ថេហ្យុងក្រោយសួរសុខទុក្ខជុងហ្គុកហើយក៏ត្រូវត្រោះប់ទៅវិញតែមុននឹងទៅលោកស្រីចនបានចេញមកនិយាយជាមួថេហ្យុងនៅក្រៅបន្ទប់។" អ៊ំស្រីមានរឿងអ្វីចង់និយាយជាមួយខ្ញុំមែនទេ? "
" មែន!តែមិនដឹងថារឿងនេះនិយាយទៅក្មួយប្រកាន់ឬអត់? " លោកស្រីចនធ្វើទឹកនុខស្ទាក់ស្ទើរក្នុងការនិយាយ
" មិនអីទេអ៊ំស្រី អ៊ំស្រីនិយាយមកចុះ " ថេហ្យុងញញឹមទៅកាន់លោកស្រីចនអាចបញ្ចាក់បានថាគេនិងមិនប្រកាន់អ្វីឡើយ
" គឺ...អ៊ំខ្ញុំឱ្យក្មួយជួយរឿងជុងហ្គុក "
" ជួយរឿងអ្វីទៅអ៊ំស្រី? "
" ពេលជុងហ្គុកចេញពីពេទ្យអ៊ំចង់ឱ្យក្មួយទៅនៅជាមួយជុងហ្គុកក្មួយក៏ដឹងថាជុងហ្គុកគេចង់នៅក្បែរក្មួយហើយគេនឹងប្រាកដជាទាមទារនៅជាមួយក្មួយមិនខានហើយក្មួយក៏ជាមនុស្សដែលអាចធ្វើឱ្យការចងចាំរបស់ជុងហ្គុកត្រឡប់មកវិញបានដូចគ្នា "
" វាអាចដែរឬ?បើខ្ញុំមិនមែនជាបងថេហ៊ីផង "
" អ៊ំគិតថាអាចបើក្មួយព្យាយាមនៅក្បែរជុងហ្គុករំលឹងរឿងរ៉ាវចាស់ៗណាមួយក្មួយជាប្អូនរបស់ថេហ៊ីប្រាកដអាចជាដឹងរឿងច្រើនពីបងហើយមែនទេ? "
" បាទ៎បងស្រីគាត់ក៏ឧស្សាហ៍និយាយរឿងរវាងគាត់ទាំងពីរប្រាប់ខ្ញុំដែរតែមិនមែនទាំងអស់នោះទេ "
" យករឿងដែលក្មួយចាំក្មួយដឹងពីបងស្រីរបស់ក្មួយធ្វើជាការរំលឹកចងចាំរបស់ជុងហ្គុកនោះព្រមទាំងមានអ៊ំស្រីអ៊ំប្រុសនិងមិត្តភក្តិជួយទៀតនោះការចងចាំរបស់ជុងហ្គុកនិងឆាប់បានត្រឡប់មកវិញ តើក្មួយព្រមស្ម័គ្រចិត្តជួយអ៊ំដែរទេ? "
" រឿងនេះ...ខ្ញុំមិនហ៊ានសម្រេចតែឯងនោះទេខ្ញុំក៏ត្រូវសួរលោកប៉ាអ្នកម៉ាក់ផងដែរតើពួកគាត់អនុញ្ញាតដែរទេ? "
" ចាស៎បែបនោះក៏បានអ៊ំចាំចម្លើយជានិច្ច "ក្រោយនិយាយគ្នាចប់ថេហ្យុងក៏លាលោកស្រីចនត្រឡប់ទៅផ្ទះវិញមកដល់ផ្ទះថេហ្យុងមិនទាន់យករឿងនេះទៅពិភាក្សាជានឹងលោកគីមនិងលោកស្រីគីមភ្លាមនោះទេទាល់តែអាហារពេលល្ងាចបានបញ្ចប់ទើបពិភាស្សារឿងដែលោកស្រីចនស្នើរសុំទៅកាន់ពួកគាត់។
" រឿងនេះម៉ាក់ថាមិនអីទេបើគ្រាន់តែជួយឱ្យជុងហ្គុកបានជាដូចដើមនោះ "
" ប៉ាក៏ដូចគ្នាណាមួយជាមនុស្សស្គាល់គ្នាក៏ជិតស្និទ្ធដែរបើអាចជួយបានក៏កូនណាកូន "
" អរគុណលោកប៉ានិងអ្នកម៉ាក់ដែលអនុញ្ញាត " ថេហ្យុងញញឹមសប្បាយដែលពួកគាត់យល់ព្រមឯលោកគីមនិងលលោកស្រីគីមក៏ញញឹមដូចគ្នា។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️