Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី46🔥: ថ្ងៃមង្គល !!
#Enjoy_reading
ពីរខែបានកន្លងផុតទៅពេលវេលាគឺពិតជាដើរ
លឿនខ្លាំងណាស់ត្រឹមតែមួយពព្រិចភ្នែកសោះក៏មានរយះពេលពីរខែបាត់ទៅហើយៗទំនាក់ទំនងជុងហ្គុកហើយនិងថេយ៉ុងក៏កាន់តែយល់ចិត្តគ្នាទៅវិញទៅមកពីរស្អប់ក៏កាន់តែស្រលាញ់គ្នាខ្លាំងលើសដើមបាត់មុខគ្នាមិនបានឯសេលីណាវិញមិនអាចធ្វើអ្វីក្រៅពីឈរសម្លឹងមើលពួកគេទាំងពីរស្រលាញ់គ្នាដោយមើលមិនឃើញក្បាលរបស់នាងតែប៉ុណ្ណោះ ។ហើយរយៈពេលពីរខែមកនេះក៏ដល់ថ្ងៃភ្ជាក់ពាក្យរបស់ជីមីនជាមួយនិងយ៉ុនហ្គីដូចគ្នានៅផ្ទះរបស់ត្រកូលផាកនាពេលល្ងាចមានពិធីដែលកំពុងតែជិតចាប់ផ្តើមនៅពេលបន្តិចទៀតនេះ ។ ក្នុងពិធីទាំងមូលសុទ្ធតែរៀបចំបានយ៉ាងល្អប្រណិតផ្កាចំរុះពណ៌អបសងខាងផ្លូវចូលនិងតាំងនៅតាមថូរផ្កាធំៗបូករួមជា
មួយនិងពន្លឺភ្លឹមភ្លែតនៃភ្លើងពណ៌ធ្វើឲពិធីនេះរៀបចំបានកាន់តែស្អាតនេះគ្រាន់តែជាពិធីភ្ជាប់ពាក្យតែ
ប៉ុណ្ណោះធំធេងដល់ថ្នាក់និងហើយចុះទម្រាំតែពិធីរៀប
ការទៀតប្រហែលជាផ្អើលអស់ប្រជាជននៅក្នុងទាំងក្រៅប្រទេសមិនខានទេ ។ ហើយនៅថ្ងៃនេះដែរអ្នកដែលចូលរួមភាគច្រើនមិនសូវជាមានមនុស្សប៉ុន្មានទេដោយសារតែកូនកម្លោះគេមិនចង់ឲមានមនុស្សម្នារច្រើនចាំដល់ពេលរៀបការពេលនិងចាំអញ្ជើញមនុស្សមកគ្រប់បណ្តារប្រទេសជាមិនខានទេ..អ្នកដែលមកភាគច្រើនជាមិត្តរបស់កូនកម្លោះកូនក្រមុំអ្នករួមការងារនិងអ្នកដែលស្គាល់ជិតស្និទ្ធិតែប៉ុណ្ណោះ ។
" ពីធីនេះធំខ្លាំងណាស់ " មីកគី និយាយឡើងស្របពេលដែលក្រលេកឃើញនៅក្នុងកម្មវិធីគឺធំពិតមែនដែលនាងអាចមកពិធីមួយនេះបានក៏ដោយសារតែនាងជាមិត្តរបស់សេលីណាថេយ៉ុងត្រូវបានអញ្ជើញមកនាងក៏មានសិទ្ធមកដូចគ្នាហើយនាងក៏ហៅមិត្តរបស់នាងពីរនាក់មកជាមួយព្រោះថានាងនិងគ្មានអ្នកនិយាយលេងជាមួយទេដែលនៅក្នុងពិធីនេះចឹងហើយនាងក៏សុំការអនុញ្ញាតពីថេយ៉ុងនាយក៏យល់
ស្របតាមតែម្តងទៅ ។
" អ្នកណាដែលមិនស្គាល់លោកមីននោះជាអ្នកមានមុខមាត់នៅក្នុងសង្គមហើយក៏ល្បីទៀតប៉ុណ្ណឹងវាស្ទើរណាស់សម្រាប់គេ " និចគី ពោលទាំងលើកស្រាយកមកផឹកបន្តិច ។
