Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥
#Enjoy_reading
« បងសុំទោសពិតមែនដែលមិនបានប្រាប់អូន ថាកន្លងមកបងបានលាក់បាំងអ្វីនិងអូនខ្លះ បងពិតជាគ្មានចេតនាធ្វើបែបនិងទេជុងហ្គុកបងសុំទោស ពួកយើងមកដូចដើមវិញទៅណា » ថេយ៉ុង បោះជំហ៊ាន
យឺតៗចូលមករកអ្នកជាប្រពន្ធដែលយំដង្ហក់ នាយលើកដៃរបស់ខ្លួនមកជូតទឹកភ្នែកឲ្យជុងហ្គុកថ្នមៗបំផុត ពេលនេះនាយក៏បានជូតទឹកភ្នែកឲ្យមនុស្សដែលខ្លួនស្រលាញ់បានដូចជាលើកមុន មិនមែនបានត្រឹមតែឈរមើលដូចជាពេលកន្លងមកទេ។
« ហឹក..ហឹក.. » ជុងហ្គុក មិនអាចធ្វើអ្វីបានក្រៅ
ពីយំតែមួយមុខគត់ នៅពេលនេះគេពិតជាគិតអ្វីមិនចេញទាល់តែសោះ គ្រប់យ៉ាងក៏បានដឹងការពិតអស់
ហើយដែរ តែគេក៏នៅតែមានអារម្មណ៍ថា មិនសប្បាយចិត្តខុសពីធម្មតា។
« ជុងហ្គុក អត់ទោសឲ្យបង ហើយយើងមកចាប់
ផ្ដើមសារជាថ្មីជាមួយគ្នាណា បងសុំទោសសម្រាប់រឿងកន្លង ដែលបងបានលាក់បាំងអូន បងសុំទោសអូនពិតមែន ពួកយើងមកដូចដើមវិញតើបានទេ? » ថេយ៉ុង ក្រសោបថ្ពាល់របស់ជុងហ្គុកសម្លឹងមើលភ្នែករបស់គេជាប់ រងចាំស្តាប់ចម្លើយរបស់គេ ថាឆ្លើយយ៉ាងមិច គេពិតជាសង្ឈឹមថាជុងហ្គុកព្រមអត់ទោសឲ្យខ្លួននៅពេលដែលនាយបាននិយាយប្រាប់គ្រ
ប់យ៉ាងហើយបែបនេះ។
« ទោះបីជា..ហឹក..ទោះបីជាលោករកការពិតឃើញក៏ដោយ ក៏ខ្ញុំ..ហឹក..ក៏ខ្ញុំមិនអាចត្រលប់ទៅរកលោកវិញបានដែរថេយ៉ុង..ហឹក..ពេលនេះពួកយើងទាំងពីរក៏បានចប់គ្នាហើយដែរ ហើយម្យ៉ាងទៀតខ្ញុំក៏មានមនុស្សដែលនៅក្បែររូបខ្ញុំរួចហើយ ដែលមិនមែនជាលោក..ហឹក..យើងចប់គ្នាហើយ មិនអាចដូចដើមវិញបានទេ » ជុងហ្គុក ក្រវីក្បាលនិយាយនូវអ្វីដែលខ្លួនគិតថាត្រឹមត្រូវ ថេយ៉ុងបានដឹងការពិតក៏ពិតមែន ប៉ុន្តែរយៈពេលដែលថេយ៉ុងសើុបរកការពិត ពេលនោះជុងហ្គុកក៏បានយល់ព្រម ធ្វើជាសង្សាររបស់អុីឈិនរួចទៅហើយ មិនថានាយ ព្យាយាមចង់ឲ្យពួកគេត្រូវគ្នាវិញយ៉ាងណាទេ ក៏វាមិនអាចកើតឡើងបានដែររវាងពួកគេទាំងពីរ ពេលដែលគ្មានវត្តមានរបស់ថេយ៉ុងនៅក្បែរ ជុងហ្គុកគឺពិតជាឯកោណាស់ ហើយពេលនោះគឺមានតែអុីឈិនម្នាក់គត់ដែលនៅក្បែររងចាំផ្តល់កម្លាំង
ចិត្តឲ្យជុងហ្គុកកន្លងមក គេមិនអាចក្បត់ចិត្តរបស់
អុីឈិនទៅចាប់ផ្តើមជាថ្មីជាមួយនិងថេយ៉ុងបានឡើយ វាគឺមិនអាចទេ បើធ្វើបែបនេះចុះអុីឈិនគិតយ៉ាងមិច?
« មិនពិតទេជុងហ្គុក ពួកយើងមិនទាន់លែងលះគ្នានូវឡើយទេ បងមិនទាន់បានណាត់អូនឲ្យមកសុី
ញ្ញេលិខិតលែងលះនូវឡើយ ហើយដៃរបស់អូនក៏នៅពាក់ចិញ្ចៀនរបស់បងដូចគ្នា ដូច្នេះពួកយើងគឺមិន
ទាន់បានលែងលះគ្នា យើងមិនទាន់ចប់គ្នាទេ អូនក៏គ្មានសិទ្ធិមានអ្នកថ្មីដូចគ្នាដែរ ហើយបងក៏ដឹងដែរអូនយកអុីឈិន ក៏ព្រោះតែអូនចង់បញ្ឈឺបងនៅថ្ងៃនោះ អូនមិនបានស្រលាញ់គេ តែអូននៅស្រលាញ់បង បងដឹងយើងមកចាប់ផ្តើមជាថ្មីជាមួយគ្នា សាងគ្រួសារជា
មួយគ្នារស់នៅជាមួយគ្នាយ៉ាងមានក្តីសុខណាជុង
ហ្គុក ឲ្យតែអូនព្រមលើកលែងទោសឲ្យបងហឹក..
ជុងហ្គុក..បងសុំអង្វរអូនណា..ហឹក..បងពិតជារស់ខ្វះអូនមិនបានពិតមែន » ថេយ៉ុង ក្រវីក្បាលហើយស្រក់ទឹក ភ្នែកមកដំណាលគ្នាជាមួយនិងអ្នកស្តាប់ដូចគ្នា នាយស្រវេស្រវាចាប់ដៃរបស់ជុងហ្គុកយកមក
កាន់យ៉ាងណែន គ្រប់យ៉ាងមិនទាន់ចប់នូវឡើយ រវាងគេហើយនិងជុងហ្គុកគឺនៅតែដូចដើម ដរាបណាពួក
គេមិនទាន់លែងលះជាមួយគ្នា ទោះបីជាមាត់និយាយថាដាច់ក៏ពិតមែន អ្វីដែលសំខាន់គឺលិខិតលែងលះមិនទាន់មានហេត្ថលេខារបស់អ្នកទាំងពីរនូវឡើយ ដូច្នេះរវាងនាក់ទាំងពីរគឺនៅតែដូចដើម មានឈ្មោះជាប្តីប្រពន្ធដូចដើមមិនប្រែប្រួល។
« យ៉ាងណាក៏ពួកយើងមិនអាចដូចដើមវិញបានដែរ ខ្ញុំសុំទោសផងថេយ៉ុង ហឹក.. » ជុងហ្គុក បេះដៃរបស់ជុងហ្គុកចេញហើយក៏បើកទ្វារឡានចូលទៅសម្ងំយំនៅខាងក្នុងបន្តទៀត។
« អត់ទេជុងហ្គុក..ហឹក..បងសុំទោស..សុំទោសពិតមែន..បើកទ្វារឲ្យបងជុងហ្គុក..ហឹក.. បងគ្មានចេតនាទេ បងគ្មានចេតនាកុហកអូនពិតមែន ដែលបងធ្វើគ្រប់យ៉ាងគឺដើម្បីពួកយើង ហឹក.. អូនអត់
ទោសឲ្យបងផង..បងសុំទោសជុងហ្គុក បើកទ្វារឲ្យបង… » ថេយ៉ុង លើកដៃគោះទ្វារឡានខ្លាំងៗ បំណងឲ្យជុងហ្គុកបើកឲ្យ ហើយចេញមកនិយាយគ្នាឲ្យដឹងរឿងសិន គ្រប់យ៉ាងគេមិនបានតាំងចិត្តកុហកជុង
ហ្គុកទេ ដោយសារតែនាយចង់រកការពិតពីអ្នកដែលមួលបង្កាច់ជុងហ្គុកតែប៉ុណ្ណោះ ពេលនេះនាយក៏ព្រមប្រាប់ការពិតអស់ហើយ និយាយគ្រប់យ៉ាងឲ្យគេស្តាប់ បកស្រាយនូវហេតុផលដែលគេបានលាក់បាំងអស់
ហើយ តែជុងហ្គុកនៅតែមិនព្រមផ្តល់ឪកាសឲ្យនាយដដែល។
« សុំទោសថេយ៉ុង..ហឹក.. » ជុងហ្គុក ក្រវីក្បាលតតាក់មុននិងបើកឡានចេញទៅទុកឲ្យថេយ៉ុងនៅដេញតាមឡានតែម្នាក់ឯង។
« ជុងហ្គុក..ជុងហ្គុក..ហឹក..» ថេយ៉ុង ព្យាយាមដេញតាមជុងហ្គុក តែវាមិនទាន់ មួយជើងរត់លើដីហើយ និងឡានបើកទៅលឿនដូចព្យុះបែបនេះ នាយមិចនិងអាចរត់តាមទាន់បានទៅ។
« ខ្ញុំសុំទោស » ជុងហ្គុក មិនអាចធ្វើអ្វីបានក្រៅពីសម្លេងមើលនាយតាមកញ្ចក់ឡានតែប៉ុណ្ណោះ ទោះបី
ជាចិត្តរបស់គេចង់ត្រូវគ្នាវិញក៏ពិតមែន តែគេមិនអាចក្បត់ចិត្តអុីឈិនទៅរកថេយ៉ុងបាននោះទេ។
« ពុទ្ធោអើយ..ឌឹប » ថេយ៉ុង ស្រែកមួយអស់សម្លេងដាល់ថ្នល់មួយដៃបែកឈាមហូរមកយ៉ាង
ដំណរ តែគេមិនបានឈឺចាប់និងមុខរបួសអ្វីនោះទេ អ្វីដែលគេឈឺគឺបេះដូងទៅវិញទេ ដូចដែលនាយស្មានមុនខុសពិតមែន ទោះបីជាកន្លងមកដែល
ថេយ៉ុងធ្វើបាបជុងហ្គុកដោយពាក្យសម្តីក៏ពិតមែន មិនថាគ្រប់យ៉ាងជាពាក្យដែលថេយ៉ុងនិយាយនោះ ដើម្បីរៀបចំផែនការតាមដំណើររបស់សេលីណាទេ ក៏ប៉ុន្តែជុងហ្គុកគឺនៅតែមិនអាចត្រលប់វិលមករកនាយបានដូចដើម ព្រោះពេលនេះជុងហ្គុកគឺ មានអ្នកថ្មីជាសង្សារ មិនមែនជានាយតទៅទៀតទេ។ថ្ងៃថ្មីក៏បានចូលមកដល់ ជុងហ្គុកធ្វើការទាំងអារម្មណ៍រវើរវាយមិនឈប់ ភ្លឹកៗមិនដឹងជាគិតទៅដល់ណាហើយទេ ចំណែកឯភ្នែករបស់គេក៏ក្រហម ហើយក៏ហើមខ្លាំងទៀតផង ដោយសារតែយប់មិញ នេះគេសម្ងំយំមិនព្រមចុះទៅញាំបាយ រហូតដល់ហើមភ្នែកខ្លាំងដូចជាខ្លាឃ្មុំផែនដាបែបនេះ។
« ជុងហ្គុកភ្នែករបស់អូនកើតអី? មើលចុះហើមខ្លាំងណាស់ » ជាទម្លាប់ឲ្យតែដល់ពេលធ្វើការ អុីឈិនតែងតែឆ្លៀតមកមើលជុងហ្គុកបានបន្តិច យ៉ាង
ហោចណាស់ក៏បានមើលមុខសង្សាររបស់ខ្លួនបានបន្តិចដែរ ទើបនាយមានអារម្មណ៍ធ្វើការបានល្អ តែថ្ងៃនេះនាយបែរជាបានឃើញទឹកមុខរបស់ជុងហ្គុកដូចជាមិនសូវល្អប៉ុន្មាន ហើយភ្នែកក៏ហើមខ្លាំងទៀត ធ្វើឲ្យនាយអត់បារម្មណ៍មិនបានទាល់តែសោះ។
« ខ្ញុំមិនអីទេ ធូលីចូលភ្នែកទើបញីរហូតដល់វាហើមបែបនេះ បងកុំបារម្ភអី » ជុងហ្គុក ព្យាយាមញញឹមដើម្បីកុំឲ្យអ្នកម្ខាងទៀតចាប់បានពិរុទ្ធរបស់គេ ជុងហ្គុកមានអារម្មណ៍ថាមិនល្អទាល់តែ សោះនៅ
ពេលដែលបានឃើញមុខរបស់អុីឈិន គេចេះតែមានអារម្មណ៍ថាខុសចំពោះអុីឈិនយ៉ាងមិចក៏មិនដឹង បើ
សិនជាពេលនោះគេមិនបានឆ្លើយយល់ព្រមធ្វើជាសង្សាររបស់នាយទេ ពេលនេះគេក៏មិនត្រូវមកើតទុក្ខនិងទង្វើដែលធ្វើដាក់អុីឈិនបែបនេះដែរ ពេលនោះគេគ្រាន់តែឆ្លើយយល់ព្រម ដោយសារតែចង់បញ្ឈឺថេយ៉ុងដែលមើលមកតែប៉ុណ្ណោះ មិននឹកស្មានថាពេល
នេះគេត្រូវមកមានអារម្មណ៍ថាខុសចំពោះនាយដែលយកក្តីស្រលាញ់ របស់នាយមកលេងសើចនិងអារម្មណ៍របស់គេមួយឆាវបានទៅវិញ។
« អឹម..មិនអីល្អហើយ តោះថ្ងៃនេះយើងទៅញាំ អីតើល្អទេ? បងចង់នាំអូនទៅដើរលេងកន្លែងណាមួយ ដើម្បីឲ្យអូនមានអារម្មណ៍ថាស្រស់ស្រាយបន្តិច » អុីឈិន
« តែនេះជាពេលធ្វើការនូវឡើយទេ » ជុងហ្គុក
« មិនអីទេ បងជាប្រធានគ្មានអ្នកណាមានសិទ្ធិ ថាឲ្យអូនដែលជាសង្សាររបស់បងទេ » អុីឈិន ញញឹមខ្ចឹប មនុស្សនៅក្នុងក្រុមហ៊ុននេះអ្នកណា មានសិទ្ធិមកថាឲ្យសង្សាររបស់គេបានទៅ បើគេជាប្រធានក្រុមហ៊ុនទាំងមូល អ្នកណាដែលហ៊ានថាឲ្យជុងហ្គុកក៏ដូចជាថាឲ្យរូបគេដូចគ្នា។
« បាទ » ជុងហ្គុក ឆ្លើយយល់ព្រម នៅពេលដែលនាយអះអាងដល់ថ្នាក់នេះទៅហើយ គេក៏មិនគិតច្រើនដែរ គេរៀបរបស់របរទុកឲ្យរៀបរយសិន មុននិងដើរចេញពីក្រុមហ៊ុនពីអ្នកអុីឈិនសំដៅទៅរកឡានរបស់នាយដែលបានចតទុក...។ខមិនសាច់រឿងផងណា💜
#JK🐰
STAI LEGGENDO
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
AzioneKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom