ភាគទី50: ខ្ញុំព្រមដើម្បីបង !!

794 42 12
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី50🔥: ខ្ញុំព្រមដើម្បីបង !!

#Enjoy_reading

" មិនមែនបែបនិងទេថេយ៉ុង..ហឹុក..បងស្តាប់អូនបក
ស្រាយសិន " ជុងហ្គុក ក្រវីក្បាលតតាក់បដិសេធនូវអ្វីដែលថេយ៉ុងនិងអ្នករាល់គ្នាបានឃើញព្រោះគេមិន
បានធ្វើដូចដែលនាយបានឃើញពិតមែនមិនថាយ៉ាងណាគេក៏នៅតែទទួលនិងនិយាយពាក្យនិងដដែលគ្រប់យ៉ាងគេមិនដឹងដូចគ្នាថាមកនៅទីនេះបានយ៉ាងមិចហើយស្ថិតក្នុងសភាពបែបនេះបានយ៉ាងមិច ? គេគ្រាន់តែដឹងថាគេបានរងចាំជីមីននៅ
មុខបន្ទប់បន្ទាប់មកមិនដឹងថានរណានោះទេដែលយកអ្វីក៏មិនដឹងមកខ្ទប់មាត់របស់គេរហូតដល់សន្លប់ពេលភ្ងាក់ដឹងខ្លួនឡើងមកក៏ស្ថិតក្នុងសភាពអាក្រាតកាយនៅលើគ្រែជាមួយនិងប្រុសផ្សេងមិនមែនជាប្តីរបស់គេទៅវិញហើយអ្វីដែលពិសេសនោះគឺប្តីរបស់គេក៏បានមកឃើញច្បាស់ណាស់ថានាយនិងយល់ច្រឡំមិនខានទេព្រោះអ្វីដែលនាយបានឃើញ ។
" រូបភាពច្បាស់ប៉ុណ្ណឹងហើយចង់បកស្រាយហេស ? ឯងគិតថាខ្ញុំខ្វាក់ភ្នែកមែនទេ ? បើចង់មកសាហាយគ្នាជាមួយវាណាស់ក៏ប្រាប់ខ្ញុំតាមត្រង់មកមិនចាំបាច់និយាយកុហកដោយយកឈ្មោះអ្នកផ្សេងមកបញ្ឈោតខ្ញុំចឹងទេ " ថេយ៉ុង ក៏ប្រកែកតវ៉ាដូចគ្នានាយបាន
ឃើញគ្រប់យ៉ាងប្រពន្ធរបស់គេនៅលើគ្រែជាមួយនិងប្រុសផ្សេងនៅចំពោះមុខដោយគ្មានសម្លៀកបំពាក់ទាំងពីរនាក់ខ្លួនប្រាណក៏មានស្លាកស្នាមហើយនៅមកប្រាប់ថាគេយល់ច្រឡំចឹងហេស ? គេមិនបានខ្វាក់
ភ្នែកហើយអ្នកគ្រប់គ្នាក៏បានឃើញដែរមិនមែនមាន
តែនាយម្នាក់ទេចង់មកប្រាប់ថាគ្មានរឿងអ្វីកើតឡើងទាំងដែលគ្រប់យ៉ាងក៏បានឃើញច្បាស់និងភ្នែកចឹងហេស ?
" មិនមែនទេ..ហឹុក..ថេយ៉ុង..ហឹុក..អូនមិនដឹងថាមកនៅក្នុងបន្ទប់មួយនោះយ៉ាងមេចទេ..ហឹុក..អូនភ្ងាក់មកក៏បានឃើញបែបនិងទៅហើយអូនមិនដឹងថាអូនទៅនៅក្នុងបន្ទប់នោះយ៉ាងមិចពិតមែនទេ..ហឹុក..បងត្រូវជឿអូនណាថេយ៉ុង..ហឹុក..អូនពិតជាមិនដឹងពិត
មែន " ជុងហ្គុក គេមិនដឹងថាខ្លួនទៅនៅទីនោះពិត
មែនមិនថាគេនិយាយយ៉ាងណាក៏គ្រប់គ្នាមិនជឿព្រោះរូបភាពវាច្បាស់ពេក ។
" ថេយ៉ុងគេមិនបានខ្វាក់ភ្នែកនោះទេ..ឯងបានគេងជាមួយនិងប្រុសផ្សេងនៅចំពោះមុខរបស់គេបែបនេះហើយចង់បកស្រាយស្អីទៀត..មិនដឹងថាកន្លងមកមានណាត់ជួបគ្នាពេលដែលថេយ៉ុងមិននៅទៅធ្វើស្អីគ្នាខ្លះក៏មិនដឹង " សេលីណា និយាយបន្ថែមដើម្បីឲថេយ៉ុងឡើងកំហឹងឡើងមកក្នុងភ្នែកពោពេញទៅដោយភាពស្អប់ជុងហ្គុកនៅក្នុងក្រសែភ្នែកមិនថាពាក្យនិយាយនោះគឺជាពាក្យដែលញុះញង់កម្រិតណានោះទេសំខាន់ថេយ៉ុងនិងខឹងស្អប់ជុងហ្គុកដូចដែលនាងបានគិតទុក ។
" លោកថេយ៉ុងលោកស្តាប់បកស្រាយសិនទៅគ្រប់
យ៉ាងមិនដូចដែលលោកបានឃើញទេពួកយើងពិតជាមិនប៎… " អុីឈិន ចង់ដោះស្រាយប្រាប់នាយដូច
គ្នាថារឿងវាមិនមែនបែបនិងពិតមែនព្រោះគេផ្ទាល់ក៏មិនដឹងដូចគ្នាថាខ្លួនមកនៅក្នុងសភាពនេះបានយ៉ាងមិចតែគេនិយាយមិនទាន់និងបានបកស្រាយចប់អស់ផងថេយ៉ុងក៏កាត់សម្តីរបស់គេបាត់ទៅហើយ ។
" ឈប់និយាយទៅខ្ញុំជឿនូវអ្វីដែរខ្ញុំបានឃើញតែ
ប៉ុណ្ណោះ " ថេយ៉ុង
" ហឹុក..ថេយ៉ុងបងស្តាប់អូនសិនតែបន្តិចក៏បានរឿងមិនដ៎ " ជុងហ្គុក
" យើងលែងលះគ្នាទៅ " ថេយ៉ុង ពោលពាក្យចេញមកទាំងទឹកមុខសោកសៅព្រមទាំងអស់សង្ឈឹមនៅក្នុងចិត្តបំផុតមិនគួរណាគ្រប់យ៉ាងក្លាយទៅជាបែប
នេះនោះទេក្តីស្រឡាញ់ដែលមានទៅលើជុងហ្គុកទាំង
ប៉ុន្មានក៏រសាត់ទៅតាមនិងដូចគ្នាទឹកភ្នែកដែកដក់នៅក្នុងកែវភ្នែករៀបនិងចេញមកពេលដែលពោលពាក្យលែងគ្នា ។
" អាថេឯងនិយាយស្អី ? " ណាមជូន ស្ទុះទៅរកប្អូន
ប្រុសភ្លាមនៅពេលដែលឺប្រយោគរបស់គេនិយាយចេញមកបែបនេះគេចង់លែងលះគ្នាទាំងដែលមិន
ទាន់បានស្តាប់ហេតុផលចេញពីមាត់របស់ជុងហ្គុកបន្តិចសោះជឿនូូវអ្វីដែរបានឃើញនិងភ្នែកតែមួយមុខគត់មិនដឹងថារូបភាពនោះគឺជារឿងប្រឌិតរឺមួយក៏អត់ទាំងមិនទាន់ច្បាស់លាស់គេបែរជាសម្រេចចិត្តលែង
លះជាមួយនិងជុងហ្គុកដោយវិធីបែបនិងហេស ? មិនគិតសិនទេរឺមុននិងនិយាយពាក្យបែបនិងចេញមកថាវាយប្រហារចិត្តរបស់ជុងហ្គុកកម្រិតណា ?
" ស្តាប់ការបកស្រាយរបស់គេសិនទៅថេយ៉ុងកុំដោយ
សារតែភាពមិនច្បាស់លាស់មួយពេលធ្វើឲឯងសម្រេចចិត្តខុសមួយពេលឲសោះ " ជីន ដើរចូល
មកជិតថេយ៉ុងដើម្បីដាស់សតិរបស់នាយកុំព្រោះតែរូបភាពមួយដែលនាយបានឃើញធ្វើឲប្តីប្រពន្ធរបស់នាយត្រូវមករកាំរកួសដល់ថ្នាក់លែងលះគ្នាបែប
នេះការសម្រេចចិត្តខុសរបស់យើងមួយពេលវានិងធ្វើឲយើងមានវិប្បដិសារីអស់មួយជីវីតក៏ថាបានដែរ ។
" ថេ..ថេយ៉ុង..ប៎..បងនិយាយអ្វីមានដឹងខ្លួនដែរទេ ? " ជុងហ្គុក សួរទៅនាយទាំងរដាក់រដុបស្រលាញ់គ្នាយល់ចិត្តគ្នាមិនទាន់បានប៉ុន្មានផងមកនិយាយពាក្យថាលែងលះគ្នាដោយមិនបានស្តាប់ហេតុផលពីអ្នកម្ខាងទៀតឲបានច្បាស់លាស់សិនចឹងហេស ? ចុះកន្លកមកដែលថាស្រលាញ់គ្នាណាស់ជឿចិត្តគ្នាយល់ពីគ្នាទៅវិញទៅមកនោះជាស្អីទៅវិញ ? បើសិនជាព្រមផ្តល់ឪកាសស្តាប់ការបកស្រាយថាមានរឿងអ្វីមួយកើតឡើងសិនមិនបានទេហេស ? ហេតុអ្វីគ្រាន់តែប៉ុណ្ណឹងក៏ធ្វើមិនបាននេះមិនមែនថាការយល់ចិត្តការជឿជាក់លើគ្នានោះទេ ។
" ខ្ញុំនិយាយច្បាស់ហើយយើងលែងលះគ្នាទៅឯងអាចទៅនៅជាមួយនិងមនុស្សដែលឯងស្រលាញ់មិន
មែនជាខ្ញុំកុំឲពិបាកចេញក្រៅណាត់ជួបគ្នាស្ងាត់ៗបែបនេះវាងាយស្រួលដល់ឯងទៅវិញទេ " ជុងហ្គុកមិនបានធ្វើដូចឃើញហេតុអ្វីនាយមិនព្រមជឿចុះមិចក៏ពេលដែលនាយធ្វើអ្វីជាមួយនិងសង្សាររបស់នាយមិនថាសាងស្នេហ៍នៅកន្លែងណានាយតែងតែបញ្ឈឺគ្រប់់ពេលជុងហ្គុកមានដែរថាអ្វីរឺជេរស្តីសុំលែងលះគ្នាម្តងដែរទេ ? ចំលើយគឺអត់ទេជុងហ្គុកគេនៅស្ងៀមគ្រប់យ៉ាងមិនមាត់មិន.កមិនហាស្តីសុខចិត្តនៅទ្រាំលាក់ការឈឺចាប់សង្ងំយំម្នាក់ឯងមិនឲគេដឹងចុះនាយវិញនោះនេះជាស្អីរឿងបែបនេះកើតឡើងមកដោយមិនដឹងហេតុផលបើសិនជាព្រមស្តាប់ការនិយាយពន្យល់របស់ជុងហ្គុកតែបន្តិចមិនបានទេរឺ ? មកនិយាយសុំលែងលះចុះថាកន្លងមកស្រលាញ់ជឿជាក់វាជាស្អីវិញគ្រាន់តែគេខុសតែម្តងទាំងមិនដឹងអ្វីសោះថេយ៉ុងបែរជាមកសុំលែងលះងាយៗចឹងហេស ? រឺក៏កន្លងមកនាយមិនដែរដាក់ចិត្តស្រលាញ់ជុងហ្គុកម្តងណាទេ ?
" បងគិតច្បាស់ហើយមែនទេ ? " សំនួរសួរទាំងអួលដើម.កបើនាយគិតច្បាស់ហើយជុងហ្គុកក៏គ្មានអ្វីហាមឃាត់បានដែរព្រោះគេបានព្យាយាមនិយាយនិងព្យាយាមបកស្រាយអស់ហើយតែបើនាយនៅតែមិន
ព្រមស្តាប់ការបកស្រាយរបស់គេទេគេក៏មិនដឹងថាធ្វើយ៉ាងមិចដូចគ្នាគ្រប់យ៉ាងគឺមានតែភាពឈឺចាប់រៀង
ខ្លួន ។
" ខ្ញុំគិតច្បាស់ហើយដើម្បីក្តីសុខរបស់ឯង " មាត់ខុស
ពីចិត្តរបស់នាយនិងធ្វើឲនាយបាត់បង់ឪកាសនេះទៅជារៀងរហូត..កន្លងមកថេយ៉ុងគេស្រលាញ់ជុងហ្គុកខ្លាំងបំផុតខ្លាំងដល់ថ្នាក់អាចស្លាប់ដើម្បីគេបានតែរឿងដែលធ្វើឲនាយបានឃើញនៅថ្ងៃនេះធ្វើឲគេដឹងថាជុងហ្គុកមិនបានស្រលាញ់គេដូចដែលគេស្រលាញ់ជុងហ្គុកវិញបើសិនជាអ្នកផ្សេងដែលបានឃើញប្រពន្ធរបស់ខ្លួនឯងទៅដេកអោបអ្នកផ្សេងទាំងគ្មានខោអាវជាប់ខ្លួនបែបនេះគេក៏មិនគិតអ្វីច្រើនក្រៅពីថាប្រពន្ធមានសាហាយហើយមិនអាចទ្រាំតទៅទៀតបានមានតែសុំលែងលះគ្នាដើម្បីឲពួកគេទាំងពីរមានក្តីសុខជាមួយគ្នាដោយមិនចាំបាច់លួចលាក់បែបនេះ
" ខ្ញុំព្រមដើម្បីបងដូចគ្នា " ជុងហ្គុក ញញឹមក្សោះទៅ
កាន់ថេយ៉ុងម្នាក់ៗស្រក់ទឹកភ្នែករៀងខ្លួនការសម្រេចចិត្តមួយនេះមិនប្រាកដថាជាអ្វីដែលថេយ៉ុងចង់បាននោះទេតែបើសិនជាគេបែកគ្នាមួយរយះថេយ៉ុងអាចជានិងយល់ច្បាស់ជាងនេះថាជីវិតរបស់គេអាចរស់ដោយគ្មានជុងហ្គុកបានរឺមួយក៏អត់ហើយគេនិងស្វែង
រកការពិតពីក្រោយរឿងមួយនេះដោយខ្លួនឯង ។ ថេយ៉ុងដើរចាកចេញទៅដោយមិននិយាយអ្វីព្រោះពេល
នេះគេបាននិយាយច្បាស់លាស់អស់ហើយគ្រប់យ៉ាងគេបានលះបង់ដើម្បីឲជុងហ្គុកបានជួបនិងមនុស្សដែលគេស្រលាញ់មិនចាំបាច់លាក់បាំងនិងគេតទៅ
ទៀតទាំងមិនបានសួរជុងហ្គុកច្បាស់ថាកន្លងមកជុង
ហ្គុកក៏បាននិយាយនិងបង្ហាញប្រាប់តាមកាយវិការដូចគ្នាថាមនុស្សដែលគេស្រលាញ់គឺជាអ្នកណាម្នាក់នោះគឺជាថេយ៉ុងគ្រប់យ៉ាងដែលជុងហ្គុកនិយាយគឺជាពាក្យពិតមិនបានកុហករឺក៏ប្រឌិតអ្វីឡើយហើយជុង
ហ្គុកក៏សម្រេចចិត្តច្បាស់ដូចគ្នាក្នុងការព្រមលែងពីប្តីរបស់ខ្លួនដែលនាយធ្វើបែបនេះអាចមកពីនាយនិងត្រលប់ទៅរកសង្សាររបស់នាយវិញក៏ថាបានដែរហើយក៏និងកសាងអនាគតជាថ្មីជាមួយគ្នាដោយគ្មានរូបគេមករំខានតទៅទៀតក៏ថាបានដែរ... ។

         ឈឺរៀងខ្លួន !!

#JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now