ភាគទី32: មនុស្សឆ្កួត!!

1K 63 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី32🔥: មនុស្សឆ្កួត!!

#Enjoy_reading 😘

    ជុងគុកងើបពីព្រឹកបន្តិចព្រោះថាថ្ងៃនេះជាថ្ងៃដែល
ចូលធ្វើការវិញហើយបានជាគេងើបមកលឿនហើយ
ម្យ៉ាងទៀតគេក៏គេងមិនសូវជាលក់ស្រាប់ព្រោះថា
សម្លេងថ្ងូររបស់សង្សារមួយគូររំខានត្រចៀករបស់គេ
ពេកបានគេងើបមកលឿនដល់ថ្នាក់នេះទៅ ។ ជុងគុកកំពុងតែធ្វើម្ហូបនៅក្នុងផ្ទះបាយដោយខ្លួនឯងព្រោះតែមិនចង់ប្រើអ្នកបំរើព្រោះពួកគេក៏មានការងារធ្វើខ្លួនឯងដែរគ្រាន់តែធ្វើម្ហូបញាំសម្រាប់មាត់របស់គេតែម្នាក់វាក៏មិនយូរណាស់ណាដែរគេអាចធ្វើដោយ
ខ្លួនឯងបាន ។ 
" ថ្ងៃនេះងើបពីព្រឹកដល់ហើយន៎ " សម្លេងស្រួយស្រេះបានបន្លឺឡើងពីក្រោយខ្នងរបស់រាងតូចមិនប្រាប់ក៏ដឹងថាជាអ្នកណាព្រោះតែគេដឹងថានាងមក
នេះដើម្បីមកនិយាយបញ្ឈឺរឿងកាលពីយប់មិញច្បាស់ណាស់ ។ 
" ព្រោះខ្ញុំគេងមិនលក់បានជាងើបលឿនបែបនេះ " ជុងគុក នៅតែបន្តធ្វើម្ហូបដោយមិនងាកមុខមកនិយាយជាមួយនាងសូម្បីតែបន្តិច ។
" ឲខ្ញុំសុំទោសផងណាប្រហែលជាខ្ញុំនេះធ្វើឲឯងគេង
មិនលក់ដោយសារតែសម្លេងរបស់ពួកយើងទាំងពីរ
ហើយមើលទៅ " សេលីណា អោបដៃឈរនិយាយទាំងញញឹមញញែមសម្លឹងមើលទៅរាងតូចដែលធ្វើ
មុខដូចជាចង់យំអីក៏មិនដឹងព្រោះថាស្មានមិនត្រូវ ។ នាងក៏ព្យាយាមទាញដៃអាវឲធ្លាក់ចុះបន្តិចព្រោះដើម្បីចង់ឲរាងតូចបានឃើញស្នាមនៅលើ.ករបស់នាងដែលថេយ៉ុងបានបន្សល់ទុកពីយប់មិញនេះ ។
" មិនអីទេខ្ញុំសាំនិងសម្លេងឆ្កែឆ្មាស្រាប់ទៅហើយ " ជុងគុក ដួសម្ហូបដាក់ចានព្រមទាំងងាកមុខមកនិយាយជាមួយនាងសម្តីរបស់រាងតូចធ្វើឲនាងខឹងក្តៅឆេវតែម្តងនេះរាងតូចហ៊ានណាស់ដែលយកនាងទៅប្រៀបធៀបជាមួយនិងឆ្កែឆ្មាម្តងទៀតហើយៗគេក៏ធ្វើជាមើលមិនឃើញព្រោះដឹងថាបំណងរបស់នាងពិតជាបែបនេះពិតមែនដែលចង់យករឿងកាលពី
យប់មិញមកធ្វើឲគេឈឺចាប់អីបែបនិង ។
" ចន ជុងគុក ឯងកុំបានដៃពេកព្រោះឯងក៏ដឹងថាបន្តិចទៀតនេះអ្នកណាដែលនិងជាម្ចាស់ស្រីនៅក្នុងផ្ទះមួយនេះដូច្នេះហើយរៀនគោរពយើងខ្លះផងទៅព្រោះនៅថ្ងៃមុខយើងនិងជាម្ចាស់ស្រីនៅក្នុងផ្ទះមួយនេះឯងក៏និងខ្ទាតចេញពីផ្ទះមួយនេះដូចគ្នា " សេលីណា ស្រែកថាឲរាងតូចលឺៗដោយខឹងនិងការវិការរបស់រាងតូចពេកនាងមានសិទ្ធិព្រោះថាថេយ៉ុងស្រលាញ់នាងហើយមិនបានស្រលាញ់ជុងគុកដូច្នេះឪកាសដែលនាងបានមកនៅផ្ទះមួយនេះគឺច្រើនខ្លាំងណាស់ព្រោះថានាងមានព្រៀមជាងជុងគុក ។ 
" ខ្ញុំមិនខ្វល់ថានៅថ្ងៃមុខជាយ៉ាងណានោះទេក៏ប៉ុន្តែ
ពេលនេះខ្ញុំគឺជាប្រពន្ធរបស់ម្ចាស់ផ្ទះមួយនេះព្រោះខ្ញុំ
បានរៀបការមានសិទ្ធិគ្រប់យ៉ាងគ្រប់គ្នាក៏បានដឹងលឺមិនដូចជានាងដែលគ្រាន់តែជាសង្សារមិនដឹងថាពេលណាទើបបានដូចបំណងរបស់នាង " ជុងគុក ទុកចោលរបស់មួយឡែកសិនព្រោះតែគេទ្រាំស្តាប់ពាក្យដែលនាងនិយាយមិនបានមិនថានៅថ្ងៃមុខជុងគុកទៅជាយ៉ាងណាក៏នាងគ្មានសិទ្ធិមកថាឲគេបែប
នេះព្រោះពេលនេះគេគឺជាម្ចាស់ផ្ទះមួយនេះដោយ
មានឯកសាររៀបការខាងសង្គមខាងក្រៅក៏បានដឹងលឺដូចគ្នាបែបនេះហើយជុងគុកគេក៏មានព្រៀបជាងនាងវាមិនខុសនោះទេ ។ 
" ឯង… " សេលីណាប្រុងនិងលើកដៃវាយជុងគុកព្រោះតែរាងតូចនិយាយដូចជាមើលងាយនាងពេកតែត្រូវជុងគុកកាត់មុន ។
" កុំសូម្បីតែគិតណាបើនាងហ៊ានតែទះខ្ញុំខ្ញុំក៏មិនទុក
ដូចគ្នាមិនថានាងជាស្រីរឺមួយក៏ប្រុសខ្ញុំនិងមិនទុកមុខ
ឲអ្នកណាដែលមកបាបខ្ញុំបានងាយៗនោះទេព្រោះខ្ញុំមិនព្រមឈរអោបដៃឲគេមកធ្វើបាបតែម្ខាងដូចជានៅក្នុងរឿងល្ខោននោះទេប្រាប់ឲហើយ " សម្តីម៉ាត់ៗព្រមទាំងលើកដៃចង្អុលមុខរបស់នាងដោយមិនខ្លាច
ញញើតមនុស្សដូចជាជុងគុកអ្នកល្អជាមួយគេនិងល្អ
ជាមួយវិញតែបើមានអ្នកណាមកធ្វើបាបគេដោយមិន
ដឹងរឿងគេក៏មិនទុកវិញដូចគ្នាមិនថាម្នាក់នោះជាមនុស្សប្រុសរឺក៏មនុស្សស្រីទេគេក៏មិនងាយនិងចាញ់ដូចគ្នាដែរហើយមនុស្សដូចជាគេក៏មិនព្រមឲមនុស្សស្រីដូចជានាងមកវាយធ្វើបាបដូចជារឿងល្ខោនព្រោះជុងគុកគេបត់បែនទៅតាមកាលៈទេសៈអាក្រក់មកក៏អាក្រក់ទៅវិញបានដូចគ្នាសំបកក្រៅរបស់គេមើល
ទៅដូចជាមនុស្សមិនចេះមាត់.កក៏មិនប្រាកដថាចិត្តរបស់គេបែបនិងរហូតដែរ ។ 
" មានរឿងអីហេស ? " ថេយ៉ុង ចុះមកពីខាងលើដោយមានអាវឃ្លុំជាប់និងខ្លួនព្រោះថាសម្លេងដូចជាឡូឡាខ្លាំងរំខានដល់ត្រចៀករបស់នាយខ្លាំងពេកបានជានាយចុះមកមើលថាមានរឿងអីឲប្រាកដតែពេលមកដល់ក៏បានឃើញប្រពន្ធនិងសង្សារពាក់មុខយក្សដាក់គ្នាបាត់ទៅហើយធ្វើឲនាយស្មានមិនត្រូវថាមានរឿងអ្វីឲពិតប្រាកដ ។ 
" គ្មានអីទេ..សង្សាររបស់លោកគេឃ្លានទើបគេចុះមក
ដើម្បីមើលថាមានអីញាំតែប៉ុណ្ណឹងឯង " ជុងគុក តបរួចក៏ដើរទៅញាំរបស់ដែលគេធ្វើទុកមិញនេះដោយមិនខ្វល់ពីក្រសែភ្នែករបស់ថេយ៉ុងដែលសម្លឹងមើលមកគេដោយមិនយល់អ្វីដែលរាងតូចនិយាយស្របពេលដែលសេលីណាសម្លឹងមើលទៅជុងគុកដូចជាចង់សុីសាច់ហុតឈាមទាំងរស់ព្រោះមិញនេះគេមើលងាយនាងពេកដោយនាងមិនអាចធ្វើអ្វីបានក្រៅពីឈរឲជុងគុកថាឲមួយឆ្អែតហើយក៏ដើរចេញទៅដូចជាគ្មានរឿងអ្វីកើតឡើងបាត់ទៅហើយ ។
" សេលីណាថ្ងៃនេះអូនចង់ទៅណាដែរទេ ? " សម្តីផ្អែមរបស់ថេយ៉ុងពេលដែលនិយាយជាមួយនិងសង្សារខុសពីនិយាយជាមួយនិងរាងតូចដែលចូល
ចិត្តតែកំហកមួយមុខគត់ ។
" អូនចង់ទៅshoppingតែថាអូន… " គិតរឿងមិញនេះទុកមួយឡែកសិនព្រោះថាពេលនេះនាងមកយក
ចិត្តរបស់រាងក្រាស់សិនដើម្បីយកលុយទៅបំផ្លាញតាមទម្លាប់ដែលនាងចូលចិត្តធ្វើដូចកាលពីមុនរឿងរាងតូចចាំពេលក្រោយចាំជំរះបញ្ជីជាមួយគេក៏បានព្រោះយ៉ាងណាពួកគេទាំងអស់គ្នាក៏នៅផ្ទះជាមួយគ្នាស្រាប់ទៅហើយ ។
" ថ្ងៃនេះបងមិនបានកំដរអូនទេអូនទៅម្នាក់ឯងបាន
ហើយចាំបងចាត់ចែងរឿងថ្លៃចំណាយឲ " ដោយដឹងថានាងចង់បានអ្វីថេយ៉ុងក៏ប្រាប់នាងព្រោះរាល់ដងពេលដែលនាងចង់ចេញទៅណាម្តងៗនាយតែងតែជាអ្នកចេញថ្លៃចំណាយរាល់តែពេលព្រោះកន្លែងដែលនាងទៅគឺជាសាខាដែលមានរួមហ៊ុនធំជាមួយនិងក្រុមហ៊ុនរបស់ត្រកូលគីមហើយពេលដែលនាងដើរ
ម្តងៗអស់យ៉ាងតិចរាប់លានតែប៉ុណ្ណឹងវាមិនធ្វើឲថេយ៉ុងអស់លុយនោះទេព្រោះថាគ្រាន់តែជាកម្ចិចលុយរបស់នាយតែប៉ុណ្ណោះ ។ 
" សឺត..ស្រលាញ់បងខ្លាំងបំផុតថេយ៉ុង " សេលីណា ថើបថ្ពាល់រាងក្រាស់មួយខ្សឺតមុននិងឡើងទៅខាងលើ ដើម្បីទៅដើរលេងតាមដែលនាងត្រូវការ ។ ថេយ៉ុង
ញញឹមបន្តិចមុននិងដើរទៅរាងតូចដែលអង្គុយញាំនៅលើតុអាហារធ្វើមិនដឹងតែក៏មិនប្រាកដថាគេមិន
បានឃើញសកម្មភាពរបស់ពួកគេនោះទេគឺគេបាន
ឃើញបានលឺទាំងអស់តែសុខចិត្តខាំមាត់ញាំបាយលេបជាមួយនិងទឹកភ្នែកស្ងាត់ៗម្នាក់ឯងវិញល្អជាង ។
" ចេញពីធ្វើការចាំខ្ញុំទៅទទួល " ថេយ៉ុង បោះសម្តីទៅកាន់រាងតូចមើលចុះគិតតែពីអោនញាំដោយមិនខ្វល់និងវត្តមានរបស់នាយអីបន្តិចគួរឲខឹងមែន ។
" ខ្ញុំអាចមកខ្លួនឯងបាន " ជុងគុក ទុកស្លាបព្រាចុះងើបមុខមកនិយាយជាមួយនាយ ។
" ចង់មកខ្លួនឯងរឺមួយក៏ចង់ឲអាមុខញីនិងជូនមក
ដើម្បីទៅបន្តគ្នាដល់សណ្ឋាគារម្តងទៀត " ថេយ៉ុង ក្តៅឆេវនៅពេលដែលរាងតូចមិនដែលព្រមស្តាប់សម្តីរបស់នាយម្តងណាឡើយទល់តែប្រើកម្លាំងបាយបានព្រមស្តាប់មនុស្សគេចូលចិត្តតែបែបនិងទេរឺក៏យ៉ាងមិចនិង ។
" ខ្ញុំមិនដូចដែរលោកគិតនោះទេ " ធុញខ្លាំងណាស់
នាយចូលចិត្តតែយកពាក្យនេះពាក្យនោះមកនិយាយដោយមិនដឹងថាខ្លួននាយគិតអ្វីឲប្រាកដនោះទេចូល
ចិត្តធ្វើខ្លួនហួងហែងមិនចង់ឲទៅនិយាយជាមួយអ្នក
ដទៃចុះមិនដែលមានមើលទង្វើររបស់ខ្លួនឯងម្តងណាទេដេកជាមួយស្រីបានតែជុងគុកបែរជាគ្មានសិទ្ធិទៅ
និយាយជាមួយនិងមនុស្សប្រុសទៅវិញ..ហើុយ... ។
" ចង់ឲខ្ញុំធ្វើរឿងលើគ្រែរាល់ថ្ងៃដាក់ឯងតើមែនទេបាន
ជាឯងព្រមស្តាប់សម្តីរបស់ខ្ញុំម្តង " ថេយ៉ុង អាងតែពាក្យគគ្រាមរឿងលើគ្រែតែមួយមុខគត់ព្រោះពាក្យនោះជាពាក្យដែលរាងតូចស្តាប់តាមបើមិនព្រមតាមមានតែឈឺខ្លួនឯងទទេៗ ។
" ក៏បាន " ដោយខ្ជិលស្តាប់ពាក្យចោទប្រកាន់របស់
នាយច្រើនពេកគេក៏ព្រមតែម្តងទៅព្រោះយ៉ាងណាសម្តីរបស់ថេយ៉ុងគឺមិនអាចជម្លាស់ម្តងណាបានឡើយព្រោះមានតែឈឺខ្លួនឯងនៅពេលក្រោយតែបណ្ណោះ ។ 
" មនុស្សស្អីគួរឲស្អប់ណាស់ " ជុងគុក លួចជេរនាយ ដោយប្រើមាត់ជិបអូចៗមិនឲនាយបានដឹងបន្តិច
គម្រាមៗមនុស្សណាមិនមែនសត្វដែលគិតតែពីបញ្ជានេះបញ្ជានោះមិនឈប់ម្តងណាទេដែលនាយព្រមស្តាប់សម្តីរបស់រាងតូចម្តងនោះ ។
" អាយ..លោក..អឹម " ថេយ៉ុង ដោយឃើញមាត់របស់រាងតូចជិបអូចៗពេកព្រមទាំងមាត់ក៏ស្រួចធ្វើឲបបូរមាត់ស្តើងរបស់គេក៏ស្រួចឡើងមកឲនាយអត់
ទ្រាំមិនបានក៏ដើរចូលទៅជិតហើយក៏ចាប់ទាញកញ្ចឹង.កមកថើបកុំឲពូកែអាជិបអូចនិងពេកឲរាងម្តង
" អឹម..ល៎.. " ជុងគុក គក់ទ្រូងរបស់នាយមើលចុះគេ ស្ទុះមកថើបស្ទើរតែដងដង្ហើមមិនរួចទៅហើយធ្វើដូច
មិនធ្លាប់ថើបអ្នកណាមកពីមុនយ៉ាងចឹងវាសឹងតែដាច់ ខ្យល់ស្លាប់ភ្លាមៗទៅហើយតែវាក៏ផ្អែមល្ហែមព្រោះថា
លើកនេះគឺនាយថើបដោយការពេញចិត្តហើយក៏ថ្នាក់
ថ្នមរាងតូចមិនដូចពីមុនធ្វើឲគេក៏ព្រមតបថ្នងការថើប ទៅវិញដូចគ្នា ។ 
" មាត់និងកុំពូកែលួចជេរពេកបើមិនចង់ឲខ្ញុំប្រើវិធីនេះ
ដើម្បីបំបិតមាត់របស់ឯង " ថេយ៉ុង ដកមាត់ចេញវិញ
និយាយទៅកាន់រាងតូចដែលឈរដកដង្ហើមញាប់ហើយមុខក៏ក្រហមព្រោះតែអៀនផងខឹងលាយគ្នាផងដែលនាយមកធ្វើបែបនេះដាក់គេម្តងទៀតហើយ!!ថេយ៉ុងក៏ដើរឡើងទៅខាងលើទុកឲរាងតូចឈរមើលទៅនាយដោយហួសចិត្តតែម្នាក់ឯងមនុស្សស្អីមកថើបគេហើយក៏ទៅបាត់ចឹងហេសទុកឲគេឈរស្ទាបបបូរមាត់ហើយក៏ញញឹមញញែមតែម្នាក់ឯងដូចជាមនុស្សឆ្កួតព្រោះថាការថើបមិញនេះវាថ្នាក់ថ្នមមិនដូចជាលើកមុនដែលចូលចិត្តតែបង្ខំនោះទេ ។
" មនុស្សឆ្កួត " 

     ខមិនសាច់រឿងម្នាក់មួយផងណា💜

"JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now