ភាគ39:មកណាត់ជួបគូស្រករ?

2K 107 4
                                    

ម៉ោងអាហារពេលល្ងាចក៏បានមកដល់ដោយជុងហូចុះមកមុនជុងហ្គុក នាយបានដើរប្រុងសំដៅទៅតុអាហារហើយតែលោកស្រីចនដែលកំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវក៏បានហៅ។

" ជុងហូមកនេះបន្តិច " ជុងហូឮលោកស្រីចនហៅហើយក៏ដើរទៅអង្គុយក្បែរគាត់។
" ម៉ាក់មានការអ្វីមែនទេ? "
" ចង់មកនិយាយរឿងការណាត់ជួបនោះ "
" ក្រែងម៉ាក់រំសាយហើយមែនទេ "
" ដោយសារតែជុងហ្គុកគេជួបគ្រោះថ្នាក់ទើបម៉ាក់រំសាយលើកថ្ងៃពីថ្ងៃអាទិត្យមកថ្ងៃស្អែកនេះវិញ "
" ដូចមិនចង់ទៅសោះម៉ាក់ "
" នែ៎កូន!កូនអាយុច្រើនហើយល្មមស្វែងរកគូអនាគតហើយកុំនៅលីវយូរពេក ហើយកូនអ្នកខាងនោះស្អាត ឆ្លាតល្អ កូនមកធ្វើរឹកដូចជាមិនចង់ណាត់ជួបទៅវិញ "
" មកពីមើលទៅវាគ្មាននិស្ស័យនឹងណាម៉ាក់ "
" គ្មានឬមានម៉ាក់មិនដឹង ដឹងត្រឹមថាកូនត្រូវតែទៅណាត់ជួបនៅថ្ងៃស្អែកនេះ "
" បាទម៉ាក់ " ជុងហូឆ្លើយយល់ព្រមទាំងទឹកមុខស្អុយ

កំពុងតែនិយាយគ្នានោះជុងហ្គុកក៏ចុះមកល្មមហើយដើរមកក្បែរអង្គុយជាមួយនឹងជុងហូនិងលោកស្រីចនផងដែរ។

" និយាយគ្នារឿងអ្វីនឹង? "
" និយាយរឿងណាត់ជួប ជាមួយកូនស្រីលោកហូ "
" ពិតមែន? មិនដឹងទាល់តែសោះ "
" ឯងមិនដឹងយ៉ាងម៉េច?ឯងក៏ដឹងដែរ "
" ហេតុអ្វីក៏ខ្ញុំមិនចាំ? "
" មិនចាំទៀតហើយ ការបាត់បង់ចងចាំដំបូងស្អីក៏មិនចាំ ចាំតែមនុស្សម្នាក់ ដ៏មានចងចាំវិញស្អីក៏មិនចាំទៀតចាំតែមនុស្សសំណព្វរបស់គេ "
" អាចថាវាមិនសំខាន់ទើបមិនចាំ "
" អញ្ចឹងក្មួយថេហ្យុងសំខាន់ហើយបានជាកូនចាំនោះ " លោកស្រីចននិយាយទាំងមានស្នាមញញឹមសម្លឹងមើលទៅជុងហ្គុក
" មនុស្សធ្លាប់ស្គាល់គ្នាហើយ ហេតុអ្វីមិនចាំទៅម៉ាក់ "
" ម៉ាក់ចង់និយាយពីទំនាក់ទំនង " ជុងហ្គុកឮអញ្ចឹងហើយក៏នៅស្ងៀម
" បើកូនស្រឡាញ់ក្មួយថេហ្យុងក៏ម៉ាកមិនថាអ្វីព្រោះវាជាសេចក្ដីសុខរបស់កូន "
" ថែមទាំងចូលស្ដីដណ្ដឹងឱ្យទៀតមែនទេម៉ាក់? "
" ប្រាកដហើយឱ្យកូនជុងហ្គុកហាមាត់មួយម៉ាត់ តែម៉ាក់ចាំថាក្នុងអំឡុងពេលបាត់ការចងចាំកូនទាមទារសុំម៉ាក់រឿងការជាមួយក្មួយថេហ្យុងទៀតផង " ឮលោកស្រីចននិយាយហើយជុងហ្គុកក៏នឹកឃើញតែម្ដងថាជុងហ្គុកពិតជាធ្លាប់សុំគាត់មែន ។
" អីយ៉ា!មិនធម្មតាមែន " ជុងហូ
" ឃ្លានបាយហើយ " ជុងហ្គុកនិយាយហើយក៏ងើបដើរទៅទុកឱ្យលោកស្រីចននិងជុងហូនៅតាមសម្លឹងមើលជុងហ្គុកដើរទៅផុត។
" បើជុងហ្គុកនៅតែបែបនឹងទៀត កូនយកថេហើយម៉ាក់ "
" មកចង់ដណ្ដើមរបស់ប្អូនស្អី កូនគឺជាគូរបស់ក្មួយប៊ីនណានោះទេ "
" ហួយ!ម៉ាក់ហ៎... " លោកស្រីក្រវីក្បាលសើចអាយុចូលសាមហើយមកធ្វើចរិកដូចក្មេងទៅកើត។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now