" មើលទៅដូចជាមានក្តីសុខដល់ហើយដែលបានពាក់ស្នែងឲខ្ញុំ '' Jungkook បន្ទាប់ពីជូនដំណើរ Boss របស់គេរួចក៏ដើរចូលមកខាងក្នុងតែក៏ត្រូវអាក់បន្ទាប់ពីបានលឺសម្លេងរបស់មនុស្សម្នាក់'' Taehyung លោកចង់និយាយពីអី ? ខ្ញុំមិនយល់ទេ '' Jungkook ពិតជាមិនយល់ពិតមែនថានាយចង់បានន័យថាមិច
'' មកវិញយប់ជ្រៅហើយនៅឲមនុស្សប្រុសជូនមកផ្ទះបែបនេះទៀតឯងគិតទៅមើលថាវាសមដែរទេ ? '' Taehyung
'' ថ្ងៃនេះខ្ញុំធ្វើការថែមម៉ោងហើយគ្មានតាក់ស៊ីទើប
បានជា Boss ត្រូវជូនមកបែបនេះ '' Jungkook និយាយពន្យល់ទៅនាយដើម្បីកុំឲយល់ច្រលំ'' គិតថាខ្ញុំល្ងង់ណាស់មែនទេ ? ធ្វើការថែមម៉ោងឯ
ណាមកវិញអោបថើបគ្នាបែបនេះ ? '' Taehyung បោះជំហានទៅកាន់រាងតូចម្តងមួយជំហាន'' ថើបគ្នា ? លោកនិយាយពីអ្នកណាខ្ញុំដូចជាមិនយល់នូវអ្វីដែលលោកនិយាយទាល់តែសោះ '' Jungkook ជ្រួញចិញ្ចើមចូលគ្នាមិនយល់ពិតមែនថាគេចង់និយាយពីអ្វីឲប្រាកដ
'' មានអ្នកណាទៀតបើមិនមែនជាឯងនោះខ្ញុំឃើញថើបគ្នានៅក្នុងឡានយ៉ាងមិចមានមនុស្សដែលខ្លួនស្រលាញ់ហើយចាំបាច់មករៀបការជាមួយនិងខ្ញុំធ្វើអីទៀត ? '' Taehyung
'' លោកយល់ច្រលំហើយតាមពិតខ្ញុំនិងគាត់មិនបាន- '' Jungkook និយាយមិនទាន់និងចប់ផងនាយក៏កាត់សម្តីមុន
'' មិនចាំបាច់មកដោះសារទេខ្ញុំបានឃើញដោយផ្ទាល់ភ្នែកទាំងពីររបស់ខ្ញុំហើយនៅចង់ប្រកែកទៀតតើមែន
ទេ ? បើឯងមានមនុស្សដែលខ្លួនស្រលាញ់តាំងពីដំបូងហើយចាំបាច់អីមករៀបការជាមួយខ្ញុំធ្វើអីមិចក៏មិនទៅរៀបការជាមួយនិងមនុស្សដែលឯងស្រលាញ់វិញទៅ ? ''Taehyung និយាយលឺៗប្រៀបដូចជាទៅខឹងនិងនរណាម្នាក់យ៉ាងចឹង'' លោកកាន់តែយល់ច្រឡំហើយ Taehyung ខ្ញុំនិង Boss ពួកយើងគ្មានអីនិងគ្នាទេក្រៅពីពាក្យកូនចៅនិងចៅហ្វាយនាយតែប៉ុណ្ណោះ '' Jungkook
'' យ៉ាងណាក៏ខ្ញុំមិនជឿសម្តីរបស់ឯងដែរបើបែបនេះទៅហើយឯងមានមនុស្សដែលឯងស្រឡាញ់រួចហើយចឹងពួកយើងមកលែងលះគ្នាទៅល្អទេ ? ព្រោះខ្ញុំមិនចង់មានឈ្មោះថាប្រពន្ធពាក់ស្នែកឲប្តី '' Taehyung
YOU ARE READING
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom