Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី73🔥: អ្នកណាធ្វើរឿងនេះ ??
#Enjoy_reading😘
« អូនព្រមលើកទោសឲ្យបងហើយមែនទេជុង
ហ្គុក ? » និយាយគ្នាមួយសន្ទុះធំហើយ តាំងពីដឹង
ខ្លួនឡើងមក នាយមិនទាន់បានសួរពីរជុងហ្គុកនូវឡើយទេ ព្រមអត់ទោសឲ្យនាយហើយតើមែនទេ ?
« អូនសុខចិត្តនៅមើលបងបែបនេះហើយ បងគិតទៅមើលថាព្រមអត់ទោសឲ្យទេ ? » ជុងហ្គុក សួរបកទៅនាយវិញ មកសួរសំនួរបែបនេះទៅកើតដែរ បើ
សិនជាគេមិនព្រមអត់ទោសឲ្យទេ គេក៏មិនមកមើលនាយ ហើយអង្គុយយំហៅឲ្យនាយឆាប់ក្រោកឡើង
វិញបែបនេះដែរ។
« បងមិនដឹងទេ ព្រោះអូនមិនបាននិយាយ » ថេយ៉ុង មិចនឹងដឹងបានទៅ ទោះបីជាជុងហ្គុកនៅមើល
ថែខ្លួនក៏ពិតមែន ក៏មិនប្រាកដថាគេព្រមអត់ទោសឲ្យខ្លួនដែរ អាចជាមកមើលថែនេះ ដោយសារតែម៉ាក់បង្ខំ
ឲ្យមកមើលក៏ថាបានដែរ ព្រោះគេសន្លប់មិនដឹងរឿងអ្វីទេ។
« អូនព្រមអត់ទោសឲ្យបងហើយថេយ៉ុង ពួកយើងនឹងមកចាប់ផ្តើមសារជាថ្មី ក៏សាងគ្រួសារជាមួយ
គ្នា ដូចដែលបងធ្លាប់និយាយ » ជុងហ្គុក ញញឹមខ្ជឹប នៅពេលដែលអាចធ្វើតាមបេះដូងខ្លួនឯងបាន នៅទី
បំផុតគេក៏អាចរកសុភមង្គលឃើញពិតប្រាកដ។
« អរគុណ អរគុណអូនណាស់ជុងហ្គុក ដែលព្រមអភ័យទោសឲ្យមនុស្សដូចជាបង » ថេយ៉ុង សប្បាយចិត្តពេកក៏ស្ទុះទៅឪបជុងហ្គុកយ៉ាងណែន ភ្លេចគិតពីមុខរបស់ដែលធ្លាប់ឈឺអស់ទៅហើយ។
« អូនទេដែលត្រូវអរគុណបងនោះថេយ៉ុង អរគុណដែលបងតាមរកការពិតឲ្យអូន ដើម្បីបញ្ជាក់ថាអូនគឺជាមនុស្សស្អាតស្អំ មិនដូចដែលគ្រប់គ្នាឃើញ អូនអរគុណបងពិតមែន » បើសិនជាគ្មាននាយរកការ
ពិតឲ្យគេឃើញទេ កុំអីនៅពេលនេះ គេនឹងជាប់ឈ្មោះជាមនុស្សដែលក្បត់ប្តីខ្លួនឯង ឡើងគ្រែជា
មួយអ្នកផ្សេងរហូតហើយ ត្រូវអរគុណថេយ៉ុងដែលព្រមធ្វើគ្រប់យ៉ាងដើម្បីជុងហ្គុក មិនថាជុងហ្គុក ខឹង ជេរស្តី ស្អប់នាយយ៉ាងណាទេ ក៏ថេយ៉ុងនៅតែព្យាយាមរកការពិតឲ្យទាល់តែឃើញ។
« ដើម្បីអូន បងព្រមធ្វើគ្រប់យ៉ាងស្រាប់ហើយ » អ្នកទាំងពីរយកថ្ងាសទល់ជាមួយនឹងថ្ងាសគ្នាទៅ
វិញទៅមក នៅទីបំផុតគេក៏មានថ្ងៃនេះថ្ងៃដែលបានយល់ចិត្តគ្នា ហើយត្រលប់មកដូចពីមុនគ្រប់យ៉ាង អរគុណពេលវេលាដែលធ្វើឲ្យពួកគេបានយល់ចិត្តគ្នាកន្លងមក….។
YOU ARE READING
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom