ភាគទី42: ខ្ញុំស្រលាញ់ឯង !!

1K 68 0
                                    

Title. 💔 ចំណងអាពាហ៍ពិពាហ៍ 💔

🔥ភាគទី42🔥: ខ្ញុំស្រលាញ់ឯង !!

#Enjoy_reading

" ម៉ោងស្មើរនេះហើយទើបតែមកដល់ផ្ទះ ? " ថេយ៉ុង ឈរផ្អែកនិងជញ្ជាំងនិយាយជាមួយរាងតូចពេលដែលបានឃើញគេដើរចូលមកក្នុងបន្ទប់ ។
" ផ្លូវស្ទះពេក " ជុងហ្គុក តបតាមសម្រួលព្រោះមានអារម្មណ៍ថាហត់ខ្លាំងណាស់មួយថ្ងៃនេះទាំងចិត្តហើយនិងកាយ ។
" ហេតុអ្វីក៏ឯងមិនដែរស្តាប់សម្តីរបស់ខ្ញុំនិយាយម្តង ? ខ្ញុំធ្លាប់ប្រាប់ថាកុំឲឯងទៅនិយាយជាមួយនិងអាមុខញីម្នាក់និងមិចក៏នៅតែជជេសបែបនេះ ? " ថេយ៉ុង
" ខ្ញុំក៏ជាមនុស្សបើមិនឲនិយាយជាមួយនិងមនុស្សលោកចង់ឲខ្ញុំនិយាយជាមួយនិងអ្នកណា ? គាត់ក៏ជាប្រធានរបស់ខ្ញុំលោកចង់ឲខ្ញុំមិនខ្វល់ពីគាត់ចឹងហេស ? " ជុងហ្គុក តបទៅវិញទាំងតឹងសរសៃ.កនាយចូលចិត្តហាមខ្លួនមិនឲទៅនិយាយជាមួយអ្នក
នេះអ្នកនោះបើបែបនិងមែនមិចក៏មិនដាក់ច្រវ៉ាក់គេឲនៅតែក្នុងបន្ទប់ដើម្បីកុំឲចេញទៅមើលពិភពលោកខាងក្រៅតែម្តងទៅ ។
" ព្រោះខ្ញុំមិនចូលចិត្តដែលប្រពន្ធរបស់ខ្ញុំទៅសិទ្និស្នាលជាមួយនិងអ្នកដទៃខ្លាចគេនិយាយដើមថាប្រពន្ធកំពុងតែពាក់ស្នែងឲខ្ញុំ " ថេយ៉ុង
" លោកយល់តែអារម្មណ៍ខ្លួនឯងកន្លងមកចុះលោកមានដែរគិតពីចិត្តរបស់ខ្ញុំម្តងណាទេ ? លោកនិយាយថាលោកគឺជាប្តីរបស់ខ្ញុំចុះលោកមានដែរយល់អារម្មណ៍ខ្ញុំដែលជាប្រពន្ធរបស់លោកម្តងណាទេ ? លោកហាមខ្ញុំមិនឲទៅសិទ្និស្នាលជាមួយនិងមនុស្សប្រុសដទៃចុះខ្ញុំអាចមានសិទ្ធិហាមលោកបានម្តងណាដែរទេ ? ខ្ញុំក៏ជាប្រពន្ធរបស់លោកតែខ្ញុំគ្មានសិទ្ធិហាម
លោកឲទៅពាក់ព័ន្ធជាមួយនិងមនុស្សស្រីគ្មានសិទ្ធិហាមឃាត់នៅការសម្រេចចិត្តរបស់លោកតែលោកមានសិទ្ធិមកលើខ្ញុំគ្រប់យ៉ាង " ជុងហ្គុក តបទៅវិញទាំងទឹកភ្នែកវាប៉ុន្មានដងហើយដែលនាយហាមនេះហាមនោះមិនឲធ្វើនេះមិនឲធ្វើនោះទាំងដែលគេគ្មានសិទ្ធិហាមដូចដែលនាយហាមមកលើខ្លួនព្រោះជុង
ហ្គុកវាគ្មានសិទ្ធិគ្រប់យ៉ាងគេក៏ចេះហត់ដែលធ្វើតាមតែចិត្តរបស់រាងក្រាស់បែបនេះហត់ចិត្តដែលត្រូវមើលប្តីសិទ្ធិស្នាលជាមួយនិងសង្សារអោបថើបផ្អែមល្ហែមនៅចំពោះមុខគេក៏ជាមនុស្សមានបេះដូងជាសាច់វាក៏ចេះឈឺដូចគ្នា ។
" ខ្ញុំគ្រាន់តែមិនចូលចិត្តឲឯងទៅរវីរវល់ជាមួយនិងអ្នកផ្សេង " ថេយ៉ុង
" លោកមិនចូលចិត្តឲខ្ញុំទៅរវល់ជាមួយនិងអ្នកផ្សេងខ្ញុំក៏ចង់សួរលោកថាហេតុអ្វីបានជាលោកធ្វើបែបនេះ ? លោកស្អប់ខ្ញុំតាំងពីដំបូងលោកមិនដែរស្រលាញ់ខ្ញុំម្តងណាទេចុះហេតុអ្វីលោកចាំបាច់មកធ្វើបែបនេះដែរឃាត់ខ្ញុំធ្វើអី ? បើកន្លងមកលោកមិនដែរមានចិត្តស្រលាញ់ខ្ញុំម្តងណាផងខ្ញុំធ្វើអ្វីលោកក៏មិនចាំបាច់ត្រូវខឹងរឺក៏មិនចាំបាច់មិនចូលចិត្ត..រឺមួយក៏លោកគិតថាដែរខ្ញុំធ្វើនេះខ្លាចខូចកិត្តិយសរបស់គ្រួសារលោក ? " ជុងហ្គុក ញញឹមបែបអស់កម្លាំងកំហែងព្រោះថាគេហត់គ្រប់យ៉ាងហើយប៉ុន្មានថ្ងៃមុននៅផ្អែមល្ហែមនិងគ្នានៅឡើយតែពេលនេះមកឈ្លោះគ្នាដូចដែលមកនៅជាមួយនិងគ្នាដូចដើមហើយគេក៏ឆ្ងល់ថាគ្រប់យ៉ាងដែលថេយ៉ុងកំពុងតែហាមប្រាមនេះព្រោះតែហេតុអ្វីឲពិតប្រាកដបើរាល់ថ្ងៃនេះនាយមិន
ដែលគិតអ្វីមកលើគេផងចុះមកហាមបិទសិទ្ធិធ្វើអ្វី ? រឺក៏គិតថាខ្លាចជុងហ្គុកធ្វើឲខូចមុខមាត់កិត្តិយសរបស់គ្រួសារនាយតើមែនទេ ?
" ដឹងត្រឹមថាខ្ញុំមិនចូលចិត្តទៅបានហើយ " ថេយ៉ុង និយាយរួចក៏បែរមុខចេញពីរាងតូចព្រោះគេមិនអាចទ្រាំមើលជុងហ្គុកសម្រក់ទឹកភ្នែកនៅចំពោះមុខរបស់គេបែបនេះបានទេដែលគេថាមិនចូលចិត្តតាមពិតគេប្រចណ្ឌទៅវិញទេព្រោះកន្លងមកនាយដឹងខ្លួនបានច្បាស់ហើយថារាល់ថ្ងៃនាយគិតអ្វីទៅលើរាងតូចឲពិតប្រាកដនាយច្បាស់ថាគេស្រលាញ់រាងតូចស្រលាញ់មិនមែនមួយថ្ងៃរឺក៏មួយពេលៗតែគេស្រលាញ់អាចថាខ្វះមិនបានមិនចូលចិត្តឲទៅពាក់
ព័ន្ធនិងអ្នកផ្សេងនាយហួងហែងគ្រប់យ៉ាងដែលជារបស់ជុងហ្គុកព្រោះគេគ្មានសិទ្ធទៅពាក់ព័ន្ធជាមួយនិងអ្នកណាក្រៅពីនាយបានជាដាច់ខាត ។
" លោកមានដែរសួរខ្ញុំទេថាខ្ញុំចូលចិត្តទេដែលបាន
ឃើញលោកនៅជាមួយនិងអ្នកផ្សេងជាពិសេសគឺសង្សាររបស់លោកហើយលោកមានយល់អារម្មណ៍របស់ខ្ញុំពេលដែលបានឃើញពួកលោកទាំងពីរអោបថើបគ្នានៅចំពោះមុខរបស់ខ្ញុំបែបនេះតើខ្ញុំមានអារម្មណ៍យ៉ាងណា ? លោកមិនដែលយល់ពីរវាទេខ្ញុំឈឺពេលដែលលោកធ្វើបែបនិងខ្ញុំមានបេះដូងក៏ចេះឈឺដូចគ្នា ខ្ញុំមានឈ្មោះជាប្រពន្ធតែមិនអាចហាមលោកពេលដែលលោកសិទ្និស្នាលជាមួយនិងសង្សាររបស់លោកបានម្តងណាទេខ្ញុំក៏ចេះអន់ចិត្តដូចគ្នាខ្ញុំព្រមធ្វើតាមលោកគ្រប់យ៉ាងអស់ហើយលោកនៅតែមិនស្រលាញ់ខ្ញុំហើយក៏ស្អប់ខ្ញុំថែមទៀតខ្ញុំមិនល្អដូច
ជាសង្សាររបស់លោក " ជុងហ្គុក
" អ្នកថាខ្ញុំមិនស្រលាញ់ឯង ? ដែលខ្ញុំធ្វើបែបនេះហាមឯងគ្រប់យ៉ាងព្រោះអ្វីតើដឹងទេ ? ព្រោះខ្ញុំប្រចណ្ឌខ្ញុំខឹងពេលដែលឯងនៅជាមួយអ្នកផ្សេងហើយក៏ហួងហែងមិនចង់ឲឯងទៅពាក់ព័ន្ធជាមួយនិងវាគ្រប់យ៉ាងដែរខ្ញុំធ្វើព្រោះខ្ញុំស្រលាញ់ឯងខ្ញុំមិន
ដឹងថាវាកើតឡើងតាំងពីពេលណាទេដឹងត្រឹមថាខ្ញុំស្រលាញ់ឯងមិនចង់បាត់បង់ឯងទៅបានហើយ " ថេយ៉ុង ធ្លោយនិយាយពាក្យដែលលាក់វានៅក្នុងចិត្តចេញមកទាំងអស់ដែលនាយហាមប្រាមគ្រប់យ៉ាងបែបនេះគឺព្រោះតែនាយក៏មានហេតុផលរបស់វាដូចគ្នាហើយហេតុផលមួយនោះគឺស្រលាញ់ជុងហ្គុកនិងហើយតែនាយមិនហ៊ានប្រាប់ទៅកាន់ជុងហ្គុកតែប៉ុណ្ណឹងឯងព្រោះអាចថាគេនិងមិនជឿក៏ថាបានដែរហើយខ្លាចគិតថាជុងហ្គុកនិងជឿថានាយនិយាយកុហកក៏ថាបានដែរមនុស្សឯណាដែលមានសង្សាររួច
ហើយមកស្រលាញ់អ្នកផ្សេងបែបនេះបានទៀតបែបនិងហើយបានជានាយមិនហ៊ានប្រាប់ព្រោះនាយនៅមានសង្សាររបស់នាយដែលនាយមិនទាន់បានដាច់
ស្រេចជាមួយនិងនាងនៅឡើយទេចង់ឲនាយមកប្រាប់ថាស្រលាញ់ជុងហ្គុកនោះវាដូចជាលេងសើចពេកហើយ ។
" លោកមិនគិតថាងាយពេកទេហេសដែលមកកុហកខ្ញុំដោយប្រើវិធីបែបនេះ " ឃើញទេថាអីចេះខុសដូច
ដែលថេយ៉ុងស្មានទុកពិតមែនបើសិនជាថេយ៉ុងគេនិយាយថាស្រលាញ់ជុងហ្គុកតើគេនិងជឿដែរទេ ? ចំលើយដូចដែលនាយបានគិតជុងហ្គុកគិតថានាយកុហកគេពិតមែនព្រោះថេយ៉ុងនៅមានសង្សារស្រលាញ់គ្នាស្ទើរតែស្លាប់ទៅហើយមកប្រាប់ថា
ស្រលាញ់ជុងហ្គុកបែបនេះគ្មានអ្នកណានិងជឿដូចដែលនាយគិតទុកពិតមែន ។
" ខ្ញុំដឹងថាឯងនិងគិតបែបនេះតែគ្រប់យ៉ាងដែលខ្ញុំធ្វើព្រោះខ្ញុំស្រលាញ់ឯងពិតមែនឯងមិនជឿក៏តាមចិត្តដឹងត្រឹមថាខ្ញុំពិតជាលង់ស្រលាញ់ឯងមិនដឹងថាវាកើតឡើងតាំងពីពេលណាពិតមែនហើយការដែលខ្ញុំនិយាយបែបនេះវាក៏មិនបានកុហកព្រោះកុហកក៏គ្មានន័យអ្វីដែរ " ថេយ៉ុង
" លោកនិយាយពិតទេដែលលោកស្រលាញ់ខ្ញុំនោះ ? " ជុងហ្គុក បើកភ្នែកម៉ក់ៗសម្លឹងមើលទៅនាយទាំងមានដក់ទឹកភ្នែកនៅក្នុងរវង្វង់ភ្នែកនៅឡើយហើយចង់សួរបញ្ជាក់ថាការដែលនាយនិយាយចេញមកបែបនេះមិនមែនព្រោះថានាយចង់ឲគេសប្បាយចិត្តរឺក៏គ្រាន់តែកុហកលេងសើចជាមួយនិងអារម្មណ៍របស់គេតើមែនទេ ?
" ស្តាប់ឲច្បាស់ខ្ញុំស្រលាញ់ឯងមិនមែនបោកប្រាស់រឺក៏ និយាយលេងតែវាជាការពិតខ្ញុំមានអារម្មណ៍ថាកក់ក្តៅពេលដែលបាននៅជាមួយឯងហើយក៏មិនដែលមានអារម្មណ៍ថាកក់ក្តៅបែបនេះពីមុនមកពេលដែលនៅ
ជាមួយនិងសេលីណាម្តងណាទេ " ថេយ៉ុង ក្រសោបថ្ពាល់របស់រាងតូចឲមើលមុខរបស់នាយចំដៃម្ខាងយកដៃរបស់រាងតូចមកដាក់នៅលើទ្រូងរបស់នាយវាបានលឺថាបេះដូងរបស់នាយគឺពិតជាលោតញាប់ពិត
មែនសឹងតែនិងផ្ទុះចេញមកខាងក្រៅទៅហើយបែបនេះបញ្ជាក់បានថាការដែលនាយនិយាយចេញមកទាំងប៉ុន្មានវាសុទ្ធតែជាពាក្យពិតគ្រប់យ៉ាងមិន
ដែលកុហកម្តងណាទេ ។
" អឹម..ខ្ញុំជឿហើយ..ខ្ញុំក៏ស្រលាញ់លោកដូចគ្នា..ហឹុក '' អារម្មណ៍នៃការរំភើបក៏កើតឡើងមាននៅពេលដែលដឹងថាថេយ៉ុងស្រលាញ់គេការព្យាយាមទាំងប៉ុន្មានក៏បានដូចបំណងផងដែរព្រោះថេយ៉ុងនៅពេលនេះស្រលាញ់គេដូចដែលគេស្រលាញ់នាយវិញហើយ ។
" អរគុណណាស់ដែលជឿបង " ថេយ៉ុង អោបរាងកាយតូចនៅក្នុងដៃយ៉ាងណែននៅទីបំផុតនាយក៏អាចរកឃើញសេចក្តីសុខពិតប្រាកដថាអ្នកណាដែលនាយស្រលាញ់ហើយចង់រស់នៅពេញមួយជីវិតរបស់នាយ ។
" ចុះអ្នកនាងសេលីណានោះ ? " គិតដល់ត្រឹមនេះថេយ៉ុងក៏ប្រលែងចេញពីរការអោបដែលនាយមកសារ
ភាពថាស្រលាញ់ប្រពន្ធរបស់ខ្លួនឯងចុះសេលីណាវិញនាយនៅមិនទាន់ចប់គ្នាជាមួយនិងនាងនៅឡើយហើយតាមមើលនាងក៏មិនព្រមចប់ជាមួយនិង
នាយងាយៗដែរ ។
" បងនិងដោះស្រាយរឿងនេះដោយខ្លួនឯងអូនកុំបារម្ភអី " ពោលចប់និយាយក៏ក្រសោបរាងកាយតូចម្តងទៀតទាំងដែលខួរក្បាលកំពុងតែគិតថានិងធ្វើយ៉ាងមិចដើម្បីបែកពីនាងហើយក៏មានអារម្មណ៍ថាខុសចំពោះនាងដូចគ្នាដែរ….។

    ខមិនសាច់រឿងផងណា 💜

#JK🐰

💔 ចំណងអាពាហ៍ពិពាហ៍ 💔( ចប់ )Donde viven las historias. Descúbrelo ahora