#ពេលថ្ងៃត្រង់
ថេហ្យុងគឺដូចជារាល់តែងតែយកបាយម្ហូបមកឱ្យជុងហ្គុកនិងញ៉ាំជាមួយគ្នា។ថេហ្យុងបានដើរចូលមកបន្ទប់ធ្វើការរបស់ជុងហ្គុក ក៏ឃើញនាយនៅអង្គុយនៅធ្វើការតែម្ដងនេះនាយដូចជាមានទឹកមុខមិនល្អសោះ ថេហ្យុងក៏ដើរចូលទៅក្បែរនាយ។
" ជុងហ្គុកបងកើតអី? " ថេហ្យុងបានដាក់ដៃលើស្មារបស់ជុងហ្គុក នាយក៏ងាកមកមើលថេហ្យុង។
" បងគ្មានកើតអីនោះទេ " ជុងហ្គុកញញឹមបង្ហាញថានាយពិតជាមិនអីពិតមែន ឯថេហ្យុងក៏បានយកអាហារទុកលើតុហើយក៏ដើរមកក្បែរនាយវិញ។
" បងប្រហែសជាស្រ្តេសការងារហើយ អញ្ចឹងចាំអូនធ្វើការម៉ាស្សាឱ្យបង " ថេហ្យុងក៏បានចាប់ផ្ដើមធ្វើការម៉ាស្សាឱ្យជុងហ្គុកឯនាយក៏មិនប្រកែកក៏ឱ្យថេហ្យុងធ្វើការម៉ាស្សាឱ្យខ្លួនដោយសម្ងំបិទភ្នែក។
" ស្រួលខ្លួនទេ? " ធ្វើបានប៉ុន្មាននាទីថេហ្យុងក៏សួរទៅកាន់ជុងហ្គុក។
" ស្រួលខ្លួនណាស់ " ជុងហ្គុកតបទាំងកំពុងបិទភ្នែក។
" អញ្ចឹងចាំអូនឧស្សាហ៍ធ្វើវាឱ្យបង " ថេហ្យុង
" អ្ហឹម! " ជុងហ្គុក
ថេហ្យុងក៏នៅបន្តធ្វើការម៉ាស្សាឱ្យជុងហ្គុក ឯជុងហ្គុកក៏នៅតែសម្ងំបិទភ្នែកឱ្យថេហ្យុងម៉ាស្សា ថេហ្យុងធ្វើបានច្រើននាទីក៏ឈប់។
" ញ៉ាំបាយរួចចាំអូនម៉ាស្សាឱ្យបងទៀត " ថេហ្យុង
" Ok " ជុងហ្គុកក៏ងើបពីតុធ្វើការហើយដើរទៅជាមួយថេហ្យុងទៅអង្គុយញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា។
លុះដល់ម៉ោងត្រូវត្រឡប់ទៅវិញ ថេហ្យុងបានដើរចេញពីក្រុមហ៊ុនមកឡានរបស់ខ្លួន ពេលមកដល់ក៏ចូលទៅក្នុងឡានហើយក៏បានបើកចេញទៅ។ ហើយក្រឡេកមកមើលឡានដែលចតនៅផ្លូវក្បែរក្រុមហ៊ុនវិញដោយក្នុងឡាននោះគឺជាសារ៉ានៅពេលដែលនាងឃើញថេហ្យុងបើកឡានចេញទៅហើយនាងក៏បានបើកចេញទៅតាម។
សារ៉ានាងបានបើកតាមថេហ្យុងជាប់រហូតឯថេហ្យុងមិនចាប់អារម្មណ៍ដឹងនោះទេ។នាងបើកតាមតាំងពីក្រុមហ៊ុនរហូតមកដល់ភោជនីយដ្ឋានដែលថេហ្យុងធ្វើការ។សារ៉ានាងបានសម្លឹងមើលទៅកាន់ភោជនីយដ្ឋាននេះបន្តិចហើយក៏បើកចេញទៅវិញមិនដឹងថានាងមានបំណងអ្វីនោះទេក្នុងការបើកឡានតាមថេហ្យុងនោះ។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️