" នែ៎..និយាយចឹងមិចក៏ថេយ៉ុងមិនបណ្តើរឯងមកកម្មវិធីចឹង ? " មីកគី អត់ឆ្ងល់មិនបានព្រោះនាងគឺជាសង្សាររបស់ថេយ៉ុងហើយក៏ជាមនុស្សដែលនាយស្រលាញ់ខ្លាំងផងដែរដោយសារតែពួកនាងមិនទាន់ដឹងថាពួកគេទាំងពីរមានការរកាំរកួសទើបនិយាយចេញមកបែបនេះហើយក៏កាន់តែមិនដឹងថាថេយ៉ុងឈប់ស្រលាញ់នាងហើយទៅស្រលាញ់ជុងហ្គុកដែលជាប្រពន្ធស្របច្បាប់របស់គេទៅវិញ ។
" ឯងក៏ឃើញថាគេមកជាមួយនិងអ្នកណា ? " សេលីណា ក្រលេកមើលទៅថេយ៉ុងដែលឈរនិយាយគ្នាជាមួយបងៗរបស់គេដៃអោបចង្កេះរបស់ជុងហ្គុកជាប់ដូចជាខ្លាចមានអ្នកណាម្នាក់មកដណ្តើមគេចេញពីនាយយ៉ាងចឹង ។
" នេះមិចក៏គេធ្វើបែបនិងន៎ ? ចុះឯងហើយនិងលោកថេយ៉ុងពេលនេះដល់ណាហើយរយះពេលពីរខែមកហើយណាមិនបានប៉ុន្មានទៀតទេគេក៏និងលែងលះគ្នាហើយ " នីចគី
" គ្រប់យ៉ាងវាផ្លាស់ប្តូវអស់ហើយ " សេលីណា និយាយគ្រប់យ៉ាងឲនាងៗស្តាប់តាមដំណើររឿងថាពេលនេះរវាងនាងនិងថេយ៉ុងពេលនេះវាយ៉ាងមិចខ្លះហើយ ។
" ហើុយ..មិននឹកស្មានថាលោកថេយ៉ុងអាចស្រលាញ់ក្មេងប្រុសម្នាក់និងសោះ " បន្ទាប់ពីស្តាប់ចប់មីកគីក៏និយាយឡើងព្រោះមិននឹកស្មានថាថេយ៉ុងអាចទៅស្រលាញ់មនុស្សដូចជាជុងហ្គុកបានសោះទាំងដែលកន្លងមកនាយមិនដែលស្រលាញ់ជុងហ្គុកម្តងណាទេមានតែស្អប់ហើយក៏រងចាំរយះពេល6ខែពេលណានាយនិងលែងលះភ្លាមតែពេលនេះនាយបែរជាប្តូរគ្រប់យ៉ាងទៅវិញ ។
" តែឯងកុំភ័យបន្ទាប់ពីយប់នេះចប់គ្រប់យ៉ាងវាលែងដូចដើមវិញហើយ " សេលីណា ញញឹមក្រវីកែវស្រាទៅមកព្រោះតែផែនការដែលនាងរៀបចំទុកវានិងមក
ដល់នៅថ្ងៃមួយនេះជាមិនខានទេហើយភ្នែករបស់នាងកំពុងតែសម្លឹងមើលទៅអុីឈិនដែលឈរនិយាយជាមួយនិងអ្នករួមហ៊ុនជាមួយគ្នាមិនឈប់ ។
" ឯងប្រាកដដែរទេថានិងបានជោគជ័យ " នីកគី ភ័យខ្លាចថាផែនការដែលខំសាងឡើងទាំងប៉ុន្មានមិនបានសម្រេចដូចដែលបានប្រៀងទុកបែបនិងឪកាសដែលនាងនិងថេយ៉ុងហើយជុងហ្គុកត្រូវចាញ់នាងវាមានតិចខ្លាំងណាស់ ។
" យើងប្រាកដថាបានសម្រេចឲតែពួកឯងជួយយើង " សេលីណា និយាយរួចពួកនាងក៏ជល់កែវដើម្បីអប
អរផែនការដែលនិងប្រព្រឹតទៅខាងមិខនេះ ។ ងាកមក មើលថេយ៉ុងឯណេះវិញកំពុងតែនិយាយគ្នាសើចសប្បាយយ៉ាងមានក្តីសុខព្រោះតែបានជួបជុំបងៗរបស់គេ ។
" ថេយ៉ុងហ៎ាពេលនេះមើលឯងដូចជាស្រលាញ់ប្រពន្ធរបស់ឯងខ្លាំងណាស់ " ជីន និយាយស្របពេលដែលជុងហ្គុកចេញទៅនិយាយគ្នាជាមួយនិងជីមីនដែលឈរទទួលភ្ញៀវអ្នករួមការងារជាមួយពួកគេព្រមទាំងអុីឈិនហើយនិងអ្នកផ្សេងទៀតដូចជាកញ្ញាឌីជាដើម ។
" ប្រពន្ធរបស់ខ្ញុំបើមិនឲស្រលាញ់តើឲខ្ញុំស្រលាញ់អ្នកណាទៅ ? " ពាក្យរបស់ថេយ៉ុងធ្វើឲពួកគេលេច
ចេញសំណើចមកមិនដឹងខ្លួនព្រោះថេយ៉ុងធ្លាប់និយាយថាគ្មានថ្ងៃស្រលាញ់ជុងហ្គុកបានជាដាច់ខាតហើយក៏គ្មានថ្ងៃនិងដែរតែមើលពេលនេះនាយនិយាយចេញមកចុះឡើងដូចគ្មានជំពាក់អ្នកណាបន្តិចសោះ ។
" ភ្លេចពាក្យរបស់ឯងហើយតើមែនទេ ? " ណាមជូន ហាស្តីបែបមិនពេញចិត្តនិងប្អូនប្រុសក្រៅខោរបស់គេព្រោះម្តងបែបនេះម្តងបែបនោះធ្វើឲគេតាមមិនទាន់សោះមាត់ថាមិនស្រលាញ់តែបន្តិចក្រោយមកស្រលាញ់គ្នាបាត់មុខមិនបានអីបែបនេះ ។
" នោះគ្រាន់តែជារឿងពីមុនតែប៉ុណ្ណោះពេលនេះគឺខ្ញុំស្រលាញ់គេស្រលាញ់ខ្លាំងបំផុតនៅក្បែរគេធ្វើឲខ្ញុំមានក្តីសុខបេះដូងរីកមាឌដោយមិនដឹងខ្លួនហើយរឹតតែសប្បាយចិត្តនៅពេលដែលបានឃើញស្នាម
ញញឹមរបស់គេដែលមាននៅលើផ្ទៃមុខ " ថេយ៉ុង សម្លឹងមើលទៅជុងហ្គុកមិនដាក់ភ្នែករៀបរាប់អារម្មណ៍ពិតប្រាប់ទៅគ្រប់គ្នាដែលឈរសម្លឹងមើលមុខគ្នាទៅវិញទៅមកដោយមានអារម្មណ៍ថាជ្រេញរឹកយ៉ាងមិចក៏មិនដឹងអាងតែខ្លួនឯងមានស្នេហាមកនិយាយសម្តីផ្អែមដល់នាក់គ្មានគូរទៅកើតដែរ ។
" អើយបានហើយយើងលើសជាតិស្ករជំនួសហើយ " ជេហូប
" គិតទៅអាមីនឯងសំណាងខ្លាំងណាស់ពេលដែលពិធីរៀបការរបស់ថេយ៉ុងឯងក៏បានឃើញកូនកម្លោះរបស់គេហើយកក់ទុកមិនឲពួកយើងប៉ះពាល់ទៀតដល់ពេលយូរៗទៅឯងក៏តាមញ៉ែគេរហូតបានសម្រេចឈានដល់ថ្ងៃភ្ជាប់ពាក្យឡូយបស់វាមែន " ជីន និយាយជាមួយនិងយ៉ុនហ្គីដែលមានវត្តមានជុំបងប្អូនដូចគ្នាដែរព្រោះពេលនិងគឺពិតជាសំណាងពិតមែនដែលនាយបានជួបជាមួយនិងជីមីនហើយអាចមាន
ដល់ថ្ងៃនេះកើតឡើងបាន ។
" ខ្ញុំព្យាយាមខ្លាំងណាស់ទម្រាំបានដល់ថ្ងៃនេះ " យ៉ុនហ្គី
" ជូនពរឲឯងស្រលាញ់គ្នាដល់ចាស់កោងខ្នងណា " ជេហូប
" ជេហូបនេះគ្រាន់តែភ្ជាប់ពាក្យតែប៉ុណ្ណោះចាំជូនពរពេលដែលវារៀបការទៅល្អជាង " ណាមជូន
" យើងគ្រាន់តែចង់ជូនពរឲហើយតើ " ជេហូប
