ភាគ67:យ៉ាងណាក៏បងនៅតែធ្វើឱ្យអូនរំភើប

946 55 0
                                    


    នៅពេលនេះអេរីត្រូវបានហូសុកហៅមកជួបម្ដងទៀតហើយ ហើយគ្មានរឿងអ្វីក្រៅពីរឿងនាងធ្វើបាបអានណានោះទេ។

  " នេះខ្ញុំធ្លាប់ប្រាប់ហើយមែនទេថាកុំធ្វើបែបនោះទៀត ហេតុអ្វីក៏មិនស្ដាប់ទុកសម្ដីខ្ញុំជាខ្យល់? " ហូសុក និយាយទាំងខឹងដែលអេរីនៅតែលួចធ្វើបាបអានណា ធ្វើបាបអានណាដោយឱ្យនាងធ្វើការច្រើនជាងមុននិងធ្វើវាដល់យប់ៗជ្រៅ ថ្ងៃខ្លះដល់ថ្នាក់មិនបានគេងទៀតផង។

  " អត់ទេលោកអគ្គនាយក ខ្ញុំគ្រាន់តែពង្រឹងការធ្វើការរបស់នាងឱ្យប្រសើរជាងមុនប៉ុណ្ណោះ ព្រោះនាងធ្វើការមិនសូវបានល្អនោះទេមួយរយ:នេះ " អេរី

  " ចុះអ្នកផ្សេងធ្វើការមិនបានល្អដែរ ហេតុអ្វីក៏មិនពង្រឹងដែរទៅចាំបាច់តែអានណាម្នាក់? " ហូសុក

  " គឺ... " អេរីស្ទាក់ស្ទើរមិនអាចរកលេះដោះសារបានបន្តទៀត

  " ខ្ញុំមិនអាចទុកនាងបានទៀតទេ ដូច្នេះចាំពីស្អែកនេះមិនចាំបាច់មកធ្វើការទេ " ហូសុក

  " អត់ទេៗលោកអគ្គនាយកកុំដេញខ្ញុំអី ខ្ញុំខុសហើយលើកលែងឱ្យខ្ញុំផង " អេរី

  " ខ្ញុំបានលើកលែងឱ្យនាងម្ដងហើយ តែនាងមិនចេះចាប់យកឱកាសនោះ សូមចេញទៅវិញចុះ " ហូសុក

    អេរីពេលត្រូវបានហូសុកដេញចេញហើយនាងមានអារម្មណ៍ថាសោកស្ដាយនូវអំពើរបស់ខ្លួន ព្រោះតែមនុស្សប្រុសម្នាក់ព្រមទាំងសេចក្ដីខឹងស្អប់ច្រណែនដែលមានចំពោះអានណាដែលធ្វើឱ្យនាងត្រូវមកបាត់បង់ការងារដែលខ្លួនខិតខំអស់ពេលជាច្រើនឆ្នាំទម្រាំបានតំណែងមួយនេះ។

    អេរីនាងបានដើរចេញពីការិយាល័យរបស់ហូសុកទាំងទឹកមុខពិបាកចិត្ត ពេលដើរចេញមកក៏ជួបជាមួយនឹងអានណាដែលនាងត្រូវបានហូសុកហៅមកជួប។

  អេរីមើលមុខអានណាបន្តិចហើយក៏បានដើរចេញទៅបាត់ ឯអានណាក៏ងាកមើលនាងដែលកំពុងតែដើរចេញនោះហើយក៏ចូលទៅក្នុងការិយាយល័យរបស់ហូសុក។

  " បងហៅអូនមកមានការអ្វីទៅ?" អានណា

  " ហេតុអ្វីក៏មិនប្រាប់បង? " ហូសុក

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now