ភាគទី36: អន់ចិត្ត !!

1K 65 1
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី36🔥: អន់ចិត្ត !! 

#Enjoy_reading 😘

   បន្ទាប់ពីនាំគ្នាដើរលេងឆ្អែតឆ្អន់រួចរាល់អស់ហើយពួកគេក៏នាំគ្នាបើកឡានមកផ្ទះវិញដោយថេយ៉ុងជាអ្នកបើកដដែលជុងហ្គុកគេងលក់នៅលើឡានតាំងពីដាក់ខ្លួនអង្គុយលើឡានមកម្លេះព្រោះមួយថ្ងៃនេះគេពិតជាហត់នឿយខ្លាំងណាស់ដល់ថ្នាក់លង់លក់នៅលើឡានតែម្តងឯថេយ៉ុងមិនចង់ដាស់ក៏ដាក់ឲគេគេងឲបានស្រួលបួលដោយក្បាលរបស់ជុងហ្គុកផ្អែកនៅលើស្មាររបស់នាយមានអាវធំរបស់ថេយ៉ុងគ្រប់នៅពី
លើខ្លួនរបស់ជុងហ្គុកដោយដៃរបស់គេទាំងពីរកាន់ភ្ជាប់គ្នាយ៉ាងស្អិតប្រៀបដូចជាខ្លាចមាននរណាម្នាក់ចាប់ជម្រត់គ្នាយ៉ាងចឹង ។ ថ្ងៃនេះថេយ៉ុងញញឹមបានច្រើនជាងថ្ងៃកន្លងមកព្រោះមានជុងហ្គុកនៅជាមួយគ្រប់ពេលធ្វើឲបេះដូងរបស់នាយក៏រីកមាឌទៅតាមនិងអារម្មណ៍រំជើបរំជួលដែលរកប្រាប់មិនត្រូវថាមកពីអ្វីព្រោះគេមិនដែលធ្លាប់មានអារម្មណ៍បែបនេះពីមុនមកទេតែចាប់តាំងពីជុងហ្គុកឈានជើងចូលមកក្នុងជីវិតរបស់គេកន្លងមកគេតែងតែស្គាល់ពាក្យថាក្តីសុខនៅក្នុងជីវិតស្គាល់អ្វីហៅថាសប្បាយរីករាយតាំងដែលនៅជាមួយនិងសង្សាររបស់នាយមិនដែលមានពេលបែបនេះរឺក៏មានក្តីសុខបែបនេះម្តងណាទេទោះបីជាថេយ៉ុងនិងនាងស្រលាញ់គ្នាគឺជាស្នេហ៍ដំបូងក៏ដោយក៏គេមិនដែលទទួលបានអារម្មណ៍បែបនេះដូចពេលដែលនៅជាមួយនិងជុងហ្គុកពីមុនមកទេហើយគេក៏មិនដឹងថានេះគឺជាអារម្មណ៍អ្វីឲពិតប្រាកដដែរមិនដឹងថាជាស្នេហារឺមួយក៏មិត្តភាពអ្វីឲប្រាកដ ។

    ឡានសេរ៊ីទំនើបបានបើកមកឈប់នៅពីមុខភូមិ
គ្រឹះដែលជាភូមិគ្រឹះរបស់ថេយ៉ុងដោយផ្ទាល់នាយចតឡាន នៅពីមុខផ្លូវចូលដាក់ឲរាងតូចគេងឲបានស្រួល
បួលនៅកន្លែងកៅអីឡានដែលគេអង្គុយទើបថេយ៉ុងចុះទៅបើកទ្វារឡានថ្នមៗបីរាងកាយតូចដើម្បីយកទៅគេងនៅក្នុងបន្ទប់ឲបានស្រួលបួលថេយ៉ុងដោះខ្សែក្រវ៉ាត់ចេញពីខ្លួនជុងហ្គុកថ្នមៗខ្លាចថាគេនិងម្ចាស់ឡើងមកតែមិនប្រយ៉ាត់ក៏នៅតែធ្វើឲជុងហ្គុកភ្ងាក់ដដែលកែវភ្នែក ទាំងពីរសម្លឹងមើលគ្នាទៅវិញទៅ
មកភាពងងុយគេងមិញនេះក៏រសាត់ទៅបាត់ដូចគ្នានៅពេលដែលបើកភ្នែកឡើងមកក៏បានឃើញមុខរបស់ថេយ៉ុងនៅជិតខ្លួនបែបនេះសួរថាអ្នកណានិងគេងបានទៀតទៅ ។ ថេយ៉ុងអោនចុះបន្តិចម្តងបន្តិចភ្នែកក៏ចេះតែសម្លឹងមើលទៅបបូរមាត់ដែលនាយទើបតែបានថ្នាក់ថ្នមមួយសន្ទុះធំនៅលើកកន្ត្រកវិលមិញនេះហើយចិត្តនៅតែចង់គ្រប់គ្រងវាម្តងទៀតព្រោះថាមិញនេះគេមិនទាន់អស់ចិត្តជុងហ្គុកញញឹមបន្តិចទើបថេយ៉ុងអោនទៅថើបបបូរមាត់រហូតដល់មាត់ទាំងពីរប៉ះគ្នានាយក្រលាស់អណ្តាតចូលទៅប្រលែងលេងជាមួយនិងអណ្តាតរបស់ជុងហ្គុកយ៉ាងស្អិតរមួតស្ទើរតែបេះមិនចេញដៃជុងហ្គុកក៏លើកទៅស្រាក់.ករបស់នាយដូចគ្នាព្រោះកម្រមានពេលបែប
នេះខ្លាំងណាស់ ។ 
" បា៎..បានហើយ " ជុងហ្គុក រុញទ្រូងនាយចេញបន្តិចព្រោះពេលនេះគេស្ទើរតែដកដង្ហើមមិនចេញទៅហើយព្រោះតែថេយ៉ុងលេងថើបដូចជាមិនដែលបានថើបមកពីមុន ។
" ចុះមករឺក៏ចង់ដេកនៅលើឡាននេះ ? " ថេយ៉ុង ស្នាមញញឹមចុងមាត់និយាយបែបឌឺដងមើលទៅជុងហ្គុកដែលដកដង្ហើមញាប់ៗហើយថ្ពាល់ក៏ក្រហមប្រហែលជាអៀនហើយមើលទៅមើលចុះគួរឲស្រលាញ់ដល់ហើយ 
" ចង់ឲខ្ញុំចុះបើចឹងលោកក៏ចេញបានហើយ " ជុង
ហ្គុក សម្លក់មុខរបស់គេបន្តិចមើលចុះចង់ឲគេចេញទាំងដែលខ្លួនឯងនៅឃាំងដៃមិនព្រមឲគេចេញទៅណាផងកោតចេះមកដេញឲចុះពីឡានទៅកើតដែរ ។
" បាន " ថេយ៉ុង ក៏ដកដៃចេញពីកៅអីឡានទើបជុងគុក ព្រមចុះគេស្រាប់តែក្រលេកឃើញសេលីណារត់មកយ៉ាងស្រស់ញញឹមប្រហែលជាបានលឺសម្លេងឡានទើបនាងរត់ចុះមកព្រោះនាងនៅចាំថេយ៉ុងតែនាងមិនបានដឹងថាថេយ៉ុងនៅជាមួយនិងជុងហ្គុកនោះទេរវល់តែដើរផ្សារពេកទើបមិនដឹង ។
" អូយ " ជុងហ្គុក ស្រែកបន្តិចដែលនៅសុខៗស្រាប់
តែមានអារម្មណ៍ថាវិលមុខឡើងមកធ្វើឲថេយ៉ុងរហ័ស
ងាកទៅមើល ។
" ជុងហ្គុកកើតអីមែនទេ ? " ថេយ៉ុង សួរដោយក្តីបារម្ភយ៉ាងខ្លាំងខុសពីរាងតូចដែលឈរញញឹមបាន
ចិត្តតែម្នាក់ឯងទើបនាយជួយគ្រាគេឡើង ។
" ថេយ៉ុងបងធ្វើស្អីរបស់បងនិង ? " សម្លេងរបស់
សេលីណាស្រែកពីក្រោយនាយឡើងមកនៅពេលដែលគេចុះមកបំណងមករកថេយ៉ុងនិយាយគ្នាពីរឿងដែលនាងដើរផ្សារចាយលុយអស់រាប់លានថ្ងៃនេះព្រោះនាងចង់ដឹងថាគេចេញឲហើយរឺនៅទើបមកយកចិត្តបន្តិចតែក៏ស្រាប់តែឃើញថេយ៉ុងនៅជាមួយនិងជុងហ្គុកកៀកកើយគ្នាទៅវិញ ។
" ខ្ញុំវិលមុខណាស់ " សម្លេងល្វើយៗចេញពីមាត់របស់
ជុងហ្គុកដែលទើបតែមិញនេះគេនៅធម្មតាសោះពេល ដែលសេលីណាមកដល់ក៏ស្រាប់តែឈឺភ្លាមៗ ។
" ខ្ញុំនាំទៅបន្ទប់ " ថេយ៉ុង 
" ថេយ៉ុងបងធ្វើបែបនេះមិនបានទេណា " សេលីណា ឃាត់រាងក្រាស់ដែលបម្រុងនិងជួយគ្រាជុងហ្គុកដើរ
ចូលទៅខាងក្នុង ។
" លីណាអូនកុំហួសហេតុពេកមិនឃើញថាគេមិនស្រួលខ្លួនទេហេស " ថេយ៉ុង ស្រែកដាក់នាងបន្តិចទាំងដែលកន្លងមកនាយមិនដែលនិយាយបែបនេះជាមួយនិងនាងទេព្រោះភាគច្រើននាយតែងតែតាម
ចិត្តរបស់នាងគ្រប់ពេលមិនហ៊ាមជំទាស់នាងចង់បានអ្វីគេក៏តាមតែពេលនេះគេបែរជាស្រែកដាក់នាងទៅ
វិញ ។
" វាអាចដើរខ្លួនឯងបានចាំបាច់ទៅបីវាធ្វើអី ? " សេលីណា មិនសុខចិត្តដែលឃើញថេយ៉ុងធ្វើបែបនេះ
នៅចំពោះមុខរបស់នាង ។
" ថេយ៉ុងខ្ញុំវិលមុខណាស់ខ្ញុំដើរមិនរួចទេ " ជុងហ្គុក 
" កុហកវាកុហកបងទេថេយ៉ុងតាមពិតវាមិនកើតអីទេ " សេលីណា ស្រែកដោយមិនសុខចិត្តនាងមិនជឿព្រោះទឹកមុខរបស់ជុងហ្គុកមិនមែនដូចដែលថេយ៉ុង
និយាយនេះប្រហែលជាគេចង់លេងល្បិចអីដាក់នាងហើយ ។
" ចាំខ្ញុំបីទៅបន្ទប់ " ថេយ៉ុង មិនខ្វល់ជាមួយសម្តីរបស់នាងលើកបីជុងហ្គុកទៅតែម្តង ។
" ថេយ៉ុង..ថេយ៉ុង..អាយ " ដោយធ្វើអ្វីមិនបាននាងក៏ស្រែកបញ្ជេញកំហឹងតែម្តងដៃរបស់នាងក្តាប់យ៉ាង
ណែនកំហឹងក៏កើនឡើងនៅពេលដែលជុងហ្គុកធ្ធ្វើវិធី បែបនេះដាក់នាងចិត្តខឹងគុំគួនក៏កាន់តែកើនឡើង ។
" យ៉ាងមិចហើយ ? " មកដល់បន្ទប់ថេយ៉ុងដាក់ជុង
ហ្គុកនៅលើពូកថ្នមៗសួរគេដោយក្តីបារម្ភព្រោះទឹក
មុខរបស់គេដូចជាមិនទាន់ល្អនៅឡើយទេ ។
" ខ្ញុំមិនអីទេ " ជុងហ្គុក ញញឹមមិនសូវសមព្រោះគេមិនពូកែកុហកប៉ុន្មានទេមិញនេះគ្រាន់តែគេធ្វើពត់តែ
ប៉ុណ្ណោះនៅពេលដែលឃើញនាងដើរចុះមកគេក៏ធ្វើ
ជានិយាយថាងងឹតមុខតែម្តងដើម្បីឲថេយ៉ុងខ្វល់
ខ្វាយពីគេបញ្ឈឺនាងនៅចំពោះមុខហើយក៏មិននឹក
ស្មានថានាយជឿគេដែលសោះ ។
" ច្បាស់ជាមិនអីហើយព្រោះឯងមិនបានឈឺដូចដែល
ឯងនិយាយ " លឺសម្តីនាយបែបនេះធ្វើឲជុងហ្គុកត្រូវ
បែកភ្នែកធំៗនេះកុំប្រាប់ថានាយបានដឹងថាគេកុហកណាខំតែគិតថានាយមិនបានដឹងរឿងតែតាមពិតនាយបានដឹងរួចទៅហើយថេយ៉ុងដោះឡេវអាវចេញបន្តិចមុនឡើងចូលទៅជិតរាងតូចម្តងបន្តិចៗឯជុង
ហ្គុកក៏ចេះតែរំកិលខ្លួនខិតទៅក្រោយរហូតទល់និងក្បាលគ្រែតែម្តង ។
" ថ្ងៃនេះខ្ញុំជូនឯងដើរលេងតាមចិត្តគ្រប់យ៉ាងហើយ
ដល់ពេលដែលឯងត្រូវសងអ្វីមកខ្ញុំបន្តិចម្តងហើយន៎ " ថេយ៉ុង លើកដៃប្រលេះឡេវអាវម្តងមួយរហូតដល់អស់បោះវាទៅម្ខាងរួចក៏ចាប់ទាញជើងរបស់ជុងហ្គុកចុះមកក្រោមបន្តិច ។
" អាយ...លោ..លោកចង់ធ្វើស្អី ? " សម្លេងញ័រៗព្រោះតែភាពភ័យខ្លាចព្រោះដឹងពីបំណងរបស់ច្បាស់ហើយថានិងប្រុងធ្វើយ៉ាងមិចទៅលើខ្លួនរបស់គេ ។
" ឯងគិតទៅថាខ្ញុំចង់ធ្វើស្អី " ថេយ៉ុង លើកដៃទៅ
អង្អែលមុខរបស់ជុងហ្គុកថ្នមៗកាយវិការរបស់គេយ៉ាង សិចសុីបំផុត ។
" អឹម..ខ្ញុំថាចាំលើកក្រោយទៅល្អទេព្រោះថ្ងៃនេះខ្ញុំហត់ខ្លាំងណាស់ " ជុងហ្គុក យកលេសដោះសារព្រោះ
ថាគេដឹងថេយ៉ុងនិងធ្វើអ្វីនៅពេលបន្ទាប់ថ្ងៃនេះគេហត់ខ្លាំងណាស់បើសិនជាឲថេយ៉ុងមកធ្វើបែបនេះមកលើខ្លួនរបស់គេទៀតគេច្បាស់ជាស្លាប់មិនខានទេ
" តាមចិត្ត " ថេយ៉ុង បញ្ឈប់សកម្មភាពងើបដើរចូលទៅបន្ទប់ទឹកវឹងតែម្តងវាបង្ហាញឲឃើញថានាយប្រហែលជាអន់ចិត្តនិងកាយវិការរបស់ជុងហ្គុកមិន
ខានទេចំណែកឯជុងហ្គុកក៏បានតែសម្លឹងមើលទៅថេយ៉ុងដែលមិនខ្វល់ជាមួយនិងគេមិនដូចជាពេលមិញនេះទល់តែសោះ ។
" ថេយ៉ុង " សម្លេងខ្សៀវៗរបស់ជុងហ្គុកបង្ហាញឡើង ព្រោះខ្លាចថាថេយ៉ុងខឹងនិងគេថ្ងៃនេះនាយបានធ្វើ
តាមចិត្តរបស់ជុងហ្គុកច្រើនខ្លាំងណាស់មិនថាទិញរបស់របរ សម្លៀកបំពាក់នាំទៅដើរលេងគ្រប់ទីកន្លែងដែលគេចង់ទៅហើយក៏ជាពេលវេលាដែលគេមានក្តីសុខបំផុតនៅក្នុងជីវិតតែពេលនេះនាយបែរជាអន់
ចិត្តនិងទង្វើរបស់គេទៅវិញព្រោះថ្ងៃនេះថេយ៉ុងគេក៏ហត់ពិតមែនគ្រាន់តែសុំជុងហ្គុកដោយស្រួលបួលតែគេបែរជាមិនព្រមឲទៅវិញទើបថ៣យ៉ុងគេក៏មិនចង់បង្ខំបើម្ចាស់មិនព្រមហើយគេក៏អត់ដូចគ្នាដែរតែក៏មិនប្រាកដថាថេយ៉ុងនិងដូចដើមរឺក៏ទៅរកអ្នកណាដើម្បីមកបំបាត់កម្តៅក្នុងខ្លួនរបស់គេដូចគ្នា.... ។ 

     ខមិនសាច់រឿងផងណា 💜

#សុីនឌី 

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Donde viven las historias. Descúbrelo ahora