Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី35🔥: ចង់បញ្ឈប់ពេលវេលាឲនៅត្រឹម
នេះខ្លាំងណាស់ !!#Enjoy_reading
" ឲលឿនឡើងខ្ញុំចង់ទៅផ្ទះ " ជុងហ្គុក ប្រញាប់តឿន
ថេយ៉ុងព្រោះមិនចង់នៅតទៅទៀតអ្នកណាទៅចង់នៅបានទៅអង្គុយមើលគេរើសចិញ្ចៀនឲសង្សាររបស់គេនោះ ។
" ខ្ញុំយកមួយគូរនេះចុះ " ថេយ៉ុង ទុកចិញ្ចៀនវិញមុន
និងយកកាតខ្មៅពីកាបូបរបស់នាយចេញមកហុចឲទៅបុគ្គលិក ។
" ត្រូវការខ្ចប់ដែរទេលោក ? " បុគ្គលិក
" មិនចាំបាច់ទេ " ថេយ៉ុង
" អេធ្វើស្អីនិង ? " ជុងហ្គុក មិនបានចាប់អារម្មណ៍និង
សម្តីឆ្លងឆ្លើយរបស់ពួកគេទាំងពីរស្រាប់តែត្រូវភ្ងាក់
ព្រឺតនៅពេលដែលថេយ៉ុងទាញដៃរបស់គេមិនដឹងថាប្រុងនិងយកធ្វើស្អី ។
" នៅឲស្ងៀម " ជុងហ្គុកសម្លឹងមើលទៅរាងក្រាស់ទាំងមិនយល់មិចក៏នៅសុខៗនាយទាញដៃខាងឆ្វេងរបស់គេយកទៅធ្វើស្អីក៏មិនដឹងស្រាប់តែព្រឹចភ្នែកញាប់ៗនេះជុងហ្គុកគេមើលច្រឡំទេដឹងថេយ៉ុងកំពុង
តែយកចិញ្ចៀនមួយនោះមកពាក់នៅដៃនាងខាងឆ្វេងឲគេតើមែនទេ ? វាមិនអាចទេប្រហែលជាគេមើលច្រឡំពិតមែនហើយ ។
" លោកពាក់ឲខ្ញុំធ្វើស្អី ? " ជុងហ្គុក មិនបានមើលច្រឡំទេនាយពិតជាពាក់ឲគេពិតមែនអារម្មណ៍រំភើបក៏កើតមានព្រោះគិតថាថេយ៉ុងមិនបានទិញឲគេតែទិញឲសង្សាររបស់គេតែតាមពិតគេគិតម្នាក់ឯងទៅ
វិញទាំងដែលពេលនេះចិញ្ចៀនមួយនេះគឺនៅលើដៃរបស់គេបាត់ទៅហើយ ។
" ឯងជាប្រពន្ធរបស់ខ្ញុំបើមិនពាក់ឲឯងតើពាក់ឲនរណា ? " ថេយ៉ុង សម្តីចេញមកធម្មតាតែវាពិសេសសម្រាប់ជុងហ្គុកខ្លាំងណាស់នេះគឺជាលើកទីមួយហើយដែលនាយនិយាយពាក្យថាប្រពន្ធពេញមាត់ដោយស្ម័គ្រចិត្តបែបនេះមិនមែនរាល់លើកជាការបង្ខំរឺជាពេលដែលពួកគេទាំងពីរនៅលើគ្រែនោះទេតែពេល
នេះនាយនិយាយចេញមកពីចិត្តគ្រប់យ៉ាងទោះបីជាទឹកមុខរបស់គេធម្មតាក៏ដោយក៏រាងតូចនៅតែសប្បាយចិត្តដដែល ។
" ហេ..ហេតុអ្វីទិញឲខ្ញុំ ? " សំនួរចេញពីមាត់របស់
ជុងហ្គុកទាំងរដាក់រដុបថ្ពាល់ក៏ឡើងក្រហមមកព្រឿងៗចិត្តឆ្ងល់ក៏ចេះតែសួរឯថេយ៉ុងក៏ចង់តែបោកក្បាលឲងាប់នៅនិងមួយកន្លែងទាំងដែលគេប្រាប់ហើយថាជុងហ្គុកគឺជាប្រពន្ធបើមិនទិញឲប្រពន្ធតើទិញឲស្រីផ្សេងរឺ
" ឯងជាប្រពន្ធរបស់ខ្ញុំខ្ញុំត្រូវតែទិញឲចឹងហើយ " ម្តង
ទៀតហើយត្រឹមមួយនាទីសោះជុងហ្គុកអាចលឺពាក្យប្រពន្ធចេញពីមាត់របស់នាយដល់ទៅពីរលើកដោយមិនចាំបាច់បង្ខំដដែលវាធ្វើឲសមីខ្លួនអៀនរកនឹកមិនត្រូវតែចិត្តមួយក៏ឆ្ងល់ឡើងមកមិចក៏ថេយ៉ុងទិញឲគេធ្វើអីព្រោះនាយមិនបានស្រលាញ់ជុងហ្គុកឯណាមនុស្សដែលគេស្រលាញ់គឺជាសង្សាររបស់គេទៅវិញទេហេតុអ្វីមិនទិញឲនាងបែរជាមកទិញឲខ្លួនជុងហ្គុកទៅវិញ ។
" ចុះសង្សាររបស់លោកនោះ ? " មាត់នេះក៏មិនចេះ
តែយ៉ាងមិចនិងដល់ពេលប្តីទិញរបស់ឲហើយបែរជាចង់ឲទៅអ្នកផ្សេងទាំងដែលក្នុងចិត្តបន់ឲថេយ៉ុងទិញវាឲខ្លួនតែដល់ពេលបានហើយចេះតែសួរនេះសួរនោះមិនឈប់ដល់ចឹងទៅសមតែអត់ច្រើនជាងដើម្បីកុំឲសួរដេញដោលច្រើនពេក ។
" រឿងខ្ញុំ " ថេយ៉ុង តបតែមួយម៉ាត់ជុងគុកក៏ស្ងាត់
មាត់លែងនិយាយតទៅទៀតបែបនេះក៏សប្បាយចិត្តដែលថេយ៉ុងចំណាយលុយដ៏ច្រើនដើម្បីទិញចិញ្ចៀនមួយគូរនេះមកឃើញបែបនេះថេយ៉ុងញញឹមបន្តិចមុននិងយកចិញ្ចៀនមួយទៀតហុចឲទៅរាងតូចបំណងចង់ឲជុងហ្គុកពាក់ឲខ្លួនឯងវិញដែរព្រោះគេជាពាក់ជាគូររឺក៏ជាប្តីប្រពន្ធហើយអ្នកទាំងពីរគឺជាប្តីប្រពន្ធនិងគ្នាស្រាប់បើមានម្នាក់ពាក់ម្នាក់ទៀតក៏ត្រូវតែពាក់វាដូចគ្នាជុងហ្គុកដោយយល់ដឹងន័យអ្វីដែលថេយ៉ុងកំពុងតែធ្វើគេក៏ទទួលយកវាមកពាក់នៅដៃនាងខាងឆ្វេងដូចដៃរបស់ខ្លួនដែរដើម្បីបញ្ចាក់ថាពួកគេទាំងពីរគឺជារបស់គ្នាទៅវិញទៅមកហើយមនុស្សគ្រប់
គ្នានិងបានដឹងថាពួកគេទាំងពីរមិនមែននៅទំនេរដូចជាមុនៗទៀតទេ ។
" ស្អាតខ្លាំងណាស់..ហិហិ " ជុងហ្គុក ញញឹមបិទ
មាត់មិនជិតពេលដែលសម្លឹងមើលទៅដៃរបស់ខ្លួន
ឯងព្រោះតែមិញនេះគិតថាថេយ៉ុងនិងទិញឲសង្សាររបស់គេបានជាជុងហ្គុកមិនសូវជាចាប់អារម្មណ៍ថាវាស្រស់ស្អាតប៉ុណ្ណាតែពេលនេះវានៅក្នុងដៃរបស់គេហើយបានជាគេសម្លឹងមើលមិនដាក់ភ្នែកព្រមទាំងញញឹមចេញអស់ពីចិត្តបែបនេះថេយ៉ុងឃើញស្នាម
ញញឹមរបស់រាងតូចលេចឡើងមកធ្វើឲនាយសប្បាយចិត្តចេញមកដូចគ្នាព្រោះនាយមកទីនេះគោលដៅរបស់គេមិនមែនមកទិញចិញ្ចៀនគ្រាន់ជូនមកដើរលេងជាលក្ខណះគ្រួសារធម្មតាតែប៉ុណ្ណោះតែដល់ពេលក្រលេកមើលឃើញហាងចិញ្ចៀនមួយនាយក៏ចូលមកទិញតែម្តងព្រោះនៅថ្ងៃមង្គលការវាគ្រាន់តែជាចិញ្ចៀនធម្មតាៗមួយបែបនេះហើយបានជាគេទិញយកអាថ្មីតែម្តងឲសមតម្លៃរបស់ប្តីប្រពន្ធមួយគូរនេះ
'' ហាមដោះចេញលឺទេ ? " ថេយ៉ុង លេងកម្រាមសុទ្ធ
