" តាំងពីរៀបការមកឯងដែលមានចិត្តស្រលាញ់រឺក៏យកចិត្តទុកដាក់ចំពោះប្រពន្ធរបស់ឯងបន្តិចដែរទេ ? " Namjoon" Namjoon មិចក៏ឯងសួរបែបនេះទៅវិញ ? ប្រពន្ធរបស់គេ គេច្បាស់ជាស្រលាញ់ហើយ " Yoongi មិនសូវជាដឹងរឿងប៉ុន្មានទេតែគេក៏ដឹងថារាងក្រាស់មានសង្សារហើយដែរហើយក៏បានលឺថាបែកគ្នាបានជាមករៀបការជាមួយនិង Jungkook វិញគេអាចជាដឹងថារាងក្រាស់ប្រាកដជាស្រលាញ់ហើយបានជាដល់ថ្នាក់មករៀបការបែបនេះ
" កុំទាន់កាត់សម្តីរបស់ខ្ញុំតើបានទេ ? ខ្ញុំកំពុងតែសួរវាណា " Namjoon
" អើ!! មែនហើយយើងក៏ចង់ដឹងដែរថាឯងស្រលាញ់ប្រពន្ធរបស់ឯងដែររឺក៏អត់ ? " Jhope
" មិចក៏សុខៗពួកបងមកសួរបែបនេះទៅវិញ ? " Taehyung សម្លឹងមើលមុខបងៗរបស់គេ
" គ្រាន់តែចង់ដឹងហើយឯងក៏ឆ្លើយតាមត្រង់មកមិន
បាច់និយាយវែងឆ្ងាយច្រើនទេ " Namjoon" បើបងសួរបែបនេះទៅហើយខ្ញុំក៏មិនលាក់ទៀតដែរ..មែនខ្ញុំមិនបានស្រលាញ់គេសូម្បីតែបន្តិចព្រោះខ្ញុំមានមនុស្សដែលខ្លួនស្រលាញ់ហើយពួកបងក៏ដឹងមិនចឹង ? ម្យ៉ាងទៀតខ្ញុំក៏មិនដែលស្រលាញ់មនុស្ស ប្រុសពីមុនមកដែរ " Taehyung ក៏និយាយប្រាប់ការពិតទៅកាន់បងៗរបស់គេព្រោះគេមិនដែលនិយាយកុហកគ្នាម្តងណាឡើយ
" បើឯងមិនបានស្រលាញ់គេចាំបាច់ទៅរៀបការជា
មួយគេធ្វើអី ? ហេតុអ្វីមិនបដិសេធតែម្តងទៅ " Jhope លាន់មាត់និយាយឡើងបើសិនជារាងក្រាស់មិនបានស្រលាញ់មែនចាំបាច់មករៀបការជាមួយគ្នា ធ្វើអីគ្រាន់តែបដិសេធថាមិនព្រមរៀបការហើយប្រាប់ប៉ាម៉ាក់ថាមានមនុស្សដែលខ្លួនស្រលាញ់ទៅវាចប់
ហើយតែរឿងនេះប្រហែលមិនមែនមានតែប៉ុណ្ណឹងទេ ព្រោះ Taehyung ក៏ជាមនុស្សឆ្លាតដែរអាចជាមានអ្វីលើសនិងដែលពួកគេមិនដឹងក៏ថាបានដែរ" ខ្ញុំមិនបានចង់រៀបការទេបងប្រុសគឺដោយសារតែប៉ាហើយនិងម៉ាក់និងហើយពួកគាត់ទាំងពីរបានសន្យាស្អីក៏មិនដឹងជាមួយមិត្តរបស់គាត់ដែលជាប៉ារបស់ Jungkook ថាឲពួកយើងរៀបការជាមួយគ្នានៅ
ពេលដែលធំឡើងតែគាត់បែរជាបានកូនប្រុសទៅវិញ
..ដោយសារតែប៉ាជាមនុស្សដែលគោរពសន្យាបានជាគាត់ព្រមឲខ្ញុំរៀបការជាមួយនិងមនុស្សប្រុសដូចគ្នា បែបនេះ " Taehyung ក៏និយាយរឿងគ្រប់យ៉ាងតាំងពីដើមមិនឲចន្លោះឲបងៗរបស់គេបានស្តាប់បើ
មិនអញ្ចឹងទេច្បាស់ជាសួររកឬសគល់មិនខានទេ
YOU ARE READING
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom