Part19: គេមើលថែខ្ញុំបានល្អណាស់ !!

1K 60 0
                                    


Jimin & Echen ចេញពីធ្វើការភ្លាមក៏ឆ្លៀតចូលហាងដើម្បីទិញរបស់របរដែលរាងតូចចូលចិត្តយកទៅផ្ងើរហើយក៏មានរបស់ប៉ូវខ្លះដែរ....


ទីង~~~~~តុង


អ្នកកម្លោះពីរអ្នកដើរចុះពីលើឡានឈានជើងចូលភូមិគ្រឹះរបស់ត្រកូលអភិជនគេចុចកណ្តឹងនៅមុខផ្ទះដើម្បីផ្តល់សញ្ញាឲអ្នកខាងក្នុងបានលឺហើយក៏រត់មកបើកទ្វារ..


មិនបានប៉ុន្មានផងក៏មានអ្នកបំរើម្នាក់រត់ចេញមកទទួលពួកគេយ៉ាងស្វាគមន៍ចំពោះភ្ងៀវ...


" ពួកលោកមករកអ្នកណាដែរចាស ? " Fii សួរទៅអ្នកកម្លោះទាំងពីរដោយភ្ជាប់ជាមួយនិងស្នាមញញឹមជាប់ជានិច្ច


" ខ្ញុំមករក Jungkook ខ្ញុំគឺជាមិត្តរបស់គេបានលឺថាគេមិនសូវស្រួលខ្លួនទើបពួកខ្ញុំមកសួរសុខទុក " Jimin តបទៅកាន់នាងដោយភ្ជាប់ជាមួយនិងស្នាម
ញញឹមដូចគ្នាមិនខុសទេមនុស្សណាដែលគេធ្វើល្អដាក់យើងៗក៏ល្អទៅវិញតែបើសិនជាគេមកមិនល្អជា
មួយ Jimin ម្នាក់នេះក៏គេមិនទុកដែរ 😏


" អរ..ចាសសុំអញ្ជើញលោកទាំងពីរចូលមកខាងក្នុងចាស " បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់ Jimin ហើយនាងក៏អនុញ្ញាតឲចូលមកក្នុងផ្ទះព្រោះខ្លួនជាអ្នកបំរើមិនសូវជាស្គាល់អ្នកណាប៉ុន្មានទេព្រោះគេមិន
ដែលបានចេញទៅក្រៅផ្ទះហើយបើសិនជាគេបើកទ្វារឲមនុស្សចូលតែផ្តេសផ្តាស់នោះអ្នកដែលមានរឿងគឺជានាងមិនខានបែបនេះហើយបានជានាងសួររកហេតុផលសិនទើបអនុញ្ញាតឲចូលមកខាងក្នុងបាន


" នេះលោកទាំងពីរពិសារទឹកសិនទៅចាំខ្ញុំទៅហៅអ្នកប្រុសតូចថាលោកគឺជាមិត្តរបស់គាត់បានមក
លេង " បន្ទាប់ពីនាំភ្ងៀវចូលមកដល់ខាងក្នុងនាងក៏អញ្ជើញពួកគេឲទៅអង្គុយនៅបន្ទប់ទទួលភ្ញៀវរួចក៏ដើរទៅយកទឹកមកជូនតាមទម្លាប់របស់នាង


" បាទអរគុណណាស់ " ពួកគេទាំងពីរញញឹមហើយ
ក៏ទទួលយកទឹកមកផឹកមុននិងអង្គុយរងចាំឲរាងតូចចុះមក


តុក~~~~តុក


សម្លេងគោះទ្វារបន្ទប់របស់ Jungkook បានបន្លឺឡើងដែលគេកំពុងតែងូតទឹករួចហើយក៏កំពុងតែផ្លាស់ខោអាវដើម្បីគិតថារកទៅស្រូបយកខ្យល់បរិយាកាសនៅខាងក្រៅខ្លះព្រោះមិនចង់នៅតែក្នុងបន្ទប់វានាំឲតែគេគិតហើយក៏ឈឺក្បាលឥតអំពើរទទេៗ


💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now