Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔
🔥ភាគទី74🔥: រៀបការម្តងទៀត !!
#Enjoy_reading😘
« អ្នកនាងសេលីណា សង្សាររបស់ឯងអាថេ » សម្តីរបស់យ៉ុនហ្គីធ្វើឲ្យគ្រប់គ្នាត្រូវបើកភ្នែកធំៗ ព្រោះមិននឹកស្មាន ហើយវាក៏មិនអាចដែរព្រោះ…
« មិនអាចទេដឹងhyung ព្រោះនាងគ្មានសិទ្ធិអីធ្វើបែបនឹងមកលើខ្ញុំហើយនឹងជុងហ្គុកទេ » សេលីណា បានបែកជាគ្នាជាមួយថេយ៉ុងរួចហើយ នាងក៏គ្មានសិទ្ធិអីទៅធ្វើបែបនឹងដាក់ជុងហ្គុកដែរ ព្រោះបើពីមុនវាក៏អាចតែឥលូវគឺមិនអាចទេ នាងមានអ្នកថ្មីដែលល្អជារូបនាយហើយ វាមិនអាចដែលនាងទៅធ្វើរឿងឆ្កួតបែបនឹងបានទេ។
« បងក៏មិនចង់ជឿដែរ បន្ទាប់ពីកូនចៅចំណិតរបស់បងបាននិយាយប្រាប់ ព្រោះកាមេរ៉ាសុវត្ថិភាពបានឃើញនាងជាអ្នកនៅក្នុងឡានមួយនោះពិតមែន ហើយឡានមួយនោះដូចទៅនឹងស្លាកលេខឡានរបស់នាងដែលបានបើកបរជិះរាល់ថ្ងៃមិនខុសទេ ព្រោះគ្រប់យ៉ាងគឺបែបនេះ » យ៉ុនហ្គី និយាយហេតុ
ផលឲ្យគ្រប់គ្នាបានស្តាប់ទាំងអស់។ តាំងពីថ្ងៃដែលសេលីណាបានបែកគ្នាជាមួយនឹងថេយ៉ុងនៅថ្ងៃនោះ ក៏ជាថ្ងៃដែលប្រុសថ្មីរបស់នាងបានបោះបង់នាងចោលដូចគ្នា ដោយប្រុសម្នាក់នោះបានដឹងថានាងជាមនុស្សយ៉ាងមិច គឺជាមនុស្សមុខលុយ ទាក់ទងមនុស្សប្រុសគ្រប់គ្នាដើម្បីតែលុយមួយមុខគត់ នាងមិនដែលស្រលាញ់អ្នកណាស្មោះម្នាក់ទេ ទោះបីជាប្រុសម្នាក់នោះស្រលាញ់នាងខ្លាំងប៉ុណ្ណាក៏ដោយ តបើនាងបោកប្រាស់រូបគេ គេក៏មិនអាចដើរទៅផ្លូវជាមួយនាងបានតទៅទៀតដែរ ហើយបន្ទាប់ពីបែកគ្នាជាមួយប្រុសម្នាក់នោះ សេលីណាបានគិតថាគ្រប់យ៉ាងគឺមកពីជុងហ្គុកទាំងអស់ គេបានដណ្តើមរបស់នាងយកទៅគ្រប់យ៉ាង ព្រមទាំងថេយ៉ុងក៏ដូចគ្នា ទើបនាងចាប់ផ្តើមបែកសតិ តាមដានរាល់សកម្មភាពរបស់ជុងហ្គុករហូតមក។ ដល់ថ្ងៃមួយ នាងបានឃើញថេយ៉ុងតាមអង្វករជុងហ្គុក ទើបនាងកើតចិត្តខឹងនឹងជុងហ្គុកគុណនឹងពីររហូតដល់ហ៊ានបែកគំនិតបើក
ឡានទៅបុកជុងហ្គុក នៅពេលដែលបានឃើញគេដើរឆ្លងផ្លូវចេញពីថេយ៉ុងពេលនោះ តែជាអកុសលនាងបែរជាបើកប៉ះជាមួយនឹងថេយ៉ុង ដែលមករងជំនួសជុងហ្គុកទៅវិញ អ្នកដែលដេកនៅលើថ្លុកឈាមគឺជាថេយ៉ុង ដែលមិនមែនជាជុងហ្គុកជាអ្នកដេកនៅលើថ្លុកឈាមមួយនោះទៅវិញ នាងភ័យខ្លាចពេកក៏បើក
ឡានរត់គេចខ្លួននៅពេលដែលគ្មានអ្នកចាប់អារម្មណ៍នឹងនាង ហើយក៏រត់គេចពីពេលនោះបាត់ទៅ ទើបតែថ្ងៃនេះ ការពិតក៏បានលាតត្រដាងឡើងមកគ្រប់យ៉ាងគឺជានាងជាអ្នកធ្វើទាំងអស់។
