តុក!តុក!ថេហ្យុងពេលឮសម្លេងគោះទ្វារហើយក៏ងើបដើរទៅបើកទ្វារក៏ឃើញប៊ីដែលជាអ្នកមកគោះទ្វារ។
" មានការអ្វីមែនទេ? "
" លោកស្រីមកប្រាប់ថា30នាទីទៀតដល់ម៉ោងអាហារពេលល្ងាចហើយ "
" អឹម " ថេហ្យុងងក់ក្បាលឯអ្នកបម្រើនោះក៏ឱនបន្តិចហើយក៏ត្រឡប់ទៅវិញហើយថេហ្យុហក៏បិទទ្វារទៅដើរជិតមកដល់គ្រែហើយសម្លេងគោះទ្វារក៏បានបន្លឺឡើងម្ដងទៀតដូច្នេះថេហ្យុងក៏ត្រូវទៅបើកម្ដងទៀត" មានការ-អ៎ជុងហ្គុកគឺលោកទេ " ថេហ្យុងដែលស្មានថាជាប៊ីប្រុងសួរថាមានការអ្បីទៀតហើយមែនទេតែពេលបើកទៅឃើញថាជាជុងហ្គុកក៏ឈប់សួរវិញ។
" អាចឱ្យខ្ញុំចូលបានទេ? "
" បានចូលមក " ថេហ្យុងក៏បានបើកផ្លូវឱ្យចូលមកក្នុងបន្ទប់ហើយដើរមកអង្គុយនៅលើពូកទាំងពីរនាក់
" នេះថេហ៊ីមកយូរហើយឬនៅ? " ជុងហ្គុក
" មកមិនយូរទេប្រហែលមួយសន្ទុះដែរហើយ តែម៉េចក៏ដឹងថាខ្ញុំនៅក្នុងបន្ទប់នេះ "
" ខ្ញុំនៅក្នុងបន្ទប់អផ្សុកពេកក៏រកដើរចេញមកក្រៅជួនអីឃើញថេហ៊ីឈរជាមួយនឹងមនុស្សស្រីម្នាក់ទើបខ្ញុំដឹង " ជុងហ្គុកនិយាយប្រាប់ទាំងស្នាមញញឹម
" អផ្សុកណាស់ត្រូវទេ? "
" គឺត្រូវហើយ!គេងពេទ្យឡើងធុញហើយនៅមកឱ្យគេងក្នុងបន្ទប់ទៀតពិតជាធុញណាស់ " ជុងហ្គុកនិយាយទាំងងក់ក្បាលបន្តិចព្រមទាំងមុខស្អុយមកជាមួយ
" អញ្ចឹងពួកយើងគួរតែចុះទៅក្រោមល្អទេ "
" ល្អ!ខ្ញុំកំពុងចង់ចុះទៅក្រោមផង "
" អញ្ចឹងពួកយើងទៅ " ថេហ្យុងនិងជុងហ្គុកក៏ងើបដើរចេញទៅដោយជុងហ្គុកក៏មកចាប់ដៃថេហ្យុងទាំងញញឹមសប្បាយចិត្តពេលចុះមកក្រោមក៏ឃើញលោកចននិងលោកស្រីចននៅអង្គុយនៅលើសាឡុងបន្ទប់ទទួលភ្ញៀវហើយថេហ្យុងនិងជុងហ្គុកក៏ដើរសំដៅទៅរកពួកគាត់។
" អ៊ំប្រុសអ៊ំស្រីខ្ញុំចង់សុំអនុញ្ញាតនាំគាត់ទៅដើរមើលនៅបរិវេណក្នុងផ្ទះបានទេ? "
" កូនអផ្សុកណាស់ " ជុងហ្គុកក៏ពេបមាត់ដាក់ម្ដាយឃើញបែបនេះលោកចននិងលោកស្រីចនក៏សើច
" បាន!ណាមួយនៅក្នុងផ្ទះផង ទៅលេងនៅខាងក្រោយផ្ទះទៅមានអាងទឹកនិងសួនច្បារព្រមទាំងបង់មានម្លប់ត្រជាក់អង្គុយលេង " លោកស្រីចន
" បាទ៎អញ្ចឹងខ្ញុំនាំគាត់ទៅសិនហើយ " ថាហើយថេហ្យុងក៏នាំអង្គុយមកលេងខាងក្រោយផ្ទះដែលមានទីផ្លាធំទូលាយព្រមទាំងមានអាងទឹកនិងមានផ្កានិងដើមឈើជាច្រើនដាំដុះជុំវិញទីនោះមើលទៅពិតជាស្រស់ស្រាយណាស់។
" Wow...ស្អាតណាស់ " ជុងហ្គុកលាន់មាត់ដូចជាមនុស្សមិនដែលធ្លាប់មកអញ្ចឹង
" ស្អាតពិតមែន " ថេហ្យុងនិយាយទាំងញញឹមមើលជុំវិញទីនោះ
" ពួកយើងគួរតែទៅអង្គុយទីនោះទៅ " ជុងហ្គុកក៏សង្អុលទៅបង់មួយដែលស្ថិតរំលងអាងហែលទឹកហើយពួកគេក៏ដើរទៅកាន់ទីនោះ។
" មកអង្គុយទីនេះមករាងស្រស់ស្រាយបន្តិច " ជុងហ្គុកអង្គុយភ្លាមក៏និយាយភ្លាមតែម្ដង
" បើបានស្រស់ស្រាយបែបនេះខ្ញុំសប្បាយចិត្តណាស់ "
" ថេហ៊ីតើខ្ញុំអាចសួររឿងមួយបានទេ? "
" បាន!ចង់សួរអីក៏សួរមកចុះខ្ញុំចាំឆ្លើយជានិច្ច "
" អារម្មណ៍ខ្ញុំប្រាប់ថាពួកយើងគឺជិតស្និទ្ធគ្នាណាស់ តែស្ដាប់កាលហៅគ្នាទៅដូចជាមិនស្និទ្ធស្នាលគ្នាសោះ "
" តើលោកចង់ឧ្យខ្ញុំហៅលោកបែបម៉េចទើបសិទ្ធស្នាលទៅ? " ថេហ្យុងមិនឆ្លើយនឹងសំណួរជុងហ្គុកតែបែរជាទៅសួរនាយទៅវិញ
" តាមអារម្មណ៍ប្រាប់ថាខ្ញុំត្រូវហៅខ្លួនឯងថាបងឯថេហ៊ីក៏ត្រូវហៅខ្ញុំថាបងចំណែកថេហ៊ីក៏ដូចគ្នាត្រូវហៅខ្លួនឯងថាអូន " ថេហ្យុងស្ដាប់ជុងហ្គុកនិយាយហើយមានអារម្មណ៍ដូចជាហៅមិនកើតសោះវាដូចមិនទម្លាប់មាត់ហើយក៏រាងខ្មាស់ៗយ៉ាងម៉េចមិនដឹង។
" បងអូន? " ថេហ្យុងចង្អុលជុងហ្គុកហើយក៏ចង្អុលមកកាន់ខ្លួនឯង
" ត្រូវហើយ " ជុងហ្គុកក៏ងក់ក្បាលបញ្ជាក់
" ក៏បាន " ថេហ្យុងក៏ងក់ក្នាលយល់ព្រម
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️