ភាគទី56: វាជាអ្វី ??

784 46 2
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី56🔥: វាជាអ្វី ?? 

     ថ្ងៃថ្មីក៏បានចូលមកដល់ គេថាថ្ងៃថ្មីអ្វីៗក៏ថ្មីទៅ តាមពេលវេលាដូចគ្នា តែមិនប្រាកដថាមនុស្សពីរ
នាក់ដែលទើបតែឈឺចាប់ដោយសារតែស្នេហា ក្លាយជាមនុស្សថ្មីក្នុងមួយពព្រឹចភ្នែកដូចគ្នាឯណា ។ ថ្ងៃនេះជីមីនជាមួយនិងយ៉ុនហ្គីបានឈប់សម្រាកពីការងារមួយថ្ងៃដើម្បីមកដើរលំហែរកាយក៏ដូចជាលំហែរខួរក្បាលកុំឲគិតតែរឿងស្មុគស្មាញច្រើនពេក ពួក
គេទាំងពីរនាក់ក៏មិនបានទៅណាឆ្ងាយដែរ ក្រៅពីផ្សារទំនើបមួយកន្លែងដែលនៅជិតកន្លែងធ្វើការរបស់យ៉ុនហ្គីផ្ទាល់ ដើម្បីមកទិញរបស់របរប្រើប្រាស់នៅឯផ្ទះ ព្រោះវាអស់គ្មានសេសសល់អ្វីទៀតទេ ។ 
    « ជីមីនបងថាទិញប៉ុណ្ណឹងបានហើយនេះវាច្រើនខ្លាំងណាស់ » យ៉ុនហ្គី លើករបស់របរដែលទិញមកដោយស្នារដៃរបស់រាងតូច មិនដឹងថាទៅទិញអ្វីមកខ្លះទេច្រើននោះច្រើនហើយ អ្នកទិញក៏ ឃើញតែចង់
បាននេះចង់បាននោះមិនគិតពីរចិត្ត របស់អ្នកដែលដើរតាមព្រមទាំងកាន់របស់របរពេញដៃថែមទៀតផង
    « តែអូនរើសមិនទាន់គ្រប់ទេ នៅហាងខោអាវ
មួុយទៀត » ជីមីន ដើរបណ្ដើរនិយាយព្រមទាំងញាំនំកញ្ចប់បណ្តើរដោយមិនខ្ចីខ្វល់ពីនាយបន្តិចសោះហើយ ដែលដើរតាមគេមួយថ្ងៃពេញហើយនៅទិញមិនទាន់គ្រប់ទៀត នេះចង់ឲគេតាមយួរទល់តែទិញអស់ពីរផ្សារទាំងមូលរឺក៏យ៉ាងមិចនិង ? 
    « ចាំថ្ងៃក្រោយទៅណា បងពិតជាទៅលែងរួចពិត
មែន » យ៉ុនហ្គី ឈប់បន្តិចដើម្បីសម្រាកយកកម្លាំង មិនដឹងថាជាកំហុសអ្នកឲ្យប្រាកដទេដែលនាយមិន
ព្រមយកកូនចៅមកជាមួយព្រោះគិតថាបានដើរលេងជាមួយជីមីនតែពីរនាក់គ្មាននាក់មក នៅរញ៉េរញ៉ៃអីបែបនេះ តែមិននឹកស្មានថាត្រូវជីមីនធ្វើសុីផ្លូវចិត្តដោយនាំមកទិញរបស់របរច្រើនអីយ៉ាងនេះសោះ ។ 
    « ក៏បាន ចាំថ្ងៃក្រោយមកទៀតក៏បាន..នេះយល់
ថាបងហត់អស់កម្លាំងទេកុំអីខ្ញុំនិងដើរទិញឲអស់ពីហាងនេះតែម្តង » អ្នកណាក៏ស្គាល់ជីមីន ដែរមនុស្សដូចជាគេចូលចិត្តប្រើរបស់ណាដែលល្អតែតម្លៃសម
រម្យហើយក៏ចូលចិត្តកម្រិះដូចគ្នា ពេលដែលមានអ្នក
ដើរតាមកាន់អីវ៉ាន់ឲហើយចេញលុយឲបែបនេះ មនុស្សដូចជាគេមិនព្រមឲខាតជាដាច់ខាតគេនឹងទិញវាឲអស់បើយកល្អអស់ពីផ្សារទាំងមូលក៏បានដែរព្រោះមិនមែនជាគេឯណាជាអ្នកចេញលុយគឺយ៉ុនហ្គីតើដែលជាអ្នករ៉ាប់រងទាំងអស់នោះ ។ 
    « យ៉ុនហ្គី បងមើលទៅស្រីម្នាក់នោះដូចជា
ប្រហែលមុខដែរទេ ? » ជីមីន កំពុងតែអង្គុយញាំនំ សុខៗក៏ស្រាប់តែប្រទាក់ភ្នែកទៅនិងហាងខោអាវ
មួយកន្លែងដែលមានឃើញមនុស្សស្រីម្នាក់កំពុងតែរើសខោអាវនៅក្នុងហាងមួយនោះ មើលទៅដូចជាគេធ្លាប់ស្គាល់ប្រហែលមុខនៅកន្លែងណាមួយតែវាក៏មិនច្បាស់ទើបសួរយ៉ុនហ្គីតែម្តងក្រែងលោនាយអាចស្គាល់បាន ។ 
    « នោះគឺជាសេលីណាសង្សារអាថេតើ » យ៉ុនហ្គី សម្លឹងមើលទៅតាមដៃជីមីនដែលគេបានចង្អុលក៏ បានឃើញថាមនុស្សស្រីម្នាក់នោះគឺជាសង្សាររបស់ថេយ៉ុង ហើយក៏គ្មានអ្នកណាក្រៅពីសេលីណាដែរ ព្រោះថេយ៉ុងមានសង្សារតែម្នាក់ប៉ុណ្ណោះគឺជាសេលីណានេះឯង ទោះបីជាមនុស្សស្រីម្នាក់និងបែរជាចំហៀងក៏នាយមើលស្គាល់ដែរ ។ 
    « នាងមកជាមួយអ្នកណាទៅ ? មើលទៅដូចជា សិ្នតស្នាលជាមួយគ្នាណាស់ ហើយជាមនុស្សប្រុស ទៀតផង អាចទេដែលជាលោកថេយ៉ុងនោះ ? » ដោយសារតែឃើញប្រុសម្នាក់និងបែរជាចំហៀង មើលមុខមិនច្បាស់ជីមីនក៏ចេះតែស្មានលេងទៅ ព្រោះនាងសេលីណាគឺជាសង្សាររបស់ថេយ៉ុងអាចជាថេយ៉ុងមកដើរផ្សារជាមួយនិងនាងក៏ថាបានដែរ 
    « គេមិនមែនជាថេយ៉ុងទេ បងស្គាល់វាច្បាស់
ណាស់ប្រុសម្នាក់និងមិនមែនជាវាដាច់ខាត » យ៉ុនហ្គី ជាបងប្អូនស្លាប់រស់ជាមួយនិងថេយ៉ុង រឿងប៉ុណ្ណឹងសោះមិចក៏នាយមើលមិនស្គាល់ទៅ ថេយ៉ុងរូបរាង
យ៉ាងមិចគេស្គាល់ច្បាស់ដូចជាថ្ងៃទាស់ត្រង់ថាជីមីនដែលទើបតែស្គាល់ទេដែលមិនស្គាល់នាយច្បាស់នោះ
    « នាងបណ្តើរសង្សារថ្មីរបស់នាងទេដឹង ? ហើយចុះលោកថេយ៉ុងនោះ ? រឺមួយក៏នាងចង់ក្បត់ចិត្តរបស់គេ ? » ជីមីន ដឹងត្រឹមថាអ្នកទាំងពីរគឺជា សង្សារនិងគ្នាពីរមុនមកហើយក៏ស្រលាញ់គ្នាខ្លាំង ទៀតផងដល់ថ្នាក់ជុងហ្គុកធ្លាប់ត្រូវឈឺចិត្តដោយសាររឿងរបស់គេទាំងពីរនាក់ មិចក៏ពេលនេះនាងបណ្តើរអ្នកថ្មីដែលមិនមែនជាថេយ៉ុងមិចនិងបានទៅ ។ 
    « បងថាមានអ្វីមិនស្រួលហើយ យើងថតរូបពួក
គេទុកហើយឲ្យអាថេវាមើលឲបានភ្លឺភ្នែកតែម្តងទៅ ថាសង្សារដែលវាស្រលាញ់ព្រមជឿសម្តីគ្រប់យ៉ាង ពេលនេះក្បត់វា »មិនឲ្យខាតពេលវេលាច្រើនជីមីន
ក៏ទាញទូរស័ព្ទយកមកថតសកម្មភាពរបស់គេទាំង ពៅរជាច្រើនប៉ុស្តិ៍ដោយមិនឲសាមីខ្លួនបានដឹង ព្រោះយ៉ុនហ្គីហើយនិងជីមីននៅចំហៀងម្ខាងរវាងអ្នកទាំងពីរចឹងហើយនាងគ្មានថ្ងៃមើលឃើញទេ ។ 
     « ទៅផ្ទះរបស់វាឲ្យវាមើលរូបនេះសិនតើល្អទេ ? » យ៉ុនហ្គី សួរទៅជីមីនសិនដោយសារថ្ងៃនេះគឺជា
ថ្ងៃសម្រាករបស់ពួកគេ ដល់ថ្នាក់ជីមីនសុខចិត្តសុំ
ច្បាប់ដើម្បីបានដើរលេងជាមួយនិងយ៉ុនហ្គីដែលជាគូរដណ្តឹងរបស់ខ្លួន បានជានាយសុំការអនុញ្ញាតពីជីមីនជាមុនសិននាយខ្លាចថាជីមីនគេមិនព្រម ហើយយក
ពេលនេះទៅដើរលេងបន្តទៀតចាំឲថេយ៉ុងគេមើលពេលក្រោយក៏បាន ។ 
    « ឲ្យគេមើលក៏ល្អដែរ ឲ្យដឹងថាអ្នកណាមួយជា
ពេជ្រហើយអ្នកណាមួយជាដុំថ្ម អូនចង់ឃើញទឹក មុខរបស់គេខ្លាំងណាស់នៅពេលដែលមនុស្សដែល ខ្លួនស្រលាញ់លួចក្បត់ទៅមានអ្នកថ្មីដល់ថ្នាក់នេះ ឲ្យសមនូវអ្វីដែលគេបានធ្វើដាក់ជុងហ្គុកមិត្តរបស់អូនកន្លងមក » ជីមីន ខឹងជំនួសជុងហ្គុកដែលថេយ៉ុងមិនព្រមស្តាប់ហេតុផលមិត្តរបស់ខ្លួនដែលជាប្រពន្ធតែទៅស្តាប់ហេតុផលហើយក៏ជឿតាមសម្តីរបស់សេលីណាទៅវិញ គេចង់ឃើញចង់ដឹងចង់លឺនៅពេលដែលថេយ៉ុងបានឃើញរូបនេះខ្លាំងណាស់ថានាយនិងមានប្រតិកម្មយ៉ាងណា ។ 

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now