#ប្រាំពីរខែក្រោយមក
ពេលវេលាក៏ចេះតែកន្លងហួសទៅក្ដីស្រឡាញ់ក្ដីបារម្ភខ្វល់ខ្វាយហួងហែងមានគ្នាកាន់តែច្រើនឡើងៗ ហើយក៏ដល់ថ្ងៃដល់ពេលវេលាមួយដែលថេហ្យុងនិងជុងហ្គុកត្រូវរៀបការជាមួយគ្នា។ដោយពួកគេបានរៀបចំកន្លែងរៀបការរបស់ពួកគេនៅឆ្នេរសមុទ្រតាមអ្វីដែលថេហ្យុងចង់បាន កន្លែងរៀបការរៀបចំរាងធំដុំដែរហើយវាពិតជាស្រស់ស្អាតខ្លាំងណាស់ហើយវាបានប្រព្រឹត្តឡើងនាពេលល្ងាចនៅឆ្នេរសមុទ្រប៊ូសានដែលជាស្រុកកំណើតប៉ាម៉ាក់របស់ជុងហ្គុក។
ថេហ្យុងត្រូវបានគេតុបតែងខ្លួនយ៉ាងស្រស់ស្អាត ប្លែកពីរាល់ដង គឺស្អាតខ្លាំងណាស់ ស្អាតដល់ថ្នាក់សូម្បីតែខ្លួនឡើងរំភើបចង់ស្រក់ទឹកភ្នែកទៅហើយ។ នៅពេលកម្មពិធីចាប់ផ្ដើមថេហ្យុងបានបង្ហាញខ្លួន គ្រប់គ្នាឃើញហើយក៏និយាយសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់ថេហ្យុង ឯជុងហ្គុកបានឃើញហើយក៏មើលថេហ្យុងភ្លឹកដោយស្នាមញញឹមថ្ងៃនេះថេហ្យុងរបស់គេពិតជាស្រស់ស្អាតខ្លាំងណាស់ថេហ្យុងត្រូវបានលោកគីមដឹកដៃដើរសំដៅទៅកាន់ជុងហ្គុកយឺតៗ ក្នុងដំណើរនោះថេហ្យុងគេពិតជារំភើបណាស់ រំភើបឡើងចង់ស្រក់ទឹកភ្នែកទៅហើយមិននឹកស្មានថាគេមានថ្ងៃនេះជាមួយជុងហ្គុកទាល់តែសោះ។ថេហ្យុងព្យាយាមទប់មិនឱ្យយំស្រក់ទឹកភ្នែកព្រោះបើគេយំនោះគេប្រាកដជាលែងស្អាតហើយ។
" ប៉ាផ្ញើកូនថេលើកូនហើយ សូមស្រឡាញ់និងមើលថែគ្រាប់ភ្នែកប៉ាចុងក្រោយមួយនេះឱ្យបានល្អផងណា " លោកគីមនិយាយហើយក៏បានហុចដៃថេហ្យុងឱ្យទៅឱ្យជុងហ្គុក។
" បាទលោកប៉ា ខ្ញុំមិនធ្វើឱ្យលោកប៉ាខកចិត្តចំពោះខ្ញុំនោះទេ " ជុងហ្គុកទទួលចាប់ដៃរបស់ថេហ្យុងព្រមទាំងនិយាយ ហើយលោកគីមក៏ងក់ក្បាលទាំងស្នាមញញឹមហើយគាត់ក៏ដើរត្រឡប់ទៅអង្គុយកន្លែងរបស់គាត់។
ថេហ្យុងនិងជុងហ្គុកកំពុងតែឈរទល់មុខគ្នាដោយមានលោកអាចារ្យនៅកណ្ដាល ម្នាក់ៗសម្លឹងមើលគ្នាទាំងក្ដីស្រឡាញ់និងរំភើបចិត្តជាខ្លាំង។
លោកអាចារ្យក៏ចាប់ផ្ដើមនិយាយនូវពាក្យសម្បថជាច្រើនហូរហែរសួរទៅកាន់ជុងហ្គុក។ (សូមកាត់ព្រោះមិនសូវពូកែសរសេរ )
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Lãng mạnព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️