ជុងហ្គុកបានមកដល់ផ្ទះហើយដើរចូលមកក្នុងបន្ទប់អង្គុយលើគ្រែសញ្ចឹងគិត តើនាយគួរឬមិនគួរក្នុងការសាកល្បងទាក់ទងថេហ្យុងនោះ។
" គួរដែរទេ? " ជុងហ្គុកគិត គិតហើយគិតទៀតថានាយគួរឬអត់។
" តែគេបានណាត់ជួបគូស្រករហើយ គេអាចនឹងមិនទំនេរដូចមុននោះទេ "
" អឹម!ប៉ុន្ដែវាគ្រាន់តែជាការណាត់ជួបប៉ុណ្ណោះ មិនទាន់ជាអ្វីនឹងគ្នាទេឬ? " ជុងហ្គុកនៅតែបន្តគិតពីនេះពីនោះមិនឈប់ឈរ។
" ទៅសួរបងប្រុសសិន " ជុងហ្គុកនិយាយហើយក៏បើកទ្វារចេញទៅក្រៅដើរសំដៅទៅកាន់បន្ទប់បងប្រុសរបស់ខ្លួន។តុក!តុក!ជុងហ្គុកបានគោះទ្វារអ្នកខាងក្នុងឮហើយក៏ដើរមកបើកទ្វារឱ្យជុងហ្គុក។
" កើតថីបានដើរមកគោះទ្វារបងទាំងយប់នឹង? "
" ខ្ញុំមានការចង់សួរបង " ថាហើយជុងហ្គុកក៏ដើរចូលទៅក្នុងបន្ទប់របស់ជុងហូ សំដៅអង្គុយលើគ្រែដោយជុងហូដើរមកអង្គុយពីក្រោយ។
" បងប្រុសតើខ្ញុំគួរតែសាកទាក់ទងថេហ្យុងទេ? " ជុងហ្គុកសួរបែបនេះយកតែម្ដងទៅខ្ជិលនិយាយស៊ាំញ៉ាំច្រើន
" ហឹម?សួរចង់បានន័យថាម៉េច?យ៉ាងម៉េចដឹងខ្លួនថាស្រឡាញ់គេហើយមែនទេ? " ជុងហូក៏អស់សំណើចនឹងជុងហ្គុកដោយគិតថាជុងហ្គុកប្រាកដជាដឹងអារម្មណ៍ថាខ្លួនឯងច្បាស់ហើយបានជាមកសួរនាយបែបនេះ សង្ស័យតែរឿងថេហ្យុងណាត់ជួបនេះហើយបាននាយបែបនេះ។
" អត់ទេ!ខ្ញុំមិនទាន់ដឹងថាខ្ញុំស្រឡាញ់ថេហ្យុងឬអត់នោះទេ " គ្រាន់តែជុងហ្គុកនិយាយអញ្ចឹងហើយជុងហូក៏មើលមុខជុងហ្គុកទាំងឆ្ងល់ព្រមទាំងហួសចិត្តមកជាមួយ។
" អេ!ចុះបើមិនដឹងថាស្រឡាញ់ផង ចង់ទាក់ទងធ្វើអី? "
" មកពីចង់ដឹងអារម្មណ៍ខ្លួនឱ្យច្បាស់ទើបចង់សាកទាក់ទងដើម្បីឱ្យកាន់តែប្រាដកក្និងវិត្តថាស្រឡាញ់ឬមិនស្រឡាញ់ "
" សាកទៅប្អូនប្រុស បងច្បាស់100ភាគរយតែម្ដងថាឯងស្រឡាញ់ថេហ្យុង "
" ចុះបើមិនស្រឡាញ់នោះ? "
" គឺគ្មានផ្លូវនោះទេ "
" ចុះរឿងគូស្រកររបស់ថេហ្យុងនោះ? "
" វាគ្រាន់តែជាការណាត់ជួបធម្មតាប៉ុណ្ណោះ វាគ្មានរឿងអ្វីកើតឡើងនោះទេ " ជុងហូអាចដឹងថាថេហ្យុងក៏ស្រឡាញ់ជុងហ្គុកដែរទើបនាយហ៊ាននិយាយបែបនេះ។
" អឹម! "
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️