« ខ្ញុំមិននឹកស្មានថានាងហ៊ានធ្វើបែបនេះសោះ » ថេយ៉ុង និយាយរបៀបរបួសចិត្តនឹងនាង ព្រោះមិននឹកស្មានថានាងអាចធ្វើបែបនេះបានទាល់តែសោះ ដល់ថ្នាក់ហ៊ានបើកឡានមកសម្លាប់មនុស្សបែបនេះ វាមិនមែនជារឿងលេងសើចទេ ប៉ុនប៉ងសម្លាប់មនុស្សបែបនេះ ទោសធ្ងន់ខ្លាំងណាស់។
« ចុះពេលនេះនាងយ៉ាងមិចហើយ? » ជុងហ្គុក សួរពីរនាងព្រោះតែបារម្ត នេះក៏ដោយសារតែគេដូចគ្នា បើកុំតែគេស្រលាញ់គ្នាជាមួយនឹងថេយ៉ុង កុំអីសេលីណាក៏មិនក្លាយទៅជាបែបនេះដែរ តែអ្នកទាំងពីរគឺស្រលាញ់គ្នាដោយក្តី ស្រលាញ់ មិនមែនព្រោះតែលុយដូចជានាង ទោះបីជាអ្នកទាំងពីរបានរៀបការជាមួយគ្នាពិតមែន វាក៏គ្មានក្តីសុខដែរ ព្រោះសេលីណាស្រលាញ់លុយរបស់ថេយ៉ុងទៅវិញទេ។ ហើយពេលនេះប្រហែលជាអ្នកទាំងពីរបានរស់នៅជាមួយគ្នា សាងគ្រួសារដ៏មានសុភមង្គលជាមិនខាន ទោះបីជានាងព្រមរៀបការដោយសារតែលុយក៏ដោយ។
« បងទើបតែប្តឹងប៉ូលីសឲ្យទៅចាប់នាងមិញនេះទេ ខាងយើងមានភស្តុតាងគ្រប់គ្រាន់ ដើម្បីយក
ទោសពីនាង » កាមេរ៉ាសុវត្ថិភាពបានឃើញរូបនាង ថាជាអ្នកបើកបុកបែបនេះពួកគេអាចយកទោសពីនាងបានហើយ។
« ខ្ញុំក៏បានលឺថានាងមានសតិមិនគ្រប់ដែរ តាំងពីបែកគ្នាជាមួយនឹងអាថេមក » ជេហូប
« ហេតុតែនាងបែបនេះហើយ បានជានាងដល់ថ្នាក់ហ៊ានចង់សម្លាប់មនុស្សបែបនេះ បើសិនជានាងមិនកើតរឿងបែបនេះទេ ប្រហែលជាស្មើរនេះតាមចាប់ប្រុសអ្នកមានទៀតមិនខានទេ » ជីន និយាយបែប
នេះក៏ត្រូវ មនុស្សគ្រប់គ្នានៅពេលដែលបាត់បង់សតិ ហ៊ានធ្វើគ្រប់យ៉ាងដើម្បីចង់ឈ្នះ ទោះបីជាការប្រព្រឹត្តនោះខុសច្បាប់ឬមួយក៏អត់ សំខាន់គ្មានអ្នកណាដឹងបានទេ ព្រោះអារម្មណ៍ឆ្កួតលីលាមកបងមុខអស់ទៅ
ហើយ។
« ចាត់ទុកថាខ្ញុំហើយនឹងជុងហ្គុក បានអស់កម្មពារជាមួយនាងទៅចុះ » ទោះបីជាចង់ជួយនាង ឲ្យត្រលប់មកដូចដើមវិញក៏មិនអាចដែរ ថេយ៉ុងអាចជួយបានត្រឹមតែឲ្យនាងចេញពីគុក ហើយទៅរស់នៅកែប្រែចិត្តនៅក្នុងមន្ទីរពេទ្យចិត្តសាស្រ្តតែប៉ុណ្ណោះ គឺនាយជួយបានតែប៉ុណ្ណឹងពិតមែន បើសិនជាព្រមដោះលេងនាងឲ្យមានសេរីភាពងាយៗ ខ្លាចថាថ្ងៃណាមួយនាងនឹងមកចាត់ការពួកគេវិញដោយមិនដឹងខ្លួន។
« ចុះឯងពីនាក់ប្រុងនឹងធ្វើយ៉ាចមិចទៀត បន្ទាប់
ពីចេញពីមន្ទីរពេទ្យហើយ ? » ណាមជូន រឿងក៏ចប់អស់ទៅហើយ នៅឡើយតែគូរស្នេហ៍ដែលទើបតែយល់ចិត្តគ្នាតែប៉ុណ្ណោះ ព្រោះគ្រប់យ៉ាងមានការយល់ច្រឡំច្រពាក់ច្រពិនគ្នាពេញនឹង ទាល់តែថេយ៉ុងដេក
ពេទ្យបែបនេះ បានជាម្នាក់ៗព្រមយល់ចិត្តរបស់នាយ
។
« ខ្ញុំនឹងរៀបការជាមួយជុងហ្គុកម្តងទៀត នៅ
ពេលដែលខ្ញុំចេញពីមន្ទីរពេទ្យ »
« ហាស ? » សម្តីរបស់នាយ ធ្វើឲ្យគ្រប់គ្នាភ្ងាក់ផ្អើលជាខ្លាំង សូម្បីតែជុងហ្គុកក៏ដូចគ្នាដែរ នេះគេចង់លេងអីឲ្យប្រាកដទៅ រៀបការជាមួយគ្នាម្តងរួចមកហើយ ហើយឥលូវមកនិយាយថាចង់រៀបការម្តងទៀតបែបនេះ ពួកគេមិនត្រូវចងដៃរបស់ថេយ៉ុងអស់
ពីដងក្នុងមួយជីវិតទៅហើយទេហី។
« ក្រែងឯងរៀបការម្តងហើយមិនអញ្ចឹង ឥលូវចង់មករៀបការម្តងទៀតយ៉ាងមិចនឹង បងមិនយល់ទេ » ជីន
« មែនហើយថេយ៉ុង បងចាបំបាច់គិតពីររឿងនេះធ្វើអី នាំតែខាតពេលទេ » ជុងហ្គុក ក៏យល់ស្រប រៀប
ការម្តងហើយមិនចាំបាច់ឲ្យមានពិធីម្តងទៀតទេ វារញ៉េរញ៉ៃខ្លាំងណាស់ ខាតពេលវេលាធ្វើការថែម
ទៀត។
« នៅពេលនោះ បងរៀបការជាមួយអូនគឺជាការបង្ខំ មិនបានស្រលាញ់អូនចេញពីចិត្តពិតរបស់បង ហើយដែលបងចង់រៀបការម្តងទៀត ព្រោះយើងរៀប
ការម្តងនេះ គឺជាការស្រលាញ់ពេញចិត្តទាំងសងខាង មិនមែនជាការបង្ខំដូចជាលើកមុន » ថេយ៉ុង ចាប់ដៃរបស់ជុងហ្គុកយកមកកាន់ និយាយប្រាប់ពីហេតុផលរបស់នាយ កាលរៀបការដំបូង ព្រោះតែគ្រួសារចាប់
បង្ខំ នាយមិនបានស្ម័គ្រចិត្តសូម្បីតែបន្តិច ហើយក៏គ្មានចិត្តស្រលាញ់ជុងហ្គុកដែរពេលដែលរស់នៅបន្ទប់ជាមួយគ្នា ពេលនេះនាយចង់ធ្វើម្តងទៀត ដោយសារក្តីស្រលាញ់ដែលមានឲ្យគ្នាទៅវិញទៅមក នាយធ្វើឲ្យគ្រប់គ្នាបានដឹង ថានាយស្រលាញ់ជុងហ្គុក ព្រមមើល
ថែគេអស់មួយជីវិតរបស់នាយរហូតតទៅ។
« ហឹក..ហឹក.. » ជុងហ្គុក មិនអាចធ្វើអ្វីបានក្រៅ
ពីស្រក់ទឹកភ្នែក ព្រោះតែរំភើបចិត្ត នឹងការនិយាយរបស់ថេយ៉ុង មិនស្មានថាគេគិតគូរដល់ថ្នាក់នេះសោះ ប្តីអ្នកណាអីក៏ល្អម្លេះ។
« អឹម.. » គ្រប់គ្នាក៏យល់ស្របនឹងគំនិតរបស់ថេយ៉ុងដែរ នៅពេលស្តាប់ហេតុផល ព្រោះពួកគេក៏ដឹងដែរ ពេលរៀបការនោះគឺគ្មានអ្នកណាស្ម័គ្រចិត្តនោះទេ ដល់ពេលនេះថេយ៉ុងព្រមរៀបការម្តងទៀត វាក៏មិនខុសទាស់អ្វីដែរ រងចាំតែចង់ដៃម្តងទៀតទៅបានហើយ -.- ។#JK🐰
YOU ARE READING
💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )
ActionKim Taehyung & Jeon Jungkook Taehyung Top & Jungkook Bottom