាចេញមកជួបជាមួយនិងជីមីនតើនាងមានសិទ្ធិអីបានមកថាឲជុងហ្គុកបែប
នេះ ?
" អូនគ្រាន់តែនិយាយចោលទេ " សេលីណា អោបដៃធ្វើមិនដឹងយ៉ាងហោចណាស់និយាយបែបនេះថេយ៉ុងអាចនិងយកសម្តីនាងទៅគិតបានខ្លះព្រោះទឹកមុខរបស់នាយដូចកំពុងតែសង្ស័យអ្វីមមួយម្យ៉ាងហើយ 
" ខ្ញុំក៏គិតដូចជាសេលីណាដែរព្រោះពេលនេះគេជុំគ្នាអស់ហើយនៅឡើយតែលោកអុីឈិនម្នាក់ហើយនិងជុងហ្គុកម្នាក់ទៀតតែប៉ុណ្ណោះដែលមិនទាន់ចេញមកអាចទេដែលថាពួកគេទាំងពីរកំពុងតែ…. " នីកគី និយាយបង្អោសសម្លេងហើយនិយាយដល់ឈ្មោះរបស់អុីឈិនឡើងមកនាងបាននៅក្នុងហេតុការណ៍ទាំង
មូលនិយាយបញ្ឈិតបញ្ឈៀងធ្វើឲថេយ៉ុងកាន់តែសង្ស័យបានបន្តិចដែរ ។
" អុីឈិន " ថេយ៉ុង ផ្ទួនពាក្យរបស់នីកគីនិយាយហើយក៏ក្រលេករកមើលអុីឈិនមិនឃើញថាគេមិននៅទីនេះពិតមែនស្របពេលដែលប្រពន្ធរបស់នាយក៏មិននៅជាមួយដូចគ្នាដែរអាចទេដែលគេណាត់ជួបគ្នាកាលពីយប់មិញនេះហើយមិនទាន់មកវិញនោះ ។
" ថេយ៉ុងកុំទាន់គិតផ្តេសផ្តាស់អីយើងនៅចាំបន្តិច
ទៀតក៏បានដែរក្រែងលោប្រពន្ធរបស់ឯងគេចេញទៅដើរលេងនៅខាងក្រៅម្នាក់ឯង '' ណាមជូន បញ្ឈប់គំនិតរបស់ថេយ៉ុងដែលកំពុងតែគិតពេលខ្លះអាចមិនដូចអ្វីដែលនាយគិតក៏ថាបានដែរប្រហែលជាជុងហ្គុកងើបទៅដើរលេងតែម្នាក់ឯងនៅផ្តុំនេះក៏ថាបានដែរ ។
" មិចក៏មិនឡើងទៅហៅលោកអុីឈិនចេញមកតែ
ម្តងទៅដើម្បីចង់ដឹងថាគេនៅរឺមួយក៏មិននៅ " សេលីណា ឈប់និយាយបញ្ឈិតបញ្ឈៀងទៀតនាងក៏បញ្ជេញគំនិតមួយនេះឡើងតែម្តងដើម្បីកុំឲអស់សង្ស័យឡើងទៅហៅអុីឈិនចុះមកសួររកជុងហ្គុកក្រែងលោគេចេញមកនិយាយគ្នាពិតមែនរឺមួយក៏អត់
" ក៏បាន " ថេយ៉ុង ពោលរួចក៏ដើរឡើងទៅខាងលើសំដៅទៅរកបន្ទប់របស់អុីឈិនដែលមានអ្នកគ្រប់គ្នាកំពុងតែតាមទៅពីក្រោយចង់ដឹងថាជុងហ្គុកគេនៅ
