Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
Part24: ប្រចណ្ឌ !!
#Enjoy_Reading 😘
ជុងគុកដើរចូលក្នុងក្រុមហ៊ុនសំដៅទៅតុធ្វើការរបស់គេដោយឆ្លងកាត់បុគ្គលិកជាច្រើនដែលមើលមកគេព្រោះលឺថាមិនសូវស្រួលខ្លួនបានជាដាក់ច្បាប់សម្រាកប៉ុន្មានថ្ងៃតែនេះមិនទាន់និងបានប៉ុន្មានផងក៏ត្រលប់មកវិញបាត់ហើយប្រហែលជាគេជាពិតមែន
ហើយមើលទៅ ។
" អាគុកជាហើយមែនទេបានជាត្រលប់មកវិញលឿន
ម្លេះ ? " ជីមីន ថានិងដើរទៅឆុងកាហ្វេមកផឹកតែក៏
បានឃើញរាងតូចទើបគេដើរទៅរកអ្នកជាមិត្តសិនកាហ្វេចាំផឹកក្រោយក៏បានព្រោះមិត្តសំខានជាង ។
" អឹម..បើអញ្ចឹងយើងក៏មិនមកវិញដែរ " ជុងគុក ឆ្លើយដោយភ្ជាប់ជាមួយនិងស្នាមញញឹមមកជាមួយជានិច្ច ។
" បើអញ្ចឹងតោះយើងទៅបន្ទប់សិនទេព្រោះBoss
មានការឲយើងធ្វើជាបន្ទាន់ " រាងតូចជ្រួញចិញ្ចើមចូលគ្នាបន្តិចមានរឿងអ្វីទៅន៎ដល់ថ្នាក់ចូលអង្គប្រជុំទាំងព្រឹកបែបនេះ ?// បន្ទប់ប្រជុំ //
គ្រប់គ្នានៅក្នុងបន្ទប់ប្រជុំដោយមានសមាជិកតែ
ប៉ុន្មាននាក់តែប៉ុណ្ណោះរួមជាមួយនិងរាងតូចមិត្តរបស់គេនិងបងស្រីរបស់គេគឺកញ្ញា Dii ព្រោះគាត់គឺជាជំនួយការដ៏សំខាន់របស់ប្រធានក្រុមហ៊ុនមួយនេះ ។
" អៅ!!ជុងគុកជាហើយតើមែនទេ ? " Dii ដើរចូលមកជាមួយនិងចៅហ្វាយរបស់នាងក៏ងាកទៅឃើញរាងតូច
" បាទ " ជុងគុក
" បើឯងអស់អីហើយពួកយើងក៏សប្បាយចិត្តដែលឯងត្រលប់មកវិញលឿនយ៉ាងនេះ " អុីឈិនញញឹមស្រស់ដាក់រាងតូចខានជួបគេប៉ុន្មានថ្ងៃហើយច្បាស់ជា
សប្បាយចិត្តហើយមនុស្សកំពុងតែនឹកស្រាប់ផង ។
" Ok Boss យើងមកចាប់ផ្តើមការប្រជុំតើល្អទេ ? " ជីមីន ដោយឃើញថាប្រធានរបស់គេញញឹមញញែម ដាក់មិត្តរបស់ខ្លួនពេកបានជាគេផ្អាកការនិយាយទាំង
ពីរនាក់បើមិនអញ្ជឹងទេច្បាស់ណាស់ថាមិនបានចប់ប្រជុំព្រោះដោយសារតែមេរបស់គេគិតតែពីសម្លឹងហើយញញឹមមើលតែមិត្តរបស់ខ្លួនមិនខាន ។ការប្រជុំក៏ចាប់ផ្តើមដំណើរការទៅមុខដោយម្នាក់ៗ
បានយកចិត្តទុកដាក់ក្នុងការស្តាប់យោបល់រឺក៏ជួយ
បញ្ជេញមតិដែលនិងត្រូវធ្វើគម្រោងការថ្មីនាពេលខាង
មុខនេះខាងរចនាម៉ូតបានកក់ម៉ូតខាងក្រុមហ៊ុនពួកគេដើម្បីឲទៅរចនាម៉ូតនៅក្នុងហាងសម្លៀកបំពាក់មួយកន្លែងនៅផ្សារទំនើបដែលនិងធ្វើនៅថ្ងៃនេះផ្ទាល់តែម្តង ។
" Ok..យើងសម្រេចថាបែបនេះហើយណា " អុីឈិន ក្រោយនិយាយគ្រោងការចប់ពួកគេក៏នាំគ្នាបិតអង្គ
ប្រជុំ
" បាទ/ចាស " អ្នកទាំងអស់គ្នានិយាយឡើងព្រមគ្នា
" ថ្ងៃនេះខ្ញុំគិតថាយើងទៅញាំបាយនៅហាងទំនើបរួច
ហើយក៏ចូលទៅរចនាម៉ូតឲហាងរបស់គេតែម្តងទៅតើល្អទេ ? " អុីឈិន បញ្ជេញមតិធ្វើឲពួកគេងក់ក្បាល
យល់ស្របនិងគំនិតមួយនេះឡើងមកទាំងអស់គ្នា ព្រោះយ៉ាងណាក៏ត្រូវតែញាំបាយនៅផ្តុំនោះស្រាប់
ហើយពេលញាំរួចក៏ចូលធ្វើការងារនៅទីនោះតែម្តងក៏មិនខានពេលដែរ ។
" ខ្ញុំក៏គិតចឹងដែរBoss "Diiនាងក៏យល់ស្របនិងគំនិតរបស់ចៅហ្វាយនាយរបស់នាង ។
" បើបងឌីគិតបែបនិងខ្ញុំក៏គិតបែបនិងដែរដើម្បីកុំឲ
ខាតពេលទៅមកក្រុមហ៊ុនចុះឡើង " ជីមីន
" បើចឹងយើងទៅតែម្តងទៅយ៉ាងណាក៏ដល់ពេលបាយថ្ងៃត្រង់ល្មម " នាយលើកនាឡិការតម្លៃថ្លៃមកមើលក៏បានឃើញថាដល់ម៉ោងសម្រាកញាំបាយថ្ងៃ
ត្រង់ ។
" អឹម " ពួកគេធ្វើដំណើរទៅផ្សារទំនើបវាមិនសូវជា
ឆ្ងាយណាស់ណាទេ
YOU ARE READING
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom