ភាគ10:សង្ឃឹមថាវាមិនអីទៅចុះ

2.2K 92 0
                                    

ធ្វើការៗសុខៗក៏ដល់ម៉ោងសម្រាកអាហារថ្ងៃត្រង់ល្មមថេហ្យុងបានរៀបចំសម្រាប់ចេញទៅញ៉ាំអាហារពេលថ្ងៃត្រង់ពេលងើបដើរចេញបានបន្តិចចៃដន្យក៏ឃើញដេវិតដើរមកដោយក្នុងដៃមានកាន់ស្បោងដែលក្នុងនោះគឺជាអាហារដែលលោកស្រីចនបានខ្ចប់ផ្ញើមកនោះ។

" តើវាជាអ្វីនឹង? " ថេហ្យុង
" ជាអាហារសម្រាប់លោកអគ្គនាយករង "
" អ៎... "
" ប្រុងចុះទៅញ៉ាំបាយថ្ងៃត្រង់មែនទេ? "
" ត្រូវហើយ "
" អញ្ចាំខ្ញុំផង ខ្ញុំយកអាហារនេះឱ្យលោកអគ្គនាយករងសិនចាំមកវិញទៅទាំងអស់គ្នា "
" Okay " ដេវិតក៏ដើរចេញទៅកាន់បន្ទប់ការិយាយល័យរបស់ជុងហ្គុកយកអាហារឱ្យនាយក្រោយរួចរាល់ក៏ដើរចេញមកវិញ
" តោះពួកយើងទៅ " ដេវិតនិងថេហ្យុងក៏ដើរទៅជាមួយគ្នាដើម្បីទៅញ៉ាំបាយនៅហាងដូចម្សិលមិញ។

ជុងហ្គុកដែលក្នុងការិយាល័យរបស់ខ្លួនវិញញ៉ាំបានពាក់កណ្ដាលក៏ឈប់ញ៉ាំហើយមកអង្គុយនៅធ្វើការរបស់ខ្លួនដោយយករូបថតចេញពីថតតុយកមកពីវាគ្មានអ្វីក្រៅពីរូបរបស់ថេហ៊ីដែលជារូបថតស្លៀករ៉ូបសម្រាប់ថ្ងៃរៀបការនោះទេ។

ជុងហ្គុកមើលវាដោយស្នាមញញឹមមើលរូបនេះទៅវាពិតជាស្រស់ស្អាតខ្លាំងណាស់បើអាចនាយពិតជាចង់ឃើញថេហ៊ីម្ដងទៀតណាស់ឃើញនាងស្លៀករ៉ូបក្នុងថ្ងៃរៀបការតែវាមិនអាចបានត្រឹមស្រមៃតែប៉ុណ្ណោះ។

_____

+ក្រុមហ៊ុនជុង

ចាំអានណាបានអត់ដែលនាងជាមិត្តរបស់ថេហ្យុងនោះពេលនេះម៉ោងនេះជាម៉ោងធ្វើការរបស់នាងនាងខិតខំប្រឹងប្រែងណាស់ក្នុងការងារដែលនាងកំពុងធ្វើ។

" អេ!ឮថាថ្ងៃនេះកូនប្រុសរបស់លោកអគ្គនាយកមកក្រុមហ៊ុនណា " ជេនីដែលជាមិត្តរួមការងារអង្គុយក្បែរនោះក៏ងាកមកនិយាយប្រាប់អានណា
" ពិតមែន? "
" ពិត!ឮមកថាទើបរៀនចប់មកពីបរទេសត្រូវមកធ្វើការបន្តលោកកអគ្គនាយកហើយថែមទាំងសង្ហារទៀតផង " ជេនីនិយាយហើយក៏យកដៃក្ដោបមុខហើយញញឹមញញែមដូចកំពុងគិតពីអ្វីម្យ៉ាង។
" នេះគិតដល់ណាហើយ " អានណាាយកដៃទៅអង្រួនស្មាជេនីតិចៗឱ្យភ្ញាក់ពីការសម្រើស្រមៃ
" ដល់ថ្ងៃរៀបការមានកូនទេដឹង " ជេនីសម្លក់អានណាបន្តិចមនុស្សកំពុងសម្រើស្រមៃរឿងល្អផងចេះមកកាត់ចង្វាក់ទៅកើត
" មិនដឹងថាមុខយ៉ាងម៉េចផងចេះស្រមៃទៅកើតដែរ " អានណាក្រវីក្បាលសើចបន្តិចមិត្តគេចេះតែមានហើយ
" ចេះតែស្រមៃទៅក្រែងក្លាយជាការពិតយើងអាចជាប្រពន្ធចៅហ្វាយឯងនៅថ្ងៃអនាគតក៏ថាបាន "
" កុំស្រមៃអីមនុស្សដូចជានាងគ្មានផ្លូវនោះទេ " និយាយគ្នាតែពីរនាក់សុខៗក៏ស្រាប់តែលេចនូវកញ្ញាដល់ស្រស់ស្អាតស៉ិចស៉ីម្នាក់ដើរចូលមកនិយាយជាមួយពួកគេព្រមដោយក្នុងដៃកាន់មានឯកសារផងដែរ។
" ហេតុអ្វីទៅប្រធានផ្នែក? " ជេនី សួរទៅកាន់នារីម្នាក់នោះដែលជាប្រធានរបស់ពួកគេ
" ទាំងរូបសម្រស់និងឋាន:វាមិនសមនោះទេ "
" ទាន់តែអ្នកនាងប្រធានមែនទេទើបសម? " អានណាទ្រាំមិនបានក៏លូកមាត់សួរដោយក្ដីមិនពេញចិត្តតាមស្ដាប់ការនិយាយស្ដីរបស់អ្នកនាងប្រធាននោះដូចជាការមើលងាយពេកហើយ។
" មែនហើយ អេ...!កុំមកនិយាយស្ដីបែបនេះដាក់យើងឱ្យសោះ "
" ចុះការដែលអ្នកនាងប្រធាននិយាយដាក់ជេនីនោះវាមិនលើសទៅហើយទេឬ? " 
" មិនខ្វល់ទេសំខាន់យើងជាប្រធានពួកឯងចង់និយាយបែបណាក៏បានដែរ "
" តែ- "អានណារកនិយាយបន្តទៅហើយតែជេនីក៏ឃាត់
" បានហើយកុំទៅនិយាយទៀតអី " ជេនីនិយាយតិចៗសម្រួលមិត្តឱ្យឈប់និយាយតទល់ជាមួយនឹងអ្នកនាងប្រធានទៀតឯអានណាក៏ងក់ក្បាលតិចៗយល់ព្រមជាមួយជេនី។
" នេះឯកសារសម្រាប់ពីរនាក់ឯងធ្វើ " កញ្ញាប្រធានដែលមានឈ្មោះអេរីនោះក៏បោះឯកសារនោះទៅលើតុរបស់អានណាហើយក៏ដើរចេញទៅវិញដោយរឹកពារឡើងខ្មឺតតែម្ដង
" មើលនាងធ្វើរឹកចុះ "
" កុំខ្វល់អីនាងតែងតែបែបនឹង "
" អាងខ្លួនជាប្រធានគេចង់និយាយមើលងាយគេតាមតែចិត្តគួរតែស្អប់ " អានណានាងពិតជាស្អប់មនុស្សចរិកបែបនេះណាស់ អាងឋាន:អំណាចចូលចិត្តមើលងាយអ្នកដែលមានឋាន:ទាបជាងខ្លួនតាមចិត្តខឹងចង់តែហក់ដាលឱ្យបែកមុខម្ដងទេ។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now