ពេលថេហ្យុងបើកទ្វារចូលមកក៏ឃើញជុងហ្គុកកំពុងតែឱនមុខពិនិត្យមើលការងារយ៉ាងយកចិត្តទុកដាក់ នេះដល់ថ្នាក់ថេហ្យុងចូលមកហើយនាយនៅមិនដឹងទៀត។
" ជុងហ្គុក " ថេហ្យុងបានស្រែកជុងហ្គុកតិចៗដែលកំពុងតែឱនមុខនោះឱ្យងើបមុខឡើងងាកមកមើលថេហ្យុង។
" ថេ!! " ជុងហ្គុកងើបពីតុធ្វើការដើរមកក្បែរថេហ្យុង
" អូនបានយកអាហារឱ្យបងណ៎ា " ថេហ្យុងលើកស្បោងអារហារបង្ហាញដល់ជុងហ្គុកទាំងស្នាមញញឹម
" ល្អណាស់ បងកំពុងតែឃ្លានផង " ជុងហ្គុក
" ចាំអូនរៀបចំឱ្យ " ថេហ្យុងដើរមកតុអង្គុយរៀបចំអាហារដោយជុងហ្គុកមកអង្គុយក្បែរថេហ្យុង
" នេះរួចហើយ " ថេហ្យុង
" ញ៉ាំជាមួយគ្នាទេ? " ជុងហ្គុក
" ល្អ!អូនបានត្រៀមអាហារមកច្រើនណាស់ " ថេហ្យុងនិងជុងហ្គុកក៏ចាប់ផ្ដើមញ៉ាំអាហារជាមួយគ្នា។
ញ៉ាំអាហាររួចហើយក៏ជជែកគ្នាលេងបន្តិចក្រោយមកថេហ្យុងក៏ដល់ពេលត្រឡប់ទៅវិញឯជុងហ្គុកក៏ត្រូវធ្វើការ។ថេហ្យុងបានបើកទ្វារចេញមកទាំងស្នាមញញឹមហើយដើរមកកាត់តុធ្វើការបស់សារ៉ាដែលនាងកំពុងអង្គុយនៅទីនោះស្រាប់ សារ៉ាឃើញហើយក៏ងើបដើរទៅតាមថេហ្យុង។
" ឈប់សិន!! " ថេហ្យុងក៏ឈប់ហើយបានបែររកនាងទាំងទឹកមុខគឺស្មើរតែម្ដង ប្រាប់តាមត្រង់ទៅថេហ្យុងមិនចង់និយាយជាមួយនាងទេព្រោះនាងនិយាយតែងតែធកវើឱ្យអារម្មណ៍របស់គេមិនល្អរហូត។
" មានការអ្វី? " ថេហ្យុង
" យើងមិនយល់សោះថាហេតុអ្វីក៏ជុងហ្គុកនេះស្រឡាញ់ប្រុសទៅវិញ?តែគិតសព្វៗទៅអាចដោយសារលោកមានមុខមាត់ដូចជាបងស្រីរបស់លោកទើបជុងហ្គុកចង់យកលោកជំនួសទេដឹង " សារ៉ានិយាយទាំងធ្វើទឹកមុខឌឺដងដាក់ថេហ្យុង ទាំងពាក្យសម្ដីព្រមទាំងទឹកមុខនេះធ្វើឱ្យថេហ្យុងមិនពេញចិត្តនោះទេ។
" ហឹស!នាងច្បាស់ម្ល៉េះ? " ថេហ្យុង ធ្វើជាសួរទាំងចងចិញ្ចើមទៅកាន់សារ៉ា។
" លោកគិតមើលទៅ បើសិនបងស្រីលោកនៅរស់តើេជុងហ្គុកអាចនឹងមកទាក់ទងលោកទេ? គិតតាមការគួរទៅណ៎ា" សារ៉ានិយាយទាំងញញឹមឌឺហើយក៏ដើរទៅតុធ្វើការរបស់ខ្លួនវិញព្រមទាំងព័ទ្ធដៃឌឺទៅកាន់លើកចិញ្ចើមម្ខាងឌឺទៅកាន់ថេហ្យុងថែមទៀត។ឯថេហ្យុងក៏គិតបន្តិចហើយសម្លឹងមើលសារ៉ាទាំងមុខស្មើទាំងក្នុងចិត្តពេញជាមិនពេញចិត្តនូវពាក្យសម្ដីទាំងនោះទេ មិនចាំយូរថេហ្យុងក៏បានដើរចេញទៅយ៉ាងប្រញាប់។
YOU ARE READING
ជំនួសស្នេហ៍(ចប់✔︎)
Romanceព្រោះតែមានមុខមាត់ដូចជាបងស្រីខ្លួន ត្រូវក្លែងបន្លំធ្វើជាគាត់ជំនួសកន្លែងរបស់គាត់ដោយក្រោមហេតុផលមួយ។ ____________________ ចាប់ផ្ដើម 1.10.2023 បញ្ចប់ 13.03.2024🖋️