ក្នុងនិងរឺមួយក៏អត់ក្នុងចិត្តរបស់ថេយ៉ុងនៅពេលនេះសូមកុំឲអ្វីដែលនាយកំពុងតែគិតវាក្លាយជាការពិតអីព្រោះគ្រប់យ៉ាងសូមមិនឲដូចអ្វីដែលនាយគិតមកលើជុងហ្គុកទៅចុះនាយដើរឡើងទៅម្តងមួយបន្ទប់ម្តងមួយបន្ទប់រហូតដល់មុខបន្ទប់របស់អុីឈិននាយលើកដៃយឺតៗបម្រុងនិងបើកទ្វារចូលទាំងក្នុងចិត្តកំពុងតែច្របូកច្របល់ជាខ្លាំង ។ ក្រោក...ទ្វារបន្ទប់ត្រូវបានបើកដោយស្នារដៃរបស់ថេយ៉ុងនាយដើរចូលទៅក្នុងបោះជំហានជើងចូលយឺតៗរហូតដល់ក្នុងបន្ទប់ទាំងមូលធ្វើឲនាយត្រូវស្រឡាំងកាំងនៅនិងមួយកន្លែងចំពោះរូបភាពដែលបានឃើញនៅនិងមុខសូម្បីតែគ្រប់គ្នាក៏តក់ស្លុតចំពោះអ្វីដែលឃើញដូចគ្នាលើក
លែងតែសេលីណានិងមិត្តរបស់នាងតែប៉ុណ្ណោះដែលកំពុងតែឈរញញឹមញញែមសម្លឹងមើលមុខគ្នាមិន
ឈប់ព្រោះអ្វីដែលកំពុងតែនិងកើត ។
" ជុងហ្គុក " បេះដូងរបស់ថេយ៉ុងធ្លាក់ដល់ដីលឺសូរតែក្តុកចំពោះរូបភាពដែលប្រពន្ធរបស់ខ្លួនកំពុងតែគេងអោបជាមួយនិងប្រុសផ្សេងនៅនិងមុខជាមួយនិងខ្លួន
ប្រាណទទេស្អាតទាំងពីរនាក់ព្រោះនៅលើខ្លួនរបស់គេទាំងពីរវាគ្មានអ្វីបិតបាំងនោះទេខ្លួនប្រាណទាំងពីរកំពុងតែគេងអោបគ្នាស្របពេលដែលទឹកភ្នែកអ្នក
មើលកំពុងតែហូរមកមួយដំណក់ស្រក់ចេញពីប្រលោះភ្នែក ។
" អាគុកដឹងខ្លួនឡើង " ជីមីន ដែលឈរមើលទៅមិត្តរបស់គេក៏តក់ស្លុតមិនស្ទើរដែរតែគេមិនទាន់ជឿនូវអ្វីដែលបានឃើញនោះទេទើបគេចូលទៅដាស់ជុងហ្គុកដើម្បីឲងើបឡើងមកនិយាយគ្នារឺក៏បកស្រាយអ្វីដល់អ្នកដែលកំពុងតែឃើញជាពិសេសគឺប្តីរបស់គេដែលប្រលឹងមិនដឹងជាហោះទៅដល់ណាឃើញតែ
ក្រសែរភ្នែកក៏ដឹងថានាយឈឺចាប់កម្រិតណាដែរ ។
" ហឹម..ជីមីនមកហើយហេស ? " ជុងហ្គុក ក្រហឹមទាំងមិនទាន់អស់ងងុយក្បាលក៏ឈឺដូចគេវាយថែម
ទៀតពោលពាក្យទៅកាន់ជីមីនទាំងព្យាយាមងើបតិចៗព្រោះថាគេចាំជីមីនយូរណាស់មកហើយនៅទីបំផុតគេក៏ចេញមកតែគេមិនបានចាប់អារម្មណ៍និងអ្នកគ្រប់
គ្នានៅទីនេះនូវឡើយទេ ។
" ថេយ៉ុងបងភ្ងាក់ហើយហេស ? " ជុងហ្គុក ក្រលេកក៏បានឃើញប្តីរបស់គេមកនៅទីនេះមិនដឹងថាតាំងពីពេលណាមកទេចំណែកឯអុីឈិនក៏បានភ្ងាក់មកដូចគ្នាជុងហ្គុកសម្លឹងមើលមុខរបស់ជីមីនដែលកំពុងតែក្រវីក្បាលដាក់គេបញ្ជាក់ថាឲសម្លឹងមើលអ្វីនៅលើខ្លួនថាមានរឿងអ្វីកើតឡើងទើបគេក៏ព្រមមើលតាមកាយ
វិការរបស់ជីមីន ។
" នេះ ? " ជុងហ្គុក ក៏ភ្ងាក់ផ្អើលនៅពេលដែលបាន
ឃើញសភាពរបស់ខ្លួនឯងដែលគ្មានសម្លៀកបំពាក់បែបនេះដូចគ្នាហើយងាកមើលទៅម្ខាងក៏បានឃើញថាអុីឈិននៅជាមួយនិងគេនៅលើគ្រែដោយកាយ
វិការមីងមាំងដូចគ្នាទាំងមិនដឹងរឿងហើយសម្លៀក
បំពាក់ក៏គ្មានដូចគ្នាថែមទៀតដែរ ។
" ថេ..ថេយ៉ុង..មិនដូចដែលបងគិតទេ " ជុងហ្គុក យល់ន័យគេក៏និយាយឡើងព្រោះគ្រប់យ៉ាងវាភ្លាមៗពេកធ្វើឲគេត្រៀមខ្លួនមិនទាន់មិនដឹងថាមានរឿងអ្វីឲពិតប្រាកដហើយហេតុអ្វីក៏គេមកនៅទីនេះបន្ទប់មួយនេះរឹតតែមិនដឹងថាខោអាវរបស់គេបាត់តាំងពីពេល
ណា ។
" ឃើញច្បាស់ប៉ុណ្ណឹងហើយឯងនៅតែនិយាយដោះ
សារអ្វីទៀត ? " ថេយ៉ុង ស្រាប់តែប្តូរសព្វនាមពីអូនទៅជាឯងដូចដើមធ្វើឲជុងហ្គុកដែលអង្គុយអោបភួយជាប់ស្រក់ទឹកភ្នែកចុះមកព្រោះតែសម្តីដែលនាយនិយាយចេញមកចិត្តមួយចង់ចុះទៅនិយាយឲច្បាស់តែគេគ្មានអ្វីជាប់ខ្លួននោះទេបានត្រឹមតែមើលថេយ៉ុងពីចម្ងាយដោយក្តីឈឺចាប់ដែលមិនអាចបកស្រាយអ្វីបាន ។
" ហឹុក..ហឹុក..ថេយ៉ុងមិនដូចដែលបងគិតទេស្តាប់អូនសិន..ហឹុក..ថេយ៉ុង..ថេយ៉ុង " ជុងហ្គុក ស្រែក
ហៅនាយពេលដែលដើរចេញទៅគេបានឃើញពីទឹកភ្នែកក្តីឈឺចាប់ខកបំណងនៅក្នុងក្រសែរភ្នែកដែលថេយ៉ុងកំពុងតែសម្លឹងមើលមកគេ ។
" នេះមានរឿងអ្វី ? " អុីឈិន ដែលមិនដឹងរឿងដូចគ្នាក៏និយាយឡើងបន្ទាប់ពីបានស្តាប់ការសន្ទនារបស់ពួកគេមិនយល់ថានេះវារឿងអ្វីឲពិតប្រាកដនោះទេ ។
" ខ្ញុំថាBossហើយនិងជុងហ្គុកស្លៀកពាក់សិនទៅ " ឌី រើសខោអាវពួកគេទាំងពីដែលជ្រុះចោលនៅលើឥដ្ឋយកមកឲស្លៀកពាក់ឲបានរៀបរយមុននិងបក
ស្រាយអ្វីដែលបានកើតឡើងនិយាយគ្នាឲដឹងរឿងកុំឲម្នាក់ៗនាំគ្នាយល់ច្រឡំតែគ្រប់យ៉ាងវាដូចជាស្តែងពេកទោះបីជាចង់បកស្រាយក៏មិនមានអ្នកជឿមកលើគេដែរអ្វីដែលបានឃើញវាគ្មានអ្នកណាគេជឿឡើយ ។
" អាថេឯងស្តាប់ការបកស្រាយរបស់ប្រពន្ធឯងសិនទៅគ្រប់យ៉ាងវាមិនដូចដែលឯងបានឃើញក៏ថាបានដែរ " យ៉ុនហ្គី ជាមួយនិងអ្នកផ្សេងទៀតព្យាយាមឲថេយ៉ុងនៅចាំស្តាប់ការបកស្រាយរបស់ជុងហ្គុកសិនព្រោះគ្រប់យ៉ាងវាអាចមិនដូចអ្វីដែលឃើញក៏ថាបានដែរស្តាប់ហេតុផលគ្នាហើយចាំនាំគ្នាគិតទៀតសិនក៏បានដែរ ។
" មែនហើយអាថេនៅចាំស្តាប់ការបកស្រាយរបស់ប្រពន្ធឯងសិនទៅកុំជឿនូវអ្វីដែលបានឃើញត្រូវប្រើ
សតិតែម្យ៉ាងគត់ដើម្បីសម្រេចថាប្រពន្ធឯងគឺពិតជាបានធ្វើដូចដែលឯងកំពុងតែឃើញរឺមួយក៏អត់ " ជេហូប ហើយនិងអ្នកផ្សេងទៀតកំពុងតែដាស់តឿនសតិរបស់រាងក្រាស់ដែលឈរក្តាប់ដៃយ៉ាងណែនការនិយាយបែបនេះចេញមកមិនប្រាកដថានាយព្រមជឿរឺមួយក៏ព្រមស្តាប់នោះទេ ។
" បងចង់ឲខ្ញុំមិនជឿយ៉ាងមិចបងក៏បានឃើញដែរថាគេដេកជាមួយនិងអ្នកផ្សេងនៅចំពោះមុខរបស់ខ្ញុំប៉ុណ្ណឹងហើយនៅឲខ្ញុំចាំស្តាប់ការបកស្រាយអ្វីទៀត " ថេយ៉ុង ស្រែកកំហកបងៗរបស់គេទាំងឈឺចាប់អ្វីដែលនាយបានឃើញវាពិតជាឈឺលើសអ្វីទៅទៀតជុងហ្គុកបាត់ទៅមួយយប់មិននឹកស្មានថាចេញទៅជួបជាមួយនិងអុីឈិនដោយគ្រាន់តែយកលេសប្រាប់ថាជាជីមីនចង់និយាយជាមួយប៉ុណ្ណឹងតាមពិតគេចេញមកជួបជាមួយនិងសាហាយរបស់គេហើយនៅគេងអោបគ្នាបញ្ឈឺថេយ៉ុងឲទៅឃើញនិងមុខបែបស្រស់ៗថែមទៀត ។
" ថេយ៉ុង..បងស្តាប់អូនសិន..ថេយ៉ុងស្តាប់អូនសិន " ជុងហ្គុក ផ្លាស់សម្លៀកបំពាក់រួចរាល់ក៏ប្រញាប់រត់ចុះមកខាងក្រោមនិយាយឲនាយបានស្តាប់សិនខ្លាចគេគិតផ្តេសផ្តាស ។
" រូបភាពច្បាស់ប៉ុណ្ណឹងហើយឯងចង់ឲខ្ញុុំគិតយ៉ាងមិចទៀត ? " ថេយ៉ុង ក្រវាសដៃរបស់ជុងហ្គុកចេញដែល
គេរត់មកចាប់ដៃរបស់នាយជាប់ដើម្បីនិយាយបក
ស្រាយថាគ្រប់យ៉ាងមិនដូចដែលនាយកំពុងតែគិតគេជាមួយនិងអុីឈិនមិនដូចអ្វីដែលគ្រប់គ្នាបានឃើញទេ ។
" មិនមែនទេ..ហឹុក..ថេយ៉ុង..មិនមែនបែបនិងទេអូនមិនដូចអ្វីដែលបងកំពុងតែគិតឡើយ..ហឹុក.. " ជុងហ្គុក ក្រវីក្បាលតតាក់បដិសេធនៅអ្វីដែលនាយបានឃើញទាស់ត្រង់ថានាយមិនជឿអ្នកណាក៏មិនជឿដែរប្រពន្ធដេកអោបអ្នកផ្សេងប៉ុណ្ណឹងហើយមកប្រាប់ថាគ្មានរឿងអ្វីកើតឡើងបែបនិងចឹងរឺ... ?

       ស្តាប់អូនបកស្រាយសិន 🥺

#JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now