ភាគទី29: កក់ក្តៅ !!

1K 59 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔 

🔥ភាគទី29🔥: កក់ក្តៅ !! 

#Enjoy_reading 😘

    ជីមីនបន្ទាប់ពីបានបិតការទាក់ទងជាមួយនិងមិត្ត
របស់ខ្លួនមកគេក៏ផ្តោតតែលើការបើកបរតែម្យ៉ាងគត់ព្រោះថ្ងៃសម្រាកគេតែងតែចេញទៅដើរទិញរបស់ដាក់
ទូរទឹកកកឲបានច្រើនព្រោះគ្មានពេលទៅទិញបានជា
មានពេលគេក៏ជិះឡានទៅទិញទុកព្រោះគេក៏មិនចង់់ឲម៉ាក់របស់គេមកផ្សារម្នាក់ឯង ។ 
" អេកើតអីនេះ ? " នៅសុខៗស្រាប់តែឡានរបស់គេ
បើកមិនទៅមុខហើយក៏ឈប់នៅកណ្តាលទីតែម្តង
ដោយមិនដឹងមូលហេតុ ។ 
" អស់សាំង " ជីមីន ស្រែកដោយការភ្ងាក់ផ្អើលដែល
នៅសុខៗឡានរបស់គេក៏ស្រាប់តែរលត់ហើយក៏អស់
សាំងឡានមិនដែរបានជិះសូម្បីតែម្តងផងពេលដែល
មកជិះក៏អស់សាំងទៅវិញចឹងតើបានជាគេមិនចូល
ចិត្តបើកឡានដោយខ្លួនឯងព្រោះតែចូលចិត្តមានរឿងបែបនេះរហូតនិងឯងបានជាគេសុខចិត្តជិះតាក់សុីច្រើនជាង ។
" ហើុយ..ទូរស័ព្ទក៏អស់ថ្មទៀតអីក៏ស៊យយ៉ាងនេះ " រាងតូចកាន់ទូរស័ព្ទយកមកមើលថានិងcallទៅអ្នក
ផ្ទះតែបែរជារលត់គ្រឿងបាត់ទៅហើយទាំងដែលមិញនេះនិយាយជាមួយនិងជុងគុកនៅធម្មតាសោះ ។ 
" នៅម្តុំនេះក៏គ្មានឡានជិះកាត់ទៀត " គេងាកចុះ
ងាកឡើងព្រោះនៅទីនេះវាដាច់ស្រយាលឆ្ងាយពីទីក្រុងហើយមានសុទ្ធតែជាព្រៃនៅជុំវិញទៀតបើបែប
នេះកម្រនិងមានឡានជិះកាត់មកខ្លាំងណាស់ ។
" មានតែដើរទេមើលទៅ " ពោលរួចរាងតូចក៏យក
កាតាបរបស់ខ្លួនចេញពីឡានមុននិងបន្តដំណើរដើរ
ទៅមុខបន្តព្រោះបើរងចាំឲមានអ្នកជិះកាត់អាចជាយប់ជ្រៅក៏ថាបានដែរ..រាងតូចដើរបានចម្ងាយឆ្ងាយបន្តិចហើយក៏នៅតែមិនឃើញមានឡានជិះឆ្លងកាត់ទៀតទាំងដែលពេលនេះខ្លួនប្រាណរបស់គេពោពេញទៅដោយញើសហូរមកជោគខ្លួនព្រោះតែហត់ខ្លាំង
ពេក ។
" មានមនុស្ស..បងប្រុស " ភាពសប្បាយរីករាយក៏មានឡើងនៅពេលដែលរាងតូចបានឃើញមនុស្សប្រុសប្រហែលជា2_3នាក់នៅក្បែរផ្លូវឃើញបែបនេះគេក៏ស្រែកហៅពួកគេឡើង ។ 
" មានការអ្វីមែនទេប្អូនប្រុស ? " មនុស្សប្រុសពួកនោះផងងាកមកតាមប្រភពសម្លេងក៏បានឃើញរាងតូចនៅរូបរាងស្រឡូនស្អាតប្រដូចជាមនុស្សស្រីសម្រស់របស់រាងតូចស្រស់ស្អាតពេកធ្វើឲពួកគេមើលមិនដាក់ភ្នែកតាំងពីក្បាលដេញរហូតដល់ចុងជើង ។ 
" គឺ..គឺមានហ្គារាសសាំងនៅជិតនេះដែរទេ ? " ជីមីន សួរទៅពួកគេទាំងសម្លេងរដាក់រដុបនៅពេលដែល
ឃើញពួកគេមើលមកខ្លួនដោយខ្សែរភ្នែកចម្លែកបែប
នេះ ។
" មាននៅទីនោះចាំពួកបងជូនទៅ " ស្នាមញញឹមចុង
មាត់មាននៅលើមាត់របស់ពួកគេមុននិងចង្អុលទៅផ្លូវ
ត្រង់មួយកន្លែងរួចក៏នាំរាងតូចដើរចេញទៅស្របពេលដែលគ្នាពួកគេដើរពីក្រោយរាងតូចម្នាក់ទាំងស្នាម
ញញឹមដូចគ្នា ។ 
" ពេលណាដល់ទៅបងប្រុស ? " រាងតូចសួរទៅកាន់
ពួកគេដែលកំពុងតែនាំមុខឃើញថាពេលនេះក៏យូរគួរ សមហើយនៅមិនទាន់ដល់ទៀតហើយវាក៏ជាផ្លូវដែល ស្ងាត់ជាងធម្មតាផងដែរបែបនេះកាន់តែធ្វើឲរាងតូចមានអារម្មណ៍ថាភ័យតែក៏មិនបញ្ជេញពួកគេបាន
ឃើញ ។
" បន្តិចទៀតគង់តែដល់ទេធ្វើកុំភ័យពេកមើស " ប្រុសម្នាក់ក្នុងចំណោមពួកគេនិយាយឡើងមិនត្រឹមតែប៉ុណ្ណោះវាហ៊ានយកដៃរបស់វាមកប៉ះថ្ពាល់របស់រាងតូចតែក៏ត្រូវគេក្រវាសចេញមុន ។ 
" អឹ..ខ្ញុំ..ខ្ញុំថាមិនចាំបាច់ឲពួកបងជូនទៅល្អជាងចាំខ្ញុំ
ដើរទៅខ្លួនឯងក៏បានដែរ " ដោយឃើញថាសភាពការ
ដូចជាមិនស្រួលរាងតូចក៏យកលេសចង់រត់ចេញពីពួកគេតែគិតថាងាយហេស ។
" អេ..ចង់ទៅណាអាល្អិត ? " បានចំណីដល់មាត់បែបនេះហើយគិតថាពួកវាឲរាងតូចរត់ទៅដោយ
ងាយៗបែបនេះតើមែនទេ ? ស្រមៃខ្ពស់ពេកហើយ ។ 
" លែងខ្ញុំ " ជីមីន រើចេញពីពួកវានៅពេលដែលវាមក
ចាប់ដៃរបស់រាងតូចបែបនេះ ។ 
" ចំណីមកដល់មាត់បែបនេះហើយគិតថាពួកយើងឲ
របូតចេញទៅដោយងាយៗតើមែនទេ ? " ប្រុសម្នាក់
ទៀតក៏ចូលមកចាប់រាងតូចពីក្រោយដូចគ្នាដោយមិន អាចធ្វើឲរាងតូចរើចេញមកបានព្រោះមានគ្នាចាប់ពីមុខពីក្រោយបែបនេះ ។ 
" ហឹុក..ហឹុក..លែងខ្ញុំទៅខ្ញុំសុំអង្វរ " រាងតូចលើកដៃ សំពះពួកគេទាំងទឹកភ្នែករហាមភ័យខ្លាចនៅរឿងដែលប្រុងកើតឡើងមកលើគេនៅពេលនេះ ។ 
" កុំខ្លាចអីពួកបងនិងធ្វើឲអូនមានក្តីសុខជាមួយបង
យ៉ាងពេញចិត្តបំផុត..ពួកឯងយកគេទៅដាក់នៅក្រោមដើមឈើមួយនោះទៅ " ដោយឃើញមានដើម
ឈើនៅក្បែរនោះធំគួរសមបានជាវានាំរាងតូចទៅដាក់នៅក្រោមដើមឈើមួយកន្លែងនោះព្រោះថាអាចបិតបាំងបានបន្តិច ។
" លែង..ហឹុក..ជួយផងអ្នកណាក៏បានដែរជួយខ្ញុំផង
..ហឹុក.. " ជីមីន យំផងស្រែកឲគេមកជួយផងក្រែង
លោមានមនុស្សដើរកាត់តាមនេះអាចមកជួយគេបាន
