ចនជុងហ្គុកកម្លោះ28ឆ្នាំដែលសព្វថ្ងៃនាយជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយមានតំណែងជាប្រធានគ្រប់គ្រងហើយនាយក៏មានម្ចាស់ចិត្តរួចផងដែរឈ្មោះថាគីមថេហ៊ីដែលពួកគេទាំងពីរបានទាក់ទងគ្នាតាំងពីនៅរៀនមហាវិទ្យាល័យមកម្ល៉េះដោយជុងហ្គុកគឺជាសិស្សច្បងរបស់ថេហ៊ីហើយពេលនេះជុងហ្គុកមានគម្រោងសុំថេហ៊ីរៀបការដោយនាយបានជួលគេឱ្យរៀបចំកន្លែងយ៉ាងស្រស់ស្អាតនៅឯឆ្នេរសមុទ្រ ដែលនាយនឹងសុំនាងនាពេលរាត្រី។
នាយបានចងភ្នែកនាងជាមួយនឹងកន្សែងនាំនាងមកកន្លែងដែលនាយបានរៀបចំទុកសម្រាប់ Suprise ដល់នាង។ " មកដល់ហើយ " នាយបានស្រាយក្រណាត់ចេញពីភ្នែកនាង ថេហ៊ីនាងបានខ្ទប់មាត់ទាំងភ្ញាក់ផ្អើលពេលឃើញការរៀបចំដ៏ស្រស់ស្អាតមួយនេះ មានទាំងផ្កាអមជាមួយភ្លើងព្រមទាំងមានរូបថតរវាងពួកគេទាំងពីរជាច្រើនតាំងពីទាក់ទងគ្នារហូតមកដល់ពេលនេះ មានទាំងរូបបេះដូងព័ទ្ធជុំវិញដែលធ្វើឡើងចេញពីភ្លើងទានទៀតផង ជុងហ្គុកបានកាន់ដៃនាងនាំដើរចូលទៅក្នុងរង្វង់បេះដូងនោះ។
" ថេហ៊ីបងមានរឿងចង់ប្រាប់អូន " ជុងហ្គុកសម្លឹងមើលទៅកាន់កែវភ្នែកអ្នកជាគូស្នេហ៍របស់ខ្លួនដែលមានពន្លឺភ្លឺថ្លាដែលបញ្ជក់ពីក្ដីស្រឡាញ់របស់នាយថាវាជ្រោលជៅប៉ុន្មានចំពោះនាង។
" បងមានរឿងអ្វីចង់ប្រាប់អូនមែនទេ? " ថេហ៊ីសួរទាំងលួចនឹកគិតនិងរំភើបក្នុងចិត្ត ជុងហ្គុកញញឹមហើយក៏លុតជង្គង់ចុះនៅលើខ្សាច់ហើយដកយកប្រអប់ចិញ្ចៀនចេញមកបើកបង្ហាញចិញ្ចៀនទៅកាន់ថេហ៊ីដែលនាងឃើញហើយពិតជាភ្ញាក់ផ្អើលនិងរំភើបខ្លាំងណាស់។
" រៀបការជាមួយបងណា " ជុងហ្គុកនិយាយហើយធ្វើឱ្យថេហ៊ីនាងរំភើបឡើងស្រក់ទឹកភ្នែក
" អូនព្រម! " នាងងក់ក្បាលយល់ព្រម ជុងហ្គុកក៏យកចិញ្ចៀនចេញពីប្រអប់ទៅបំពាក់ឱ្យថេហ៊ីរួចក៏ងើបឈរវិញហើយឱនមកថើបមាត់របស់ថេហ៊ីយ៉ាងផ្អែមល្ហែមក្រោមសម្លេងទឹករលកនាពេលយប់។ក្រោយពេលដែលជុងហ្គុកសុំថេហ៊ីរៀបការរួចហើយនាយបានទៅនិយាយជាមួយនឹងប៉ាម៉ាក់របស់នាយមកឱ្យមកចូលស្ដីថេហ៊ី ឯពួកគាត់ក៏មិនបានទំនាស់អ្វីដែរមានតែយល់ព្រមការសុំរបស់ជុងហ្គុក ពេលនេះលោកទាំងពីរកំពុងតែនិយាយចរចារគ្នាជាមួយនឹងប៉ាម៉ាក់របស់ថេហ៊ី។
" ឯងនេះពិតជាចិត្តដាច់មិនមកចូលរួមពិធីភ្ជាប់ពាក្យរបស់បងពិតមែន "
" អូហូ៎!បងស្រីខ្ញុំក៏ចង់ចូលរួមដែរតែធ្វើម៉េចការងាររវល់ណាស់ទើបដកឃ្លាទៅមិនបាន "
" នេះផ្ដល់ដំណឹងឱ្យមុនមួយខែហើយការងារនៅមិនទាន់ហើយទៀត "
" ខ្ញុំក៏ចង់ប្រញាប់បញ្ចប់ដែរតែនៅតែមិនរួច "
" លេះមិនចង់មកចូលរួមទេដឹង "
" អត់នោះទេ ចាំពេលបងរៀបការចាំខ្ញុំទៅចូលរួមតែម្ដង "
" ប្រាកដទេ? "
" ប្រាកដ!បងស្រីមានតែមួយការតែម្ដងខ្ញុំត្រូវតែចូលរួម "
" Ok តែមិនមកបងឈប់និយាយរកឯងហើយ "
" បាទ...បងស្រីដ៏សែនស្អាតរបស់ខ្ញុំ "
" ចុះបងប្រុងរៀបការនៅពេលណាទៅ? "
" កន្លះឆ្នាំទៀត "
" មិនអីទេ ពេលនោះការងាររបស់ខ្ញុំនៅទីនេះបញ្ចប់រួចរាល់ល្មមហើយខ្ញុំអាចនឹងត្រឡប់ទៅរស់នៅស្រុកកំណើតវិញ "
" ល្អណាស់ពួកបានរស់នៅជុំគ្នាវិញហើយ "
" ជុំគ្នាអីវិញទៅ បើបងរៀបការហើយប្រាកដជាទៅនៅខាងប្ដីហើយនឹង "
" យ៉ា..!ឯងនេះចំមែន "
" បានហើយឈប់និយាយជាមួយបងហើយ "
" ឈប់ក៏បាន " អ្នកទាំងពីរក៏បានបិទទូរស័ព្ទបញ្ចប់ការសន្ទនាមួយនេះ
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️