ក្រោយអង្គុយផឹកអស់ជាច្រើនម៉ោងជុងហ្គុកនាយស្រវឹងឡើងទន់កទៅហើយ ចំណែកឯយ៉ុនហ្គីនាយមិនសូវជាស្រវឹងនោះទេព្រោះនាយមិនសូវជាផឹកប៉ុន្មាន យ៉ុនហ្គីឃាត់ជុងហ្គុកដែរតែនាយនៅតែប្រឹងផឹក ស្រវឹងប៉ុណ្ណឹងហើយជុងហ្គុកនាយនៅប្រឹងលើកកែវស្រាយកមកផឹកទៀតទាំងភ្នែកបើកមិនចង់រួច។
" ឯងស្រវឹងហើយល្មមឈប់ផឹកបានហើយ ចាំពេលត្រឡប់ទៅផ្ទះវិញយើងជូនទៅ "
" យើងមានទាន់ស្រវឹងឯណា? " នាយឆ្លើយទាំងសម្លេងងុលៗស្ដាប់សឹងមិនចង់បាន
" ភ្នែកបើកមិនចង់រួចផង មកនិយាយថាមិនស្រវឹងស្អី "
" ថេហ៊ីបងនឹកអូន " ជុងហ្គុកនិយាយទាំង មមើមមាយ
" ហ្អើយ! " យ៉ុនហ្គីដកដង្ហើមធំបន្តិចមើលចុះស្រវឹងឡើងមមើទៅហើយនៅថាអត់ស្រវឹងទៀត
" បងនឹកអូន " ជុងហ្គុកនៅមមើយ៉ុនហ្គីក៏ហៅបុគ្គលិកមកគិតលុយក្រោយរួចរាល់ក៏ជួយលើកគ្រានាយដើរចេញទៅ គ្រាមកដាក់ឡានរបស់ខ្លួនដោយជុងហ្គុកនៅតែមមើស្រែកហៅឈ្មោះថេហ៊ីជាប់រហូត យ៉ុនហ្គីសែនអាណិតខ្លាំងណាស់ រួចនាយក៏បានបើកឡានចេញទៅ។ពេលមកដល់ផ្ទះជុងហ្គុកហើយយ៉ុនហ្គីបានជួយគ្រានាយមកបន្ទប់ទម្លាក់នាយទៅលើគ្រែដោយមានលោកស្រីចននិងលោកចននៅក្បែរនោះដែរ។
" អរគុណណាក្មួយដែលជូនជុងហ្គុកមកផ្ទះវិញ " លោកស្រីចន
" បាទ!មិនអីទេ " នាយញញឹមហើយក៏ក្រឡេកមកមើលជុងហ្គុកដែលគេងលើគ្រែនោះ
" នេះផឹកដល់ថ្នាក់នឹងផង " លោកចន
" ខ្ញុំហាមគេដែរតែគេនៅតែប្រឹងផឹក " យ៉ុនហ្គី
" លើកទី1ហើយដែលជុងហ្គុកស្រវឹងខ្លាំងបែបនេះ " លោកស្រីចនដកដង្ហើមធំទាំងតានតឹង
" ប្រហែលមកពីគេខូចចិត្តទើបចង់ផឹកបំបាត់ទុកខ្លះ " យ៉ុនហ្គី
" ហឹម... " ពួកគាត់បានត្រឹមដកសង្ហើមធំ
" អញ្ជឹងខ្ញុំមិនរំខានលោកពូអ្នកមីងទេសូមលាត្រឡប់ទៅវិញហើយ "
" អឹម " ពួកគាតក្រហឹម រួចយ៉ុនហ្គីបានដើរចេញទៅ ឯលោកចននិងលោកស្រីចនក៏សម្លឹងមើលទៅកាន់ជុងហ្គុកទាំងដកដង្ហើមធំពិបាកចិត្ត លោកចនក៏ដើរចេញទៅបន្ទប់ ឯលោកស្រីចនក៏រៀបចំជូតខ្លួនឱ្យនាយ ក្រោយរួចរាល់ហើយគាត់បានដណ្ដប់ភួយឱ្យនាយដោយបានថើបថ្ងាសនាយមួយខ្សឺតមុននឹងដើរចេញទៅ។ពេលព្រឹក
ជុងហ្គុកបានក្រោកពីគេងទាំងឈឺក្បាលព្រោះតែជាតិស្រាកាលពីយប់មិញផឹកច្រើនពេកវាក៏ធ្វើទុកដោយស្អុសស្អាបមិនទាន់បានងូតទឹកនិងផ្លាស់ខោអាវពីយប់ផងជុងហ្គុកក៏ងើបពីគ្រែដើរចូលទៅងូតទឹកទាំងឈឺក្បាលខ្ទោកៗ
ក្រោយរួចរាល់ក៏ចេញមកវិញដោយមានកន្សែងនៅត្រឹមចង្កេះដើរមកទូរយកសម្លៀកបំពាក់មកស្លៀក ក្រោយស្លៀកហើយក៏ដើរចេញពីបន្ទប់ចុះទៅជាន់ក្រោម មកដល់ជាន់ក្រោមឃើញប៉ាម៉ាក់នាយកំពុងអង្គុយមើលទូរទស្សន៍។
" កូនចុះមកហើយ ឆាប់ទៅញ៉ាំអាហារទៅម៉ាក់រៀបចំទុកនៅលើតុសម្រាប់កូនរួចហើយ " លោកស្រីចន
" បាទម៉ាក់ " ជុងហ្គុកបានដើរសំដៅទៅតុបាយ ឃើញមានអាហារនៅលើតុដែលបានត្រៀមទុក មិនចាំយូរជុងហ្គុកក៏ចូលទៅអង្គុយហើយញ៉ាំវា ក្រោយញ៉ាំរួចរាល់នាយប្រុងដើរឡើងទៅបន្ទប់វិញហើយ តែលោកស្រីចនស្រែកហៅឃាត់។
" ជុងហ្គុកឈប់សិនកូន " ជុងហ្គុកបានឈប់នៅមាត់ជណ្ដើរហើយអ្នកស្រីចនបានដើរមកជិតនាយ។
" នេះថ្នាំសម្រាប់កូន "
" ថ្នាំអ្វីម៉ាក់? "
" ថ្នាំព្យាបាលរបួសកូននោះអី " លោកស្រីកុហសជុងហ្គុកកុំឱ្យនាយគិតច្រើនប៉ុណ្ណោះ
" តែរបួសកូនបានជាហើយ "
" ទោះជាក៏មិនប្រាកដថាជាមួយរយភាគរយដែរណា ឆាប់យកទៅញ៉ាំទៅ " លោកស្រីចនហុចថ្នាំនិងទឹកឱ្យនាយ នាយមិនក្រកែកច្រើនក៏ទទួលយក
" ចាំកូនលេបវានៅក្នុងបន្ទប់ "
" ចាស " លោកស្រីចនក៏ញញឹម ហើយនាយដើរឡើងទៅលើបាត់
មកដល់បន្ទប់ជុងហ្គុកយកថ្នាំនិងទឹកទុកនៅលើតុក្បែរគ្រែ ដោយនាយបើកថតតុដកយករូបថតមកមើលដែលវាជារូបថតនាតនិងថេហ៊ីថតជាមួយគ្នាកាលស្រឡាញ់ទាក់ទងគ្នាដំបូងៗ។
" អូនជាស្នេហាដំបូងរបស់បង បងស្រឡាញ់អូនខ្លាំង ជាតិនេះបងពិតជាមិនអាចបំភ្លេចអូនបានទេជាជា " ជុងហ្គុក
" មិនថាយូរប៉ុន្មានក៏បងនៅតែស្រឡាញ់អូន ស្រឡាញ់រហូត " ពោលទាំងស្រក់ទឹកភ្នែកចុះមក សម្ងំយំតែម្នាក់ឯង យំដោយភាពស្ងៀមស្ងាត់។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️