តែវាគ្មានសង្ឈឹមសោះព្រោះគ្មានឃើញស្រមោលមនុស្សម្នាក់ឆ្លងកាត់ទីនេះឡើយ ។ 
" អូយ.. " មកដល់កន្លែងភ្លាមពួកគេក៏បោះរាងតូចទៅលើដីមួយទំហឹងមិនគិតថាគេនិងឈឺចាប់កម្រិតណាទេដឹងត្រឹមថាពេលនេះពួកវាត្រូវការរាងតូចខ្លាំងណាស់មិនថាមនុស្សប្រុសរឺក៏ស្រីពួកវាអាចចាប់សុីបានទាំងអស់ហើយមនុស្សដែលបានឆ្លងកាត់ទីនេះគ្មានអ្នកណាម្នាក់អាចរួចផុតពីកណ្តប់ដៃរបស់ពួកគេបានឡើយ ។ 
" អាយ..លែងខ្ញុំ..ហឹុក..ហឹុក..ជួយផង " ជីមីន ស្រែកម្តងទៀតខណះដែលពួកវាឡើងមកទ្រោមពី
លើគេហើយក៏ចាប់ដៃទាំងពីរឡើងទៅលើមុននិងអោនទៅថើបនៅកញ្ចឹង.ករបស់រាងតូចពីម្ខាងទៅម្ខាង ខ្វោក…សម្លេងដាច់រហែកសាច់ក្រណាត់អាវរបស់រាងតូចត្រូវបានដាច់ដោយសារតែគ្នាវាហែកឲដាច់រហែកជាកម្ទិចកំណាត់ត្រឹមមួយពព្រឹចភ្នែកឯគ្នាពួកវាពីរនាក់ទៀតឈរមើលសកម្មភាពរបស់មេគេទាំងស្នាម
ញញឹមចុងមាត់មិនដាច់ពីមាត់រាងកាយតូចសាច់សរ
លោងគ្មានស្លាកស្នាមសូម្បីតែបន្តិចតាំងពីក្បាលដល់ចុងជើងកាន់តែធ្វើឲចំណង់របស់ពួកវាមានកើនឡើងជាលំដាប់ ។
" អាយ..លែង..ហឹុក..ជួយ..ហឹុក..ជួយផង… " ជីមីន ស្រែកយកស្លាប់រស់នៅពេលដែលគ្នាវាអោនមកញីញក់នៅលើគល់.ករបស់គេម្តងទៀតទឹកភ្នែកក៏ស្រក់មកមិនដាច់ព្រោះមិនអាចធ្វើអ្វីពួកគេបានៗត្រឹមតែស្រែកហៅឲគេមកជួយនិងស្រែកយំតែ
ប៉ុណ្ណោះ
"ឌឹប..ឌឹប.. " សម្លេងវាយគ្នារបស់មនុស្សម្នាក់ទៀត
ដែលមកឃើញសកម្មភាពទៅលើក្មេងប្រុសម្នាក់ដែល មិនបានស្ម័គ្រចិត្តពីដៃគូរធ្វើឲរាងតូចឃើញហើយមានស្នាមញញឹមនៅពេលដែលមានមនុស្សមកជួយខ្លួនបានឲរួចផុតពីពួកវាទាន់ពេល ។
" ឯងជាអ្នកណាវើុយ ? " ប្រុសម្នាក់នោះស្រែកទាំង
កំហឹងនៅពេលដែលជិតបានឡើងឋានសួគ៍ហើយបែរជាមានមនុស្សមករំខានបែបនេះសួរថាតើអ្នកណាមិនខឹង ។
" យើងជាអ្នកណាមិនសំខាន់ទេ..តែសំខាន់ឯងត្រូវ
តែងាប់ដែលហ៊ានប៉ះពាល់មនុស្សរបស់យើងអាចង្រៃយ៍ " ប្រុសម្នាក់តាមមើលទៅមានអំណាចព្រោះរឹកពាររបស់គេមើលទៅដូចជាមិនមែនជាមនុស្សធម្មតានាយលើកដៃបញ្ជាកូនចៅដែលនៅពីក្រោយនាយដើម្បីបញ្ចាក់ថាឲចាត់ការពួកវាយ៉ាងមិច ។
" បាទទាន " ដោយដឹងតួនាទីពួកគេក៏ចូលទៅតាម
បញ្ជាថាត្រូវចាត់ការមនុស្សដែលហ៊ានប៉ះពាល់របស់ចៅហ្វាយរបស់គេដោយរបៀបណា ។
" កុំអី..ខ្ញុំ..ពួកខ្ញុំខ្លាចហើយ " ដោយឃើញពួកគេមានកាំភ្លើងគ្រប់ដៃហើយក៏មានគ្នាច្រើនជាងខ្លួនទៀតបានជាវាលើកដៃសំពះសុំក្តីមេត្តាកុំឲសម្លាប់ពួកគេ ។ 
" ផាំង..ផាំង.. " នាយមិននិយាយអ្វីច្រើនដើម្បីកុំឲតែខាតពេលវេលាកូនចៅចំណិតក៏សម្លាប់ពួកគេចោលតែម្តង ។ 
" ហឹុក..ហឹុក.. " សម្លេងក្មេងប្រុសយំខ្សឹបខ្សួលអោប
រាងកាយអាក្រាតព្រោះតែនៅលើខ្លួនមានតែខោមួយ
គ្មានអាវព្រោះអាវរបស់គេត្រូវពួកវាមិញនេះហែកខ្ចិច
អស់ទៅហើយ ។
" ជីមីនយ៉ាងមិចទៅហើយ ? " នាយបន្ទន់ជង្គង់ចុះ
សម្លឹងមើលទៅអ្នកដែលអោបដៃយំនោះទាំងទ្រូងស្ទើរតែបែកពេលបានឃើញសភាពរបស់រាងតូចនៅ
ពេលនេះថ្ពាល់ដាបដោយទឹកភ្នែកនៅត្រង់កញ្ចឹង.ករមានស្នាមតិចតួចដែលបានបន្សល់ដោយពួកវាមិញនេះ ។
" Hyung " ជីមីនស្ទុះចូលទៅអោបអ្នកម្ខាងទៀតយ៉ាងណែននៅពេលដែលងើបមុខឡើងបានឃើញមនុស្សដែលគេបានស្គាល់ហើយក៏ជាមនុស្សដែលរាងតូចប៉ង់ចង់ជួបពេលដែលមានរឿងមិញនេះដូចគ្នា ។ 
" កុំខ្លាចអីបងនៅទីនេះហើយ " យ៉ុនគ្គី អោបរាងតូចវិញ យ៉ាងណែនដូចគ្នាព្រមបើសិនជានាយមិនបានបើកឡានមកនៅផ្លូវមួយនេះទេមិនដឹងថាពេលនេះរាងតូចទៅជាយ៉ាងណាទេ ។ 
" ហឹុក..ខ្ញុំខ្លាចណាស់hyung " ជីមីន សង្ងំយំនៅ
ក្នុងទ្រូងរបស់នាយយ៉ាងយូរពេលនេះគេបានធូរចិត្តវិញហើយពេលដែលបាននៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់ប្រុសម្នាក់នេះភាពភ័យខ្លាចទាំងប៉ុន្មានក៏រសាត់ចេញអស់ដូចគ្នា ។
" មោះបងនាំទៅផ្ទះវិញ " យ៉ុនគ្គី 
" ហឹម '' ជីមីន ញញឹមងក់ក្បាលហើយរាងក្រាស់ក៏ដោះអាវក្រៅរបស់នាយយកមកពាក់ឲរាងតូចដោយកូនចៅរបស់នាយបែរមុខទៅម្ខាងរួចជាស្រេចតាំងពីពួកគេសម្លាប់ពួកវាចោលមកម្ល៉េះ..យ៉ុនគ្គីបីរាងតូចដើរចេញទៅដាក់ចូលឡានដោយឲគេអង្គុយនៅលើភ្លៅរបស់ខ្លួនឯងហើយគេក៏លើកដៃអោប.កររបស់នាយជាប់ដូចជាខ្លាចថាមាននរណាម្នាក់មកបិះចេញយ៉ាងចឹង ។
" ចេញឡានទៅភូមិគ្រឹះ " យ៉ុនគ្គី បញ្ជាកូនចៅ
ចំណិតឲបើកឡានចេញទៅចាំឡានរាងតូចឲកូនចៅរបស់នាយមករៀបចំនៅពេលក្រោយទៀតសំខាន់ពេលនេះនាយត្រូវនាំរាងតូចចេញពីកន្លែងមួយនេះឲបានសិន...។


#JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now