Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី28🔥: ឆ្កែឆ្មាក៏ខ្ញុំជួយរឿងអីដែរមនុស្សមិន
ព្រមជួយ !!#Enjoy_reading 😘
បន្ទាប់ពីបំបែកគ្នារៀងខ្លួនរួចមកពួកគេទាំងបីក៏មក
ត្រូវជួបគ្នាម្តងទៀតនៅក្នុងតុអាហារញាំបាយរួមគ្នាម៉ែ
ដោះដោយឃើញលោកម្ចាស់របស់គាត់មកគ្រប់គ្នា
ហើយក៏មានចំណែកលើសមួយទៀតគាត់ក៏ងាកភ្នែកឲនាងហ្វីដួសបាយដាក់លើចានឲចៅហ្វាយរៀងខ្លួន
" អរគុណណាស់បងស្រី " រាងតូចផ្តល់ស្នាមញញឹមនិងនិយាយពាក្យអរគុណទៅកាន់នាងដែលបានដួសបាយឲគេធ្វើឲអ្នកដែលមើលសកម្មភាពរបស់រាងតូចលួចជ្រេញរឹកយ៉ាងខ្លាំង ។
" ន៎ែ!!នេះគិតថាខ្ញុំជាជ្រូកតើមែនទេមិចក៏ឲខ្ញុំច្រើន
យ៉ាងនេះ ? " បន្ទាប់ពីស្ងៀមស្ងាត់មិនលឺនាក់ណា
និយាយស្តីស្រាប់តែសាលីណាស្រែកថាឲអ្នកបំរើធ្វើឲ
ពួកគេទាំងពីរត្រូវងាកមើលតាមសម្លេងថាមានរឿងអ្វី
កើតឡើងបានជានាងនិយាយលឺដល់ថ្នាក់នេះ ។
" ឲខ្ញុំសុំទោសផងអ្នកព្រោះខ្ញុំមិនដឹង " ហ្វី ប្រញាប់
អោនសុំទោសព្រោះគេមិនដឹងពិតមែនថានាងញាំច្រើនរឺក៏មិនច្រើននេះគ្រាន់តែដួសឲមួយស្លាបព្រាសោះនាងក៏ស្រែកដូចជាជ្រូកត្រូវគេអារ.កបាត់ទៅហើយ ។
" បានហើយឆាប់ញាំទៅប្រយ៉ាត់ម្ហូបត្រជាក់អស់ " ថេយ៉ុង ដោយមិនចង់និយាយអ្វីច្រើននាយក៏ខ្ជិលលូកមាត់ឯភ្នែករបស់នាយចេះតែលួចសៀងមើលសកម្មភាពរបស់រាងតូចមិនឈប់ ។
" អូនញាំឲច្រើនទៅដើម្បីមានកម្លាំង " ថេយ៉ុង ដួសម្ហូបដែលរាងតូចបម្រុងនិងដួសយកមកញាំតែក៏ត្រូវនាយដណ្តើមយកមកដួសឲសង្សាររបស់នាយបាត់ ។
" បងនៅតែល្អជានិច្ចសម្រាប់អូន " សាលីណា ញញឹមញញែមមិនឈប់ហើយក៏មើលមុខរាងតូចថាគេមានប្រតិកម្មអ្វីខ្លះតែនាងក៏ស្រាប់តែខឹងឡើងភ្លាមៗនៅពេលដែលក្រលេកឃើញនៅលើ.ករបស់រាងតូចសុទ្ធតែមានស្នាមខាំបែបនេះបែបនេះវាបានបញ្ចាក់ប្រាប់ហើយថាវាជាស្នាដៃរបស់អ្នកណាព្រោះនាងក៏ធ្លាប់មានបែបនេះដែរពីមុនមក..នាងក៏ខឹងនិងរាងក្រាស់តែមិននិយាយមាត់ថាស្អប់តែបែរជាទៅមានស្អីជាមួយមនុស្សដែលនាយស្អប់ហើយនៅជាប្រុសដូច
គ្នាទៀតកោតតែនាយចេះធ្វើបានទៅរួចដែរ..ចំណែកឯរាងតូចកាលដែលឃើញនាងសម្លឹងមើកមិនដាក់
ភ្នែកបែបនេះពេកគេក៏ទាញ.កអាវមកបិតបាំងព្រោះនាងសម្លឹងមើលតែកន្លែងនិងពេក។
" ថេយ៉ុងហាអូនគិតថាមកនៅជាមួយបងប៉ុន្មានថ្ងៃសិនតើបានទេ ? ព្រោះនៅឯcondoរបស់អូនមាន
រឿងតិចតួចអូនគ្មានកន្លែងនៅទើបអូនចង់មកនៅជាមួយបងតើបងឲអូនមកនៅជាមួយផងតើបានទេ ? " សម្តីផ្អែមល្ហែមរបស់នាងនិយាយចេញមកធ្វើឲរាង
តូចបិះនិងឆ្លក់បាយព្រោះដាក់មុខរបស់នាងតែម្តងវាផ្អែមពេកដល់រាងតូចមានអារម្មណ៍ថាត្រលាន់យ៉ាងមិចក៏មិនដឹងតែសុខចិត្តមិននិយាយអ្វី ។
" បងឲអូននៅស្រាប់ហើយព្រោះអូនជាមនុស្សស្រីដែលបងស្រលាញ់រឿងអីដែលថាមិនបាននោះ " សម្តីរបស់រាងក្រាស់ចូលចិត្តនិយាយដឺដងផ្លែផ្កាឲអ្នកម្ខាង
ទៀតខ្លាំងណាស់ជុងគុកក៏ញាំបាយលែងចូលបន្តទៀតដឹងហើយថាសម្តីនេះវានិងកើតឡើងមកលើគេតែគេក៏នៅតែមិនអាចទ្រាំស្តាប់បានបន្តទៀតដែរព្រោះលឺចេញពីមាត់របស់មនុស្សដែលខ្លួនស្រលាញ់ផ្ទាល់បែបនេះវាអួលលើសអ្វីទៅទៀត ។
" ហើយជុងគុកមិនថាអ្វីទេមែនទេ ? " សាលីណា ងាកមកសួររាងតូចម្តងនាងក៏ដឹងច្បាស់ថារាងតូចគ្មានសិទ្ធថាអ្វីឲនាងនោះទេតែនាងនៅតែចង់សួរដដែល ។
" ខ្ញុំគ្មានសិទ្ធិថាអ្វីអ្នកនាងនោះទេ..ត្រង់ឆ្កែឆ្មាវាមកសុំ
បាយសុំកន្លែងស្នាក់នៅខ្ញុំនៅតែឲវានៅចុះទម្រាំតែ
មនុស្សខ្ញុំមិនចិត្តដាច់ដល់ថ្នាក់និងទេ " សម្តីរបស់រាង
តូចធ្វើឲនាងឡើងឆេះឆួលតែម្តងសូម្បីតែរាងក្រាស់ក៏
ដូចគ្នាមិននឹកស្មានថាឃើញគេមិននិយាយអ្វីតែក៏ពិលពុលមិនធម្មតា ។
" អាយ..ឯងចង់ថាឲយើងជាឆ្កែមកសុំកន្លែងស្នាក់
នៅរបស់ឯងតើមែនទេ ? " សាលីណា ស្រែកចាកនៅ
ពេលដែលជុងគុកដៀមដាបមកឲខ្លួនប្រៀបធៀបប្រដូចទៅនិងឆ្កែឆ្មារបែបនេះសួរថាអ្នកណាមិនឈឺ ។
" ខ្ញុំមិនបានថាអ្វីឲអ្នកនាងទេបើអ្នកនាងចង់ទទួលខ្ញុំក៏មិនថាអ្វីដែរ " ជុងគុក ទឹកមុខរាបស្មើរដដែលព្រោះគេមិនបានថាឲនាងពិតមែនគេគ្រាន់តែជាមនុស្សអាណិតសត្វបើសត្វមកសុំនៅជាមួយហើយគេក៏មិនដាច់ចិត្តទម្រាំតែមនុស្សទាំងមូលមកសុំនៅជាមួយ
ទៀតគេក៏ជួយព្រោះវាបានបុណ្យដល់គេទេ ។
" ចន ជុងគុកឯងកុំប្រហើនពេកនាងគឺជាសង្សាររបស់ខ្ញុំណា " ថេយ៉ុង ងើបឈរស្រែកសម្លុតទៅកាន់រាងតូចព្រោះតែរាងតូចដូចជាមើលងាយមនុស្សដែលនាយស្រលាញ់ពេកហើយនាយអត់ទ្រាំស្តាប់យូរមកហើយពេលទ្រាំលែងបានក៏ស្រែកថាឲរាងតូចនៅ
ចំពោះមុខនាងធ្វើឲនាងកាន់តែពេញចិត្ត ។
" ប្រហើនត្រង់ណាខ្ញុំគ្រាន់តែនិយាយអ្វីដែលខ្ញុំធ្លាប់
ធ្វើពីមុនមកតើខុសហ៎ ? " ទឹកមុខមិនដឹងអីរបស់រាងតូចកាន់តែធ្វើឲនាយក្តៅឆេវលើសដើមប្រៀបដូចជារាងតូចឌឺដងទៅកាន់តែយ៉ាងមិច ។
" ថេយ៉ុងអូនថាបានហើយបើគេមិនចង់ឲអូននៅជា
មួុយចាំអូនទៅរកកន្លែងផ្សេងស្នាក់នៅក៏បានដែរព្រោះ អូនមិនចង់រំខានបងជាមួយនិងប្រពន្ធរបស់បង " ទឹក មុខសម្តីកាយវិការកំសត់របស់នាងធ្វើឲរាងតូចមាន អារម្មណ៍ថាជ្រេញខ្លាំងណាស់នាងពូកែសម្តែងពិត
មែន
" មិនចាំបាច់ទេអូននៅទីនេះជាមួយនេះគឺជាផ្ទះរបស់
បងមិនចាំបាច់ទៅស្តាប់អ្នកក្រៅនិយាយទេ " ថេយ៉ុង ក្តៅឆេវឈរសម្លក់មើលទៅរាងតូចដែលធ្វើដូចមិនដឹង រឿងអ្វីមែនហើយព្រោះគេមិនបានថាមិនឲនាងនៅផ្ទះ មួយនេះឯណាមានតែពីរនាក់គេទេដែលគិតថារាងតូចមិនឲនៅទៅកើតដែរ ។
" ខ្ញុំឆ្អែតហើយម៉ែដោះ " ពោលរួចរាងតូចក៏ងើបដើរ
ចេញទៅធ្វើប្រហើយមិនខ្វល់ពីអ្នកណាមួយរៀលព្រោះគេមិនបានធ្វើអ្វីផងទៅខ្វល់ជាមួយនិងសម្តីដែលគ្មានបានការធ្វើអ្វីទៅនាំតែឈឺក្បាលទទេៗ ។
" គេអាចជាមិនចង់ឲអូននៅទីនេះក៏ថាបានដែរ " ពេលរាងតូចចេញទៅផុតនាងក៏នៅតែនិយាយកាន់តែធ្វើឲរាងតូចមានឈ្មោះថាជាមនុស្សអាក្រក់សូម្បីតែមនុស្សមកសុំនៅជាមួយហើយគេក៏មិនចង់ឲនៅជាមួយដែរ ។
" កុំខ្វល់ពីគេអីសំខាន់បងឲអូននៅទីនេះមិនចាំបាច់គិតពីគេទេ " ថេយ៉ុង ទាញនាងយកមកអោបក្រោមស្នាមញញឹមយ៉ាងពិលពុលរបស់នាងតែនាយមើលមិនឃើញព្រោះនៅខឹងនិងរាងតូចដែលហ៊ាននិយាយបែបនេះដាក់មនុស្សស្រីដែលគេស្រលាញ់ ។ ពាក្យថាអ្នកក្រៅសម្រាប់រាងតូចវាធ្វើឲគេឈឺបានជាគេងើបដើរចេញពីតុទុកឲពួកគេទាំងពីរនៅសាសងគ្នាបន្តទៀតចុះមាត់និយាយថាអ្នកក្រៅទាំងដែលពួកគេទាំង
ពីរមានអេតាសុីវិលជាមួយគ្នាពេញច្បាប់រាងក្រាស់ក៏នៅតែនិយាយបែបនេះដាក់គេបានទៅរួច ។// Room //
មកដល់បន្ទប់រាងតូចក៏ទម្លាក់ខ្លួនអង្គុយលើពូកមួយទំហឹងខឹងចិត្តនិងរាងក្រាស់ខ្លាំងណាស់កាល
ពីយប់មិញនៅបំពានរាងកាយរបស់គេមួយយប់ទល់ភ្លឺហើយព្រឹកឡើងនៅមកនិយាយថាគេជាអ្នកក្រៅមុខស្រីរបស់គេទៀតឈឺចិត្តមែនហើយ ។
" អាមីន " ជុងគុក យកទូរស័ព្ទcallទៅអ្នកម្ខាងទៀត
ដែលជាមិត្តរបស់គេដើម្បីនិយាយរឿងនៅក្នុងចិត្តឲ
ស្តាប់យ៉ាងហោចណាស់ក៏ជួយកាត់បន្ថយបានបន្តិចដែរ
" មានអ្វីមែនទេយើងកំពុងតែបើកឡានមិនចង់និយាយប៉ុន្មានទេ " ជីមីន ឆ្លើយពីខ្សែរម្ខាងទៀតព្រោះគេមិនសូវជាជំនាញបើកឡានប៉ុន្មានទេខ្លាចថានិងមានគ្រោះថ្នាក់ពេលដែលកំពុងតែបើកបរបែបនេះត្រូវផ្តោតទៅលើផ្លូវតែមួយមុខមិនចង់និយាយឲអារម្មណ៍របស់គេផ្តាច់ការមើលផ្លូវបែបនេះទេ ។
" អឹម..បើចឹងចាំពេលធ្វើការចាំយើងនិយាយគ្នានៅឯ
ក្រុមហ៊ុនណា " ហេតុតែមិនចង់ឲមិត្តមកនិយាយជា
មួយពេលដែលកំពុងតែបើកបរបែបនេះបានជាគេសុខចិត្តចាំនិយាយពេលក្រោយទៀតក៏មិនខានពេលដែរព្រោះនៅមានពេលជួបគ្នារាប់មិនអស់ទៀត ។
" Ok..បើចឹងចាំនិយាយគ្នាពេលក្រោយណាយើងបិទហើយ " ជីមីន ក៏ផ្តាច់ការទំនាក់ទំនងព្រោះគេមិន
មែនមិនចេះបើកណាស់ណាទេគ្រាន់តែខានបើកយូរ
ហើយក៏យូរៗមកបើកបែបនេះការពារប្រសើរជាងព្យាបាលដែរ... ។#JK🐰
VOUS LISEZ
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom