ភាគ42:ខ្ញុំស្រឡាញ់គាត់តែគាត់ប្រហែលមិនស្រឡាញ់ខ្ញុំវិញនោះទេ

2K 90 0
                                    

ជុងហ្គុកបានញ៉ាំបាយហើយមុន ហើយក៏ហៅបុគ្គលិកមកគិតលុយ ក្រោយពីរួចរាល់ក៏ងើបដើរចេញទៅជាមួយសារ៉ា ដោយថេហ្យុងក៏តាមមើលនាយរហូតទាល់តែនាយចេញទៅផុត។

+ក្រុមហ៊ុនចន

ជុងហ្គុកបានដើរសំដៅទៅកាន់ការិយារបស់ខ្លួនដោយមានសារ៉ាដើរតាមពីក្រោយ។

" អឺ..លោកអគ្គនាយករង " សារ៉ាក៏ហៅឃាត់ដំណើររបស់ជុងហ្គុក
" មានការអ្វី? " ជុងហ្គុកតបទាំង សម្ដីរឹងកំព្រឹស ដូចជាមួម៉ៅមកពីណាយ៉ាងអញ្ចឹង
" គឺ...អម្បិញជាអ្នកនាងថេហ៊ីមែនទេ?ហេតុអ្វីឃើញគ្នាហើយមិននិយាយរកគ្នាដូចមនុស្សឈ្លោះគ្នាអញ្ចឹង? "
" គេមិនមែនថេហ៊ីគេគឺថេហ្យុង ហើយឈប់សួរនាំរឿងផ្ទាល់ខ្លួនខ្ញុំទៀតទៅ បើមិនចង់ឱ្យខ្ញុំដេញចេញ " ជុងហ្គុកនិយាយហើយក៏ដើរចូលទៅក្នុងបន្ទប់ការិយាល័យបាត់ទៅ។
" ថេហ្យុង?មានបងប្អូនភ្លោះមែនទេ? មិនដឹងសោះ " សារ៉ានាងមិនដឹងថាសោះថាថេហ៊ីមានបងប្អូនភ្លោះ ព្រោះតែមិនបានស៉ើបសួរអំពីរឿងរបស់ថេហ៊ីនោះទេ។

សារ៉ាមកអង្គុយនៅតុធ្វើការរបស់ខ្លួនហើយតេទៅកាន់មិត្តរបស់នាងសួរនាំអំពីថេហ៊ីចង់ដឹងថានាងមានបងប្អូនភ្លោះមែនទេ?មិត្តនាងបាននិយាយថាថេហ៊ីពិតជាមានប្អូនប្រុសភ្លោះម្នាក់ ហើយក៏និយាយដល់រឿងដែលថេហ៊ីបានស្លាប់អស់ពេលជាច្រើនខែមកហើយ។

" បើថេហ៊ីស្លាប់យូរហើយ អញ្ចឹងអ្នកដែលជុងហ្គុកទាក់ទងនោះជាប្អូនប្រុសភ្លោះគេជាថេហ្យុងស្មានតែថេហ៊ី តាមមើលពេលទៅញ៉ាំបាយថ្ងៃត្រង់ប្រហែលជាឈ្លោះគ្នាឬក៏បែកគ្នាហើយបានជាធ្វើដូចមិនស្គាល់គ្នាបែបនេះ អញ្ចឹងពីពេលនេះតទៅលែងមានឧបសគ្គរារាំងយើងទៀតហើយ " សារ៉ានាងនិយាយហើយក៏បញ្ចេញស្នាមញញឹមយ៉ាងពឹសពុលសប្បាយចិត្តដែលលែងមានអ្វីជាឧបសគ្គសម្រាប់នាងទៀតនោះទេ។

ជុងហ្គុកដែលកំពុងអង្គុយធ្វើការនៅក្នុងការិយាយល័យរបស់ខ្លួននេះវិញ នាយមានចិត្តមិនស្ងប់នោះទេ ខួរក្បាលគិតឃើញតែពីសកម្មភាពដែលថេហ្យុងនិយាយគ្នាសិទ្ធិស្នាលជាមួយមនុស្សស្រីដែលមានតែស្នាមញញឹមដាក់គ្នាដោយដឹងថានាងជាគូណាត់របស់ថេហ្យុងអនាគតពួកគេទាំងពីរអាចនឹងរៀបការជាមួយគ្នា។

ជំនួសស្នេហ៍(ចប់✔︎)Where stories live. Discover now