ភាគទី70: កូនខ្ញុំយ៉ាងមិចហើយ ??

1.2K 48 6
                                        

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី70🔥: កូនខ្ញុំយ៉ាងមិចហើយ ??

#Enjoy_reading

      ពីរម៉ោងបានកន្លងផុតទៅ នៅពេលនេះទ្វារបន្ទប់សង្រ្គោះបន្ទាន់មិនទាន់ឃើញបើកនូវឡើយទេ ធ្វើឲ្យចិត្តរបស់ជុងហ្គុកកាន់តែមានការភ័យខ្លាចលើសដើមទៅទៀត គេអង្គុយនៅមិនស្ងៀម សូម្បីតែអុីឈិន
ដេញឲ្យទៅសម្អាតខ្លួនក៏មិនព្រមទៅ ខ្លួនប្រាណរបស់គេទាំងមូលពោពេញទៅដោយ ឈាមពណ៌ក្រហមស្រស់របស់ថេយ៉ុង ដែលគេក្រសោបខ្លួនរបស់ថេយ៉ុងជាប់ ទើបគេក៏ត្រូវមកប្រលាក់បែបនេះដូចគ្នា ភ្នែករបស់ជុងហ្គុកសម្លឹងមើលទៅមុខទ្វារជាប់ ដោយមិនហ៊ានដកចេញពីរ ភ្នែកទៅមើលអ្វីផ្សេង។
      « ជុងហ្គុកកូន »
      « ម៉ាក់..ហឹក.. » ជុងហ្គុក គ្រាន់តែលឺសម្លេងអ្នកជាម្តាយភ្លាម ក៏រត់ទៅអោបគាត់ភ្លាមតែម្តង ទទួលស្គាល់ថាពេលនេះ គេពិតជាទន់ជ្រាយភ័យ ខ្លាចខ្លាំងណាស់ ខ្លាចថាថេយ៉ុងនឹងកើតអ្វីធ្ងន់ធ្ងរ។
      « ថេយ៉ុងយ៉ាងមិចទៅហើយកូន? » លោកស្រី
គីមហើយនឹងប្តីរបស់គាត់ គ្រាន់តែទទួលបានដំណឹងពីរជុងហ្គុកថាថេយ៉ុងមានគ្រោះថ្នាក់ គាត់ក៏ជិះយន្ត
ហោះត្រលប់មកសេអ៊ូលវិញភ្លាម ដោយសារតែលោកទាំងពីរទៅស្រុកកំណើតម្តងទៀត ទៅមើលលោកតាដែលឈឺ ទោះបីជាគាត់បានគ្រាន់បើក៏ដោយ គ្រាន់តែគាត់មកដល់ភ្លាម ក៏ប្រញាប់បើកឡានទៅផ្ទះរបស់អ្នកដន្លងភ្លាម ដើម្បីមកមើលជាមួយគ្នា មកដល់មន្ទីរ
ពេទ្យក៏បានឃើញជុងហ្គុកហើយនឹងប្រុសម្នាក់កំពុង
តែអង្គុយរងចាំគ្រូពេទ្យនៅមុខទ្វាររួចជាស្រេច។
      « គ្រូពេទ្យមិនទាន់ចេញមកវិញទេអ្នកម៉ាក់ » ជុងហ្គុក នៅតែហៅថាម៉ាក់ដូចដើម ព្រោះអ្នកទាំងពីរមិនទាន់បានលែងគ្នានូវឡើយ ទោះបីជាបែបនោះក៏ជុងហ្គុកនៅតែហៅគាត់ថាម៉ាក់ដដែល ព្រោះគេចាត់
ទុកគាត់ស្រលាញ់ដូចជាម៉ាក់បង្កើតខ្លួនឯងទៅហើយ។
      « ជុងហ្គុក ថេយ៉ុងយ៉ាងមិចហើយ ? » យ៉ុនហ្គីជាមួយនឹងអ្នកគ្រប់គ្នា គ្រាន់តែទទួលបានដំណឹងភ្លាមក៏ប្រញាប់ប្រញាលមកមន្ទីរពេទ្យយ៉ាងលឿន ដោយសារតែចិត្តរបស់ពួកគេបារម្តពីថេយ៉ុង យ៉ាង
ណាថេយ៉ុងក៏ដូចជាប្អូនបង្កើតម្នាក់ដែរ។
      « គ្រូពេទ្យមិនទាន់ចេញមកទេ Hyung » ជុងហ្គុក
      « ចុះមិចក៏មានរឿងបែបនេះកើតឡើង ? ឯងជួយប្រាប់បងបន្តិចបានទេ ហេតុអ្វីក៏ថេយ៉ុងក្លាយ
ទៅជាបែបនេះ? » ណាមជូន ភាគច្រើនតែងតែចូចិត្តស្តីឲ្យថេយ៉ុងច្រើនជាងគេ ទោះបីជាមាត់ និយាយផ្សេងតែចិត្តរបស់នាយ ស្រលាញ់ថេយ៉ុងខ្លាំងលើសពីការគិតទៅទៀត នៅពេលដែលឃើញប្អូនក្លាយទៅជាបែបនេះ អ្នកជាបងក៏បារម្តខ្លាំងដូចគ្នាដែរ។
      « ពួកយើងក៏មិនដឹងដែរ នៅសុខៗឡានមួយគ្រឿងនោះ ក៏តម្រង់មករកជុងហ្គុកតែម្តង លោកថេយ៉ុងជាអ្នកឃើញហេតុការណ៍ ទើបគេមករងជំនួសជុងហ្គុក ហើយក៏ដូចដែលគ្រប់គ្នាបានឃើញនឹងឯង » អុីឈិន និយាយជំនួសជុងហ្គុក ព្រោះមើលទៅគេប្រហែលជានិយាយអ្វីមិនចេញទេ គិតតែពីយំមិន
ឈប់។
      « ពុទ្ធោ..ថេយ៉ុងកូនម៉ាក់ » លោកស្រីគីម លើក
ដៃទប់ទ្រូងស្ទើរតែសន្លប់ នៅពេលដែលបាន ស្តាប់ការនិយាយពីមាត់របស់អុីឈិន។
      « អូនស្ងប់អារម្មណ៍ » លោកគីម ក៏គ្រាអ្នកជាប្រពន្ធឲ្យអង្គុយនៅលើកៅអីពេទ្យ បើឈរយូរជាងនេះច្បាស់ជាសន្លប់ដេកពេទ្យទាំងម្តាយទាំងកូនមិនខានទេ។
      « ចុះលោកមានដឹងទេថាឡានមួយនោះ ជាឡានរបស់អ្នកណា ដែលមានបំណងបើកមករកជុងហ្គុកបែបនេះ? » ជីន បើសិនជាបានឃើញថាម្នាក់នោះគឺជាអ្នកណា បងប្រុសម្នាក់នេះនឹងចាប់ដាក់គុកមិន
ខានទេ ពីបទដែលហ៊ានបើកឡានមកបុកប្អូនរបស់គេបែបនេះ។
      « ខ្ញុំមិនដឹងទេ ព្រោះវាបើកលឿនពេក ពេលដែលថេយ៉ុងក្លាយជាបែបនេះ ខ្ញុំមិនបានចាប់អារម្មណ៍នឹងឡានមួយនោះ ទើបមិនដឹងថាជាអ្នកណា » កើតរឿងភ្លាម ជុងហ្គុកក៏គាំងនៅមួយកន្លែង ឯអុីឈិនក៏ភ្លឹកនឹងកាយវិការរបស់ជុងហ្គុក ដែលមានទៅលើថេយ៉ុង ទើបគ្មានអ្នកណាចាប់អារម្មណ៍ទៅលើឡានមួយនោះ បណ្តាលឲ្យម្ចាស់ឡានបើករត់គេចខ្លួនត្រឹមតែមួយ
ពព្រឹចភ្នែក។
      « ហឹក..គឺមកពីខ្ញុំ..គ្រប់យ៉ាងគឺមកពីខ្ញុំទើបថេយ៉ុងក្លាយជាបែបនេះ..ហឹក..ម៉ាក់គឺមកពីខ្ញុំតែម្នាក់
..ហឹក.. » ជុងហ្គុក ក៏ហូរទឹកភ្នែកប្រៀបដូចជាទឹក
ភ្លៀងមកម្តងទៀត ឲ្យតែនឹកឃើញរឿងរ៉ាវដែលបានកើតឡើង ធ្វើឲ្យចិត្តរបស់ជុងហ្គុកទន់ជ្រាយមកពេលនឹង។
      « មិនមែនជាកំហុសរបស់កូនទេជុងហ្គុក កូនកុំគិតច្រើនអី » លោកស្រីចន លួងលោមកូនប្រុស មើលគេពេលនេះចុះ យំឡើងហើមភ្នែកអស់ទៅ
ហើយ គ្មានអ្នកណាចង់ឲ្យមានរឿងបែបនេះកើត
ឡើងមកទេ ព្រោះគ្រប់គ្នាមិនបានដឹងមុន។
      « អាហ្គុកឯងកុំគិតច្រើនអី វាមិនមែនជាកំហុសរបស់ឯងទេ លោកថេយ៉ុងប្រាកដជាមិនអីទេ » ជីមីន ម្នាក់ៗនាំគ្នាលួងលោមជុងហ្គុកទាំងអស់ ដើម្បីកុំឲ្យជុងហ្គុកគេគិតច្រើន ព្រោះមិនមែនជាកំហុសរបស់គេពិតមែន បើដឹងមុនក៏គ្មានរឿងបែបនេះបណ្តាលឲ្យមានឡើងដូចគ្នា។
      « បងនឹងរកមុខអ្នកដែលបុកថេយ៉ុងឲ្យមកទទួលទោសឲ្យបាន ទៅសើុបមើលទៅថាអ្នកណា ជាអ្នកបុកថេយ៉ុង កាន់តែលឿនកាន់តែល្អ » យ៉ុនហ្គី និយាយជាមួយនឹងកូនចៅចំណិតរបស់នាយ គេងក់
ក្បាលរួចក៏ទៅធ្វើតាមបញ្ជា មនុស្សម្នាក់នេះពូកែរឿងសើុបអង្កេតខ្លាំងណាស់ រកតែមួយថ្ងៃច្បាស់ជាឃើញដានអ្នកធ្វើរឿងនេះមិនខានទេ វាមិនខុសទេដែល
យ៉ុនហ្គី តែងតែឲ្យគេទៅណាមកណាជាមួយឬក៏ពឹងអ្វីមួយបែបនេះ។
        ក្រាក… »
      « អ្នកណាជាសាច់ញាតិអ្នកជំងឺ? » លោកគ្រូ ពេទ្យបើកទ្វារចេញមក សួររកញាតិអ្នកជំងឺ ព្រោះនៅ
ពេលនេះមនុស្សច្រើនខ្លាំងណាស់ គាត់មិនដឹងថាមួយណាជាញាតិអ្នកជំងឺនោះទេ។
      « ខ្ញុំលោកគ្រូពេទ្យ កូនប្រុសរបស់ខ្ញុំយ៉ាងមិចទៅហើយ ? » លោកស្រីគីម គ្រាន់តែឃើញគ្រូពេទ្យចេញមកវិញ គាត់ក៏សប្បាយចិត្តណាស់ទៅហើយ មុននឹងបោះប្រយោគសួរពីកូនគាត់ទៅកាន់គ្រូពេទ្យ។
      « អ្នកជំងឺមកដល់ទីនេះយូរបន្តិច ធ្វើឲ្យឈាមរបស់គេហូរមកមិនឈប់ តែពេលនេះអ្នកជំងឺមានសុវត្ថិភាពហើយ ព្រោះខាងមន្ទីរពេទ្យយើង នៅសល់ឈាមប្រភេទAB ត្រូវគ្នាជាមួយនឹងកូនប្រុសរបស់លោកស្រី » គ្រូពេទ្យ និយាយចប់ម្នាក់ៗក៏នាំគ្នាសប្បាយចិត្តដូចដកបន្លាចេញពីទ្រូង ជាពិសេសគឺជុងហ្គុកតែម្តង។ ថេយ៉ុងមានឈាមប្រភេទAB ជាឈាមដែលងាយស្រួលរក សំណាងខាងមន្ទីរពេទ្យតែងតែមានមនុស្សដែលមានឈាមប្រភេទនេះមកបរិច្ចាគ កុំអីថេយ៉ុងច្បាស់ជាយ៉ាប់មិនខានទេ។
      « ចុះពេលនេះពួកខ្ញុំអាចចូលទៅមើលគេបានដែរទេ? » ចិត្តបារម្ភចង់ដឹងចង់លឺ ទើបជេហូបសុំការ
អនុញ្ញាតពីពេទ្យជាមុនសិន មិនមែនចេះតែចង់ចូលទៅងាយៗទេ ដរាបណាគ្រូពេទ្យអនុញ្ញាតទើបអ្នក
គ្រប់គ្នាអាចមានសិទ្ធិ។
      « ខ្ញុំចង់ឲ្យអ្នកជំងឺសម្រាកឲ្យបានច្រើនប្រហែល
ជាស្អែកនេះពួកលោកអាចចូលមើលបានហើយ » ពេទ្យ
      « ចុះពេលណាទើបកូនប្រុសរបស់ខ្ញុំដឹងខ្លួនទៅ?  » លោកគីម ទោះបីជាថេយ៉ុងមានសុវត្ថិភាពក៏ពិត
មែន តែក៏មិនប្រាកដថានាយនឹងដឹងខ្លួនឡើងមកវិញឆាប់ៗដែរ បើធ្ងន់ធ្ងរដល់ថ្នាក់នេះ។
      « រងចាំមើលពីរបីថ្ងៃទៀត គេនឹងដឹងខ្លួនមកធម្មតា ពេទ្យសុំលាសិនហើយ » ពេទ្យ និយាយចប់ ក៏ដើរចេញទៅ ពិនិត្យមើលអ្នកជំងឺផ្សេងទៀត។
      « ថេយ៉ុងមានសុវត្ថិភាពហើយជុងហ្គុកកូន » លោកស្រីចន ក៏សប្បាយចិត្តព្រោះជាកូនប្រសារ ណាមួយចិត្តក៏បារម្តពីកូនរបស់ខ្លួន ដែលនៅតែបន្ទោសខ្លួនឯងមករហូតបែបនេះ។
      « បាទអ្នកម៉ាក់..ហឹក » ទឹកភ្នែកនៃក្តីរំភើបក៏ស្រក់ចុះមកម្តងទៀត គេពិតជាសប្បាយចិត្តណាស់ នៅពេលដែលដឹងថាថេយ៉ុងមិនអី បើសិនជានាយកើតអ្វីឡើងមកនោះ គេនឹងមិនអត់ទោសឲ្យខ្លួនឯងដែលជាដើមហេតុមិនខានទេ...។

     ខមិនសាច់រឿងផងណា💜

#JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Where stories live. Discover now