តែមិនឲជុងហ្គុកដោះវាចេញមកទាំងដែលចិញ្ចៀនរៀបការរបស់គេទាំងពីរៗមុននាយជាអ្នកដោះចេញមុនទើបជុងហ្គុកដោះចេញដូចគ្នាតែពេលនេះមកហាមថាមិនឲដោះចេញទុកចិត្តបានទេថាគេនិងមិនដោះហើយថេយ៉ុងនិងដោះចេញឲមិនជុងហ្គុកដឹងនោះ ។
" លោកក៏ដូចគ្នា " ជុងហ្គុក ងក់ក្បាលយល់ស្របដរាបនាយមិនដោះចេញដូចលើកមុនគេក៏និងទុកវាឲនៅជាប់ខ្លួនជារៀងរហូតដូចគ្នាដែរបើសិនជាថេយ៉ុងព្រមដោះវាចេញជុងហ្គុកក៏និងដោះចេញដូចគ្នា ។
" អឹម..បានហើយទៅទិញអីផ្សេងទៀត " ថេយ៉ុង ដឹក
ដៃជុងហ្គុកចេញពីហាងជុងហ្គុកគិតតែពីសម្លឹងមើល ទៅចិញ្ចៀនមិនព្រឹចភ្នែកហាក់ដូចជារំភើបខ្លាំងណាស់យ៉ាងចឹងតែនិយាយបែបនេះត្រូវតែរំភើបស្រាប់ហើយ ព្រោះនេះគឺជាថេយ៉ុងជាអ្នកទិញឲដោយផ្ទាល់មិន
មែនជាចិញ្ចៀនរៀបការដែលខាងគ្រួសារជាអ្នករៀបចំដូចជាលើកមុនទៀតទេ ។
" យើងទៅណាទៀត ? " បន្ទាប់ពីសម្លឹងមើលឆ្អែត
ឆ្អន់ហើយជុងហ្គុកដកភ្នែកចេញពីចិញ្ចៀនវិញចោទសំនួរសួរទៅថេយ៉ុងវិញម្តងព្រោះឃើញថានាយគិត
តែពីអូសដៃគេដើរមិនឈប់មិនដឹងថាគោលដៅនៅទីណានោះទេ
" ហាងសម្លៀកបំពាក់ " ថេយ៉ុង
" មិនចាំបាច់ទេយើងទៅផ្ទះវិញទៅ " ជុងហ្គុក មាន
អារម្មណ៍ថារាងហត់បានជាគេសុំទៅផ្ទះធ្វើការមួយថ្ងៃនៅមកដើរផ្សារបែបនេះទៀតបាក់កម្លាំងអស់ ។
" ខ្ញុំកម្រមានពេលបែបនេះណាស់ចឹងហើយថ្ងៃនេះ
ត្រូវលេងឲណាណីម្តង " ទឹកមុខរបស់ថេយ៉ុងធ្វើឲជុងហ្គុករាងប្លែកបន្តិចព្រោះតែគេមិនដែលបានឃើញពីមុនមកទេវាជាទឹកមុខដែលសប្បាយរីករាយបង្គប់ដោយស្នាមញញឹមហើយលើកទីមួយដែលឃើញគេបែបនេះ
" ក៏បានខ្ញុំកំដរលោកទៅចុះ " តាមគេម្តងវាក៏មិនខាន
ដែរព្រោះមិនងាយទេដែលពួកគេមានពេលវេលាបែប
នេះតែពីរនាក់ដោយគ្មានសង្សាររបស់រាងក្រាស់ដូច
កន្លងមកបែបនេះគេត្រូវប្រើពេលវេលានេះបង្គើត អនុស្សាវរីយ៍ល្អជាងមួយគ្នាឲបានច្រើនព្រោះជាការអរ
គុណដែលថេយ៉ុងនាំគេមកដើរលេងបែបនេះក៏បានចំណាយពេលជិតមួយល្ងាចពេញដែលពួកគេទាំង
ពីរនាំគ្នាដើរលេងបែបនេះថេយ៉ុងតាមចិត្តជុងហ្គុកគ្រប់យ៉ាងទាំងដែលជារូបនាយដែលចង់មកតែផ្ទុយ
ទៅវិញគេជាអ្នកតាមចិត្តរបស់ជុងហ្គុកគ្រប់យ៉ាងពួក
គេនាំគ្នាចេញពីហាងទំនើបដើរលេងសួនកំសានបន្តនិងដើរមើលនេះមើលនោះតាមចិត្តចង់ប្រៀបដូចជាគូរស្នេហ៍ជាមួយគ្នាដែលា្រលាញ់គ្នាថ្មីថ្មោងទោះបីជាពួកគេទាំងពីររៀបការជាមួយគ្នារួចហើយកម្រណាស់ដែលមានពេលវេលាដើរដូចជាគូរស្នេហ៍ដទៃបែបនេះថេយ៉ុងញញឹមមិនឈប់នៅពេលដែលឃើញភាពគួរឲស្រលាញ់របស់រាងតូចដែររត់លេងនៅតាមសួនសាធារណ:ធ្វើដូចជាកូនក្មេងទាំងដែលគេមានប្តីរួចទៅហើយតែកុំមើលចរិតកូនក្មេងមិនដាក់ស្នាម
ញញឹមដែលនាយនៅជាមួយនិងរាងតូចវាខុសគ្នាជា
មួយនិងសង្សាររបស់នាយឆ្ងាយណាស់ពេលដែលនៅ
ជាមួយនិងជុងហ្គុកថេយ៉ុងញញឹមដោយពេញចិត្តកក់
ក្តៅហើយក៏មានក្តីសុខនៅពេលដែលបានឃើញរាងតូចមានក្តីសុខគេក៏មានក្តីសុខដូចគ្នាតែបើនៅជាមួយនិងសង្សាររបស់នាយវិញទោះបីជានាយញញឹមតែវាញញឹមទាំងបង្ខំមិនដូចរាងតូច ។
" មើលពីខ្ពស់បែបនេះទីក្រុងសេអ៊ូលនៅពេលយប់
ស្អាតខ្លាំងណាស់ " ជុងហ្គុក ញញឹមមិនឈប់មួយថ្ងៃ
នេះចង់រហែកមាត់ទៅហើយទីកន្លែងសប្បាយបានដើរលេងជាមួយនិងមនុស្សដែលខ្លួនស្រលាញ់បែប
នេះទៀត ។
" មែនហើយ " ថេយ៉ុង ងក់ក្បាលយល់ស្របព្រោះនៅ
ពេលនេះពួកគេទាំងពីរកំពុងតែនៅលើកន្ត្រកវិលមួយ ដែលខ្ពស់ជាងគេអាចមើលឃើញពីទន្និភាពទាំងមូល
បាននៅក្នុងប្រទេសមួយនេះវាពោពេញទៅដោយភ្លើង
ពណ៌គ្រប់ប្រភេទអគារតូចធំមានខ្ពស់មានទាបយ៉ាង
ច្រើនសន្ធឹកសន្ធាប់ ។
" គេថាបើសិនជាយើងបានថើបគ្នាជាមួយនិងមនុស្ស ដែលយើងស្រលាញ់នៅទីខ្ពស់បែបនេះស្នេហារបស់
យើងនិងមិនបែកគ្នាជារៀងរហូត " ជុងហ្គុក ងាក
មើលមុខរបស់ថេយ៉ុងព្រោះបើសិនជាអាចគេពិតជាចង់ថើបថេយ៉ុងនៅពេលនេះខ្លាំងណាស់ដើម្បីឲពាក្យដែលគេនិយាយមិញនេះវាជាការពិតតែវាមិនអាចព្រោះគ្រប់យ៉ាងគេគិតតែម្នាក់ឯងទាំងអស់ ។
" អឹម " ថេយ៉ុង ស្រាប់តែទាញ.ករបស់ជុងហ្គុកមកភ្ជាប់ បបូរមាត់របស់នាយជាមួយនិងរាងតូចដោយមិនបានឲគេស្របតាមខ្លួនទាន់ព្រោះវាតន់ហន់ខ្លាំងពេកជុងហ្គុកក៏បិទភ្នែកទទួលយកស្នាមថើបដែរពោពេញទៅដោយភាពកក់ក្តៅដែលនាយបានផ្តល់ឲមុននិងលើកដៃក្រសោបចង្កេះរបស់នាយថើបតបតទៅនាយវិញដូចគ្នាវាជាការថើបដ៏រ៉ូមែនទិចខ្លាំងបំផុតសម្រាប់ពួកគេទាំងពីរព្រោះនៅកន្លែងទីខ្ពស់ហើយនៅលើមេឃក៏មានបាញ់កាំជ្រួញដូចជាកំពុងតែអបអរអ្វីមួយដល់ពួកគេទាំងពីរ….។ខមិនសាច់រឿងម្នាក់មួយផងណា 💜
#JK🐰
أنت تقرأ
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
حركة (أكشن)Kim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom