ភាគ25: មកដល់ផ្ទះភា្លមមករកសំណព្វចិត្តភ្លាមតែម្ដង

1.6K 81 0
                                    

+ពេលព្រឹកថ្ងៃថ្មី

ជុងហ្គុកនិងជុងហូបានចេញទៅធ្វើការបាត់ឯថេហ្យុងត្រូវបានលោកស្រីចនហៅមកនិយាយគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវ។

" ក្នុងរយ:ពេលដែលក្មួយមករស់នៅទីនេះ ជុងហ្គុកមើលទៅពិតជាមានស្នាមញញឹមច្រើនណាស់ "
" អាចថាមកពីខ្ញុំមានមុខមាត់ដូចជាបងស្រី ទើបគាត់មានស្នាមញញឹមបែបនេះ " ថេហ្យុងនិយាយទាំងទឹកមុខក្រៀមក្រំដោយលោកស្រីចនបានឃើញនិងយល់នូវទឹកមុខមួយនេះ
" អ៊ំអាចសួរក្មួយបានទេ? "
" បាទបាន "
" ក្នុងរយ:ពេលដែលក្មួយរស់នៅជាមួយជុងហ្គុកនេះតើក្មួយមានអារម្មណ៍យ៉ាងណាដែរ? "
" គឺរីករាយតែងតែសើចសប្បាយរាល់ពេលដែលនៅជិតគាត់ " ថេហ្យុងឆ្លើយប្រាប់លោកស្រីចនទាំងស្នាមញញឹម
" ចុះក្មួយស្រឡាញ់ជុងហ្គុកទេ? " គ្រាន់តែឮសំណួរនេះហើយថេហ្យុងហាក់គាំងនិយាយមិនចេញមិនដឹឹងឆ្លើយតបបែបណា បើឆ្លើយថាមែនដូចវាមិនសម
" អ-អត់ទេ "
" ប្រាកដ? " ថេហ្យុងស្ទើស្ទាក់ក្នុងការឆ្លើយតបម្ដងទៀត ណាមួយគាត់ជាម៉ាក់របស់ជុងហ្គុកប្រសិនបើគេស្រាប់តែឆ្លើយថាស្រឡាញ់គាត់នោះប្រាកដជាមិនពេញចិត្តទេព្រោះថេហ្យុងជាប្រុសជុងហ្គុកក៏ប្រុសវាមិនសមទាល់តែសោះក្នុងភ្នែកមនុស្សចាស់។
" បាទ "
" តែអ៊ំមើលដឹងថាក្មួយស្រឡាញ់ជុងហ្គុក " គ្រាន់តែឮលោកស្រីចននិយាហើយថេហ្យុងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលហើយក៏ភ័យក្នុងចិត្តដែរព្រោះខ្លាចគាត់នឹងស្ដីបន្ទោសឱ្យគេ។
" គឺ... " ថេហ្យុងមាអារម្មណ៍ថាភ័យខ្លួនហើយមិនដឹងឆ្លើយតបជាមួយគាត់បែបណា ឯលោកស្រីចនឃើញអាការ:ថេហ្យុងបែបនេះក៏សើចបន្តិច
" អ៊ំគ្រាន់តែនិយាយប៉ុណ្ណឹងសោះក្មួយភ័យម្ល៉េះ "លោកស្រីចននិយាយដោយទៅចាប់ដៃរបស់ថេហ្យុងហើយថេហ្យុងក៏សម្លឹងមើលមុខលោកស្រីចន
" ចុះបើខ្ញុំប្រាប់ថាខ្ញុំពិតជាបានលង់ស្រឡាញ់ជុងហ្គុកមែនអ៊ំស្រីនឹងខឹងហើយស្ដីបន្ទោសនិងដេញខ្ញុំឱ្យត្រឡប់ទៅផ្ទះវិញដែរទេ? "
" បើអ៊ំខឹងរឿងនេះ តើអ៊ំហៅក្មួយមកធ្វើអី? " ឮលោកស្រីចននិយាយហើយថេហ្យុងក៏មានចម្ងល់នេះលោកស្រីចនចង់មានន័យយ៉ាងម៉េច?
" មានន័យយ៉ាងម៉េចទៅអ៊ំស្រី? "
" អឹម...ទោះជុងហ្គុកមិនបានបាត់ការចងចាំក៏អ៊ំនៅតែសុំឱ្យក្មួយមកជួយ ជួយឱ្យជុងហ្គុកមានស្នាមញញឹមសប្បាយចិត្តដូចរាល់ថ្ងៃនេះ អាចនិយាយបានថាអ៊ំចង់ឱ្យក្មួយនិងជុងហ្គុកស្រឡាញ់គ្នា " លោកស្រីចននិយាយដោយស្នាមញញឹមដែលថេហ្យុងឮហើយក៏មានអារម្មណ៍ភ្ញាក់ផ្អើលនិងរំភើបព្រមជាមួយផងដែរ។
" តែខ្ញុំមិនមែនជាបងថេហ៊ីទេ ជុងហ្គុកម៉េចនឹងអាចមកខ្ញុំស្រឡាញ់ខ្ញុំនោះហើយថែមទាំងជាមនុស្សប្រុសទៀត " ថេហ្យុងនិយាយឱនមុខចុះដោយទឹកមុខក្រេមក្រំ
" អ៊ំជឿថាថ្ងៃណាមួយជុងហ្គុកនឹងលង់ស្រឡាញ់ក្មួយក្នុងនាមជាក្មួយមិនខាន " លោកស្រីចននិយាយលើកទឹកចិត្តហើយព្រមចាប់ដៃថេហ្យុងអង្អែលតិចៗឯថេហ្យុងក៏ញញឹមមានសង្ឃឹមបន្តិចពេលដែលបានលោកស្រីចនបាននិយាយលើកទឹកចិត្តបែបនេះ។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now