" បានហើយមោះជល់កែវមួយដើម្បីកូនកម្លោះដែល
ជិតនិងរៀបការថ្មីថ្មោង " ថេយ៉ុង ផ្តាច់ការនិយាយនាំគ្នាលើកកែវឡើងដើម្បីអបអរដល់កូនកម្លោះដែលនិងរៀបការនាពេលឆាប់ៗខាងមុខនេះ ។
" ជីមីនអបអរផងណានៅទីបំផុតឯងក៏បានប្តីដូចជាយើងដែរហើយ " ជុងហ្គុក និយាយឡើងធ្វើឲអ្នកគ្រប់
គ្នាដែលកំពុងតែនៅជាមួយនិងគេសើចឡើងបន្តិច ។
" មិនទាន់រៀបការឯណាយើងមិនទាន់ហៅប្តីនោះទេ " ជីមីន
" អឺៗ..តាមតែចិត្តរបស់ឯងទេចឹង " ជុងហ្គុកកន្លងផុតទៅជាច្រើនម៉ោងកម្មវិធីក៏បានបញ្ជប់ភ្ងៀវដែលមិនសូវជាសំខាន់ក៏បានត្រលប់ទៅផ្ទះវិញនៅឡើយតែភ្ងៀវដែលសំខាន់ញាតិកូនក្រមុំហើយនិងកូនកម្លោះតែប៉ុណ្ណោះឪពុកម្តាយរបស់ជីមីនក៏នាំគ្នាចូលសម្រាកអស់ទុកឲតែកូនៗនៅផឹកសប្បាយជុំគ្នាបន្តតែប៉ុណ្ណោះ ។
" អ្នកទាំងអស់គ្នាសម្រាកនៅទីនេះមួយយប់សិនទៅស្រវឹងបើកបរវាមិនល្អនោះទេ " ជីមីន ពោលឡើងព្រោះផ្ទះរបស់គេមានបន្ទប់ច្រើនអាចឲមនុស្សបួនដប់នាក់សម្រាកបានហើយម្យ៉ាងទៀតនេះក៏យប់ណាស់ដែរទៅហើយម្នាក់ៗក៏ស្រវឹងដូចគ្នាដែរខ្លាចថាបើកបរពេលយប់ទាំងស្រវឹងបែបនេះខ្លាចថាមានគ្រោះថ្នាក់
ចឹងហើយនៅគេងទីនេះមួយយប់ស្អែកឡើងតាមទៅ
ផ្ទះរាងខ្លួនវិញក៏បានដែរ ។
" ពួកឯងយល់យ៉ាងណាដែរ ? " យ៉ុនហ្គី សួរទៅមិត្តរបស់គេព្រមទាំងថេយ៉ុងក៏ដូចគ្នា ។
" ដើម្បីសុវត្ថិភាពទាំងអស់គ្នាចឹងពួកយើងគេងនៅទីនេះមួយយប់សិនក៏បានដែរសឹមស្អែកឡើងទៅផ្ទះទាំងអស់គ្នាតែម្តង " ជីន អ្នកអាយុបងជាងគេក្នុង
ចំណោមពួកគេទាំងអស់ហាស្តីឡើងទើបពួកគេងក់
ក្បាលយល់ស្របតាមគំនិត ។ បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នាអស់ហើយអ្នកទាំងអស់គ្នាក៏បំបែករកកន្លែងគេងរៀងខ្លួនដោយជុងហ្គុកជាមួយនិងថេយ៉ុងមួយបន្ទប់សេលីណាជាមួយនិងមិត្តរបស់នាងមួយបន្ទប់កញ្ញាឌីជាមួយនិងមីចគីមួយបន្ទប់ហើយនៅសល់ប៉ុន្មានគឺជាមិត្តកូនកម្លោះទាំងអស់ពួមទាំងអុីឈិនគេងបន្ទប់ដាច់ដោយឡែកពីគេព្រោះអស់ណាមជូនមានមិត្តគ្រប់គ្នាលើកលែងតែគេ...។ខមិនសាច់រឿងម្នាក់មួយផងណា 💜
#JK🐰
YOU ARE READING
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom