Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី45🔥: ប្រពន្ធ !!
#Enjoy_reading
ពួកគេទាំងពីរបន្តដំណើរទៅមុខដោយលេងរបស់នេះរបស់នោះមិនឈប់ហើយក៏ដល់កន្លែងចុងក្រោយនោះគឺកន្ត្រកវិលដែលខ្ពស់អាចមើលឃើញទេសភាពទីក្រុងទាំងមូលបាន ។
" ស្អាតខ្លាំងណាស់ " ជុងហ្គុក កំពុងតែអង្គុយផ្អែកស្មាររបស់ថេយ៉ុងដែលនាយក្រសោបចង្កេះរបស់គេជាប់សម្លឹងមើលទៅទេសភាពដែលនៅទីក្រុងទាំង
មូលប្រជុំទៅដោយភ្លើងពណ៌ចម្រុះបំភ្លឺទីក្រុងឲបាន
ឃើញកាន់តែស្រស់ស្អាតថែមទៀត ។
" ថ្ងៃនេះអូនមានក្តីសុខខ្លាំងណាស់បងដឹងទេ ? " ជុងហ្គុក និយាយចេញមកធ្វើឲនាយជ្រួញចិញ្ជើមបន្តិច ។
" ចុះពេលមុនដែលអូនមកជាមួយបងនោះមិនមានក្តីសុខទេរឺ ? " ថេយ៉ុង និយាយដោយសម្លេងង៉ក់ងរបន្តិចមើលចុះគេទាំងពីរធ្លាប់មកទីនេះជាមួយគ្នាម្តងដែរតែជុងហ្គុកនិយាយថាមានក្តីសុខតែពេលនេះទៅ
វិញចុះពីមុនគេគ្មានក្តីសុខទេរឺដែលនៅជាមួយនិងរាងក្រាស់ដូចគ្នាសោះ ។
" មិនមែនបែបនិងទេតែដោយសារតែលើកនេះមានបងនៅក្បែរអូនព្រោះពួកយើងទាំងពីរស្រលាញ់គ្នាទៅវិញទៅមកនិងហើយព្រោះពីមុនមានតែអូនទេដែលស្រលាញ់បងតែម្នាក់ឯងអូនមិនដឹងថាបងគិតដូចអូនរឺមួយក៏អត់តែពេលនេះអូនក៏បានសមបំណងដែលមានរូបបងនៅក្បែរ " ជុងហ្គុក ក្រសោបមុខរបស់នាយជាប់មើលចុះងក់ងរដូចជាកូនក្មេងទៅកើតដែរកុំថាឡើយតែជុងហ្គុឯថេយ៉ុងនាយក៏ចេះធ្វើបែបនិងដែរ ។
" អូនមានចាំពាក្យដែលអូននិយាយនៅលើកន្រ្តកនេះ ពេលមុនដែរទេ ? " ថេយ៉ុង
" អ្វីទៅ ? " ជុងហ្គុក
" អូនធ្លាប់និយាយថាបើសិនជាមានមនុស្សដែលស្រលាញ់បានថើបគ្នានៅលើទីខ្ពស់បែបនេះស្នេហារបស់ពួកគេទាំងពីរនិងមិនបែកគ្នាជារៀងរហូតដល់ចាស់គោងខ្នង " ប្រយោគមួយនេះធ្វើឲរាងតូចចាំបានច្បាស់ណាស់ព្រោះគេជាអ្នកនិយាយរឿងអីដែរថាមិនចាំពេលមុនដែលមកនៅលើនេះកន្លែងមួយនេះពាក្យសម្តីដែលជុងហ្គុកនិយាយដោយសម្លឹងមើលមុខរបស់នាយបន្ទាប់មកនាយក៏ថើបបបូរមាត់ជុង
ហ្គុកនៅពេលនោះដែរហើយជុងហ្គុកក៏ចង់មានពេល
វេលាបែបនេះម្តងទៀតជាពេលវេលាដែលពួកគេទាំង
ពីរយល់ចិត្តគ្នានិងស្រលាញ់គ្នាស្ម័គ្រនៅជាមួយគ្នាជារៀងរហូត ។
" រឿងអីថាមិនចាំអូនពិតជាចង់ឲពាក្យដែលគេនិយាយក្លាយជាការពិតខ្លាំងណាស់ " ជុងហ្គុក ញញឹមសម្លឹងមើលមុខរបស់ថេយ៉ុងដែលកំពុងតែញញឹមមើលមកកាន់គេដូចគ្នា ។
" បងនិងធ្វើវាឲដូចដែលគេនិយាយ " ថេយ៉ុង
" អឹម " ចប់សម្តីនាយក៏អោនថើបបបូរមាត់របស់រាងតូចភ្លាមក្រោមពន្លឺព្រះចន្ទដែលបំភ្លឺមកបូករួមនិងទេសភាពដែលនៅខាងក្រោមហើយកន្រ្តកក៏ឈប់ចំកណ្តាលទីដែលខ្ពស់ជាងគេធ្វើឲការថើបមួយនេះរ៉ូមេនទិចខុសពីធម្មតាដៃតូចលើកឡើងពាក់លើ.ករបស់នាយថើបតបតទៅនាយវិញដូចគ្នាឯថេយ៉ុងក៏អោបចង្កេះរបស់គេជាប់វាជាការថើបដែលគ្មានថ្ងៃអាចបំភ្លេចបានព្រោះលើកនេះវាខុសពីលើកមុនតែវាជាការថើបបញ្ជាក់ចេញពីរចិត្តថាតទៅមុខពួកគេនិងមិនបែកគ្នាជារៀងរហូតហើយថេយ៉ុងនិងធ្វើឲប្រយោគដែលនាយនិយាយវានិងក្លាយជាការពិតដូចគ្នា ។
" អូនចង់ឲពេលវេលាបញ្ឈប់ត្រឹមពេលនេះខ្លាំងណាស់ " បន្ទាប់ពីដកមាត់ចេញវិញជុងហ្គុកក៏និយាយដោយថ្ងាស់ទល់ថ្ងាស់ព្រោះគេមិនដឹងថាថ្ងៃ
ខាងមុខគេទាំងពីរអ្នកនិងទៅជាយ៉ាងណាទេថេយ៉ុង
នៅមិនទាន់បានដាច់ស្រេចជាមួយនិងសង្សាររបស់នាយនៅឡើយទេហើយខ្លាចថាគេនិងត្រូវបាត់បង់ថេយ៉ុងទៅដោយមិនដឹងខ្លួន ។
" បងសន្យាថាមិនលែងដៃអូនជាដាច់ខាត " ថេយ៉ុង
" អឹម..អូនងងុយហើយតោះយើងទៅផ្ទះ " ជុងហ្គុក ធ្ងន់ត្របកភ្នែកមុននិងដាក់ខ្លួនកើយស្មាររបស់នាយព្រោះកន្រ្តកក៏ដល់ខាងក្រោមល្មមថេយ៉ុងបីកាយតូចចេញមកខាងក្រៅដោយមិនខ្មាស់អ្នកណាមើលមកថាយ៉ាងមិចនោះទេសំខាន់ជុងហ្គុកឲនាយបីនាយក៏បីតាមបញ្ជាព្រោះជុងហ្គុកគេងងុយបូករួមជាមួយចង់ឲថេយ៉ុងបីគេចុះមកក្រោមដូចគ្នា ។
" គេងទៅចាំដល់ផ្ទះបងដាស់ " ថេយ៉ុង ដាក់ខ្សែរ
ក្រវ៉ាត់ឲជុងហ្គុកឲបានស្រួលបួលមុននិងដើរចូលទៅកន្លែងខ្លួនឯងបញ្ជាឡានចេញទៅតែម្តងលើកនេះជុង
ហ្គុកដោះខ្សែក្រវ៉ាតចេញលើកមកច្រកគាវបែរមុខមក
រកនាយលើកដៃទាំងគូរស្រាក់.ករបស់នាយបបូតមាត់អឹបនិងកញ្ជឹង.ករបស់ថេយ៉ុងតែម្តងនាយមិននិយាយអីលើកដៃអង្អែលក្បាលកូនក្មេងដែលមិនចេះធំមុននិងបើកឡានចេញទៅទាំងដៃម្ខាង ។
BINABASA MO ANG
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom