Title.💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី51🔥: ក្តីសុខតិចពេកហើយ !!
#Enjoy_reading
" ជុងហ្គុកហេតុអ្វីក៏ឯងព្រមងាយៗបែបនេះ ? " ជីមីន ពេលដែលថេយ៉ុងដើរចេញទៅផុតព្រមជាមួយនិងសេលីណាដែលឈរស្តាប់ការសន្ទនារបស់ពួកគេទាំងពីរយ៉ាងពេញចិត្តនូវទីបំផុតនាងក៏បានសំរេចដូចដែលនាងបានគ្រោងទុកពិតមែន ។ ជីមីនសួរទៅរាងតូចដែលទន់ជុងហ្គុកដួលទៅនិងឥដ្ឋព្រោះមិនគិតថាជុងហ្គុកព្រមលែងលះគ្នាដោយងាយបែបនេះសោះទាំងដែលកន្លងមកឃើញស្រលាញ់ក្អកល្អើននិងគ្នាខ្លាំងណាស់មិននឹកស្មានថាពេលនេះពួកគេទាំងពីត្រូវមកដាច់ស្រេចគ្នាដោយសារតែរឿងយល់ច្រឡំមួយនេះសោះជីមីនគេជឿជុងហ្គុកព្រោះតាមស្តាប់ការនិយាយរបស់ជុងហ្គុកដែលរកប្រាប់ទៅថេយ៉ុងធ្វើឲគេជឿបានថាជុងហ្គុកពិតជាមិនបានធ្វើដូចដែលឃើញពិតមែនចឹងហើយបានជាគេជឿជុងហ្គុកហើយម្យ៉ាង
ទៀតគេក៏ជាមិត្តនិងគ្នាទាំងពីក្មេងមករឿងរបស់ជុង
ហ្គុកគេស្គាល់ច្បាស់ណាស់ជុងហ្គុកគ្មានថ្ងៃធ្វើរឿងខុសបែបនេះទាំងដែលខ្លួនមានប្តីហើយទេជុងហ្គុកគេក៏មិនបានស្រលាញ់អុីឈិនបែបស្នេហាអីដែរព្រោះគេចាត់ទុកដូចជាបងប្រុសម្នាក់តែប៉ុណ្ណោះរឿងអីដែរជុងហ្គុកទៅធ្វើដូចដែលបានឃើញនោះទៅ ។
" ឯងឲខ្ញុំធ្វើយ៉ាងមិច ? ឯងក៏បានឃើញដែរថាគេមិន
ព្រមស្តាប់ហេតុផលរបស់ខ្ញុំទេហើយគេនៅគិតទៀតថាកន្លងមកខ្ញុំមិនដែលស្រលាញ់គេទេឯងក៏ឃើញ " ជុងហ្គុក អង្គុយសម្រក់ទឹកភ្នែកមិនឈប់មនុស្សគេចង់លែងហើយទោះបីជានិយាយស្តីអ្វីក៏គេមិនជឿទៀតដែរព្រោះនាយបាននិយាយហើយថានាយជឿតែអ្វីដែលនាយបានឃើញតែប៉ុណ្ណោះ ។
" ជុងហ្គុកឲបងសុំទោសដែលរឿងក្លាយជាបែបនេះមកពីបងទើបធ្វើឲឯងនិងលោកថេយ៉ុងត្រូវមកជួបបែបនេះបងសុំទោសពិតមែន " អុីឈិន ឃើញសភាពរបស់ជុងហ្គុកបែបនេះគេក៏ឈឺដូចគ្នាដែលបានឃើញមនុស្សដែលគេស្រលាញ់ត្រូវមកទឹកភ្នែកដោយសារតែមានរូបគេមកពាក់ព័ន្ធជាមួយនិងរឿងនេះដូចគ្នា បើសិនជាគេមិនចេញទៅក្រៅតាមការខលរបស់មនុស្សម្នាក់នោះទេជុងហ្គុកក៏មិនមកជួបនិងរឿងបែបនេះហើយត្រូវថេយ៉ុងមកយល់ច្រឡំបែបនេះដូចគ្នា ។
" ហេតុអ្វីក៏ឯងទាំងពីរនាក់ស្ថិតក្នុងសភាពបែបនិងទៅវិញជួយនិយាយឲបងយល់បន្តិចតើបានដែរទេ ? " មិនមែនមានតែថេយ៉ុងដែលជឿនូវអ្វីដែលបាន
ឃើញសូម្បីតែជេហូបក៏សឹងតែនិងជឿដែរព្រោះអ្វីដែលបានឃើញវាស្តែងពេកហើយមកប្រាប់ថាគ្មានរឿងអ្វីកើតឡើងត្រូវប្រើរយះពេលយូរបន្តិចហើយ ។
" ខ្ញុំក៏មិនដឹងដែរមានគេខលមកប្រាប់ខ្ញុំថាជីមីនចង់ជួបហើយខ្ញុំក៏ទៅតាមការណាត់ខ្ញុំមិនបានគិតច្រើនអ្វីទេព្រោះមិនមែនជាលេខរបស់ជីមីនដែលខលមកទើបមិនគិតអ្វីច្រើនហើយខ្ញុំក៏បានប្រាប់ថេយ៉ុងថាឯងចង់ជួបគេក៏អនុញ្ញាតរហូតដល់ចេញមកចាំតាមការណាត់តែចាំមួយសន្ទុះហើយមិនឃើញឯងមកនោះទេបន្តិចក្រោយមកស្រាប់តែមានអ្វីមួយក៏មិនដឹងមកខ្ទប់មានរបស់ខ្ញុំឲខ្ញុំសន្លប់នៅពេលនិងតែម្តងហើយពេលដឹងខ្លួនក៏ស្ថិតក្នុងសភាពដូចដែលបងបានឃើញនិងហើយ " ជុងហ្គុក ប្រាប់តាមដែលបានជួបព្រោះគេបានចេញមកតាមអ្នកដែលប្រាប់ថាជីមីនចង់ជួបពិត
មែនហើយភ្ងាក់ឡើងក៏បានឃើញខ្លួនឯងស្ថិតក្នុងសភាពបែបនិងទៅហើយ ។
" ខ្ញុំក៏មានអ្នកខលមកប្រាប់ថាឡានចតនៅមុខផ្លូវ
ចូលដល់ពេលចាំយូរទៅក៏មិនបានឃើញអ្នកដែលមកខលប្រាប់នោះទេ ហើយបន្តិចក្រោយមកក៏មានអារម្មណ៍ថាមានអ្នកណាម្នាក់មកវាយខ្ញុំពីក្រោយខ្ញុំក៏មិនដឹងខ្លួនតែពេលដែលដឹងខ្លួនឡើងមកក៏ដូចដែលលោកបានឃើញនិងហើយ " អុីឈិន ហេតុការណ៍វាស្រដៀងគ្នាពេកហើយដោយសម្តីរបស់ម្នាក់ៗធ្វើឲពួក
គេនាំគ្នាគិត ។
" ខ្ញុំមិនបានហៅឲអ្នកណាខលទៅឯងនោះទេ " ជីមីនបដិសេធព្រោះខ្លួនពិតជាមិនបានប្រាប់អ្នកណាឲខលទៅជុងហ្គុកពិតមែនយប់ប្រលប់បែបនិងហើយខលទៅណាត់និយាយគ្នាធ្វើអីទៅចាំព្រឹកចាំនិយាយក៏បានដែរ ។
" តែគេប្រាប់ថាជាឯងពិតមែនបានជាយើងចេញមកទាំងយប់បែបនេះ " ជុងហ្គុក
" បងថាដូចជាមានអ្វីមិនស្រួលហើយ " យ៉ុនហ្គី ហាស្តីឡើងបន្ទាប់ពីបានស្តាប់ពួកគេទាំងពីរនិយាយវាដូចជាប្លែកពេកហើយដែលគេទាំងពីរត្រូវបានមនុស្ស
ម្នាក់ខលទៅប្រាប់ហើយក៏ចេញមកទាំងយប់ប្រលប់បែបនេះទាំងពីរនាក់ព្រឹកឡើងក៏បានឃើញអ្នកទាំង
ពីរនៅជាមួយគ្នាទៅវិញក្នុងសភាពពិបាកមើលទៅទៀត ។
" រឺមួយក៏មានអ្នកណាជាអ្នករៀបចំរឿងនេះឡើងដោយខលទៅពួកឯងហើយរៀបគម្រោងដើម្បីឲពួកឯងដូចដែលបានឃើញនៅក្នុងបន្ទប់ហើយក៏ធ្វើឲថេយ៉ុងយល់ច្រឡំអីបែបនេះ " ជីន បញ្ជេញមតិមកធ្វើឲគ្រប់គ្នាគិតដូចពួកគេដែរព្រោះរឿងវាកើតឡើងដូចជាចម្លែកតែថាតើអ្នកណាជាអ្នកធ្វើរឿងនេះទៅ ? ចំបាច់អីមកធ្វើបែបនេះដាក់គេទាំងពីរនាក់ ? ហើយអ្នកណាជាអ្នកទទួលបានផលក្រោយពេលដែលគេទាំងពីរលែងលះគ្នារួចនោះ ?
" ចុះគេធ្វើបែបនេះដើម្បីអ្វីទៅ ? " អុីឈិន នៅតែមិនយល់ចាំបាច់អីមកធ្វើបែបនេះ ? ហើយគេមកពាក់ព័ន្ធស្អីដែររឿងគ្រប់យ៉ាងក៏ព្រោះតែគេដូចគ្នាដែរបើមិនបែបនោះជុងហ្គុកក៏មិនត្រូវក្លាយជាបែបនេះហើយថេយ៉ុងក៏មិនមែនមកយល់ច្រឡំបែបនិងដែរ ។
" យើងត្រូវតែសើុបរឿងនេះឲបានដើម្បីកុំឲពួកឯងទាំងពីរដើរមកដល់ផ្លូវមួយនេះ " ជេហូប
" ខ្ញុំថាកុំអីល្អជាងព្រោះថេយ៉ុងគេអាចជាមិនស្រលាញ់ខ្ញុំក៏ថាបានកន្លងមកបើគេស្រលាញ់ពិត
មែនគេព្រមស្តាប់ហេតុផលរបស់ខ្ញុំមិនខានទេ " ជុងហ្គុក ធ្លាក់ទឹកមុខចុះនៅពេលដែលនិយាយដល់ផ្លូវនេះបើសិនជាថេយ៉ុងគេស្រលាញ់ដូចដែលមាត់និយាយពិតមែនគេប្រាកដជាព្រមស្តាប់ហេតុផលមិន
ខានទេ ។
" កុំគិតបែបនិងអីរឿងដែលវាឃើញក្នុងថ្ងៃនេះច្បាស់ណាស់ថាវាទទួលយកមិនបានសូម្បីតែបងក៏ពិបាកក្នុងការជឿដូចគ្នាដែរហើយម្យ៉ាងទៀតវាមិនបានកុហកឯងនោះទេថាមិនបានស្រលាញ់ឯងតាមពិតគ្រប់យ៉ាងវាស្រលាញ់ឯងខ្លាំងណាស់គេខ្លួនឯងទើប
តែនិយាយថាគេរស់ខ្វះឯងមិនបានព្រោះឯងគឺជាដង្ហើមនៃជីវិតរបស់វាតែដោយសារតែវាស្រលាញ់ឯងពេកបានជាដល់ថ្នាក់នេះចាំឲគេរំងាប់សតិឲបានសិននិយាយគ្រប់យ៉ាងឲគេស្តាប់ពួកឯងទាំងពីរនិងមកដូចដើមជាមិនខានទេ " ណាមជូន ពោលដើម្បីលើកទឹកចិត្តជុងហ្គុកព្រោះថេយ៉ុងគេមិនបានដូចដែលជុង
ហ្គុកគិតនោះទេកន្លងមកមិនបានមួយថ្ងៃទេដែលគេធ្លាប់បានប្រាប់បងៗរបស់គេថាជុងហ្គុកគឺជាជីវិតមួយនៃបេះដូងរបស់គេដែលចូលមកធ្វើឲគេមានក្តីសុខដែលមិនអាចបំភ្លេចបានតែរឿងដែលធ្វើឲគេបាន
ឃើញនៅថ្ងៃវាពិបាកទទួលយកបន្តិចហើយចាំឲគេតាំងសតិឲបានសិនហៅមកនិយាយគ្នាប្រាប់ពីរឿងដែលបានកើតឡើងរវាងជុងហ្គុកហើយនិងអុីឈិនតាមក្រោយ ។
ESTÁS LEYENDO
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
AcciónKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom